សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការប្រើប្រាស់​អំពើ​ហិង្សា​នៅ​កម្ពុជា

ម៉ែន គឹមសេង
04 មករា 2014
វីអូអេខ្មែរ

លោក​ស្រី ម៉ារី ហាហ្វ (Marie Harf) ជា​​អ្នកនាំ​ពាក្យ​រង​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​សនិ្នសីទ​​សារព័ត៌មាន​​នៅ​ក្រសួង​ការ​បរទេស​ក្នុង​រដ្ឋធានី​​វ៉ាស៊ីនតោន​នា​ថ្ងៃ​សុក្រ​ ទី​០៣ មករា ឆ្នាំ២០១៤។

វ៉ាស៊ីនតោន៖ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​កម្ពុជា​យ៉ាងហោច​ណាស់​បួន​នាក់​ស្លាប់​បាត់​បង់​ជីវិត​ នៅ​ក្នុង​អំពើ​ហិង្សា​មួយ​ដែល​កើត​ឡើង​ជាលើក​ទីមួយ​ចាប់​តាំង​ពី​ការ​បង្រ្កាប​យ៉ាង​ឃោរឃៅ​នៅ​ឆ្នាំ​១៩៩៨។

យ៉ាងហោចណាស់​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន៣៧​នាក់​ផ្សេង​ទៀតទទួល​រងរបួស​ និង​១៦​នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការប៉ះទង្គិចគ្នាដ៏​សាហាវ​មួយ កាលពីថ្ងៃ​សុក្ររវាង​កងកម្លាំង​មាន​សមត្ថកិច្ច​និង​ក្រុម​កម្មករ​រោងចក្រ​នៅ​សួន​កាណាឌីយ៉ា​ ផ្លូវ​វេងស្រេង​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុងខណៈ​ពេលដែល ពួកគេតវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ និង​សុំ​ឱ្យ​ស្ថាន​ភាព​ការ​ងារ​របស់​ពួកគេ​បាន​ប្រសើរ​ឡើង។​ នេះ​បើ​តាមការ​បញ្ជាក់​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​សហជីព។​

លោក​ស្រី ម៉ារី ហាហ្វ (Marie Harf) ​អ្នកនាំ​ពាក្យ​រង​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាននៅ​ក្រសួង​ការ​បរទេស​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នា​ថ្ងៃ​សុក្រ​នេះ​ថា៖​

«សហរដ្ឋ​អាមេរិក​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការបាត់​បង់​ជីវិត​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល​ការ​ប្រយុទ្ធ​គ្នា​ដោយ​ហិង្សា​រវាង​បាតុករ​និង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល។ យើង​ថ្កោល​ទោស​ចំពោះ​ការ​ប្រើប្រាស់​ហិង្សា​យក​មក​ធ្វើ​ជា​មធ្យោបាយ​ក្នុង​ការ​សម្រេច​នូវ​គោល​ដៅ​នយោបាយ​ឬ​អ្វីៗ​ផ្សេងទៀត ហើយ​ទទូច​ឱ្យ​គ្រប់​ភាគី​ទាំងអស់​ខិតខំ​អត់​ធ្មត់​ឱ្យ​បាន​ជា​អតិ​បរិមា​និង​បង្ហាញ​នូវ​ការ​គោរព​ច្បាប់»។

អ្នក​នាំ​ពាក្យ​ដដែលបាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​ញាំញី​ប្រទេស​កម្ពុជា​។

«យើងបានទទូច​សុំ​ឱ្យ​សហជីព​និង​រដ្ឋាភិបាល​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី សម្រេច​បាន​នូវ​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធីលើ​ការមិន​ចុះ​សម្រុង​គ្នា​ខាងផ្នែក​ការងារ ហើយយើង​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សកម្ម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ អ្នកនាំ​ចេញ អ្នក​បញ្ជាទិញ​ អង្គការ​ពលកម្ម​អន្តរជាតិ​និង​សហជីព​កម្មករ​កម្ពុជា​លើ​បញ្ហា​នេះ​ហើយ»។

