មានការសង្ស័យ​ថា​កម្មករ​ពីនាក់​បាន​​ស្លាប់ នៅក្នុង​ការប៉ះទង្គិចជាមួយ​សមត្ថកិច្ច​នៅផ្លូវ​វ៉េង​ស្រេង​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

យ៉ាងហោចណាស់​ កម្មករ​ពីរនាក់សង្ស័យ​ថា​ស្លាប់ និង​ជា​ច្រើន​នាក់រង​របួស ក្នុង​ការ​បង្ក្រាប​របស់​​កម្លាំង​សមត្ថកិច្ច នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េង​​ស្រេង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​។

​តាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ថា នៅម៉ោង​ជាង​១០​ព្រឹក​នេះ ការ​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថិច្ច​ និង​កម្ម​ករ​មក​ពីរោង​ចក្រនា​នា នៅ​រាជ​ធានីភ្នំពេញ បាន​ឡើង​កម្តៅ​ខ្លាំង ឈាន​ទៅ​ដល់​ប្រើ​កាំភ្លើង​​បាញ់រះទៅ​​លើ​កម្មករ បណ្តាល​ឲ្យ​កម្មករ​​ពីរ​នាក់​រង​របួសធ្ងន់ធ្ងរ​​សង្ស័យ​ថា​ស្លាប់ និង​ជាច្រើន​​នាក់​ទៀត​រង​បួស​ធ្ងន់​និង​​ស្រាល។

ការ​បង្ក្រាប​នេះ បាន​កើត​ឡើង​​នៅ​ម៉ោងជិត​​១០ព្រឹក ខណៈដែលកម្មករ​ជាច្រើនពាន់​នាក់​មក​ពី​រោង​ចក្រ​ផ្សេង​ៗ ក្នុង​រាជ​ធានី​ភ្នំពេញ តវ៉ា​ដោយ​ដុត​កង់​ឡាន និង​បិទផ្លូវ​វ៉េងស្រេងនៅ​​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ៥កន្លែង និង​ព្រមានដុត​ឡាន​​​កុងទីន័រ ទាម​ទារ​ដំឡើងប្រាក់ឈ្នួល​​គោល​ ១៦០ដុល្លារ​។

បើតាម​សេចក្តីរាយ​ការណ៍ ក្រុម​កម្មករ​​មួយ​ចំនួន មាន​បំពង់ទីប និង​ដំបង ដើម្បី​ទប់ទល់ជាមួយ​​​​កម្លាំង​សមត្ថកិច្ច​ផង​ដែរ។

កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍​​ម្សិល​មិញ នៅ​មុខ​សួន​ឧស្សាហកម្ម​កា​ណា​ឌីយ៉ានេះ ក៏មានករណីផ្ទុះ​ហិង្សា​​​កើត​​ឡើង​ផង​ដែរ បណ្តាល​កម្មករ​ប្រមាណ១០​រង​របួស។

កម្មករ​​រាប់ម៉ឺន​នាក់​នៃ​រោងចក្រ​​រាប់រយ ចាប់ផ្តើម​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា​ជា​ថ្មី​ទៀត នៅ​ដើម្បី​ឆ្នាំ​២០១៤​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែរោង​ចក្រ និង​រដ្ឋាភិបាល ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​​ដុល្លារ ហើយ​ការតវ៉ា​ខ្លះ បាន​​ឈាន​ដល់​កើត​អំពើហិង្សា និង​មាន​ការបិទ​កំណាត់​ផ្លូវជាតិ​មួយ​ចំនួន​ផង​ដែរ ដូចជា​ផ្លូវ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៤​​ និង​ផ្លូវ​ជាតិ​ ៦​​ជាដើម​៕​

សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

10 Responses to "មានការសង្ស័យ​ថា​កម្មករ​ពីនាក់​បាន​​ស្លាប់ នៅក្នុង​ការប៉ះទង្គិចជាមួយ​សមត្ថកិច្ច​នៅផ្លូវ​វ៉េង​ស្រេង​"

  1. អ្នកស្រែ says:

    សូមសារពត៌មានទាំងជួយប្រមូលភស្តុតាងអោយបានច្បាស់លាស់ ដើម្បីអូសក្បាល នាយករដ្ឋមន្ត្រី ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ!!!!!!!!!

  2. តាកុយ says:

    សូមសារពត៌មានទាំងជួយប្រមូលភស្តុតាងអោយបានច្បាស់លាស់ ដើម្បីអូសក្បាល នាយករដ្ឋមន្ត្រី ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ!!!!!!!!!

  3. Anonymous says:

    The government must be responsible for the death of the workers!!!!!

