ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​៖ ​ការស្លាប់​ និង​របួស​កម្មករ​ជា​ការទទួល ខុសត្រូវរ​បស់​រដ្ឋាភិបាល​​

ដោយ៖​ ពៅ មេត្ដា​
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com

​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ថ្កោលទោស​ចំពោះ​អំពើហិង្សា​ដែល​បណ្តាលឲ្យ​កម្មករ​ស្លាប់ និង​របួស ហើយ​ទម្លាក់​ការទទួលខុសត្រូវ​នេះ ទៅ​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ប្រើ​កម្លាំង​ដោះ​ស្រាយ​បញ្ហា​។

​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ម៉ែន ណាត ជា​ប្រធាន បាន​លើកឡើង​ថា សមត្ថកិច្ច របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បាញ់រះ​លើក​ម្មករ និង​មន្ត្រី​សហជីព នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ និង​នៅ​សួន​កាណាឌីយ៉ា កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​កន្លងទៅនេះ​។​

​សេចក្តីថ្លែងការណ៍​នោះ បាន​ហៅ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ថា ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​ ទទួលខុសត្រូវ​។

​តែ​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ ថ្លែងថា ការប៉ះទង្គិច​នោះ គឺ​សមត្ថកិច្ច​គ្រាន់​តែ​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ពី​កម្មករ ដើម្បី​ការពារ​សន្តិសុខ​សណ្តា​ប់ ធ្នាប់​តែ​ប៉ុណ្ណោះ ​គឺ​មិន​មាន​បំណង​បាញ់សម្លាប់​កម្មករ​ទេ​។​

​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ក៏​បាន​ចាត់ទុក​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នោះ​ថា​ ជា​បទ​ឧក្រិដ្ឋ​អន្តរជាតិ​ដែល​ស្ថិតក្រោម​អំណាច​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​ ដែល​កម្ពុជា​ឲ្យបាន​ផ្តល់​សច្ចាប័ន​កាលពី​ឆ្នាំ​២០០២​៕

សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

17 Responses to "ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​៖ ​ការស្លាប់​ និង​របួស​កម្មករ​ជា​ការទទួល ខុសត្រូវរ​បស់​រដ្ឋាភិបាល​​"

  1. Neak ta says:

    ​ពួកគេ​អា​ឆ្កួត​ល្ងង់ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​​។ ការស្លាប់​ និង​របួស​កម្មករ​ជា​ការទទួលខុសត្រូវរ​បស់​​​គណបក្សប្រឆាំង​។ ​ពួកវាគឺជា​អ្នកដែលបាន​បង្កើត​បញ្ហា​។

  2. colab says:

    ​លោកសមរង្ស៊ី​ត្រូវតែ​ទទួលខុសត្រូវចំពោះ​បញ្ហា​ទាំងអស់ដែល​បានមកពី​ការធ្វើ​បាតុកម្ម​នេះ។ ​គាត់គឺជា​អ្នកដែល​ចចេស​រឹងរូសចង់ធ្វើ​បាតុកម្ម​នេះ។

  3. កុនខ្មែរ says:

    ការអោយរដ្ឋាភិបាលទទូលខុសត្រូវគឺពិតជាត្រឹមត្រូវពីព្រោះកុំអោយពូកវាសំលាប់ប្រជារាស្រ្តតទៅ
    ទៀតហើយយកលេសការពារខ្លូនបើនិយាយថា​ការពារអំណាចបក្សនិងអំណាចបុគ្គលវាត្រូវជាង។

  4. ប្រជាពលរដ្ឋ says:

    。。 អ្នក ប្រើ កាំភ្លើង បាញ់ កម្មករ ប្រជាពលរដ្ឋ « ដែលអត់មានកាំភ្លើង » អោយ ស្លាប់ ត្រូវ តែ

    ទទួល ទោស ចំពោះ មុខ ច្បាប់ ! ប្រទេស ខ្មែរ « កម្ពុជា » មិនមែន កុម្មុយនីស្ត ផ្តាច់ ការ ទេ !