លោក​ Eliot Engel​ សមាជិក​សភា​ជាន់​ខ្ពស់​នៃគណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ​ក៏​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើហិង្សា​នៅ​ប្រទេស​កម្ពុជា ​ហើយ​បាន​ទទូច​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​ប្រឹងប្រែង​អត់ធ្មត់​ឱ្យ​បាន​ជា​អតិបរិមា ​កុំ​ឱ្យ​អំពើ​ហិង្សា​នេះ​ហួស​ផុត​ពីស្ថាន​ភាព​ដែល​អាច​គ្រប់​គ្រងបាន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍នៅថ្ងៃ​នេះ​លោក​Engel​ សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក៏ បាន​បញ្ជាក់​ថា​ក្រុម​បាតុករ​គួរ​តែ​ប្រគល់​ខ្លួនអ្នក​ដែល​ប្រើប្រាស់​ល្បិច​គឃ្លើន​និង​ឃោរឃៅ ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​ដោះស្រាយ​តាម​ការ​ទាមទារ​ចង់​បាន​របស់​ក្រុម​បាតុករ​ដែល​ចង់​បាន​ប្រាក់​ខែ​និង​ស្ថានភាព​ការងារ​ប្រសើរឡើង។

ដោយឡែក​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ក៏​បាន​សេចក្តី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ប្រុង​ប្រយ័ត្ន​និង​ជៀសវាង​កុំ​ធ្វើ​ដំណើរ​ទៅ​តំបន់​សួនកាណាឌីយ៉ា​នៅ​ផ្លូវ​វេងស្រេង​មួយ​រយៈ​សិន​។

មាន​កម្មករ​រាប់​ម៉ឺន​នាក់​បាន​ចេញ​មក​តវ៉ា​ចាប់​តាំងពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​ដើម្បី​ទាម​ទារ​ឱ្យ​បាន​ប្រាក់​ខែ​ចំនួន​១៦០ដុល្លារ​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ពេល​ចុងក្រោយនេះ​ថា​ពួកគេ​អាច​ដំឡើង​បាន​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ។ ចម្លើយ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ក្រុម​កម្មករ​និង​សហជីព​មួយ​ចំនួន​ទទួល​យក​បាន​ទេ​ហើយ​បន្ត​ការតវ៉ា​នៅ​តាម​រោងចក្រ​ដោយ​មាន​ការ​បិទផ្លូវ​ផង​ដែរ។​

សហជីព​កម្មករ​ក៏​បានថ្កោល​ទោសចំណាត់​ការ​ឃោរឃៅ​របស់​អាជ្ញា​ធរ​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ហើយ​បានបញ្ជាក់ថា​ក្រុម​កម្មករ​នឹង​បន្ត​ធ្វើ​បាតុកម្ម​តាម​រោងចក្រ​ដដែល​ប៉ុន្តែ​ដោយ​ជៀសវាង​មិន​ប្រឈម​មុខ​នឹង​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​អាច​ផ្តល់​ជាលេស​ឱ្យ​ពួកគេ​បង្រ្កាបបាន។

លោក​អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​ កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ​ស៊ីខៅឌូបាន​បញ្ជាក់ប្រាប់​វីអូអេ​ថា៖​

«កម្មករ​យើង​នៅ​ធ្វើ​តាម​បណ្តា​រោងចក្រ​សហគ្រាស​ គ្រឹះស្ថាន​ដដែល​ដោយ​យើងធ្វើ​ក្នុង​លក្ខណៈ​ជួប​ជុំ​នៅ មុខ​រោងចក្រ​ឬក៏មានការ​ប្រមូល​ផ្តុំ​គ្នា​ជាដើម​ប៉ុន្តែ​យើង​បាន​អំពាវនាវ​ដល់​សមាជិក​របស់​យើង​ឱ្យ​ជៀសផុត​អំពើ​ហិង្សា​ទាំង​ឡាយ​ណា​ដែល​សូម្បី​អាជ្ញាធរ​វាយ​ក៏​ដោយ​ក៏​យើង​ត្រូវ​អហិង្សា​កុំតបត​ព្រោះ យើង​ជាប្រជាពលរដ្ឋ​ធម្មតា​គ្មាន​អាវុធ​គ្មាន​អំណាច​អី​កុំ​ឱ្យ​គេ​ធ្វើ​បាប​ដូច​ព្រឹក​ថ្ងៃ​នេះ​ទៀត​»។​

