ដោយ៖ ឡាយ សាមាន
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com
គណបក្សសង្គ្រោះជាតិ នៅថ្ងៃសៅរ៍នេះ ប្រកាសថា គណបក្ស នឹងធ្វើលិខិតទៅអ្នកបញ្ជាទិញ ឲ្យជួយរកដំណោះស្រាយក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មករ និងជំរុញឲ្យអ្នកបញ្ជាទិញដាក់បន្ទុកលើរោងចក្រ ដើម្បីកុំឲ្យមាន«ការបង្ក្រាបយ៉ាវសាហាវព្រៃផ្សៃ»។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍នេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សប្រឆាំង នឹងស្នើឲ្យអ្នកបញ្ជាទិញ ដំឡើងថ្លៃដែលខ្លួនទិញ ដើម្បីអាចឲ្យកម្មករកម្ពុជា អាចទទួលបានប្រាក់ឈ្នួលបន្ថែមដល់ទៅ១៦០ដុល្លារ។ លោកបន្តថា អ្នកបញ្ជា អាចប្រើឥទ្ធិពលរបស់ខ្លួន ជំរុញឲ្យមានតម្លាភាព ដោយកុំឲ្យមានការលាក់បាំងព័ត៌មានទៅលើភាគហ៊ុនរបស់រោងចក្រ និងផលចំនេញផ្សេងៗ។
លោក សម រង្ស៊ី ឲ្យដឹងទៀតថា អ្នកបញ្ជាទិញ អាចព្រមានក្រុមហ៊ុនណា ដែលប្រើហិង្សា និងការបង្ក្រាបទៅលើកម្មករ ដោយមិនទិញផលិតផលពីក្រុមហ៊ុននោះ។ លោកជំរុញឲ្យអ្នកបញ្ជាទិញ យកចិត្តទុកដាក់ឲ្យមានការគោរពសិទ្ធិរបស់កម្មករ ក្នុងការសម្តែងមតិ ការធ្វើបាតុកម្ម និងសិទ្ធិផ្សេងៗទៀត។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនៅផ្លូវវេងស្រេង កាលពីថ្ងៃសុក្រ កម្មករបានប្រើដុំថ្មដំបង ចំណែកសមត្ថកិច្ចប្រើដំបង និងបាញ់រះលើកម្មករ បណ្តាលឲ្យកម្មករយ៉ាងហោចណាស់៤នាក់ស្លាប់ និងប្រមាណ៤០នាក់ផ្សេងទៀតរងរបួស៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈlaysamean168@yahoo.com
The Hard Disk has just been formatted in VN and reinstalled the New Full Version!!!
All owner ‘s of garment factories, needs to sue CNRP for damaging property,,
All owner’s needs to Sue SR n KS for damaging company interest… Lost money,
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតេយ្យដែលជាសំបុកលាក់បំពួនជនសង្គមងងឹត ជនអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!
១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!
ចាត់ការខ្លួនឯងតែម្ដងទៅលោកបងសមរង្ស៊ី!ចាំប្ដឹងអាណាទៀត!បើនៅលើផែនដីមានតែខ្លួនឯង ម្នាក់គតដែលមានយុត្តិធម៌នោះ???ប្រយ័ត្នដាក់ពាក្យបណ្ដឹងច្រើនកន្លែងពេកគ្មានអ្នកដោះស្រាយ ឥតប្រយោជន៍ទទេ!!!។តុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិនិងអង្គការនិរទោសកម្មអន្តរជាតិ ដោះស្រាយយ៉ាងណា???អង្គការសិទ្ធមនុស្សនិងអង្គការប្រឆាំងភេរកម្មដោះស្រាយយ៉ាងណា??? ចលនាកុប្បកម្មបះបោរនឹងអ្នកអនុវត្តិច្បាប់ក្នុងនាមប្រទេសឯករាជ្យមួយតើដោះស្រាយយ៉ាងណា? ល្មមឈប់ធ្វើប្រជាភិថុតិបោកប្រាសតទៅទៀតទៅលោកបងអើយ!!!????និយាយជាមួយខ្មែរគ្នា ឯងទៅវាល្អជាង!!!??? អាណិតអ្នកតូចតាចដែលគ្នាបានកម្រៃជាអង្ករគីឡូដោយសារចាញ់ បោកបងឯង ផងណា??
ឥឡូវនេះ ដួលរលំ រោងចក្រទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោយសារបងប្អូនកម្មករ សុំតែ
មួយរស់ កំពុងតែភ័យខ្លាច និងស្អប់ខ្ពើមនឹងអំពើឃោឃៅ។ គ្មានសង្ឃឹមអំពាវនាវ កម្មករ ឱ្យ
វិលត្រឡប់មកដំណើការផលិតជាថ្មីឡើងវិញ បានដូចបំណងឡើយ។ បងប្អូនសូមលាហើយ
របបដឹកនាំផ្ដាច់ការ។ ធ្វើដោយខ្លួនឯងទៅ បើត្រឡប់ចូលទៅធ្វើវិញ ក៏មុខតែគេធ្វើបាបជាង
ពេលមុនទៅទៀត។
please inform to អ្នកធ្វើស្រែ, if you have no experiences to live in the city please try your best to do your farm work. because of talking with khmer and khmer , nothing result.