Posts by DTN7
January 4, 2014
សាលារាជធានីភ្នំពេញបានធ្វើលិខិតផ្លូវការលេខ០៥ ឆត.ចសម ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះ ឆ្លើយតបទៅនឹងការជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ ក្នុងការធ្វើបាតុកម្មចាប់ពីថ្ងៃទី០១-០២-០៣-០៤-០៥ ខែមករា ឆ្នាំ២០១៤ និងការបន្តធ្វើបាតុកម្មរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ គឺសាលារាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញឡើយ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះតទៅ ។
ទាក់ទងនឹងការមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មតទៅទៀតនេះ ដោយសាលារាជធានីភ្នំពេញបានលើកហេតុផលថា កន្លងមក និងជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពអុជអាល ញុះញង់នានា បាននាំទៅដល់ការបង្កឲ្យមានអំពើហិង្សា បាត់បង់អាយុជីវិតមនុស្ស ការបផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបិទផ្លូវសាធារណៈ និងការអុកឡុករំខានជាបន្តបន្ទាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។ ទន្ទឹមនឹងនេះ បាតុករមួយចំនួនដែលចេញពីទីលានប្រជាធិបតេយ្យ ដោយរួមទាំងព្រះសង្ឃះខ្លះផង ក៏បានធ្វើសកម្មភាពខុសច្បាប់ និងអុកឡុកតាមដងផ្លូវ តាមរោងចក្រ និងតាមស្ថាប័នរដ្ឋនានា ដោយមិនមានការគ្រប់គ្រង និងទទួលខុសត្រូវពីសំណាក់អ្នកដឹកនាំបាតុកម្មឡើយ ។
ទោះយ៉ាងណាក៏ដោយ សាលារាជធានីភ្នំពេញដែលបានសម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មទៀតនោះ ក៏បានបញ្ជាក់ដែរថា ការមិនអនុញ្ញាតនេះរហូតដល់សភាពការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានានូវប្រក្រតីភាពឡើងវិញ ។
មិនទាន់ទទួលបានការសម្រេចចិត្តសាជាថ្មីណាមួយពីក្រសួងមហាផ្ទៃនៅឡើយទេ បន្ទាប់ពីសាលារាជធានីភ្នំពេញបានសម្រេចអនុញ្ញាតមិនឲ្យគណបក្សសង្គ្រោះជាតិ បន្តធ្វើបាតុកម្មចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះតទៅនោះ ។
ជាមួយគ្នានេះ គេក៏មិនទាន់បានដឹងឲ្យច្បាស់លាស់ថា តើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងបន្តធ្វើបាតុកម្មតទៅទៀត ទោះបីអាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយនោះ ឬយ៉ាងណាទេ ពីព្រោះនារយៈពេលកន្លងមកតាមការកត់សម្គាល់ បានបង្ហាញឲ្យឃើញជាក់ស្តែងថា បញ្ញត្តិ ឬច្បាប់នានារបស់អាជ្ញាធរ ឬរបស់គណបក្សនយោបាយកាន់កាប់អំណាចបច្ចុប្បន្ន មិនមានប្រសិទ្ធភាពអនុវត្តន៍ទៅលើថ្នាក់ដឹកនាំគណបក្សនយោបាយប្រឆាំងឡើយ ៕



បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតរយ្យដែលជាសំបុកអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!
បាតុករបានចេញពីទីលានប្រជាធិបតេយ្យ ហើយបានអុកឡុកនៅតាមទីសាធារណៈ និងឯកជននានា។ នេះគឺជាមនុស្សរបស់បក្សប្រឆាំង ពួកគេមិនដែលស្តាប់ចៅហ្វាយឬច្បាប់អ្វីទេ។
ក្រុមអាចម៌ Som Rien Sey និង អ្នកឃ្លាំងមើលស៊ីជម្រៅអណ្តត្តទីប្រាំ អញដើរជុំវិញស្រុកខ្មែរ អញឃើញ ពួកអាក្រុម CPP ឯងហ្នឹងធ្វើអំពើមហាថោកទាបអាអាចម៌ ទីណាមានពួកអាអាចម៍ ហ្នឹងគឺទីនោះត្រូវបានជិះជាន់ដោយពួកអាឯងហ្នឹង អញប្រាប់ទៅចុះមុននឹងក្រោយមិនអាច រួចពីសេចក្តីស្លាប់ទេ។ អញសូមអង្វរអាអាចម៍ CPPឯងធ្វើល្អខ្លះទៅដើម្បីបន្សល់កេរ្តិឈ្មោះ កុំអោយវាស្អុយច្រាស់ខ្យល់
១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!
Ahhhh dog cpp ahhh hun sen …I’ll not allow all of u to live easy… ..
ខ្ញុំគិតថាទោះបីជារដ្ឋាភិបាលបានបណ្តេញក្រុមបាតុករបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យ ក៍ដោយក៍រឿងរ៉ាវបាតុកម្មរបស់បក្សសង្គ្រោះជាតិវាមិនចប់នោះទេ។
ជាការពិតការបញ្ឈប់បាតុកម្មនិងមិនអនុញ្ញាតិធ្វើបន្តទៀតនោះ ការសំរេចចិត្តត្រឹមត្រូវ វាត្រូវតែចប់គ្រាន់តែវាយូរនិងឆាប់ប៉ុណ្ណោះ ហើយសំរេចពេលនេះ អាចកាត់បន្ថយមនុស្សស្លាប់និងរបួសបានច្រើន ។ យប់យូរសុបិន្តច្រើន លទ្ធផលកាន់តែអណោចអធឹម!
ចុចអានប្រកាសអាសន្ន ដល់ជនជាតិខ្មែរ ភ្លើងសង្រ្គាមចេះហើយ!!!
ចុចអានទុក្ខរបស់ប្រជាជាតិខ្មែរ គឺជាទុក្ខរបស់ព្រះសង្ឃ
ចុចអានរណសិរ្សរំដោះជាតិខ្មែរ ថ្កោលទោសជនផ្តាច់ការ ហ៊ុន សែន និងបក្សពួក!!
That right Pingpong .We will support your idea .
Great pingpong, I support u.