ក្នុង​ចំណោម​ជនរងគ្រោះ​បួន​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​នោះ​មានក្មេង​ស្រី ជាសិស្សសាលា​ម្នាក់ផងដែរ។

ខុស​ពីលើក​មុនៗ​ដែល​អាជ្ញា​ធរ​ប៉ូលិស​ប្រកែក​ថា​ខ្លួន​មិន​មែន​ជាអ្នក​បាញ់​សម្លាប់​និង​មិន​បាន​ប្រើ​គ្រាប់​ពិត​ប៉ុន្តែ​លើក​នេះ​លោក​រ័ត្ន ​ស្រៀង មេបញ្ជាការ​កងរាជអាវុធ​ហត្ថ រាជធានី​ភ្នំពេញដែលទើ​បឡើង​មក​កាន់​តំណែង​នាពេល​ថ្មីៗ​និង​ជាអ្នក​ដឹកនាំ​ការ​បង្រ្កាប​នេះ​បាន​បញ្ជាក់ថា​ការបង្រ្កាប​នេះ​ជា​ការ​ការពារ​ខ្លួន​តែប៉ុណ្ណោះ។

«សមត្ថកិច្ច​គ្មាន​បំណង​អ្វី​ប៉ះពាល់​ជាមួយ​ពួកគាត់​ទេ​ប៉ុន្តែ​ពួកគាត់​មាន​បំណង​ដើម្បី​បង្ក្រាប​ពួក​ខ្ញុំ​វិញ។ អញ្ចឹង​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ការ​ពារ​ខ្លួន​ហើយ»។

លោក​រ័ត្ន ស្រៀង បាន​បញ្ជាក់បន្ថែម​ថា​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​លោក​គឺ​ជា​អ្នក​រងគ្រោះ​ប៉ុណ្ណោះ​ហើយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ពី​អាវុធរបស់​ក្រុម​បាតុករ។

«គឺ​គាត់​បានប្រើ​អំពើ​ហិង្សា​មក​លើ​កម្លាំង​សមត្ថកិច្ច គឺ​តាំង​ពី​ដប​សាំង បាន​ត្រៀម​ទុក​ជាមុន​តាំង​ពី ដបសាំង​ ដុំថ្ម កាំបិត ពូថៅ ដំបង គ្រប់​បែប​យ៉ាង​ទាំង​អស់»។

កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​គេ​ដឹង​ថា​មាន​ចរិត​មិន​ស្លូត​នោះ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​អស់​រយៈ​ពេល​ជាយូរ​បើទោះ​បី​ជា​ប្រឈមមុខនឹង​ការធ្វើបាតុកម្ម​ជាប្រចាំថ្ងៃ​ដែលដឹកនាំដោយ​គណបក្ស​ប្រឆាំង​ក៏ដោយ។ អំពើហិង្សា​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​កើត​មាន​ឡើង​តែ​ក្នុង​រយៈ​ពេល​មួ​យ​សប្តាហ៍​គត់​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​បំពេញ ទស្សនកិច្ចផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម​វិញ​ដែល​ជា​ដំណើរ​មួយ​គណបក្ស​ប្រឆាំង​រិះគន់​យ៉ាង​ខ្លាំង។ ហើយ​វាស្រប​គ្នា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​កំពុង​រៀបចំ​ខួប​លើក​ទី​៣៥ឆ្នាំ​នៃ​ជ័យ​ជម្នះ​៧មករា។​

លោក​ភីធឺ តាន់​កែវ អ្នក​វិភាគ​ឯករាជ្យ​នៅ​សហរដ្ឋ​អាមេរិក​ក៏ មើល​ឃើញ​ដែរ​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​គួរ​ប្រើប្រាស់​កម្លាំងហួសហេតុ​រហូតដល់​បាត់​បង់​ជីវិត​ពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ​ហើយ​ការ​បាញ់​សម្លាប់​ដោយ​កាំភ្លើង​ស្វ័យ​ប្រវត្តិ​លើ​បាតុករ​គឺ​សុទ្ធ​តែ​ចេញ​មក​ពី​បញ្ជា​ថ្នាក់​លើ។​
នៅ​ក្នុង​សារ​អេឡិកត្រូនិក​មក​វីអូអេ​លោក​ភីធឺ​ តាន់​កែវ​បាន​បន្ថែម​ថា៖

