កងកម្លាំងសមត្ថកិច្ចប្រើអាវុធបណ្ដេញពលរដ្ឋពីសាលាដំបូងរាជធានីភ្នំពេញ ហាក់ដូចប្រយុទ្ធនៅកណ្ដាលទីក្រុងភ្នំពេញ គ្រាដែលព្រះសង្ឃ ពលរដ្ឋមកពីតំបន់ជម្លោះដីធ្លី និងកម្មករច្រើនរយនាក់ បានស្រែកទាមទារឲ្យដោះលែងមនុស្ស ១០នាក់ ដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករា។ អ្នកទាំងនោះរួមមាន លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តំណាងសហជីព និងកម្មករជាច្រើននាក់។
ដោយ អ៊ុក សាវបូរី
វិទ្យុអាស៊ីសេរី
2014-01-02

ក្រុមសមត្ថកិច្ចការពារនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Den Ayuthyea
ទោះមានការស្រែកទាមទារយ៉ាងណាក៏ដោយ តុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនពួកគេបណ្ដោះអាសន្ន បន្ទាប់ពីសាកសួរនៅព្រឹកថ្ងៃទី៣ ខែមករា។
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តំណាងសហជីព និងកម្មករឯទៀត បន្ទាប់ពីបានសាកសួរនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
លោក ជួង ជូងី មេធាវីការពារក្តីជូន លោក វន់ ពៅ តំណាងសហជីព និងកម្មករទាំងនោះ បានថ្លែងថា លោកបានស្នើសុំឲ្យពួកគេបាននៅក្រៅឃុំ ប៉ុន្តែតុលាការមិនយល់ព្រម។ លោកបានឲ្យដឹងទៀតថា អ្នកទាំងអស់នោះមិនទាន់មានការចោទប្រកាន់ពីបទអ្វីនៅឡើយ តុលាការទើបតែកោះហៅសាកសួរប៉ុណ្ណោះ៖ «ខ្ញុំបានទាមទារសុំឲ្យដោះលែងវិញ ដោយសំអាងថាគាត់មិនមែនជាអ្នកប្រព្រឹត្តិទេ គឺគាត់រងគ្រោះដោយសារគេវ៉ៃគាត់បែកក្បាលផង ហើយគេវ៉ៃគាត់បាក់ដៃទៀត អ៊ីចឹងគាត់ជាអ្នករងគ្រោះទេ។ ហើយខ្ញុំទាមទារឲ្យតុលាការរកអ្នកដែលវ៉ៃគាត់បាក់ដៃ និងអ្នកដែលវ៉ៃគាត់បែកក្បាលហ្នឹងមកទទួលទោសវិញ ប៉ុន្តែតុលាការនៅតែសម្រេចឃុំខ្លួនគាត់បណ្ដោះអាសន្នសិន»។
បន្ទាប់ពីទទួលដំណឹងថា តុលាការមិនព្រមដោះលែងអ្នកទាំង ១០នាក់នោះ ព្រះសង្ឃ កម្មករ និងប្រជាពលរដ្ឋ បានឈរបិទទ្វាររបងតុលាការ ដើម្បីកុំឲ្យរថយន្តពន្ធនាគារដឹកក្រុម លោក វន់ ពៅ ចេញទៅឃុំនៅព្រៃសបាន។ ខណៈនោះ ក្រុមសមត្ថកិច្ចប្រមាណ ១.០០០ពាន់ ប្រដាប់ដោយអាវុធ ដំបងឆក់ ខែល បានបង្ក្រាបភ្លាមៗរយៈពេល ១ម៉ោង គឺពីម៉ោង ២ ដល់ម៉ោង ៣រសៀល ដើម្បីសម្រួលរថយន្តពន្ធនាគារដឹក លោក វន់ ពៅ និងកម្មករដទៃទៀតយកទៅឃុំនៅព្រៃស។
«សំឡេងបង្ក្រាប»
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅមុខតុលាការ សុំឲ្យដោះលែង លោក វន់ ពៅ និងកម្មករ សរុបទាំង ១០នាក់នោះ៖ «សុំឲ្យតុលាការ បើកាត់ទោសកម្មករ កាត់ទោសសហជីព សុំឲ្យកាត់ទោសពួកអ្នកប្រព្រឹត្តិអំពើស្មោកគ្រោក ដែលវ៉ៃទៅលើកម្មករនោះផងដែរ នឹងបានហៅតុលាការត្រឹមត្រូវយុត្តិធម៌»។
