Friday, 03 January 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ខណៈឆ្នាំថ្មី២០១៤ រំកិលចូលទើបតែបានប៉ុន្មានម៉ោង ដំណឹងដ៏ភ្ញាក់ផ្អើលនឹងស្ងើចសរសើរពីតារាសម្តែង និងម៉ូដែល ដែលចាប់ភពក្នុងសិល្បៈតាមរយៈការប្រឡងចម្រៀងជាក្រុម ក្នុងកម្មវិធីតារាមាសតន្រ្តី នាង ម៉ានីកា បានប្រកាសដោយពាក្យសម្ដីប្រាកដប្រជាថា ឆ្នាំ២០១៤នេះវ័យនាង៣០ឆ្នាំ សមល្មមនឹងគិតគូរពីរឿងគូជីវិតហើយ។
កាលពីឆ្នាំ២០១៣មុននេះ បន្ទាប់ពីគេសង្កេតឃើញ ម៉ានីកា និងលោក ប៉ែន ចំរ៉ុង ហាក់មានភាពស្និទ្ធស្នាលនឹងគ្នាខុសពីធម្មតា និងឧស្សាហ៍បណ្តើរគា្នផងនោះ ក៏នាំឲ្យមានព័ត៌មានផ្ទុះចេញពីចង្កោមអ្នកសិល្បៈ ខ្សឹបខ្សៀវចំៗឈ្មោះថា ស្រីស្រអែមស្រស់មានមន្តស្នេហ៍ ម៉ានីកា បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយតារាប្រុសរាងសង្ហា សម្តីប៉ប៉ាច់ប៉ប៉ោច លោក ប៉ែន ចំរ៉ុង។ ប៉ុន្តែជុំវិញព័ត៌មានស្នេហ៍ដ៏រសើបស្ថិតនៅលើបង្គងសិល្បៈដូចគ្នានោះ ត្រូវបានតារាសម្តែង និងបង្ហាញម៉ូដែល រាងស្វែល តែងរំលេចថតសិចស៊ីជាមួយសម្លៀកបំពាក់ប៊ីគីនីបែបនារីសិល្បៈ អឺរ៉ុប កញ្ញា ម៉ានីកា ចេញមុខបដិសេធយ៉ាងដាច់អហង្ការថា នាង និងលោក ប៉ែន ចំរ៉ុង រាប់អានគ្នាក្នុងនាមជាអ្នកសិល្បៈរួមអាជីពប៉ុណ្ណោះ គ្មានរឿងអ្វីលើសពីនេះទេ។
គ្រានោះដែរ តារាសម្តែង និងម៉ូដែល ស្រីស្រស់សម្រស់មានមន្តស្នេហ៍ ដែលចូលចិត្តបញ្ចេញរូបរាងដ៏ស្រលូន ធ្លាប់ធ្លាយរូបមិនធម្មតាជាមួយអ្នកចម្រៀងរ៉េប ពូឃ្លាំង កាលពីពីរឆ្នាំមុន កញ្ញា ម៉ានីកា ក៏បានអះអាងដែរថា ជីវិតគូស្រករ សម្រាប់នាងនៅពេលនេះ ដ្បិតថាវ័យច្រើនគួរសមហើយក៏ដោយ ប៉ុន្តែនៅមិនទាន់ជាពេលវេលាសមស្រប ក្នុងការគិតគូរពីរឿងនេះឡើយ អ្វីដែលត្រូវគិតហើយមិនអាចធ្វេសប្រហែសបាននោះគឺការងារសិល្បៈ ខណៈអាជីពនេះក៏នៅមិនទាន់ដល់គោលដៅនៅឡើយ។
ម៉ានីកា ដែលមានឈ្មោះដើម ស័ត សុខវិច្ឆិកា បានទទួលឱកាសបញ្ចេញសមត្ថភាពសិល្បៈនៅឆ្នាំ២០០៤ ដែលពេលនោះនាងបានជាប់ការប្រឡងចម្រៀងជាក្រុមក្នុងកម្មវិធីតារាមាសតន្រ្តីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។ ប៉ុន្តែបច្ចុប្បន្ន នាងចាប់អាជីពជាតារាសម្តែង ម៉ូដែល និងធ្វើជាគ្រូបង្ហាត់ដើរម៉ូដ។ បើទោះយ៉ាងណាសម្រាប់ភាពល្បីលើឆាកសិល្បៈរបស់ ម៉ានីកា នៅមិនទាន់លេចធ្លោខ្លាំងដូចការរំពឹងនោះឡើយ ក្រៅពីទទួលបានការចាប់អារម្មណ៍ច្រើន ពីភាពក្លាហាន និងការថតរូបសិចស៊ី ចំហដើមទ្រូងច្រើន និងរឿងអាស្រូវស្នេហ៍របស់នាងនាពេលកន្លងមក។