«វាជាការ​គួរ​ឱ្យ​ខកចិត្តខ្លាំង​ណាស់​ ជាពិសេស​ដោយសារ​តែ​អ្នក​ដឹកនាំ​ជិត​ជួប​ប្រជុំ​គ្នា​ហើយ​ដើម្បី​ធ្វើ​ការ​ចរចាឡើងវិញ​ស្វែង​រក​វិធី បំបែក​ការជាប់​គាំង​នយោបាយ ប៉ុន្តែ​អំពើ​ហិង្សា​បែបនេះ​គឺ​ជាការ​មិន​គួរ​ឱ្យ​ភ្ញាក់​ផ្អើលទេ»។​

លោកភីធឺបាន​បន្ថែម​ថា៖

«រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បន្ត​ប្រព្រឹត្ត​អំពើ​ហិង្សា​ដូចនេះ​ទៀត​ដែល​ជា​សកម្មភាព​គ្រោះ ថ្នាក់​ប្រឆាំង​នឹង​ជន​ស៊ីវិលស្លូតត្រង់​បើ​មិន​ដូច្នេះ​ទេ​អាច​នឹង​មាន​ផល​ប៉ះពាល់​ខាង​ផ្នែក​អន្តរជាតិ​យ៉ាង​ធ្ងន់​ធ្ងរនៅ​ពេល​ខាងមុខ។ ពិភព​លោក​កំពុង​តែ​សំឡឹង​មើល​ប្រកប​ដោយ​ចិត្ត​អំណត់​និង​ក្រសែ​ភ្នែក​មុត​មួយ»។​

គណបក្ស​សង្គ្រោះជាតិក៏បាន​អំពាវនាវ​ឱ្យ​ភាគី​រដ្ឋាភិបាល​និងក្រុម​កម្មករ​រក្សា​ភាព​អត់​ធ្មត់​ឱ្យ​បាន​ដល់​កម្រិត​អតិបរិមា​និង​ជៀស​វាង​ការ​ប្រើ​អំពើ​ហិង្សា។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្តី​បន្ទោស​ដល់​សហជីព​កម្មករ​និង​គណបក្ស​សង្គ្រោះជាតិ​ថា​ជាអ្នក​ញុះញង់​កម្មករ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួនហើយ​ឱ្យ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដើម្បី​វែក​មុខ​អ្ន​ក​ដែល​នៅ ពីក្រោយ​ខ្នងយក​មក​ផ្តន្ទាទោស​តាម​ច្បាប់។ ​

ប៉ុន្តែ​លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា៖

«យើង​ធ្វើ​អ្វីៗ​គឺ​ដើម្បី ឱ្យ​ប្រជាពលរដ្ឋ​បាន​សិទ្ធិ​សេរីភាព​បាន​ទទួ​លនូវ​ជីវភាព​សម​រម្យ​ប៉ុន្តែ​យើង​ត្រូវ​តែ​បញ្ចៀស​ពី​អំពើ​ហិង្សា​ ជៀសវាង​កុំ​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ​។ យើង​ជឿជាក់​ថា​យុទ្ធសាស្រ្ត​របស់​យើង​គឺ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ធម៌​អហិង្សា ជំហរអហិង្សា​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ ដូច្នេះ​យើង​ថ្លឹងថ្លែង​គ្រប់​ជ្រុង​ជ្រោយ​យើង​ពិនិត្យ​មើល​គ្រប់​ទិដ្ឋភាព​នៃ​ការ​តស៊ូ​របស់​យើង​គឺ​តស៊ូ​ដោយ​សន្តិវិធី​តែ​គោលដៅ​របស់​យើង​គឺ​នៅ តែ​ដដែល»។

គណបក្ស​សង្គ្រោះជាតិ​នឹង​ដឹកនាំ​ធ្វើ​មហាបាតុកម្ម​យ៉ាង​ធំ​មួយ​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ទី​៥ខែ​មករាខាងមុខ​នេះ​ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​មានការ​បោះឆ្នោត​ឡើង​វិញ​និង​ឱ្យ​លោក​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​ក៏​ដូច​ជា​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករនិង​មន្ត្រី​រាជការ​ផងដែរ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

