ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
ការបង្កហិង្សារវាងកម្មករ និងកងកម្លាំងសមត្ថកិច្ច (រូបភាពដោយ តាត ឧត្តម)
សាលារាជធានីភ្នំពេញ ចាត់ទុកសកម្មភាពប៉ះទង្គិចគ្នារវាងបាតុករ ដែលជាកម្មករ និងកម្លាំងសមត្ថកិច្ច រហូតឈានដល់ការបាញ់សម្លាប់ ក្នុងរយៈពេល២ថ្ងៃនេះ គឺកើតពីមជ្ឈដ្ឋានខាងក្រៅ ពិសេសគឺអ្នកនយោបាយ ដែលឆ្លៀតឱកាស ញុះញង់ ឲ្យមានភាពវឹកវរ ចលាចល និងអំពើហិង្សាក្នុងសង្គមកម្ពុជា។
សេចក្តីប្រកាសព័ត៌មានសាលារាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃសុក្រនេះ ឲ្យដឹងថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងមានសមត្ថកិច្ច និងបាតុករ គឺមានក្រុមអនាធិបតេយ្យមួយចំនួន បានដើរបង្កការអុកឡុក ញុះញង់ អូសទាញ និងប្រើអំពើហិង្សាទៅលើកម្មករ កម្មការិនី នៅតាមរោងចក្រ សហគ្រាស និងបិទផ្លូវសាធារណៈមួយចំនួន។ សាលារាជធានី អះអាងថា ក្នុងស្ថានភាពប្រកបដោយហានិភ័យខ្ពស់នោះ បានបង្ខំឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការ បំបែកក្រុមអនាធិបតេយ្យបង្កហិង្សាទាំងនោះ រហូតនាំឲ្យមានការប៉ះទង្គិចគ្នា ធ្វើឲ្យសមត្ថកិច្ច និងក្រុមអនាធិបតេយ្យមួយចំនួនរងរបួស។
សាលារាជធានីភ្នំពេញ បញ្ជាក់ថា កាលពីថ្ងៃទី២ ខែមករា ការប៉ះទង្គិចពីរលើក បានកើតឡើងនៅរោងចក្រ យ៉ាងជីង ក្នុងខណ្ឌពោធិ៍សែនជ័យបណ្តាលឲ្យមានអ្នករបួសទាំងកងកម្លាំងសមត្ថកិច្ច និងក្រុមអនាធិបតេយ្យមួយចំនួន។ ក្នុងនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនដៃដល់ចំនួន ១០នាក់។ សេចក្តី ប្រកាសព័ត៌មានបន្តថា ចំណែកនៅរាត្រីថ្ងៃដដែរ និងនៅព្រឹកថ្ងៃទី៣ ខែមករានេះ នៅសួនឧស្សាហកម្ម កាណាឌីយ៉ា ស្ថិតនៅបណ្តោយផ្លូវចោមចៅ ក្រុមអនាធិបតេយ្យ បានប្រើប្រាស់ហិង្សា ដោយបិទផ្លូវ ដុតបំផ្លាញទ្រព្យសម្បត្តិឯកជន គំរាមកំហែង អ្នកវិនិយោគ និងដុតបំផ្លាញរោងចក្រទៀតផង៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
អាជ្ញាធរលែងប្រើពាក្យជនទីបីទៀតហើយពីព្រោះពាក្យនេះប្រជាជនដឹងអស់ហើយ
ដូច្នេះត្រូវប្រើពាក្យផ្សេងគឺពាក្យ ជនឈ្លៀតឪកាសវីញម្តងពិតជាល្បិចថោកទាបមែនពួកអាចោរ។
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត
ពូកែដោះសារណាស់ពួកអាឃោឃៅ ! ខ្លាំងប៉ុនណាក៏គង់មានថ្ងៃអន្សាដែរ !