ប៉ុន្តែដែលបង្កការ ចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សម្រាប់ចំណងដៃដើមឆ្នាំ២០១៤នេះ គឺ ម៉ានីកា ហាក់បង្ហាញសញ្ញាវិជ្ជមានមួយ ផ្ទុយពីការអះអាងពីឆ្នាំចាស់ទាំងស្រុង ដែលថាមិនទាន់ចង់គិតឡើយរឿងស្នេហា ដោយនាងបែរជានិយាយយ៉ាងដូច្នេះថា៖«ឆ្នាំថ្មីវ័យជិត៣០ឆ្នាំហើយ ដែលជាវ័យមួយសមល្មមនឹងមានគូគ្រងផងដែរ បើទោះជាអាជីពសិល្បៈនៅមិនទាន់មានភាពល្បីល្បាញយ៉ាងណាក្តី ក៏មិនអាចបណ្តោយពេលវេលាឲ្យវែងឆ្ងាយតទៅទៀតនោះទេ ចំពោះរឿងគូស្រករ»។ ដ្បិតតែស្រីស្រស់ល្បីមានមន្តស្នេហ៍បង្ហាញពីភាពអន្ទះសាចង់រក ភួយសាច់ មកដណ្តប់បេះដូងយ៉ាងនេះក្តី ប៉ុន្តែនាងមិនបានបង្ហាញថា នាងមានម្ចាស់បេះដូងពិតនៅឡើយ ខណៈនាងបានត្រឹមតែបង្ហើបចម្លើយឲ្យបុរសៗមានសង្ឃឹមចំពោះនាង។ នាងនិយាយថា៖«នៅឆ្នាំ២០១៤នេះ ខ្ញុំនឹងបើកបេះដូងទទួលយកស្នេហា យ៉ាងពិតប្រាកដមួយ»។
ម៉ានីកា បញ្ជាក់ថា៖«បុរសក្នុងក្តីស្រមៃខ្ញុំ គឺបុរសវ័យស្របាលខ្ញុំ មានចំណេះដឹងសមល្មម មិនមាន មិនក្រពេក ប៉ុន្តែអ្វីដែលសំខាន់ គឺទំហំទឹកចិត្តនៃសេចក្តីស្រឡាញ់ មានចិត្តស្មោះ និងស្រឡាញ់គ្រួសារ»៕
១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!
មានពាក្យចចាមអារាម ឬការនិយាយត ៗ ឝ្នាមួយ
ថា ; កាលពីពេលថ្មីៗនេះ ( ក្នុងសប្តាហ៍ទី១ដើម
ខែ០១/០១៤ ) មានរឿងចំឡែកមួយបានកើត
ឡើងក្នុងឝ្រួសារអ្នកធំម្នាក់ ដែលប្រជាជនក្រុងតា
ខ្មៅស្គាល់ច្បាស់និងឝោរពកោតខ្លាច ដែលពួកឝាត់
ដាក់ឈ្មោះថា ; បុរសអាងអំណាច ឝន់ ឝីម ហើយ
រឿងនោះពួកឝាត់និយាយថា , តាឝីម លែងលះ
ប្រពន្ធដើមហើយ , ឥឡូវឝាត់មកការប្រពន្ធម្នាក់
ទៀត ជាស្ត្រីមេម៉ាយស្តុកលំដាប់សេដ្ឋីនី មាន
កូន៦នាក់, ប្រុស៥, ស្រី១ , អីយ៉ា , អ្នកមាន
អំណាចប៉ះនឹងអ្នកមានទ្រព្យធន់ ឭល្បីពេញក្រុង
តាខ្មៅ ខេត្តកណ្តាល , តាមឭឝេនិយាយទៀតថា
តាឝីម ការប្រពន្ធក្រោយនេះ មើលមុខមាត់ នឹង
សំដីសំដៅថាដូច ប្រពន្ធដើមបេសបិត , មានខ្លះ
ថាជាកូនភ្លោះ , ខ្លះទៀតក៏សរសើរថា តាឝីម
ពូកែររើសប្រពន្ធ ឲ្យដូច….. ប្រពន្ធឈ្មោះយាយ
ឌី អឹញចឹង !
អាគីមវារកក្រៅមិនបានក៍ក្រេបជញ្ជក់គ្រំចាស់ដុះស្លែមមីសព័ទ្ធដូចឫសឫស្សីណុងទៅ នេះរឿងរបស់អាគីម…………អាគីមវាកាត់លុយប្រាក់ខែអញដែលជាទាហ៊ានតូចតាច យកទៅចញ្ចឹមមេគ្រំចាស់ដុះស្លែមមីសព័ទ្ធរន្ធឡូ។