25 Responses to "សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការប្រើប្រាស់​អំពើ​ហិង្សា​នៅ​កម្ពុជា"

  1. 123456 says:

    she idiot,,

  2. bol says:

    អាមេរិកថ្កោលទោសទៅលើសមត្ថកិច្ច ហើយទាំងអស់គ្នាក្នុងក្រុមអ្នកមាននិន្នាការរំលំរដ្ឋាភិបាលក៏នាំគ្នានិយាយយ៉ាងកំសត់ កាលពីម្សិលមិញ ថាក្រុមបាតុកររបស់ខ្លួនកំពុងរាំច្រៀងយ៉ាងសប្បាយ តែត្រូវសមត្ថកិច្ចទៅបង្ក្រាប បណ្តាលឲ្យមានហេតុការណ៍របួស និងស្លាប់។
    យើងសួរថា តើទាំងគ្នានេះបានប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវឬទេ? ឬក៏ដូចពួកមេបក្សពន្លិចជាតិ CNRP និងពួកមេសហជីពប្រតិកិរិយា ដូចជា អាត់ធន់ ជាដើម វាថាពួកដែលដើរអុកឡុក ពួកដែលដើរបំផ្លាញទ្រព្យសម្បត្តិគេ មិនមែនជាពួកវាទេ គឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវ? ពួកនេះ ជាពួកបង្កប់!! ​តែនៅពេលអាជ្ញាធរបង្ក្រាប ស្រាប់តែពួកអស់ប្រតិកិរិយានេះចេញមុខការពារ ទៅវិញ។
    យើងឃើញថា ប្រជាជនកម្ពុជារាប់លាននាក់ ត្រូវបានពួកមនុស្សពាលប៉ុន្មានក្បាលនេះ ចាប់ជាចំណាប់ខ្មាំង តាមរយៈការបិទផ្លូវ ការរំខានការរកស៊ីប្រចាំថ្ងៃ តើជាអ្វី? នេះជាសិទ្ធិរបស់ពួកពាលនេះឬទេ សូមឲ្យរដ្ឋាភិបាលអាមេរិកបកស្រាយ។
    ហេតុដូចម្តេច បានជាយើងទៅបិទផ្លូវឲ្យប៉ះពាល់ជីវភាពប្រជាជន? សួរថា រដ្ឋាភិបាលអាមេរិក ត្រូវធ្វើដូចម្តេច នៅពេលដែលមានមនុស្សពាលដើរបំផ្លិចបំផ្លាញផលប្រយោជន៍ និងទ្រព្យសម្បត្តិអ្នកដទៃ ដូចគេបានឃើញក្នុងវីដេអូ។ អាមេរិកកុំភូតភរគេឲ្យសោះ។ ក្នុងវីដែអូ បានបង្ហាញពីសកម្មភាពបង្ក្រាបយ៉ាងកម្រោលរបស់ FBI ទៅលើមនុស្សជាពលរដ្ឋរបស់អាមេរិក ផ្អើលទីក្រុង។
    តើពួកសហជីពប្រតិកិរិយា ពួកមេបក្សពន្លិចជាតិ រួមអាមេរិក ត្រូវទទួលខុសត្រូវយ៉ាងណា ចំពោះម្ចាស់ផ្ទះពេទ្យឯកជន « ឯករាជ្យ » និងម្ចាស់ផ្ទះដទៃទៀត ដែលរងការបំផ្លិចបំផ្លិាញយ៉ាងកម្រោល ឃោរឃៅពីសំណាក់ក្រុមអ្នកមានសិទ្ធិទាំងនោះ? តើអ្នកនោះបានរងភាពរន្ធត់ តក់ស្លុត លួសព្រលឹងយ៉ាងណា នៅពេលដែលអ្នកទាំងត្រូវក្រុមមនុស្សពាលវាយកំទេចទ្រព្យសម្បត្តិ របស់ខ្លួន ទាំងមិនដឹងថាខ្លួន មានរឿងអ្វីសោះ។
    នេះជាសិទ្ធិរបស់ក្រុមបាតុកររបស់សហជីពប្រតិកិរិយា ទាំងនោះ និងបក្សពន្លិចជាតិ ដែលដឹកនាំ ដោយ សម រង្ស៊ី និង កឹម សុខា ឬអ្វី? និងនេះជាទ្រឹស្តីសិទ្ធិមនុស្សរបស់អាមេរិក ឬ?
    សូមមើលវិដេអូ និងគិតខ្លួនឯងផង ថា តើបំពង់ទីប ដុំថ្ម ​និងចំពាមកៅស៊ូ សាំងដែលបានត្រៀមទុកហើយស្រេច នោះ បើក្នុងច្បាប់តុលាកា គេអាចបន្ទុកក្នុងទោសកំរិតណា ? ហើយនៅពេលដែលក្រុមមនុស្សពាលមានចំនួនច្រើនដូចនេះ សមត្ថកិច្ច ត្រូវធ្វើដូចម្តេច?

