FTUWKC ថ្កោល​ទោស​កងកម្លាំងប្រដាប់អាវុធ​ដែល​បង្ក្រាប​លើ​សហជីព​និង​កម្មករ​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

កម្មករមួយចំនួនត្រូវបានចាប់ខ្លួនបន្ទាប់ពីផ្ទុះហិង្សាជាមួយសមត្ថកិច្ចនៅតាមបណ្តោយផ្លូវវេងសេ្រង (រូបថតដោយ តាម​ ឧត្តម)

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ថ្កោល​ទោស​ចំពោះ​ការបង្ក្រាប​របស់​​កម្លាំង​សមត្ថកិច្ច ទៅលើ​សហជីព និង​កម្មករ ដែល​តវ៉ា​ទាមទារ​ប្រាក់​​ឈ្នួល​អប្បរ​មា​ក្នុង​កម្រិត​សមរម្យ ១៦០​ដុល្លារ នៅ​មុខ​​រោង​ចក្រ​យ៉ាក​ជីន និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នេះ​។​

ការ​ថ្កោលទោស​នេះ ធ្វើឡើង​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​ហិង្សា​បង្ក្រាប​កម្មករ​​នៅក្នុង​ខណ្ឌ​២​ផ្សេងគ្នា នៅ​រាជធានី​ភ្នំពេញ ចំនួន​២​ថ្ងៃ​ជាប់​គ្នា ក្នុង​នោះ រួមមាន កម្លាំង​ទ័ព​ឆត្រយោង​៩១១ បាន​វាយ​បង្ក្រាប​កម្មករ​នៅ​មុខ​រោងចក្រ​យ៉ាក់​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ និង​​កងកម្លាំង​សមត្ថកិច្ច​បាប​ប្រើ​អាវុធ​បាញ់​បង្ក្រាប​កម្មករ​នៅ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​ដងផ្លូវ​វ៉េងស្រេង ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ស្រុក​នេះ​។

​សេចក្តីថ្លែងការណ៍​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ បានឲ្យដឹងថា សហជីព​ថ្កោលទោស​យ៉ាង​ដាច់​អហង្កា​​ចំពោះ​ចំណាត់​ការបង្ក្រាប​របស់​កងកម្លាំងប្រដាប់អាវុធ ទៅ​លើ​ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ​ស្លូតត្រង់​គ្មាន​អាវុធ​នៅក្នុង​ដៃ ដែល​​បណ្តាល​​ឲ្យ​មាន​​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់​នេះ​។ សេចក្តីថ្លែងការណ៍​ដដែល បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បញ្ឈប់​ជា​បន្ទាន់​នូវ​ការប្រើប្រាស់​អំពើ​​ហិង្សា​​ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ហូរឈាម​តទៅទៀត​។

​សេចក្តីថ្លែងការណ៍​របស់​សហ​ជីព​សេរី​កម្ម​ករនៃ​ព្រះរាជាណាចក្រ​​កម្ពុជា ​បន្ត​ថា អាជ្ញាធរ​​ត្រូវ​​ទទួលខុសត្រូវ​ទាំងស្រុង លើ​ការប្រើ​ហិង្សា​បង្ក្រាប​ទៅ​លើ​កម្មករ​នេះ​៕

សរសេរមកកាន់​អ្នក​នាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
 

What Next?

Recent Articles

5 Responses to "FTUWKC ថ្កោល​ទោស​កងកម្លាំងប្រដាប់អាវុធ​ដែល​បង្ក្រាប​លើ​សហជីព​និង​កម្មករ​​"

  1. ប្រជាធិបតេយ្យ says:

    កម្ពុជា មិនទាន់មានប្រជាធិបតេយ្យត្រឹមត្រូវទេ។ ហ៊ុន សែន គាប់ សង្គត់ ប្រជាពិថុត និងយ៉ងប្រទេសដទៃ យកបបូរមាត់គាត់ជាច្បាប់ របបលួចប្លន់។ អង្គរក្ស ប៉ូលីស ទាហាន ត្រូវតែនៅអព្យាក្រិត្យ ការពារ សុវត្ថិភាព សុខសន្តិភាព ព្រំដែន រដ្ឋធម្មនុញ្ញ និងព្រះមហាក្ស។

  2. Chea Chomreuon says:

    ឯកឧត្តម ជា ចំរើនពហុ សុខ សុខនាំមុខអោយបង់ពន្ធប្រាក់ខែគ្រូបង្រៀន។ CPPអរគុណលោកខ្លាំងណាស់ ដែលនាំរឿងអោយគ្រូជាច្រើន ផ្សេងទៀងក្តៅក្រហាយជួយទំលាក់ប្រជាប្រិយភាព ហ៊ុន សែន នរណាៗ ក៏ដឹង សាលាលោកគ្មានគុណភាពលក់សញ្ញប័ត្រអោយមន្ត្រីរាជការ ……………………..អាជ័យធ្លាក់ទឹកហហីអើៗៗៗៗៗៗៗៗៗៗ!!!!!!!!!!!!!!!

  3. Uk Kim San says:

    Je regrette ces pertes humaines. Mais, connaissez-vous ce proverbe ?

    “On est excusé d’avoir des torts envers celui qui en a eu le premier”.

    Explication :

    Les gens de bon sens condamnent le premier qui a créé la violence !
    Ces gens honnêtes ne condamnent pas celui qui a réagi violemment.

  4. កុលបុត្រ says:

    ខា ស៊ី អើយសូម អោយប្រាស័យ ដើម្បីប្រទេសរូបរួម សាមគ្គី មិនមែនបើ្រលទ្ធិបារាំងកុម្មុយនិស្តនៅកម្ពុជា ទេ ។ លោក ឈុន កុំឆ្កឹះឆ្កៀល ហួសហេតុពេកប្រាក់ខែគ្រូ សាស្ត្រាចារ្យ ឡើងសន្សឹមៗ។ សូមសម្តេចប្រកាសកុំយកពន្ធលើប្រាក់ខែគ្រូបង្រៀនអី សូមគ្រូ យោគយល់ដល់រាជរដ្ឋាភិបាលផង

  5. Anonymous says:

    ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
    តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
    តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
    កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
    តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
    តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"

    ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…
    ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…
    ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…