ដោយ៖ បូ សាវី និងពៅ មេត្ដា
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com
(រូបភាពដោយ បូ សាវី)
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាង១រយនាក់ តំណាងឲ្យ៣៧០គ្រួសារ នៅខេត្ដព្រះ វិហារសុំអន្ដរាគមន៍ពីអង្គការការពារសិទ្ធិមនុស្សខេត្ដនោះ ជាថ្មីទៀត ដើម្បីឲ្យជួយជំរុញអាជ្ញាធរ ជួយដោះស្រាយជម្លោះដីធ្លីជូនពួកគេ ខណៈក្រុមហ៊ុនបន្ដឈូសឆាយ។
ពលរដ្ឋទាំងនោះ មកពីភូមិប្រមេរ ភូមិស្រែព្រាង និងភូមិបុស្សធំ ដែលមានដីទំនាស់ប្រហែល៩ពាន់ហិកតា ជាមួយក្រុមហ៊ុនចិនឈ្មោះ ឡាន ហ្វេង ស្ថិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ដព្រះវិហារ លោក ឡោ ចាន់ ប្រាប់VODនៅថ្ងៃសៅរ៍នេះថា កាលពីថ្ងៃទី៣ ខែមករានេះ សហគមន៍ជនជាតិភាគតិចគួយ ១០៦នាក់ ស្នើអាដហុកជួយជំរុញឲ្យអាជ្ញាធរខេត្ដ ដោះស្រាយជម្លោះដីធ្លី ដែលក្រុមហ៊ុនចិន ឡានហ្វេង កំពុងឈូសឆាយរំលោភយកដី ស្រែចំការរបស់ពួកគេ។ លោកថា ជម្លោះដីធ្លីនោះកើតឡើងជាច្រើនឆ្នាំហើយ អាដហុកបានអន្ដរាគមន៍ទៅអាជ្ញាធរ ជាច្រើនលើកដែរ ប៉ុន្ដែមិនមានដំណោះស្រាយ ដែលលោកសង្ស័យថា អាជ្ញាធរមួយចំនួនទទួលបានផលប្រយោជន៏ពីក្រុមហ៊ុន។
សមាជិកសហគមន៍ដីធ្លី នៅឃុំព្រះមេរ ស្រុកត្បែងមានជ័យ អ្នកស្រី សឹង សាំ អាយុ៥៧ឆ្នាំ មានប្រសាសន៍ពីកន្លែងតវ៉ាថា អ្នកស្រីស្នើឲ្យអាដហុកជួយដោះស្រាយ ព្រោះអាជ្ញាធរគ្រប់ស្ថាប័នមិនមានឆន្ទះជួយពួកគេឡើយ ដោយចោទថា ជាបក្សប្រឆាំង។ អ្នកស្រីបន្ដថា ក្រុមហ៊ុនឡានហ្វេង កំពុងបន្ដធ្វើការឈួសឆាយដីធ្លីរបស់ពួកគាត់ រាប់រយហិកតា ខណៈ ដែលប្រជាសហគមន៍ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនិងសកម្មភាពនោះ។អ្នកស្រីព្រមានថា បើអាជ្ញាធរមិនរកដំណោះស្រាយនោះទេ ពួកគេនឹង ធ្វើការតវ៉ាជារៀងរាល់ថ្ងៃរហូតមានដំណោះស្រាយ។
VOD មិនអាចទាក់ទង អភិបាលខេត្ដព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ដើម្បីបំភ្លឺពីករណីនេះ បានទេ នៅថ្ងៃទី៤ ខែមករានេះ ដោយលោកមិនលើកទូរស័ព្ទ។ ចំណែក អភិបាលស្រុកត្បែងមានជ័យ លោក ប៉ាង យាត មានប្រសាសន៍ថា លោកបានដោះស្រាយជូនពលរដ្ឋហើយ ប៉ុន្ដែប្រជាសហគមន៍នោះចង់ឲ្យអាជ្ញាធរដេញក្រុមហ៊ុននោះចេញពីតំបន់ឃុំប្រមេ ដែលលោកមានអ្នកបញ្ជាពីខាងក្រោយខ្នង។