  3. I,Khmer says:

    Let’s celebrate 7 January as a seven day of 4 dying poor innocent people ….
    hooray …7 January!!!

  4. dxo says:

    បើគ្រាន់តែកម្មករនាំគ្នាមិនចូលធ្វើការគេហៅថាជាការធ្វើកូដកម្មបាត់ទៅហើយចំណែក
    ថៅកែរោងចក្រក៏បាត់ចំណូលរបស់គាត់ដែររួចចុះហេតុអីក៏នាំគ្នាទៅអុកឡុករោងចក្រទៀត?
    ចុះបើរោងចក្រត្រូវខូចខាតឆេះខ្ទេចខ្ទីអស់ទៅតើកម្មករទាំងអស់ហ្នឹងបានកន្លែងណាធ្វើការ
    ទៀត?ទង្វើទាំងអស់នេះបាននយ័ថាកម្មករមួយចំនួនហ្នឹងមិនមានបំណងល្អទេគឺគេចង់បំផ្លាញ
    តែម្ដងគេមិនចង់បានប្រាក់ខែ១៦០ដុល្លាស្អីនោះទេគេយកលេស១៦០នេះគ្រាន់តែជាមធ្យោបាយ
    ដើម្បីបំផ្លាញរដ្ឋាភិបាលតែប៉ុណ្ណោះឯង។មិនយូរទេប្រជាជនក្នុងទីក្រុងភ្នំពេញទាំងអស់គេនឹង
    លែងគាំទ្របក្សសង្រ្គោះជាតិទៀតហើយព្រោះបក្សនេះពូកែខាងបំផ្លាញតែប៉ុណ្ណោះ។បន្តិចទៀត
    រដ្ឋាភិបាលឲ្យពួកបាតុករទៅតវ៉ាទាមទារនៅស្ថានទូតអាមេរីកដូចនៅលីប៊ីម្ដងឲ្យស្គាល់ជាតិ។

  5. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត

  6. Prey Veng says:

    It is time for a truly change in Cambodia !

    We need new leaders of the country, not the CPP.

  7. ស្រមោលលង្វែក says:

    ពួកអាតិរិច្ឆានអស់ហ្នឹង វាគេចមិនផុតពីនរកទេ ! ពួកអាកញ្ជះយួន សំលាប់ខ្មែរ !

  8. pp says:

    និយាយតែមាត់គ្មានបានការទេUSA​ គួរតែធ្វើអ្វីមួយអោយច្បាស់លាស់ទៅ

  9. kkkk says:

    បាតដៃទី៣ ពួកអាក្បត់ជាតិ CCP

  10. khmer angkor says:

    we need to cheng look at the cpp and their family live like king look at the people factory worker live like dog,not fair this gorvernment pocket themself and have too uch profite for the owner of factory they should compromise for the life of poor people dont used them like slave not good.now gorvernment used communish tactic to kill our poorkhmer people .this dogs hun-sen no mercy no relegous no pity no heart only hanoibraindog

  11. reach says:

    អោយតែបង្ក្រាប់មានមនុស្សស្លាប់បែបនេះ សង្ស័យអនាគត​ ហ៊ុន សែន ងាប់អត់ដីកប ដូច​ហ្កាដាហ្វី មិនខាន

  12. Phoung Tran says:

    It is TIME to celebrate the JANUARY 7 Day!!! Ignore the Dead people! They are not our children!!! As long as my children are save, highly educated, and have enough weath, WHO cares????????

