សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បោសសម្អាត​បណ្តេញ​បាតុករ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​បាន​ចប់​សព្វគ្រប់​ជា​ស្ថាពរ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៤​ ខែមករា​នេះ

Posts by DTN7
January 4, 2014

​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់​ បាន​បើក​ប្រតិបត្តិការ​បោសសម្អាត​បណ្តេញ​ក្រុម​បាតុករ​ដែល​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​ចាក​ចេញពី​ទីលាន​អស់ហើយ​ នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ នា​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៤​នេះ​ ដោយ​ប្រតិបត្តិការ​បាន​ចំណាយ​ពេលវេលា​យ៉ាង​ខ្លី​បំផុត​ ។​

​ប្រតិបត្តិការ​បណ្តេញ​ក្រុម​បាតុករ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​វេលា​ព្រឹក​នេះ​ គឺ​បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​នៅ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៤​ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ និង​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​ ចាប់ពី​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៤​នេះ​តទៅ​ ដោយ​អាជ្ញាធរ​សម្អាង​ថា​ មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ៕​

Police-7.jpgsssss
Police-4
Police-2
Police-1
Police
Police-6
Police-5


What Next?

Recent Articles

5 Responses to "សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បោសសម្អាត​បណ្តេញ​បាតុករ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​បាន​ចប់​សព្វគ្រប់​ជា​ស្ថាពរ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៤​ ខែមករា​នេះ"

  1. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតេយ្យដែលជាសំបុកលាក់បំពួនជនសង្គមងងឹត ជនអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១២ គ់តនេះ!!! ចំណែកមេបំពុលបរិយាកាសទាំង២ក្បាល កំពុងរត់ចូលជ្រកស្ថានទូតអាមេរិច

  2. 7 makara says:

    Hot news , CCP are going to change to Cambodia Communist Party (CCP) soon ….
    Maybe on 7 makara…

  3. Anonymous says:

    Really?

  4. bol says:

    វាត្រូវតែអញ្ចឹង។ ឲ្យតែអ្នកស្រឡាញ់សន្តិភាព ស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដ អ្នកណាក៏គាំទ្រ វិធានាការរបស់សាលារាជធានីដែរ។
    សូមរាជរដ្ឋាភិបាលបន្ត ធានាសេចក្តីសុខ និងធានាធ្វើឲ្យជីវភាពប្រជាពលរដ្ឋ បានវិលទៅរកប្រក្រតីភាព វិញបានឆាប់ៗ។
    ដាច់ខាត ត្រូវទប់ស្កាត់ទង្វើទាំងឡាយដែលនាំទៅដល់ភាពអនាធិបតេយ្យ។
    សូមសួរ អាមេបក្សពន្លិចជាតិ ពីរនាក់ផង ថា តើគ្លីនិក ឯករាជ្យ និង ផ្ទះប្រជាពលរដ្ឋ ដែលខ្ទេចខ្ទី និងការខូចខាតរបស់ប្រជាពលរដ្ឋក្នុងតំបន់រងអំពើអនាធិបតេយ្យ អ្នកណាត្រូវសងគេ។ តើគ្នារងទឹកភ្នែកយ៉ាងណា។ សូម្បីតែតូបលក់ឥវ៉ានរបស់អ្នកលក់ដូរបាយទឹកតាមផ្សារក៏វិនាសដែរ។
    សូមឲ្យពួកមេសហជីពប្រតិកិរិយា ទាំងប្រាំ មានដូចជា អាអាត់ ធន់ នោះ ឬក៏ សម រង្ស៊ី កឹមសុខា ផ្ទាល់ ត្រូវចេញសងគេវិញ។ គួរតែមេធាវីរាជរដ្ឋាភិបាល រៀបចំប្តឹងដាក់បន្ទុកពួកមេខូចប៉ុន្មាននាក់នេះ ដើម្បីនាំខ្លួនចូលតុលាកា ពីការបំបះបំបោរ នាំឲ្យមានអសន្តិសុខ ក្នងប្រទេស