  4. Chea Chomreuom says:

    : ឯកឧត្តម ជា ចំរើនពហុ សុខ សុខនាំមុខអោយបង់ពន្ធប្រាក់ខែគ្រូបង្រៀន។ CPPអរគុណលោកខ្លាំងណាស់ ដែលនាំរឿងអោយគ្រូជាច្រើន ផ្សេងទៀងក្តៅក្រហាយជួយទំលាក់ប្រជាប្រិយភាពមេ នរណាៗ ក៏ដឹង សាលាលោកគ្មានគុណភាពលក់សញ្ញប័ត្រអោយមន្ត្រីរាជការ ……………………..អាជ័យធ្លាក់ទឹកហហីអើៗៗៗៗៗៗៗៗៗៗ!!!!!!!!!!!!!!!

  5. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..

  6. Chourn says:

    សមត្ថកិច្ចប្រើកាំភ្លើងបាញ់រះលើហ្វូងបាតុករដែលមានតែដៃទទេ!!!! ខ្ញុំគិតថាបើទោះបីជាសមត្ថកិច្ច ប្រើអំពើរហឹង្សាបាញ់រះទៅលើបាតុករក៍ដោយក៍មិនអាចសំលាប់បាតុករទាំងអស់នោះទេ។ហើយការយកប្រពន្ធ័តុលាការនិងការបង្ក្រាបបាតុករនេះគឺមិនអាចធ្វើឲ្យស្ថានការណ៍ស្ងប់ស្ថាត់នោះ ទេផ្ទុយទៅវិញវិនធានការនេះកាន់តែធ្វើឲ្យស្ថានការកាន់តែតានតឹងនិងព្យុះបាតុកម្មកាន់តែកក្រើកទៅ វិញទេ។ ដូច្នេះជំរើសរបស់រដ្ឋាភិបាលពិតជាមិនវ័យឆ្លាតនោះទេ ព្រើរដ្ឋាភិបាលមិនបានមើលពីគំរូនៃ ការប៉ះបោរនៅបច្ចិមប្រទេស គឺការប្រើអំពើហឹង្សាលើបាតុករនិងមហាជនរដ្ឋាភិបាលនិងធ្លាក់ចេញពី អំណាចនៅទីបំផុត។ ខ្ញុំមិនជឿរថារដ្ឋាភិបាលនិងអាចយកជ័យជំនះលើឆន្ទះប្រជាជនបាននោះទេ។

  7. pingpong says:

    ១. កម្មករសូមអំពាវនាវដល់កងកំលាំងប្រដាប់អាវុធដ៍ កំសាក របស់បុរសខូចហ៊ុនសែនទាំងអស់ ដាក់អាវុធចុះ រួចយើងប្រយុទ្ធគ្នាដោយដៃទទេវិញ!!
    ២. មិនស្មើភាពគ្នាទេ!! បក្ខពួកខូចវិទូហ៊ុនសែនប្រើប្រាស់កាំភ្លើងដែលជាលុយរបស់រដ្ឋ(លុយរាស្រ្តបង់ពន្ធ) ឯកម្មករប្រើប្រាស់ដៃទទេ!!!
    ៣. យើងដាក់កាំភ្លើងចុះ រួចដាល់គ្នាវិញ!! ដើម្បីដឹងឈ្នះចាញ់ដោយយុតិ្តធម៌ពិត!!

  8. Anonymous says:

    ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
    តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
    តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
    កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
    តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
    តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"

  9. Sen-Gaddafi says:

    សូមអបអរសារទនិងកោតសរសើដែលហ៊ុនសែនហានប្រើវិធីបង្ក្រាបបាតុករដ៍សាហាវនេះ។ តាមពិត ខ្ញុំពិតជាមិនជឿរថាហ៊ុនសែនហានប្រថុយប្រថានក្នុងការជ្រើសរើសវិធីសាស្ត្រនេះនោះទេ ព្រោះខ្ញុំគិត ថាហ៊ុនសែនប្រហែលជាមានការយល់ដឹងជាងមុននិងស្រឡាញ់ជីវិតខ្លួនឯង តែពេលនេះហ៊ុនសែន ហាក់ដូចជាកំពុងតែយកជីវិតទៅប្រលែងលេងនិងតុលាការប្រជាជនហើយ។ សូមជូនពរឆ្នាំថ្មីដល់ ហ៊ុនសែនសូមបានសេចក្តីសុខ និងក្លាហានហ៊ានប្រយុទ្ធនិងបាតុករឲ្យបានជោគជ័យ។

  10. kh says:

    ឮថាប្អូនស្រីអាខ្វាក់មានភាគហ៊ុនជាមួយនិងរោងចក្រដែលកំពុងតែបង្ក្រាបនិងជាមួយរោងចក្រមួយចំនួនទឿតដែរ អញ្ចឹងហើយបានជាវាការពារខ្លាំងណាស់។