ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី (រូបថត AFP)
អ្នកវិភាគនយោបាយឯករាជ្យបីរូប នៅថ្ងៃទី០៣ខែមករានេះ បានថ្វាយលិខិតគោរពយាងព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមេត្តាកោះអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សជាប់ឆ្នោតទាំងពីរ ជួបចរចាក្នុងពេលឆាប់បំផុត ដើម្បីដោះស្រាយស្ថានភាពចលាចលចំពោះមុខ។
នៅក្នុងលិខិតក្រាបបង្គុំទូលថ្វាយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី ចុះហត្ថលេខាដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លោកបណ្ឌិត សុខ ទូច និងលោកបណ្ឌិត កែម ឡី នៅថ្ងៃទី៣ខែមករានេះ រៀបរាប់ថា ព្រឹត្តិការណ៍ហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ បានបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ នៅព្រឹកថ្ងៃសុក្រនេះ គឺកើតឡើងភ្លាមៗ ដោយសារតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនអាចដោះស្រាយបញ្ហានយោបាយបានតាមរយៈការចរចា។
អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍បន្ថែមទៅលើលិខិតថ្វាយព្រះមហាក្សត្រថា ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ក្នុងកាលៈទេសៈចំពោះមុខនេះ គឺមិនអាចខ្វះបានឡើយ ក្នុងការគង់ជាអាជ្ញាកណ្តាល និងជានិមិត្តរូបឯកភាពជាតិ ក្នុងការដោះស្រាយវិបត្តិនយោបាយ។
សម្រាប់លោក បណ្ឌិត សុខ ទូច យល់ថា ក្នុងដំណាក់កាលនេះ គណបក្សនយោបាយទាំងពីរផ្ទាល់ គប្បីបង្ហាញឆន្ទៈ ឲ្យមានកិច្ចចរចា ដើម្បីបន្ថយកម្តៅនយោបាយ និងកុំឲ្យមានហិង្សាកើតឡើងបន្តទៀត៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
the king can invite the two parties to the meeting to discuss the current political crisis and the violent crackdown committed by the government security forces on the workers. but the question is that is the king influential/powerful enough to advise them to commit to find a real solution to the existing crisis? and can the king advise the government security force not to use violence on workers? it is time for the king to play a pavital role as stated in the constitution to reconcile the the political crisis. in order to ensure stabilitu, peace. national unity and reconciliation. also, the king’s advice should not be compulsory for only one party. anyway, the role of the king to end this political crisis is important.
I believe that the role of the king is important, at this moment, to bring the two parties involved to the negotiating table
mediated by the king, in order to find a solution. also, any talk should be alive televised, not a closed door talk/ negotiation.
ក្រៅពីលើកដៃសំពះ ស្អីក៍អត់ចេះ,អត់ដឹង។ក្នុងវាំងប្រហែលអត់មានតេឡេ,វិទ្យុឬទូរទស្សន៍ទេដឹង។
The King has become to deaf ears and blind since he step on his throne. He doesn’t care nothing about people. So people you have to be on your own.
១. ព្រះមហាក្សត្រគ្មានអំណាចទេ!! យកព្រះមហាក្សត្រមកពាក់ព័ន្ធ នាំអោយហ៊ុនសែនគំរាមព្រះមហាក្សត្រ អោយធ្វើតាមហ៊ុនសែន!!
២. បក្ខពួកឧក្រិដ្ឋជនហ៊ុនសែនចង់ចរចារតែបបូរមាត់តែប៉ុណ្ណោះ ឬបញ្ជោតប្រជារាស្រ្តថាខ្លួនចង់ចរចារណាស់ តាមពិតបើពួកចង់ចរចារគឺពួកវាមិនទៅបង្កើតរដ្ឋាភិបាលបន្លាលួសដែរ!! គឺចាំចរចារគ្នាហើយ ទើបអាចបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយ!!
៣. ពួកវាយកពាក្យថា៖ ចរចារដើម្បីបញ្ជោតយើងលេងតែប៉ុណ្ណោះ ឬហៅយើងទៅជជែកលេង សំដែងអោយប្រជារាស្រ្តខ្មែរនិងអន្តរជាតិឃើញថា ពួកវាចង់ចរចារ!! តាមពីតតើចរចារជាមួយវាអំពីស្អី អំពីស៊ើបអង្កេតលទ្ធផលបោះឆ្នោត? អំពីការបោះឆ្នោតឡើងវិញ? អំពីប្រាកខែ១៦០ដុល្លារ? ពួកវាគ្មានអើពើតើ មានតែគ្រាប់កាំភ្លើង!! ដំណាក់កាលនេះ គឺមានតែការប្រយុទ្ធដោយអហឹង្សា និងតាកតិចដូចសង្រ្គាមឈ្លបតែប៉ុណ្ណោះ ទើបយើងអាចផ្តួលរំលំបនប្រល័យពូជសាសន៍ជាតិឯងហ៊ុនសែនបាន!!
Do bot bother the KING! He reigns BUT NOT roles!
Do bot bother the KING! He reigns BUT NOT rules!
The Khmer KING differs from the Thai KING!!!
ស្ដេចរកតែសេចក្តីសុខខ្លួនឯងមិនបានផងជាមួយអាហ៊ុនសែនកុំយល់ច្រឡំឲ្យសោះ។
Where are the royalists ? Can’t they let the King know what is going on?
Is it Cambodia? Or Nambodia? Can’t we claim ownership of our destiny?
