ដោយ៖ ពៅ មេត្ដា
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com
ការប៉ះទង្គិចគ្នានៅផ្លូវវេងស្រេង ដែលបណ្ដាលឲ្យមានមនុស្សស្លាប់នឹងរបួស(រូបភាពដោយ តាត ឧត្ដម)
សហរដ្ឋអាមេរិកថ្កោលទោសចំពោះ ការប្រើអំពើហិង្សាដោះស្រាយបញ្ហានៅកម្ពុជា គឺនៅពេលដែលកម្មករ និងសមត្ថកិច្ចប៉ះទង្គិចគ្នា នាំឲ្យកម្មកររោងចក្រនៅផ្លូវវ៉េងស្រេង យ៉ាងហោចណាស់៤នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។
អ្នកនាំពាក្យក្រសួងការបរទេសហរដ្ឋអាមេរិកលោកស្រី Marie Harf ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រម្សិលមិញថា សហរដ្ឋអាមរិកសំដែងការសោកស្តាយ និងថ្កោលទោស ចំពោះហិង្សាដែលបណ្តាលឲ្យកម្មករ ប្រជាពលរដ្ឋស្លាប់ និងរបួសនេះ។ លោកស្រីក៏បាន អំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចរចាគ្នាដោយសន្តិវិធីដើម្បីដោះស្រាយបញ្ហា។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនៅផ្លូវវេងស្រេង គឺកម្មករបាន ប្រើដុំថ្មដំបង ចំណែកសមត្ថកិច្ចប្រើដំបង និងបាញ់រះលើកម្មករបាន កាលពីថ្ងៃទី២ និងទី៣ បានបណ្តាលឲ្យកម្មករយ៉ាងហោចណាស់៤នាក់ស្លាប់ និងប្រមាណ៤០នាក់ផ្សេងទៀតរងរបួស។
សហរដ្ឋអាមេរិកក៏ជំរុញឲ្យភាគីពាក់ព័ន្ធចរចាបញ្ចប់បញ្ហា គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ចំណែករដ្ឋាភិបាលត្រូវចរចាជាមួយសហជីពកម្មករដោយសន្តិភាព។ លោក Marie Harf ក៏បានបញ្ជាក់ដែរថា មន្ត្រីការទូតអាមេរិកនៅតែបន្តពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ថៅកែរោងចក្រ និងកម្មករដើម្បីបញ្ចប់បញ្ហាទាំងនេះ៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ សង្គមស៊ីវិល … សុទ្ធនិយាយថាៈឲ្យចរចារគ្នារវាងរដ្ឋាភិបាល
និង បក្សប្រឆាំង កម្មករ…ដោយសន្តិវិធី ។ សួរថាតើមានប្រយោជទេ ? បើចរចារគ្នាត្រូវម្លេះវាមានថ្ងៃនេះទេ ? កុំចេះតែនិយាយឥតប្រយោជតទៅទៀត! ដូចពាក្យខ្មែរមួយឃ្លា
ពោលថាៈ«បើមិនអាចម៍ កុំផោមឲ្យឆ្កែអ »
សហរដ្ឋអាមេរិក អាមេប្រកាច់..ដើរតែបង្កររៀង..
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតេយ្យដែលជាសំបុកលាក់បំពួនជនសង្គមងងឹត ជនអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!
បើតាមព័ត៌មានច្បាស់ការនិយាយថាការបង្ក្រាបជាទ្រង់ទ្រាយសាហាវនេះគឺមានគោលដៅចាប់ លោក សមរង្សីនិងលោកគឹមសុខាដើម្បីកាត់ទោស។ នេះជាការរៀបចំដោយហ្មត់ចត់មួយដើម្បីលាបពណ៌ ដាក់មេបក្សប្រឆាំងថាអ្នកទាំងពីជាអ្នកញុះញង់ឲ្យកម្មករក្រោកឈរប៉ះបោរប្រឆាំងនិងរដ្ឋាភិបាល។ តែយ៉ាងណាក៍ដោយនេះគឺជាល្បិចដដែលៗ ហើយមិនទៀងថាលើកនេះហ៊ុនសែននិងចាតការបាន សម្រេចដែរឬអត់នោះទេ ព្រោះគេយកប្រពន្ធ័តុលាការមកទប់ទល់អំណាចបន្តរ។ ឮថាបន្តិចទៀត ខាង មុខនេះគេនិងទៅបង្ក្រាបបាតុករបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យហើយ សូមរង់ចាំទស្សនា បន្តរថាតើវាកើតមានព្រឹត្តិការណ៍អ្វីនៅពេលបន្តិចទៀតនេះ។
Thanks for USA Embassy Expression and as Cambodians we also wish to have a peaceful solution. However, this so unfortunate incideent was masterminded by opposition leaders who many people believe that US secretly supports them. In order to cold down situation we believe that theUS Government should place strongest advise to these leaders to return to the table and abandon their demonstrations, strikes and terrorist acts.
ជ័យយោ!!! ជ័យជំនៈ 3 មករា