សមត្ថកិច្ច​ចាប់​ផ្តើម​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

មាន​សេចក្តីរាយការណ៍​មក​ថា កម្លាំង​សមត្ថកិច្ចជា​ច្រើន​រយ​នាក់​ បាន​ប្រើប្រាស់​កាំភ្លើង​កែច្នៃ និង​គ្រាប់​បែកផ្សែង បាញ់​ទៅលើ​ហ្វូង​កម្មករ​ប្រមាណ​មួយ​ម៉ឺន​នាក់ ដែល​តវ៉ា​បិទផ្លូវ និង​ដុត​កង់ឡាន នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​។​

ការបង្ក្រាប​នេះ បាន​កើតឡើង​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​សុក្រ​នេះ ខណៈ​ដែល​កម្មករ​ជា​ច្រើន​ពាន់​នាក់​មកពី​រោងចក្រ​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ តវ៉ា​ដោយ​ដុត​កង់ឡាន និង​បិទផ្លូវ​វ៉េងស្រេង​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ៥​កន្លែង និង​ព្រមាន​ដុត​ឡាន​កុង​ទី​ន័រ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​។​

បើ​តាម​សេចក្តីរាយការណ៍ ក្រុម​កម្មករ​មួយ​ចំនួន មាន​បំពង់​ទី​ប និង​ដំបង ដើម្បី​ទប់ទល់​ជាមួយ​កម្លាំង​សមត្ថកិច្ច​ផងដែរ​។​

​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​នេះ ក៏​មាន​ករណី​ផ្ទុះ​ហិង្សា​កើតឡើង​ផងដែរ បណ្តាល​កម្មករ​ប្រមាណ​១០​រងរបួស​។

កម្មករ​រាប់ម៉ឺន​នាក់​នៃ​រោងចក្រ​រាប់រយ ចាប់ផ្តើម​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា​ជា​ថ្មី​ទៀត នៅ​ដើម្បី​ឆ្នាំ​២០១៤​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ ហើយ​ការតវ៉ា​ខ្លះ បាន​ឈាន​ដល់​កើត​អំពើហិង្សា និង​មាន​ការបិទ​កំណាត់​ផ្លូវជាតិ​មួយចំនួន​ផង​ដែរ ដូចជា​ផ្លូវ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ ៦​ជាដើម​៕

សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

9 Responses to "សមត្ថកិច្ច​ចាប់​ផ្តើម​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​"

  1. Anonymous says:

    Hun Sen starts using his third palm! He will never hesitate to violate the human rights.

  2. samsung laptop says:

    yes hit them hard, they are deserving to be treated like this,
    no mercy, hit hit hit them hard
    ——-
    SR+KS, should be worry about this, created trouble for country

  3. laptop says:

    the authority need to keep innosence peoples sound & safe…

  4. ^-^ says:

    ឱ!ប៉ូលីស ប៉េអឹម នឹងទាហ៊ាន ដែលជាកូនចៅរបស់ប្រជាពលរដ្ឋតើអ្នកគ្រប់គ្នានឹកឃើញពីភាពក្រីក្ររបស់ឪពុកម្ដាយបងប្អូននាក់ដែរឬទេ?
    តើអ្នកមានបំរើអ្នកមានអំណាចឬអ្នកបំរើរាស្ត្រ….បើអ្នកបំរើរាស្ត្រគឺអ្នកស្នេហាប្រទេសជាតិ.
    តើអ្នកមានបំរើអ្នកមានអំណាចឬអ្នកបំរើរាស្ត្រ….បើអ្នកបំរើរាស្ត្រគឺអ្នកស្នេហាប្រទេសជាតិ.
    បើអ្នកបំរើអ្នកមានអំណាចបានសេចក្តីថា:អ្នកបំរើជនកុម្មុយនីស្តដូចខ្មែរក្រហមហើយ…
    ត្រូវចេះពិចារណានឹងស្រឡាញ់ជាតិ។

  5. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..

  6. Chourn says:

    ខ្ញុំគិតថាការយកប្រពន្ធ័តុលាការនិងការបង្ក្រាបបាតុករនេះគឺមិនអាចធ្វើឲ្យស្ថានការណ៍ស្ងប់ស្ថាត់នោះ ទេផ្ទុយទៅវិញវិនធានការនេះកាន់តែធ្វើឲ្យស្ថានការកាន់តែតានតឹងនិងព្យុះបាតុកម្មកាន់តែកក្រើកទៅ វិញទេ។ ដូច្នេះជំរើសរបស់រដ្ឋាភិបាលពិតជាមិនវ័យឆ្លាតនោះទេ ព្រើរដ្ឋាភិបាលមិនបានមើលពីគំរូនៃ ការប៉ះបោរនៅបច្ចិមប្រទេស គឺការប្រើអំពើហឹង្សាលើបាតុករនិងមហាជនរដ្ឋាភិបាលនិងធ្លាក់ចេញពី អំណាចនៅទីបំផុត។ ខ្ញុំមិនជឿរថារដ្ឋាភិបាលនិងអាចយកជ័យជំនះលើឆន្ទះប្រជាជនបាននោះទេ។

  7. Anonymous says:

    Khmre km rohot

  8. France says:

    It is time for the lawfully-elected government to take an appropriate legal action against Mr. minded problem Sam Reinsy and his minority group for the series of consequences resulting from their disordered demonstration.

    This guy never regarded Cambodia as his regular home country, but France is the only one for him and his family to permanently live, that’s the reason he never care or worry about the safety, security for it. He never knew even a little bit of how hard to get to this point.

    He can do whatever he wanted because it is not his home. The court should reconsider court case whether he deserves to be exiled overseas again, we do not support him at all, please kick him back to France where he used to spend the majority length of his life.

    The method, which used by both Sam Reinsy and Pol Pot, are the same to get into the power:

    – By way of pre-destroying all security, daily livings, infrastructure, and then economy

    – Pol Pot used the same technique as Mr. Sam by creating Hate and Anger among people, and then allowed them killing each others.

    – Pol Pot launched bombs into city, while Mr. Sam used the same technique by telling hate and anger to people, and then using disordered demonstration instead of bombs to get the same results.

    PS: We never and ever support this guy when he came to every state in Australia or New Zealand, we disliked the way he had in his speech, it was the Pol Pot’ s Terms ( language).

  9. Sen-Gaddafi says:

    សូមអបអរសារទនិងកោតសរសើដែលហ៊ុនសែនហានប្រើវិធីបង្ក្រាបបាតុករដ៍សាហាវនេះ។ តាមពិត ខ្ញុំពិតជាមិនជឿរថាហ៊ុនសែនហានប្រថុយប្រថានក្នុងការជ្រើសរើសវិធីសាស្ត្រនេះនោះទេ ព្រោះខ្ញុំគិត ថាហ៊ុនសែនប្រហែលជាមានការយល់ដឹងជាងមុននិងស្រឡាញ់ជីវិតខ្លួនឯង តែពេលនេះហ៊ុនសែន ហាក់ដូចជាកំពុងតែយកជីវិតទៅប្រលែងលេងនិងតុលាការប្រជាជនហើយ។ សូមជូនពរឆ្នាំថ្មីដល់ ហ៊ុនសែនសូមបានសេចក្តីសុខ និងក្លាហានហ៊ានប្រយុទ្ធនិងបាតុករឲ្យបានជោគជ័យ។