សម្ព័ន្ធ​សហជីព​កម្មករ និង​សង្គម​ស៊ីវិល​ថ្កោលទោស​រដ្ឋាភិបាល​ចំពោះ​ការប្រើ​ហិង្សា​លើ​បាតុករ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com

​សម្ព័ន្ធ​សហជីព​កម្មករ សមាគម​ចំនួន​១៤ និង​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​នៃ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ ថ្កោលទោស​ចំពោះ​សកម្មភាព​ដ៏​ឃោ​ឃៅរ​បស់​កងកម្លាំង​សមត្ថកិច្ច​ទៅ​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី រហូត​មាន​ការបាញ់ប្រហា​រកម្ម​ក​រ ដែល​បណ្តាលឲ្យ​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​សម្ព័ន្ធ​សហជីព​កម្មករ សមាគម​ទាំង​១៤ សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាងឃោ​ឃៅរ​បស់​កម្លាំង​សមត្ថកិច្ច និង​កងពល​តូច​ឆ័ត្រយោង ៩១១ រហូត​មាន​ការចាប់ខ្លួន​ធ្វើ​ទារុណកម្ម យ៉ាង​ព្រៃផ្សៃ​ទៅ​លើ​កម្មករ ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ​សមាគម គឺ​លោក វ​ន់ ពៅ និង​លោក ថេង សាវឿន និង​ការបាញ់​ឲ្យមាន​របួស និង​ស្លាប់​ជា​បន្តបន្ទាប់​នៅថ្ងៃសុក្រ​។

​ចំណែក សេចក្តីថ្លែងការណ៍​ដាច់​ដោយ​ទ្បែក​របស់​បន្ទប់​ស្ថានការណ៍​នៃ​អង្គការ សមាគម​ស៊ីវិល ស្នើសុំ​ឲ្យ​សហគមន៍​អន្តរជាតិ និង​អ្នក​អង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ចូលរួម​ឃ្លាំ​មើល​ព្រឹត្តិការណ៍​ហិង្សា​នេះ និង​អន្តរា​គម​ឲ្យទាន់​ពេលវេលា ដើម្បី​បញ្ឃប់​ករណី​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ង​រ​នេះ​។​

​បន្ទប់​ស្ថានការណ៍ អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ដោះលែង​លោក វ​ន់ ពៅ និង លោក ថេង សាវឿន និង​កម្មករ​ទាំងអស់​នៅថ្ងៃសុក្រ​ម្សិលមិញ​ ហើយ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​សកម្មភាព​បង្ក្រាប យ៉ាង​ឃោរឃៅ​ដែល​កំពុង​កើតមានឡើង​។ បន្ទប់​ស្ថានការណ៍​បោះឆ្នោត ស្នើ​ឲ្យមាន​ការដោះស្រាយ​ជាបន្ទាន់ ដោយ​សន្តិវិធី ដើម្បី​ជៀសវាង​នូវ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង និង​ឲ្យ​នាំ​ខ្លួន​ជន​ដែល​បាញ់​កម្មករ​ស្លាប់ ជន​ដែល​ធ្វើ​ទារុណកម្ម​ដល់​អ្នករងគ្រោះ​ដែល​បាន​ចាប់ខ្លួន និង​ជន​ដែលជា​អ្នក​បញ្ជា​នៅ​ពីក្រោយ​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់ និង​សង​សំណង​ដល់​ជនរងគ្រោះ​ឲ្យបាន​សមរម្យ​៕

សូមសរសេរមកកាន់ លោក ​ទ្បាយ សា​មាន​ តាមរយៈ laysamean168@yahoo.com

What Next?

Recent Articles

4 Responses to "សម្ព័ន្ធ​សហជីព​កម្មករ និង​សង្គម​ស៊ីវិល​ថ្កោលទោស​រដ្ឋាភិបាល​ចំពោះ​ការប្រើ​ហិង្សា​លើ​បាតុករ​​"

  1. Som Rien Sey says:

    សម្ព័ន្ធ​សហជីព​កម្មករ និង​សង្គម​ស៊ីវិល​គួរតែថ្កោលទោស​​ចំពោះ​បាតុករ ដែលបានប្រើ​ហិង្សា​លើ​​​​ប៉ូលីស​មុន

  2. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត

  3. ប្រជាពលរដ្ឋ says:

    。 ចេះ តែចោទ កម្មករ គ្នា ទៅ រួច ! (« និះ ឬ វប្បធម៏ សមត្ថកិច្ច ​ខ្មែរ សព្វថ្ងៃ ប្រើ កាំ ភ្លើង បាញ់

    សម្លាប់ គេ រួច ចោទ គេ ទៀត ! ») តើ មាន សមត្ថកិច្ច ណា ដែល មាន របួស ធ្ងន់ និង ស្លាប់

    នោះ ? !

    。。 សមត្ថកិច្ច ម្នាក់ ៗ កំពុង តែ សប្បាយ បានទទួល រង្វាន់ ! ខ្មែរ សម្លាប់ ខ្មែរ !

  4. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតេយ្យដែលជាសំបុកលាក់បំពួនជនសង្គមងងឹត ជនអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!