  13. La Rosa says:

    ខ្ញុំធ្លាប់មានការពិសោធហើយគឺ
    ១) បង្កប់ជនទ៉៣ បង្កប់ក្នុងពួកប៉ាតុករ
    ២)ពួកបង្កប់ចាប់ផ្ដើមបង្ករសកម្មភាពហិង្សាប្រឆាំងអជ្ញាធរ
    ៣)អជ្ញាធរយកលេសតដៃ ដោយបាញ់បង្រ្កាប សម្លាប់ដោយគ្មានមេត្ដា!!!

  14. 18 Mars says:

    ពិតជាមានមោទនភាពនិងសប្បាយរីករាយណាស់ដែលបានបាញ់រះសម្លាប់ជនជាតិឯងដែលគ្រាន់តែតវ៉ា ដើម្បីរស់…………ជាមួយ សៀម យួន ញាក់សាច់

  15. ខ្ញុំជាខ្មែរ says:

    លោកភីធឺបាន​បន្ថែម​ថា៖

    «រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បន្ត​ប្រព្រឹត្ត​អំពើ​ហិង្សា​ដូចនេះ​ទៀត​ដែល​ជា​សកម្មភាព​គ្រោះ ថ្នាក់​ប្រឆាំង​នឹង​ជន​ស៊ីវិលស្លូតត្រង់​បើ​មិន​ដូច្នេះ​ទេ​អាច​នឹង​មាន​ផល​ប៉ះពាល់​ខាង​ផ្នែក​អន្តរជាតិ​យ៉ាង​ធ្ងន់​ធ្ងរនៅ​ពេល​ខាងមុខ។ ពិភព​លោក​កំពុង​តែ​សំឡឹង​មើល​ប្រកប​ដោយ​ចិត្ត​អំណត់​និង​ក្រសែ​ភ្នែក​មុត​មួយ»។​

  16. តាឌី says:

    តាសួរទៅចៅ ៗ ដែលជាប្រធានសហជីព និង
    ប្រធានបក្សប្រឆាំង ថា; ក្រុមបាតុករដែលបាន
    បង្ករមហន្តរាយកន្លងទៅនេះ ចៅឯងថាជាជនបង្កប់
    ឬជាជនទី ៣ មិនមែនកូនចៅខ្លួនទេ , ឥឡូវយើង
    ក្រឡេកទៅមើលរឿងកាលមុនពេលមិនទាន់កើត
    អំពើហិង្សា , ជនដែលដង្ហែរអមលោកចៅឯង
    កាលនោះ ? ហើយជនដែលត្រូវរងឝ្រោះពេល
    នេះ ឝឺជាក្រុមតែមួយ ! ឥឡូវពួកចៅឯង ដែល
    ជាមេឝេនោះ , តើត្រូវទទួលស្គាល់ជាកូនចៅឯង
    ឬ បដិសេធថាជាជនទី ៣ ? មិនត្រូវធ្វើរបៀបនឹង
    ទេ , វាអាក្រក់ស្តាប់ណាស់ , អូសទាញឝេឲ្យមក
    ចូលរួមធ្វើបាតុកម្ម ដល់មានឝ្រោះថ្នាក់ បដិសេធ
    មិនទទួលស្គាល់ , ចៅឯង ! ប្រយត្ន័ពួកឝេប្តឹងមក
    តា តានឹងកាច់បំបាក់ក ក្រុមអាមេ ក្ត អស់ឯង
    ជាមិនខានឡើយ ! !

  17. Chourn says:

    ធម្មតានោះទេតែយួនបញ្ជារឲ្យធ្វើអីហើយនោះ នោះប្រាកដជាធ្វើភ្លៀមមិនឲ្យមិត្តយួនអន់ចិត្តនោះទេ។

  18. Chourn says:

    If the US’s intervention in the case of Hun Sen arrest cruelly yesterday is too late, the Khmer people who love democracy will not believe in US any more. Because the US is a powerful country in the world providing justice to all people but if the US ignoring the Khmer people being abused by Hun Sen regime this will show that the US under Obama leadership is a weak regime comparing to the privious Prisidents of the US.

  19. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតេយ្យដែលជាសំបុកលាក់បំពួនជនសង្គមងងឹត ជនអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!

