ក្រសួង​កោះ​អញ្ជើញ​សហជីព​ទាំង​៥​មក​ប្រជុំ​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​៨​មករា

Friday, 03 January 2014
សែន ដា​វិត
ភ្នំពេញ ប៉ុស្តិ៍

_MG_7858

ប៉ះទង្គិចដោយហិង្សារវាងសមត្ថកិច្ច និងក្រុមបាតុករទាមទារដំឡើងប្រាក់ខែ។ រូបថត ហេង ជីវ័ន

 ភ្នំពេញៈ ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​០៣ ​មករា នេះ បាន​ប្រកាស​ថា ​ក្រសួង​នឹង​ធ្វើ​ការ​កោះ​អញ្ជើញ​សហជីព​ទាំង​ ៥​ មកប្រជុំ​ម្តងទៀត​នៅ​ថ្ងៃទី ​៨ ​មករា ក្រោយ​ពី​ពួកគេ​មិន​ពេញ​ចិត្ត​ទៅ​នឹងការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្ម​ករ-កម្មារិនី ​១០០ ​ដុល្លារ​ក្នុង​មួយ​ខែ។

ក្រសួង​នឹង​កោះ​អញ្ជើញ​សហជីពទាំង​ ៥ ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ករណី​ទាំង​នេះ​នៅ​ថ្ងៃ​ទី០៨​ ខែ​មករា ​ឆ្នាំ​២០១៤​ វេលា​ម៉ោង ​៣ និង​ ៣០​នាទី។​

បន្ទាប់ពី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ចេញ​ប្រកាស​ស្តី​ពី​ការ​កំណត់​ប្រាក់​ឈ្នួលអប្បប​រមា​សម្រាប់​​កម្ម​ករ​និយោជិត ផ្នែក​វាយ​នភណ្ឌ កាត់​ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែក​ជើង​ពី​ ៨០ ​ដុល្លារ ទៅ​១០០​ដុល្លារ​ក្នុង​មួយ​ខែ​ បន្ថែម​លើ​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដែល​មាន​ស្រាប់​មក​និយោជក សហជីព និង​កម្មករ​និយោជិត​ភាគ​ច្រើន​បាន​អប​អរ​សាទរ​និង​គាំ​ទ្រ​ហើយ​បាន​ចូល​ធ្វើ​ការ​ជា​ធម្មតា​វិញ​តាម​ការ​កំណត់​នៅ​ថ្ងៃ​ទី​០២ មករា​ឆ្នាំ​២០១៤។

ប៉ុន្តែ​ក្រសួង​មាន​ការ​សោក​ស្តាយ​ចំពោះ​សហជីព​ចំនួន ៥​ និង​សមាគម​ ១​ ដែល​នៅ​តែ​បន្ត​ដឹក​នាំ​ធ្វើ​បាតុកម្ម​និង​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ បិទ​ផ្លូវ​ បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន​តាម​តំបន់​រោង​ចក្រ​សហគ្រាស។​ អំពើ​ល្មើស​ច្បាប់​ទាំង​អស់​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់ ​និយោជក ​កម្មករ ​និយោជិត​ ប្រ​ជា​ពលរដ្ឋ និង​ប៉ះ​ពាល់​ខ្លាំង​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា។

ក្រសួង​អំពាវ​នាវ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ សហជីព​ចំនួន ​៥​ និង​សមាគម​ ១​ បញ្ឈប់ជា​បន្ទាន់​នូវ​សកម្មភាព​ញុះ​ញង់​កម្មករ​ដែល​ជា​សកម្មភាព​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​និង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​តាម​ច្បាប់​ចំពោះ​ជន​ដៃ​ដល់​និង​វែក​មុខ​ជន​ដែល​នៅ​ពី​ក្រោយ​ខ្នង​ដើម្បី​យក​ផ្តន្ទាទោស​តាមច្បាប់។​

គណបក្សសង្គ្រោះជាតិ និងសហជីពទាំង ៥ និង សមាគម ១ ដែល​តវ៉ាទាមទារដំឡើងប្រាក់ខែនោះ បានចេញមក បញ្ជាក់រួចហើយថា ពួកគេទាំងនេះមិនមែន ជាសមាជិក និងក្រុមរបស់ខ្លួន។


What Next?

Recent Articles

4 Responses to "ក្រសួង​កោះ​អញ្ជើញ​សហជីព​ទាំង​៥​មក​ប្រជុំ​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​៨​មករា"

  1. eclipse says:

    ទៅគាស់ឆ្អឹង ខ្មោចយាយតា ម៉ែឪ ហ្អែង ឱ្យទៅប្រជុំ ជាមួយនឹង ពួកហ្អែងទៅ ! អាណា គេ ទៅ ហ្អា ?

  2. Chourn says:

    វ៉ៃនិងបាញ់សំលាប់បាតុកររបស់គេយ៉ាងឃោឃៅហើយតើនណាទៅចូលប្រជុំជាមួយទៀត។ ដូច្នេះ សហជីពទាំង៥នោះមានតែរង់ចាំឲ្យស្ថានការណ៍ត្រឡប់មកវិញ មានន័យថាទុកឲ្យក្រសួងនិងរដ្ឋា ភិបាលមានអារម្មណ៍ស្ងប់និងលុបបំបាត់អាកប្បកិរិយាឃោឃៅជាមុនសិនទើបការចរចារ ទទួលបាន ផលប្រយោជន៍។ ធ្លាប់ឮមិនខុសនោះទេដែលបក្សប្រជាជនប្រើល្បិចវ៉ៃបំបាក់ស្មារតីដៃគូរជាមុនហើយ បើកការចរចារគ្នាជាក្រោយ។ តែខាងប្រឆាំងនិងរដ្ឋាភិបាលក៍បានមើលឃើញពីល្បិចទាំងនេះរួចហើយ ដែរព្រោះរឿងឃោឃៅរបស់រដ្ឋាភិបាលតែងតែកើតមានជាដដែលៗមិនខុសប្លែកពីមុននោះទេ។

  3. Anonymous says:

    That is right