លោក អាត់ ធន់ ដែលចេញពីសាកសួរសុខទុក្ខ លោក វន់ ពៅ និងក្រុមកម្មករ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា សុខភាព លោក វន់ ពៅ បានគ្រាន់បើវិញបន្តិច ខណៈមានក្រុមសហជីពបានចូលជួបក្នុងតុលាការ៖ «ជនទាំង ១០រូប ដែលសុទ្ធតែសមាជិក អ្នកការពារសិទ្ធិមនុស្ស ពួកយើង ១០រូបនោះ គឺមាន លោក វន់ ពៅ លោក ថេង សាវឿន លោក វ៉ាន់ សាក់ ហើយនិងកម្មករនិយោជិក និងមួយចំនួន ៧នាក់ទៀត»។
កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ព្រះសង្ឃ ប្រជាពលរដ្ឋមានជម្លោះដីធ្លី និងក្រុមកម្មករច្រើនរយនាក់ បានបិទផ្លូវព្រះមុនីរ៉េត ពីផ្សារស៊ីធីម៉ល ទៅដល់វត្តព្រះពុទ្ធមានបុណ្យ បំណងសុំឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោះលែងអ្នកដែលត្រូវចាប់ខ្លួនទាំង ១០នាក់នោះ។ ក្រុមបាតុករ រួមទាំងព្រះសង្ឃ បានដុតដុល្លារខ្មោចទៅក្នុងទីធ្លាអគារតុលាការ និងបានយកប្រាក់ខ្មោចនោះបិទជាអក្សរអយុត្តិធម៌ណាស់នៅពីលើអក្សរតុលាការសាលាដំបូងរាជធានីភ្នំពេញ។
«សំឡេងស្រែកទាមទារ»
ក្នុងការបង្ក្រាបរបស់សមត្ថកិច្ចទៅលើបាតុករ មានប្រជាពលរដ្ឋរបួលស្រាលមួយចំនួន ឯសមត្ថកិច្ចមិនមានរងរបួសទេ។
មនុស្ស ១០នាក់ ដែលរួមមាន លោក វន់ ពៅ តំណាងសហជីព ពលរដ្ឋបឹងកក់ ម្នាក់ និងក្រុមកម្មករចំនួន ៧នាក់ និងព្រះសង្ឃ ៥អង្គ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី២ ខែមករា ខណៈមានក្រុមកម្មករបានធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារក្នុង១ខែ នៅរោងចក្រ យ៉ាក់ ជីង ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជាយរាជធានីភ្នំពេញ។ ព្រះសង្ឃ ៥អង្គ ត្រូវដោះលែងមកវិញ កាលពីយប់ថ្ងៃដដែលបន្ទាប់ពីត្រូវឃាត់ព្រះកាយទៅសាកសួរនៅបន្ទាយកងអន្តរាគមន៍ពិសេសទ័ពឆត្រយោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។







អត្ថបទដែលទាក់ទង
- ក្តីបារម្ភរបស់ពលរដ្ឋចំពោះសកម្មភាពហិង្សាពីកងកម្លាំងប្រដាប់អាវុធ
- កម្មកររោងចក្រនៅកំពង់ចាមជិត៣ពាន់នាក់បន្តតវ៉ាទារប្រាក់ខែ១៦០ដុល្លារ
- ជំនួបរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលករណីប្រើហិង្សាបង្ក្រាបបាតុករមិនមានលទ្ធផល
- ពលរដ្ឋតវ៉ាមុខទូតអាមេរិកឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាបញ្ឈប់ប្រើហិង្សា
- បក្សប្រឆាំងនិមន្តព្រះសង្ឃសូត្រមន្តជូនអ្នកស្លាប់ពេលសមត្ថកិច្ចបង្ក្រាប
- មនុស្សស្លាប់៤នាក់និងរបួស៣៧នាក់ពេលប៉ះទង្គិចនៅបណ្ដោយផ្លូវវ៉េងស្រេង
- បុគ្គលិកសង្គមស៊ីវិល៣នាក់ត្រូវសមត្ថកិច្ចព្រះវិហារដោះលែង
- ការបង្រ្កាបហិង្សាទៅលើកម្មកររោងចក្រសួនកាណាឌីយ៉ា
- សង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនមេដឹកនាំសហជីពនិងព្រះសង្ឃជាការរំលោភសិទ្ធិ
យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..