  20. Chourn says:

    បើតាមព័ត៌មានច្បាស់ការនិយាយថាការបង្ក្រាបជាទ្រង់ទ្រាយសាហាវនេះគឺមានគោលដៅចាប់ លោក សមរង្សីនិងលោកគឹមសុខាដើម្បីកាត់ទោស។ នេះជាការរៀបចំដោយហ្មត់ចត់មួយដើម្បីលាបពណ៌ ដាក់មេបក្សប្រឆាំងថាអ្នកទាំងពីជាអ្នកញុះញង់ឲ្យកម្មករក្រោកឈរប៉ះបោរប្រឆាំងនិងរដ្ឋាភិបាល។​ តែយ៉ាងណាក៍ដោយនេះគឺជាល្បិចដដែលៗ ហើយមិនទៀងថាលើកនេះហ៊ុនសែននិងចាតការបាន សម្រេចដែរឬអត់នោះទេ ព្រោះគេយកប្រពន្ធ័តុលាការមកទប់ទល់អំណាចបន្តរ។ ឮថាបន្តិចទៀត ខាង មុខនេះគេនិងទៅបង្ក្រាបបាតុករបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យហើយ សូមរង់ចាំទស្សនា បន្តរថាតើវាកើតមានព្រឹត្តិការណ៍អ្វីនៅពេលបន្តិចទៀតនេះ។

  21. pingpong says:

    ១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
    ២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
    ៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
    ៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!

  22. កុំទាន់អាល មើលងាយ USA។ គេបានកំណត់ពេលវេលា ដែលត្រូវចេញធ្វើ រួចជាស្រេចហើយ។

    គំរប សំណាញ់ កាំរស្មី ឡាស៊ែរ ជួយទ្រទ្រង់ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យសេរីនិយម

    ដ៏ពិតប្រាកដ។

  23. បរិមី ព្រ:វិហារ says:

    First of all, I wish to share my symthemsy and condolence to whom lost lives and wounded in the incidents. Secondly, thanks for USA government has shared this concern. Cambodian people wish to live in peaceful and prosperious manner, unfortunately CNRP leaders have fuelded situation in Cambodia by getting workers and worker unions insolve in own politic. these leaders plan to create choa and destabilize the Government in the sense lead to top down PM Hun Sen. Very unfortunate for Cambodians we just live in peaceful and calm situation less 10 years and now many people believe that USA is secretly behind the science in supporting these leaders. We hope that USA will stop interferring and allow Cambodian people live in a peaceful and prosperious future.

  24. eclipse says:

    ហ្អែងកុំច្រឡំ ! អាចាស់ជាន់មុន ! ក្មេងជំនាន់ក្រោយ គេភ្ញាក់ដឹងខ្លួន យល់អំពី រឿងរ៉ាវពីអតីតកាល

    សព្វបែបយ៉ាង ! កុំឃើញគេស្ងៀម យល់ថាគេគ្មាន ប្រាជ្ញា ឱ្យសោះ អានាង ! ហ្អែងចាំណ៎ា ! គេហៅ

    ថា ស្នៀតខ្លាក្រាប មិនមែនសំពះទេ ! អាក្តៅវាស៊ីរាក់ តែបើអាត្រជាក់វិញ អញកើតលើទឹកដីខ្មែរតាំង

    ពីកំណើត រស់នៅលើទឹកដីខ្មែរ ស្គាល់អស់ ច្រកល្ហកគ្មានសេសសល់។ ហ្អែង សាកសួរយួនទៅ វា

    ស្គាល់អញហើយ ! វាទទួលស្គាល់ និងខ្លាចដោយវាសម្លាប់អញ មិនស្លាប់សោះ !។

  25. ពួកឣាម៉ាំងប្រឆូកបូកនិងពួកឣាចាំងប្រឆោស្លឈាមចង់កាន់ឣំណាច! says:

    វាមិនឣាចម៍ទេឣាឣួត ឣាឣែងវាជាស្ឣីសាកមកឲ្យឣញឃើញលមើលបើមិនឣាចម៍លាយនោមឥឡូវហ្នឹង
    ឣាឣាចម៍២០១៤ដុំឣួតចុយម្រាយហើយឣានេះ ឣ្ហែងចុះមកពីលើមេឃឬឣី?ទាល់តែ១ដៃបាក់ធ្មេញ
    មួយក្រាស់ទើបដឹងថាវេទនា។