គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ព័ត៌មាន​ដែល​ថា​លោក​ សម រង្ស៊ី គ្រោង​ចេញ​ទៅក្រៅប្រទេស​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com

ថ្នាក់​ដឹក​នាំ​គណបក្សសង្គ្រោះជាតិ ធ្វើ​សន្និសីទ​នៅ​ថ្ងៃ​ទី​០៤​ខែ​មករា​នេះ (រូបថត ឡាយ​ សាមាន)

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ច្រានចោល​ព័ត៌មាន​ដែលថា លោក​សម រង្ស៊ី នឹង​ចេញ​ទៅ​ក្រៅប្រទេស បន្ទាប់​ពី​​កម្លាំង​​សមត្ថកិច្ច​ចម្រុះ​ ​បំបែក​​​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅ​ល្ងាច​ថ្ងៃទី​០៤​ខែ​មករា​នេះ​ថា នៅពេលនេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ទើប​នឹង​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ​លោក​សម រង្ស៊ី នៅ​ម៉ោង​ជាង​៥​ល្ងាច​នេះ​។ លោក​ថា ថ្នាក់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​គម្រោង​ចេញទៅ​ក្រៅប្រទេស ដូច​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​នោះ​ទេ​។​

​ការច្រានចោល​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ចេញទៅ​ប្រទេស​ថៃ​នៅ​យប់​នេះ ហើយ​និង​បន្ត​ទៅកាន់​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​០៥​ខែ​មករា ស្អែក​នេះ​៕

សរសេរមក​កាន់​លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com

What Next?

Recent Articles

10 Responses to "គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ព័ត៌មាន​ដែល​ថា​លោក​ សម រង្ស៊ី គ្រោង​ចេញ​ទៅក្រៅប្រទេស​​"

  1. Anonymous says:

    ល្បិចយួនចេញក្រឡាដើរហើយ អាសូរជាតិខ្មែរណាស់!

  2. Khmer Atlanta,GA. says:

    I could not think of anything else beside the world communities to respond to this Hun Sen arrogant action against khmers un-armed demonstrators. I am sad and angry of what happened.

  3. CHEA says:

    IN THIS SITUATION I FIRMLY PUT THIS RESPONSIBILLITY TO Mr HUN SEN CPP GOV. AS WE KNEW THAT THIS CORRUPED GOV HAVE NO ABILLITY TO SOLVE ANY PROBLEM FOR THIS NATION.ACTKHNOWLEGE, POOR JUDMENT,UNEDUCATED.ARE IMPACE THIS NATION WITH RETALIATION AND ANGERS ALL OVER THE COUNTRY.THIS FORMER COMMUNIST LEADER USE TO SERVING DURING POL POT REGIME AND UNTILL NOW STILL USEING THE SAME EVIL AGAINE. CAMBODIAN HAVE TO ELIMINATE Mr HUN SEN GUY WE CAN KEEP THIS GUY IN POWERS ANY MORE.EVERY THING THAT THIS GOV DID OR JUST DOING ALL INTERNATIONAL COMMNITIES KEEP NOTE. WHEN THEY HAVE ENOUGH EVIDEN THEY WILL GO TO GRAPE HIM FROM THE POWER.ONE DAY THE SRONE WILL TAKE HIM OUT.OR WILL BE HANG BY CAMBODIAN.Mr HUN SEN IS A LYER H ACT THAT HE SAVE THIS COUNTRY BUT THE TRUE IS HE SOLD THIS COUNTRY SINCE 1951 THAT HIS COMMUNIST HOCHIMIN PARTY JOIN WITH VEITCONG GOV.PEACE FOR ALL CAMBODIAN THANK YOU

  4. KH says:

    ខ្ញុំដឹងកន្លែងដែលលោកសមរង្ស៊ីនិងលោកកឹមសុខាបានលាក់ខ្លួន។ បើអ្នកទៅក្នុងស្ថានទូតអាមេរិក ហើយអ្នកបើកគម្របបង្គន់ អ្នកនឹងឃើញគាត់​ទាំង​ពីរបានលាក់ខ្លួននៅទីនោះហើយ។

  5. Former Hia lola says:

    ​លោក​ KH ពិត​ជានិយាយ​ល្អណាស់។

  6. pingpong says:

    ១. តើការដេញបាញ់ប្រជារាស្រ្តស្លូតត្រង់ ដោយកាំភ្លើង ដោយឧក្រិដ្ឋជនហ៊ុនសែន បានបង្ហាញថា ហ៊ុនសែនជាបុរសខ្លាំងឬ?? និងជាជ័យជ័នះដ៍ត្រចះត្រចង់ឬ??
    ២. ចម្លើយ៖ បនហ៊ុនសែនបានក្លាយជាឧក្រិដ្ឋជនសម្លាបប្រជារាស្ត្រឯង ឯប្រជាបាតុករបានក្លាយជាវីរជនស្នេហាជាតិ វីរជនសេរីភាព វីរជនទាមទារដីធ្លី វីរជនដើម្បីសិទ្ធរស់នៅ តើអ្នកណាបានជ័យជំនះ?? ប្រជាបាតុករបានដេកលក់យ៉ាងស្រួលប្រកបដោយមោទនភាព ឯបនឧក្រិដ្ឋជនហ៊ុនសែនលេបថ្នាំ៤គ្រាប់ទើបដេកលក់!! តើអ្នកណាទទួលជ័យជំនះ??
    ៣. បនឧក្រិដ្ឋជនហ៊ុនសែនភ័យរ់ស់យូរពេក ថ្ងៃណាមួយប្រជារាស្រ្តវៃងាប់ដូចកាដាហ្វី បើឆាប់ងាប់ពេកយមរាជរងចាំយកទៅកាត់ទោស!! តើអ្នកណាទទួលជ័យជំនះ???

  7. ប្រតិបត្តិការផ្លេកបន្ទោរ ប៉ា សុជាតិវង្ស ដែលចំណាយពេលត្រឹមតែ១៥នាទីគត់ សមត្ថកិច្ចអាចចូលទៅបោសសំអាត និងគ្រប់គ្រងតំបន់អបគមន៏(លានប្រជាធិប្បតេយ្យ) គឺជាជោគជ័យធំណាស់សំរាប់ប្រទេសកម្ពុជា ជោគជ័យទាំងសមត្ថកិច្ច ជោគជ័យទាំងរាជរដ្ឋាភិបាល ជោគជ័យទាំងបាតុករ ជាពិសេសគឺជោគជ័យសំរាប់ពលរដ្ឋកម្ពុជាទាំងមូល ដែលថាជោគជ័យនោះ គឺស្ថិតនៅត្រង់ថា មិនបានបង្ហូរឈាមគ្នា សូម្បី១តំណក់ ទាំងខាងសមត្ថកិច្ច និងទាំងខាងបាតុករ ធ្វើអោយយើងមានអារម្មណ៏ធូរទ្រូងយ៉ាងខ្លាំង ហើយក៏សូមសរសើរដល់់មេដឹកនាំបក្សប្រឆាំងទាំង២នាក់ ដែលបានបញ្ចៀសនូវការប្រឈមដ៏តានតឹងដែលមិនអាចស្មានដល់ ចាត់ទុកថាលោកទាំង២ មានគំនិតឈ្លាសវៃ មិនចង់អោយបាតុកររងគ្រោះដោយបង្ហូរឈាម រងរបួស ឬបាត់បង់អាយុជីវិត ដោយការចង់បានអំណាចអំណាចរបស់ខ្លួនឡើយ យើងសូមអបអរសាទរ!!!ប៉ុន្តែលោកទាំង២ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ អំពីរការញោះញង់កម្មករ ការបិទផ្លូវសាធារណៈ ការអុកឡុកស្ថាបន័រដ្ឋ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ការខាតបង់សេដ្ឋកិច្ចជាតិ ការធ្វើអោយកម្មករបាត់បង់ការងារ ដោយសារម្ចាស់រោងចក្របិទទ្វាររោងចក្រ ការបង្ករភាពវុឹកវរ និងចលាចលក្នុងសង្គម ។ល។