Are the royalists living happily with corruption, under CPP GOVERNMENT?
Please stop saying that the king under the threat, Cambodians are living in HELL!!!.
I remembered that during the 11-month political deadlock after the 2003 national election, the former king Norodom Sihanouk invited the three parties involved to the meeting at the royal palace, which was intelligently mediated by the former king. the meeting was live by the state television, in order for people can see the discussions and behavior or the nature of politicians during the meeting. also, the public can know and record about what were discussed. no one can speak lie or twisted the results around after the meeting. so, at this moment the current king should try his best to do a such. theking cannot stay quiet while the political crisi remains unsettled and the society is the society is in polarisation. even though, the king reigns but not rule. but, article 9 of the condtitution stipulates that the king shall assume the august role of arbitrator to ensure the regularity of public powers. article 8 also says about the role of the king.thus, it is time for the current king to do sth necessary and useful for ending every existing crisis
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត
សូមកោតសសើលោកបណ្ឌិតទាំងបីរូប ដែលបានបំផុសគំនិតនេះឡើង ខ្ញុំមានសុទិដ្ឋិនិយមថាការចរចាអាចនឹងរកច្រកចេញបាន។ បើធ្វើសង្រ្គាម តើកូនខ្មែរប៉ុន្មាននាក់ទៀតត្រូវស្លាប់ ហើយបានអ្វីមកវិញ គឹការវិនាសអន្តរាយ ងើបក្បាលមិនរួច ដើរថយក្រោយរាប់សិបឆ្នាំប្រជាជាតិយើងបានឆ្លងកាត់ប្រវត្តិសាស្រ្តនោះរួចហើយ។ ប្រទេសជិតខាងគេអរណាស់ពេលឃើញខ្មែរឈ្លោះគ្នា បែងចែកបក្ខពួកគ្នា នាំអោយទន់ខ្សោយងាយស្រួលគេលេបត្របាក់ដីយើងបន្តិចម្តងៗ។
មានពេលឯណាទៅគិតដល់ការថែរក្សាទឹកដី បើរវល់តែឈ្លោះគ្នានោះ។
ដល់ពេលដែលអ្នកនយោបាយគួរនិយាយគ្នាហើយ ភាពខ្វែងគំនិតគ្នាតិចតួចគួរបំបាត់ចោល ហើយបញ្ហាធំគួរបង្រួមមកអោយតូច។
ឮម្នាក់និយាយថាស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន តែអត់ធ្វើអ្វីជាដុំកំភួនសោះ!!!
គ្រាន់តែនិយាយ នណាក៏ចេះដែរ តែធ្វើទើបជារឿងលំបាក។
មនុស្សគ្រប់គ្នាហ៊ានប្រឆាំងតវ៉ាសង្គ្រោះប្រទេសជាតិមិនខ្លាចសេចក្តីស្លាប់ តែស្តេចចង្រៃសម្ងំដេកយកសុខ រកឪកាសសម្លាប់ខ្លែរ។ស្តេចខ្មែរសេនចូលឆ្នាំចិន។ ស្តេចកាត់ចិន។កំសាកម្លេះ គ្នានអ្នកណាគេហានសម្លាប់លោកទេ លោកស្តាច់អើយ ។ឬពេញចិត្តសម្លាប់ខ្មែរ។
ខ្ញុំគាំទ្របញ្ញាវន្ត័ទាំងបីខាងលើបានសរសេរលិខិតទៅព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ពីភាពតាន តឹងរបស់អ្នកនយោបាយនៅស្រុកខ្មែរ ប៉ុន្តែរការធ្វើរបស់លោកទាំងបីអ្នកខាងលើនេះមិនបានសម្រេច នោះទេ។ ហេតុអ្វី? ព្រោះលោកទាំងបីមិនបានវិភាគឲ្យបានហ្មត់ចត់ថាតើនណាជាអ្នកមានឥទ្ធិពលនៅ ស្រុកខ្មែរពិតប្រាកដនោះ គឺព្រះមហាក្សត្រ? ហ៊ុនសែន? សមរង្សី?……….សូមជំរាបលោកទាំងបីថាការ ចូលអន្តរាគមន៍ធ្វើជាអជ្ញារកណ្តាលនៃភាគីទាំនាស់គឺទាល់តែអ្នកនោះឯងជាអ្នកមានឥទ្ធិពលដូចជា ស្តេចថៃអញ្ចឹងគឺស្តេចគេកាន់ទ័ពជាកំលាំងការពារជាតិ ហើយចុះស្តេចខ្មែរវិញមានអំពាចនិងឥទ្ធិពល ស្អីទេសព្វថ្ងៃហ្នឹង? ហើយកំលាំងទ័ពនណាជាអ្នកកាន់ពិតប្រាកដនៅស្រុកខ្មែរ? ដូច្នេះបើអាជ្ញារ កណ្តាលគ្មានអំណាចនិងឥទ្ធិពលតើទៅមានសមត្ថភាពកោះហៅគូរភាគីទំនាស់មកបានទេ? លោកអ្នក ទាំបីខាងលើជួយប្រទេសជាតិមិនចំបញ្ហារ ដឹងទេថានៅពេលដែលអ្នកនយោបាយមាន ទំនាស់និងគ្នាតើអាចអង្គុយដោះស្រាយដោយគ្នាឯងបានទេ បើគ្មានអ្នកក្រៅជួយទេនោះ។