អ្នកសម្រសម្រួលអង្គការអាដហុក ប្រចាំខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍បញ្ជាក់ថា តាមការស៊ើបអង្កេតកន្លងមក ក្រុមហ៊ុនចិនបានរំលោភ កិច្ចសន្យារបស់រដ្ឋភិបាល ព្រោះក្រុមហ៊ុននោះ ធ្វើការឈូសការមុនការអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅតំបន់នោះ។ លោកស្នើឲ្យអាជ្ញាធរបញ្ឈប់សកម្មភាព ឈូសឆាយរបស់ក្រុមហ៊ុនជាបន្ទាន់ ដើម្បីរកយុត្ដិធម៌ជូនពួកគាត់។
កាលពីថ្ងៃទី២ ខែមករានេះ ប្រជាសហគមន៍ភាគតិចគួយ ប្រមាណជាង១រយនាក់ រួមទាំងព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្ស បានប្រមូលផ្ដុំគ្នា បោះជម្រុំតវ៉ា នៅខាងមុខគ្រឿងចក្ររបស់ក្រុមហ៊ុនចិន ឡានហ្វេង ប្រឆាំង និងការរំលោភយកដីធ្លីពីក្រុមហ៊ុន ក្នុងស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ។ នៅក្នុងការតវ៉ានោះ កងកំលាំងសមត្ថកិច្ច ប្រដាប់ដោយអាវុធ បានឃាត់ខ្លួនសកម្មជនដីធ្លី៣រូប និងព្រះសង្ឃពីរព្រះអង្គ យកសាកសួរនៅស្នងការនគរបាលខេត្ដ និងឃុំខ្លួនអស់ជាច្រើនម៉ោងផងដែរ៕
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com
ប្រតិបត្តិការផ្លេកបន្ទោរ ប៉ា សុជាតិវង្ស ដែលចំណាយពេលត្រឹមតែ១៥នាទីគត់ សមត្ថកិច្ចអាចចូលទៅបោសសំអាត និងគ្រប់គ្រងតំបន់អបគមន៏(លានប្រជាធិប្បតេយ្យ) គឺជាជោគជ័យធំណាស់សំរាប់ប្រទេសកម្ពុជា ជោគជ័យទាំងសមត្ថកិច្ច ជោគជ័យទាំងរាជរដ្ឋាភិបាល ជោគជ័យទាំងបាតុករ ជាពិសេសគឺជោគជ័យសំរាប់ពលរដ្ឋកម្ពុជាទាំងមូល ដែលថាជោគជ័យនោះ គឺស្ថិតនៅត្រង់ថា មិនបានបង្ហូរឈាមគ្នា សូម្បី១តំណក់ ទាំងខាងសមត្ថកិច្ច និងទាំងខាងបាតុករ ធ្វើអោយយើងមានអារម្មណ៏ធូរទ្រូងយ៉ាងខ្លាំង ហើយក៏សូមសរសើរដល់់មេដឹកនាំបក្សប្រឆាំងទាំង២នាក់ ដែលបានបញ្ចៀសនូវការប្រឈមដ៏តានតឹងដែលមិនអាចស្មានដល់ ចាត់ទុកថាលោកទាំង២ មានគំនិតឈ្លាសវៃ មិនចង់អោយបាតុកររងគ្រោះដោយបង្ហូរឈាម រងរបួស ឬបាត់បង់អាយុជីវិត ដោយការចង់បានអំណាចអំណាចរបស់ខ្លួនឡើយ យើងសូមអបអរសាទរ!!!ប៉ុន្តែលោកទាំង២ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ អំពីរការញោះញង់កម្មករ ការបិទផ្លូវសាធារណៈ ការអុកឡុកស្ថាបន័រដ្ឋ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ការខាតបង់សេដ្ឋកិច្ចជាតិ ការធ្វើអោយកម្មករបាត់បង់ការងារ ដោយសារម្ចាស់រោងចក្របិទទ្វាររោងចក្រ ការបង្ករភាពវុឹកវរ និងចលាចលក្នុងសង្គម ។ល។
គ្រូបង្រៀនការជីវាភាពសមរម្យ លោកឈុន ជាវរៈជនក្នុងបេះដួងគ្រូបង្រៀនជានិច្ច។
ដើម្បីគុណភាព គ្រូបង្រៀនការជីវាភាពសមរម្យ លោកឈុន ជាវរៈជនក្នុងបេះដួងគ្រូបង្រៀនជានិច្ច។