ដោយ៖ បូ សាវី និងពៅ មេត្ដា
ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
http://vodhotnews.com
(រូបភាពដោយ បូ សាវី)
ក្រុមអ្នករត់ម៉ូតូកង់បី ដឹកភ្ញៀវទេសចរណ៍ ជិត១ពាន់នាក់ សំដែងការខកចិត្ដ ចំពោះអាជ្ញាធរអប្សរា និងអាជ្ញាធរខេត្ដ ដែលហៅពួកគេទៅស្តាប់ការបំភ្លឺ បន្ទាប់ពីធ្វើបាតុកម្មលុបបំបាត់រថយន្ដអគ្គីសនី នៅតំបន់អង្គរ ដោយសារអាជ្ញាធរ មិនបញ្ជាក់ជំហរជាក់លាក់ ដែលពួកគាត់នៅសង្ស័យថា រថយន្ដនោះ អាចប៉ះពាល់ដល់ការប្រកបរបររបស់ពួកគាត់។
ករណីនេះ កើតឡើង នៅគ្រាដែលពួកគេចូលស្ដាប់ ការបកស្រាយពីអាជ្ញាធរ នៅក្នុងវេទិកាមួយ ដែលរៀបចំដោយអាជ្ញាធរអប្សរា និងអាជ្ញាធរខេត្ដ នៅក្នុងសាលមហោស្របមួយ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ២០១៤នេះ។
ក្រុមអ្នកដឹកភ្ញៀវបានលើកឡើង បង្ហាញពីទុក្ខកង្វល់របស់ពួកគេ ដល់អាជ្ញាធរ ដោយបារម្ភខ្លាចបាត់មុខរបរអ្នកដឹកភ្ញៀវទេសចរណ៍ ខណៈដែលឃើញឡានអគ្គិសនីដាក់តាំងនៅក្បែរសាលាខេត្ដសៀមរាប ដែលពួកគេយល់ថា អាជ្ញាធរបានផ្ដល់អាជ្ញាប័នដល់ក្រុមហ៊ុនបរទេសនោះ ប្រើរថយន្ដអគ្គិសនីដឹកភ្ញៀវ នៅតំបន់អង្គរ ធ្វើឲ្យប៉ះពាល់មុខរបររបស់ពួកគេ។ ពួកគាត់បន្ដថា មុខរបរដឹកភ្ញៀវទេសចរណ៍នេះ រកបានតិចតួចសម្រាប់ផ្គត់ផ្គង់ គ្រួសារ និងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ស្របពេលតំលៃទំនិញគ្រប់ប្រភេទមានការឡើងថ្លៃ។ ជាមួយគ្នានោះដែរ ពួកគាត់ទាមទារលុបបំបាត់រថយន្ដអាគុយ របស់ក្រុមហ៊ុន៧មករា និងនិងអំពាវនាវ ឲ្យជាជ្ញាធរ លុបបំបាត់អាជ្ញាប័នរថយន្ដអាគុយនេះ ទាំងស្រុងក្នុងពេលបច្ចុប្បន្ន និងអនាគត។
ករណីនេះ អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ ហាក់បកស្រាយនៅមានមន្ទិលសង្ស័យ ដោយលោកលើកឡើងថា រថយន្ដដែលដាក់តាំង នៅក្បែរសាលាខេត្ដសៀមរាបនោះ ជារបស់ក្រុមហ៊ុនប្រទេសបារាំង ឈ្មោះបូឡូរ៉េ ដែលបង្ហាញពីផលិតផលរបស់គេ ដើម្បីទាក់ទាញអតិថិជន រយៈពេល៦ខែ។ លោកថា នៅពេលខាងមុខ មិនអាចកំណត់បាន ថាមិនមានរថយន្ដអគ្គិសនី ដឹកភ្ញៀវទេសចរណ៍ ឬអត់ទេ គឺចាំពិនិត្យស្ថានភាពជាកស្ដែង ៖
ទោះជាយ៉ាងណា បន្ទាប់ពីអាជ្ញារបើកឲ្យសាកសួរ និងបំភ្លឺជូនអ្នកបើកម៉ូតូកង់បី ប្រហែលមួយម៉ោង ពួកគេ បានក្រោកដើរចេញពីវេទិកាដែលពួកគេគិតថា អាជ្ញាធរមិនអាចដោះស្រាយជួនពួកគាត់បាន ហើយព្រមានថា និងធ្វើបាតុកម្មរហូតលុបអាជ្ញាប័នរបស់ក្រុមហ៊ុននោះជាស្ថាពរទាំងពេលបច្ចុប្បន្ននិងអនាគត។
ករណីនេះ ប្រធានសាខាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ផឹង សាម៉េត មានប្រសាសន៍ថា ការបកស្រាយពីអាជ្ញាធរមិនមានឯកសារបង្ហាញឲ្យពួកគាត់ច្បាស់លាស់ឡើយ។ លោកថា បើសិនមានរថយន្ដអាគុយបង្ហាញនៅតំបន់អង្គរនោះ ពួកគេនឹងធ្វើការប្រឆាំងមិនឲ្យមានឡើយ។
គួរបញ្ជាក់ថា រថយន្ដប្រើអគ្គិសនី ដែលបានដាក់តាំងនៅក្បែរសាលាខេត្ដសៀមរាប ក្នុងអតីតតំបន់អង្ករឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានដកចេញហើយ បន្ទាប់ពីក្រុមអ្នកបើកម៉ូតូកង់បីដឹកភ្ញៀវទេសចរណ៍ ហែក្បួនធ្វើបាតុកម្មទាមទារលុយបំបាត់ កាលដើមខែមករានេះ៕
សូមសរសើរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតរយ្យដែលជាសំបុកអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!
១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!
ការរកស៊ីគួរតែមានតម្លាភាពស្មើរភាពគ្នារវាងម៉ូតូនិងឡានយកល្អចំណតម៉ូតូនិងចំណតឡានគឺដាក់
ទន្ទឹមគ្នាទៅបើភ្ញៀវទេសចរមកដល់គាត់ចង់ជិះឡានឬក៏ម៉ូតូគឺស្រេចលើគាត់ជ្រើសរើសហើយជិះ
ទៅដល់ដៅតែមួយដូចគ្នាធ្វើអីចឹ្ចងទើបលែងមានទំនាស់គ្នា។
ចុចអានប្រកាសអាសន្ន ដល់ជនជាតិខ្មែរ ភ្លើងសង្រ្គាមចេះហើយ!!!
ចុចអានទុក្ខរបស់ប្រជាជាតិខ្មែរ គឺជាទុក្ខរបស់ព្រះសង្ឃ
ចុចអានរណសិរ្សរំដោះជាតិខ្មែរ ថ្កោលទោសជនផ្តាច់ការ ហ៊ុន សែន និងបក្សពួក!!