  8. Chourn says:

    សូមអស់លោកពិចារណារទាំងអស់គ្នាមើលថាតើមានហេតុផលអីដែលធ្វើឲ្យអ្នកទាំងពី លោកគឹមសុខា និងលោកសមរង្សីគេចខ្លួនឬចាកចេញទៅក្រៅប្រទេសនោះបើគាត់ទាំងពី មិនបានធ្វើអ្វីខុសផងហ្នឹង។ ព្រោះកម្មករដែលបានស្លាប់និងរបួសទាំងនោះមិនមែនសមរង្សី និងគឹមសុខាលីកាំភ្លើងទៅបាញ់សម្លាប់ពួកគេឯណា គឺទាហាន ប៉ូលីស និងប៉េអឹមដែលបញ្ចារ ដោយមេដឹកនាំហ៊ុនសែនជាអ្នកបាញ់សំលាប់យ៉ាងជាក់ស្តែង ដូច្នេះមានតែក្រុមលោកហ៊ុនសែន និងអ្នកពាក់ពន្ធ័និងបទឧក្រិដ្ឋប្រឆាំងនិងប្រជាជនខ្លួនឯងនោះទៅវិញទេដែលត្រូវរត់ចោលស្រុក
    និងចាប់យកទៅកាត់ទោសដោយសារទង្វើរបស់ពួកគេបើទោះបីជាមិនមាននៅបច្ចុប្បន្នក៍នៅថ្ងៃ
    អនាគត់ដែរ។ គ្រាន៉តែរឿងសាមញ្ញៗម្តេចក៍ពួកអស់លោកចាំបាច់វិភាគស្មុក ស្មាញធ្វើអី។

  9. Chourn says:

    ការចុះផ្សាយថាលោកសមរង្សីនិងចាកចេញក្រៅប្រទេសគឺជាព័ត៌មានញុះញង់និងប្រជាភិថុតរបស់ បក្សកាន់អំណាច ព្រោះគេគ្រាន់តែធ្វើបំភិតបំភ័យមេបក្សសង្គ្រោះជាតិទាំងពីរដើម្បីដាក់គំនៀបឲ្យ យល់ព្រមទៅចរចារដើម្បីបង្ខំបែងចែកអំណាចនិងធ្វើឲ្យការដឹកនាំប្រទេសដើរទៅមុខព្រោះបច្ចុប្បន្ន ប្រទេសមិនមានលុយសម្រាប់ដឹកនាំទៅមុខនោះទេ ដូច្នេះតើមានហេតុផលអីដែលបក្សកាន់អំណាច ទៅចាប់ចងមេបក្សប្រឆាំងនោះ ផ្ទុយទៅវិញគឺមានតែលួងលោមបក្សប្រឆាំងទៅវិញទេ។ ចំពោះការ ដែលលេចឮព័ត៌មានថាមេបក្សប្រឆាំងនិងចាកចេញក្រៅស្រុកនោះគឺជាកាប្រឌិតពីអ្នកដែលបាន អំណាចនិងពួកឪកាសនិយមដែលយកប្រទេសជាតិធ្វើជាដើមទុនរកសុីនោះទេ ហើយប្រសិនបើ មេបក្សប្រឆាំងចាកចេញក្រៅស្រុកនិងធ្វើឲ្យពួកនេះមានឪកាសបំផ្លិចបំផ្លាញជាតិដោយមិនមានអ្នក ណាធ្វើឲ្យទើសមុខមាត់របស់ពួកគេ។ ពួកនេះមិនត្រឹមតែមានឪកាសកេងប្រវញ្ច័ពីជាតិខ្មែរនោះទេ ពួកនេះថែមទាំងខឹងហ៊ុនសែន និងព្រះមហាក្សត្រដែលអន្តរាគមន៍លោកសមរង្សីឲ្យចូលស្រុក ដែលពួកគេចាត់ទុកលោកសមរង្សីជាអ្នករំខានការរកសុីខុសច្បាប់របស់ពួកគេ។

  10. សូមអបអរសាទរ ជាមួយការស្តារមកវិញ នូវសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ស្ថេរភាព ការធ្វើដំណើរគ្មានការកកស្ទះ ចរាចរណ៏ គ្មានការបិទផ្លូវ គ្មានការគំរាមទាលុយពីបក្សប្រឆាំង អាជីវកររកសីុគ្មានការភិតភ័យ កម្មករចូលបំរើការងារវិញដោយគ្មានការគំរាមកំហែងពីសហជីព និងក្រុមអាណាធិប្បតេយ្យ គ្មានការបំភិតបំភ័យ សូមអរគុណរាជរដ្ឋាភិបាល!!!!!!!!!!