គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​បាតុករ​រក្សា​ភាព​ស្ងៀមស្ងាត់​មួយរយៈ​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​បាតុករ និង​ប្រជាពលរដ្ឋ​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​រយៈពេល ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​​ជៀសវាង​ការប្រឈមមុខ​ដោយ​អំពើ​ហិង្សា​ណាមួយ​ជាយថាហេតុ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​រសៀល​ថ្ងៃ​ទី​០៤​ខែ​មករា បានសរសេរថា ដើម្បី​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ដល់​បាតុករ​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​រយៈពេល និង​មិន​ត្រូវ​តបត​ទៅ​នឹង​អំពើហិង្សា ដែល​ប្រព្រឹត្ត​ដោយ​​កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​ស៊ីវិល​ទាំងនោះ​ទេ ហើយ​ត្រូវ​ចាកចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ជៀស​វាង​ការប្រឈមមុខ​ដោយ​អំពើ​ហិង្សា​ណាមួយ​ជាយថាហេតុ​។​

សេចក្តីថ្លែងការណ៍​ដដែល បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​យុទ្ធវិធី​ថ្មី ក្នុង​ការតស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការទាមទារ​ឲ្យមាន​កែ​ទម្រង់​ការ​បោះឆ្នោត និង​ធ្វើ​ការបោះឆ្នោត​ឡើងវិញ នៅ​ពេល​ឆាប់ៗ​នេះ​។

ការអំពាវនាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើឡើង​បន្ទាប់​ពី​មានការ​បំបែក​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ម៉ោង​១១:៣០​នា​ទីនេះ ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់ មិន​ឲ្យមាន​ការជួបជុំ​ធ្វើ​បាតុកម្ម​នៅ​ទីនោះ​ទៀត ចាប់ពី​ថ្ងៃ​ទី​០៤​ខែ​មករា​នេះ រហូត​ដល់​សភាពការណ៍​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ត្រឡប់​ទៅ​រក​ភាពប្រក្រតី​វិញ​៕

​សរសេរ​មកកាន់​កញ្ញា ពេជ្រ សុធា​រី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

5 Responses to "គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​បាតុករ​រក្សា​ភាព​ស្ងៀមស្ងាត់​មួយរយៈ​​"

  1. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតេយ្យដែលជាសំបុកលាក់បំពួនជនសង្គមងងឹត ជនអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១២ គ់តនេះ!!! ចំណែកមេបំពុលបរិយាកាសទាំង២ក្បាល កំពុងរត់ចូលជ្រកស្ថានទូតអាមេរិច

  2. អ្នកមែន! says:

    តើយ៉ាងម៉េចហើយបងប្អូន?តើឃើញមេរបស់បងប្អូនវារត់ទៅណា?វាទៅសម្ងំជ្រក
    នៅឯស្ថានទូតបរទេសឯណោះ។អ្នកស្លាប់គឺបងប្អូនទេ។បងប្អូនសាកគិតឡើងវិញ
    មើលតើគួរបាតុកម្មទៀតឬអត់?បានផលឬអត់?

  3. bol says:

    វាត្រូវតែអញ្ចឹង។ ឲ្យតែអ្នកស្រឡាញ់សន្តិភាព ស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដ អ្នកណាក៏គាំទ្រ វិធានាការរបស់សាលារាជធានីដែរ។
    សូមរាជរដ្ឋាភិបាលបន្ត ធានាសេចក្តីសុខ និងធានាធ្វើឲ្យជីវភាពប្រជាពលរដ្ឋ បានវិលទៅរកប្រក្រតីភាព វិញបានឆាប់ៗ។
    ដាច់ខាត ត្រូវទប់ស្កាត់ទង្វើទាំងឡាយដែលនាំទៅដល់ភាពអនាធិបតេយ្យ។
    សូមសួរ អាមេបក្សពន្លិចជាតិ ពីរនាក់ផង ថា តើគ្លីនិក ឯករាជ្យ និង ផ្ទះប្រជាពលរដ្ឋ ដែលខ្ទេចខ្ទី និងការខូចខាតរបស់ប្រជាពលរដ្ឋក្នុងតំបន់រងអំពើអនាធិបតេយ្យ អ្នកណាត្រូវសងគេ។ តើគ្នារងទឹកភ្នែកយ៉ាងណា។ សូម្បីតែតូបលក់ឥវ៉ានរបស់អ្នកលក់ដូរបាយទឹកតាមផ្សារក៏វិនាសដែរ។
    សូមឲ្យពួកមេសហជីពប្រតិកិរិយា ទាំងប្រាំ មានដូចជា អាអាត់ ធន់ នោះ ឬក៏ សម រង្ស៊ី កឹមសុខា ផ្ទាល់ ត្រូវចេញសងគេវិញ។ គួរតែមេធាវីរាជរដ្ឋាភិបាល រៀបចំប្តឹងដាក់បន្ទុកពួកមេខូចប៉ុន្មាននាក់នេះ ដើម្បីនាំខ្លួនចូលតុលាកា ពីការបំបះបំបោរ នាំឲ្យមានអសន្តិសុខ ក្នងប្រទេស។

  4. Strey Khmer says:

    In order to protect your rights, you must create the bombs to explode around Hun Sen’s house. You must have enough weapon to fight with Hun Sen’s military. You must create your straight in Thailand to against with Hun Sen. Must join together for create bombs to tag everywhere at Hun Sen’s resident.

  5. ប្រតិបត្តិការផ្លេកបន្ទោរ ប៉ា សុជាតិវង្ស ដែលចំណាយពេលត្រឹមតែ១៥នាទីគត់ សមត្ថកិច្ចអាចចូលទៅបោសសំអាត និងគ្រប់គ្រងតំបន់អបគមន៏(លានប្រជាធិប្បតេយ្យ) គឺជាជោគជ័យធំណាស់សំរាប់ប្រទេសកម្ពុជា ជោគជ័យទាំងសមត្ថកិច្ច ជោគជ័យទាំងរាជរដ្ឋាភិបាល ជោគជ័យទាំងបាតុករ ជាពិសេសគឺជោគជ័យសំរាប់ពលរដ្ឋកម្ពុជាទាំងមូល ដែលថាជោគជ័យនោះ គឺស្ថិតនៅត្រង់ថា មិនបានបង្ហូរឈាមគ្នា សូម្បី១តំណក់ ទាំងខាងសមត្ថកិច្ច និងទាំងខាងបាតុករ ធ្វើអោយយើងមានអារម្មណ៏ធូរទ្រូងយ៉ាងខ្លាំង ហើយក៏សូមសរសើរដល់់មេដឹកនាំបក្សប្រឆាំងទាំង២នាក់ ដែលបានបញ្ចៀសនូវការប្រឈមដ៏តានតឹងដែលមិនអាចស្មានដល់ ចាត់ទុកថាលោកទាំង២ មានគំនិតឈ្លាសវៃ មិនចង់អោយបាតុកររងគ្រោះដោយបង្ហូរឈាម រងរបួស ឬបាត់បង់អាយុជីវិត ដោយការចង់បានអំណាចអំណាចរបស់ខ្លួនឡើយ យើងសូមអបអរសាទរ!!!ប៉ុន្តែលោកទាំង២ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ អំពីរការញោះញង់កម្មករ ការបិទផ្លូវសាធារណៈ ការអុកឡុកស្ថាបន័រដ្ឋ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ការខាតបង់សេដ្ឋកិច្ចជាតិ ការធ្វើអោយកម្មករបាត់បង់ការងារ ដោយសារម្ចាស់រោងចក្របិទទ្វាររោងចក្រ ការបង្ករភាពវុឹកវរ និងចលាចលក្នុងសង្គម ។ល។