  5. 18 Mars says:

    ពិតជាគួរឲ្យអស់សំណើចមែន……..នេះពិតជា២ពីរដងចាំថាតាមបងមែន!!!!!!!!!!!!!!!!!

  6. កូនខ្មែរសុទ្ធសាធ says:

    ខ្ញុំសូមសួរទៅលោកcolab ថា តើប្រទេសកម្ពុជាសព្វថ្ងៃជាប្រទេសលទ្ធិប្រជាធិបតេយ្យ ឬ ក៏
    ជាប្រទេសកុំម្មុយនីស្ត?បានជាមិនអោយប្រជាជនអាចធ្វើបាតុកម្មដើម្បីសំដែងពីការមិនពេញចិត្ត របស់ពួកគាត់បាន?បើថាមិនអោយធ្វើបាតុកម្មមានតែប្រទេសកុំម្មុយនីស្តតែប៉ុណ្ណោះដែលរិតត្បិត ការបញ្ចេញមតិរបស់ប្រជាជននោះ។

  7. Sam Ransy's nephew says:

    I think, Sam Ransy and Uncle Sokha make the our country unpeaceful. They try to gain political benefit. They try to educate people in the wrong way to for their benifit. He should use different stratergy for win-win solution.

  8. iPad 2 says:

    It SR & KS responsibility ,who was incited the chaos, cost peoples life, factory closed down, destroyed country, more n more ,,,, most important , Khmer peoples has no jobs….

  9. iPad 2 says:

    All owner’s of garment factories, needs to Sue SR n KS for damaging company interest n lost money,,

  10. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតរយ្យដែលជាសំបុកអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!

  11. kon Khmer says:

    សូមបើកភែ្នកមើលផង​​ តើក្រុមបាតុករអនាធិបតេយ្យបានធ្វើអ្វីខ្លះមុនពេលអាជ្ញាធរបង្រាបនោះ???
    សូមកុំប្រើពាក្យមុសាជ្រុលនិយមពេក ក្រែងចុះនរកទៅ។

  12. kon Khmer says:

    គេផ្សព្វផ្សាយច្រើនដងណាស់​ថាអោយស្ងប់ស្ងាត់ៗ តែថាជនទមិឡមិនចេះស្តាប់ភាសាមនុស្សបានជាទទួលបាបកម្មបែមនេះ។

    អំពើគឺមនុស្សជាប្រព្រឹត្ត ធ្វើអកុសលបានអកុសល ធ្វើកុសលបានកុសល នេះជាដំបូន្មាននៃព្រះបរមគ្រូនៃយើង។

    អ្នកមិនជឿអំពើបាប ប្រមាថ បានដល់ក្តីអន្តរាយ ធ្លាក់ដល់អវជ័យ។

  13. pingpong says:

    ១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
    ២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
    ៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
    ៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!

  14. Ho jo says:

    All mistakes, government must be responsibility because when Hun Sen lead Cambodia never respect the law, human right. His party don’t care about life of living all people. Officers in cambodia educated in the abroad, high knowledge but have no ability to use for their people.

  15. Sak says:

    រដ្ឋាភិបាលធ្វើត្រឹមត្រូវ បើបណ្តោយតទៅទៀត សង្គមកាន់តែវឹកវរ!!!!

  16. ប្រវត្តិសាស្ត្រ says:

    〉《 。 រដ្ឋាភិបាល អែកបក្ស បក្សប្រជាជន ត្រូវ ខ្មោច ប៉ុល ពត ចូលខ្លួន !

  17. BELOVED KHMER says:

    Unlawful government and dictatorship leaders including

    HUN SEN must be held accountable and responsible for

    killing innocent civilian lives, such as laborers.

    HUN SEN MUST BE TRIED AT INTERNATIONAL CRIMINAL COURT

    FOR THE CRIMES AGAINST HUMANITY.

    MAY GOD CONDEMN HUN SEN…. HIS OR ITS TRAITORS TO HELL OR DEATH