ខ្ញុំគិតថាការយកប្រពន្ធ័តុលាការនិងការបង្ក្រាបបាតុករនេះគឺមិនអាចធ្វើឲ្យស្ថានការណ៍ស្ងប់ស្ថាត់នោះ ទេផ្ទុយទៅវិញវិនធានការនេះកាន់តែធ្វើឲ្យស្ថានការកាន់តែតានតឹងនិងព្យុះបាតុកម្មកាន់តែកក្រើកទៅ វិញទេ។ ដូច្នេះជំរើសរបស់រដ្ឋាភិបាលពិតជាមិនវ័យឆ្លាតនោះទេ ព្រើរដ្ឋាភិបាលមិនបានមើលពីគំរូនៃ ការប៉ះបោរនៅបច្ចិមប្រទេស គឺការប្រើអំពើហឹង្សាលើបាតុករនិងមហាជនរដ្ឋាភិបាលនិងធ្លាក់ចេញពី អំណាចនៅទីបំផុត។ ខ្ញុំមិនជឿរថារដ្ឋាភិបាលនិងអាចយកជ័យជំនះលើឆន្ទះប្រជាជនបាននោះទេ។
លោក ញឹកប៊ុន ឆៃ និយាយបានត្រឹមត្រូវ សុំគាំទ្រ ។ ប៉ូលីស ទាហាន ប៉េ អឹម ត្រូវការពារ សេចក្តីសុខ ជូនប្រជារាស្ត្រ ទាំងអស់។
យាយស៊ុយ សុផាន យកបុរីកីឡា លក់បានដោយសារនរណា? របបនេះ លក់ ខ្ទិចកលក់ខ្ទី អស់គ្មានសល់ទេ ធ្វើបាបរាស្ត្រណាស់
សូមអបអរសារទនិងកោតសរសើដែលហ៊ុនសែនហានប្រើវិធីបង្ក្រាបបាតុករដ៍សាហាវនេះ។ តាមពិត ខ្ញុំពិតជាមិនជឿរថាហ៊ុនសែនហានប្រថុយប្រថានក្នុងការជ្រើសរើសវិធីសាស្ត្រនេះនោះទេ ព្រោះខ្ញុំគិត ថាហ៊ុនសែនប្រហែលជាមានការយល់ដឹងជាងមុននិងស្រឡាញ់ជីវិតខ្លួនឯង តែពេលនេះហ៊ុនសែន ហាក់ដូចជាកំពុងតែយកជីវិតទៅប្រលែងលេងនិងតុលាការប្រជាជនហើយ។ សូមជូនពរឆ្នាំថ្មីដល់ ហ៊ុនសែនសូមបានសេចក្តីសុខ និងក្លាហានហ៊ានប្រយុទ្ធនិងបាតុករឲ្យបានជោគជ័យ។
ថ្ងៃចុងក្រោយរបស់អាខ្វាក់កាន់តែខិតជិតដល់ហើយ កន្តួយម៉ែអាថោកទាបបាតផ្សា ពួកអាទមិឡអត់សាសនា។