អ្នក​តវ៉ា​មិន​ញញើត​នឹង​ប្រឆាំង​ រីឯ​បុរស​ខ្លាំង​មិន​រួញរា​នឹង​ធ្វើការ​បង្ក្រាប​ !​ ទីបំផុត​ ឈាម​ខ្មែរ​ហូរ

Posts by DTN7
January 4, 2014

​កាលពី​រាត្រី​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ កម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ និង​វាយដំ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ក្បាលថ្នល់​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​រង​របួស​ ព្រមទាំង​មានការ​ចាប់ខ្លួន​ជា​ច្រើន​នាក់​ទៀត​ ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ​គ្មាន​អ្នក​ចេញ​មុខ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ឡើយ​ គឺ​បាន​ត្រឹម​បន្សល់​ទុក​នូវ​ក្តី​ឈឺចាប់​ទាំង​អយុត្តិធម៌​ ធ្លាក់​មក​លើ​សាច់ញាតិ​ ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​តែ​ប៉ុណ្ណោះ​ ។​

​រំលង​បាន​រយៈពេល​ប្រមាណ​ជិត​២​ខែ​ក្រោយមក​ គឺ​នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ ក៏​បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ទៅ​លើ​ក្រុម​កម្មករ​ កម្មការិនី​រោងចក្រ​ S​ L​ នៅ​ចំណុច​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ខណៈ​ដែល​ពួក​គេ​មាន​បំណង​ដង្ហែ​ក្បួន​បាតុកម្ម​ឆ្ពោះទៅ​លំនៅ​ឋាន​នាយក​រដ្ឋមន្ត្រី​ តវ៉ា​ទាមទារ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​ បណ្តាល​ឲ្យ​មាន​ជន​ស៊ី​វិល​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ព្រមទាំង​ខូចខាត​ទ្រព្យ​សម្ភារៈ​មួយ​ចំនួន​ថែម​ទៀត​ ។​

​លុះ​រំលង​ពេល​ជិត​២​ខែ​បន្ត​មក​ទៀត​ គឺ​នៅ​ថ្ងៃ​ទី​០២-០៣​ ខែមករា​ ឆ្នាំ​២០១៤​ កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ បាន​ធ្វើ​សកម្មភាព​បង្ក្រាប​យ៉ាង​សាហាវ​ទៅ​លើ​ថ្នាក់ដឹកនាំ​សហជីព​ សកម្មជន​សហជីព​ និង​កម្មករ​ កម្មការិនី​រោងចក្រ​យ៉ាង​ជី​ង​ ឋិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ និង​រោងចក្រ​ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ តាម​បណ្តោយ​ផ្លូវ​ចោម​ចៅ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ព្រមទាំង​មានការ​ចាប់ខ្លួន​ជា​ច្រើន​នាក់​ទៀត​ ដោយ​សមត្ថកិច្ច​ចោទប្រកាន់​ក្រុម​បាតុករ​តវ៉ា​ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទាំងនោះ​ថា​ ជា​ក្រុម​ជន​អនាធិបតេយ្យ​ ។​

​ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ និយោជិត​សម្រាប់​ឆ្នាំ​២០១៤​នេះ​ គឺ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រី​ បាន​ចោទប្រកាន់​ថា​ មាន​សហជីព​ចំនួន​៥​ និង​សមាគម​ចំនួន​១​នៅ​តែ​បន្ត​ដឹកនាំ​ធ្វើ​បាតុកម្ម​ ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ បិទផ្លូវ​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ និង​ឯកជន​តាម​តំបន់​រោងចក្រ​ សហគ្រាស​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ បន្ទាប់​ពី​ក្រសួង​បាន​សម្រេច​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ និយោជិត​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ និង​កំណត់​ឲ្យ​កម្មករ​ និយោជិត​ដែល​ធ្វើ​កូដកម្ម​ បាតុកម្ម​ ចូល​ធ្វើការ​វិញ​តាម​ការ​កំណត់​នៅ​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៤​រួច​មក​ ។​

​ដោយ​ចលនា​នៃ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ និយោជិត​ឲ្យ​ស្មើនឹង​ចំនួន​១៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ របស់​សហជីព​តំណាង​កម្មករ​មួយ​ចំនួន​នា​ពេល​នេះ​ ស្រប​និង​ដំណាលគ្នា​ជាមួយនឹង​សកម្មភាព​នៃ​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​នោះ​ ទើប​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​មាន​រដ្ឋមន្ត្រី​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ផង​ បាន​ផ្តោតអារម្មណ៍​ និង​អំពាវនាវ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ សហជីព​ចំនួន​៥​ និង​សមាគម​ចំនួន​១​ ប​ពា្ឈ​ប់​ជា​បន្ទាន់​នូវ​សកម្មភាព​ញុះញង់​កម្មករ​ដែល​ជា​សកម្មភាព​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន​ និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​ជន​ដៃដល់​ និង​វែកមុខ​ជន​ដែល​នៅ​ពីក្រោយ​ខ្នង​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។​

​ឆ្លងកាត់​ការ​ផ្ទុះ​អំពើ​ហិង្សា​ជា​ច្រើន​លើក​ច្រើន​សារ​វាង​កម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ និង​ក្រុម​បាតុករ​ រហូត​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​នោះ​ មាន​សំណួរ​ត្រូវ​ចោទសួរ​ថា​ តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ​ ?​ តើ​បង្ក​ឡើង​ដោយ​ក្រុម​ជន​អនាធិបតេយ្យ​ ដូច​អាជ្ញាធរ​ចោទប្រកាន់​ដែរ​ឬទេ​ ឬ​ក៏​ជា​ក្រុម​បាតុករ​ដែល​ជា​កម្មករ​ កម្មការិនី​ខ្មែរ​ពិតប្រាកដ​មែន​ ?​ ទាំងនេះ​គឺជា​ចំណុច​សំខាន់​ដែល​តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​សហការ​អង្កេត​ស្រាវជ្រាវ​ឲ្យ​បាន​ល្អិតល្អន់​ ជៀសវាង​ការ​រុញ​ទម្លាក់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ រួច​ហើយ​បិទ​សំណុំរឿង​ចោល​ទុក​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​ទទួល​រង​អំពើ​អយុត្តិធម៌​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្នុង​ព្រំដែន​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​អ្នក​ទទួលខុសត្រូវ​ច្បាស់លាស់​នោះ​ គឺ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ និង​ជា​អ្នកគ្រប់គ្រង​បញ្ជា​ទៅ​លើ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​គ្នា​កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដោយ​ព្រមព្រៀង​ឲ្យ​ក្រុម​បាតុករ​ និង​ក្រុម​សមត្ថកិច្ច​ប​ពា្ឈ​ប់​នូវ​ការ​ប្រើ​អំពើ​ហិង្សា​តាម​រូបភាព​ណា​ក៏​ដោយ​ ដូច​ជា​ការ​គប់​ដុំ​ថ្ម​ និង​ការ​ប្រើប្រាស់​អាវុធ​ ដែល​បណ្តាល​ឲ្យ​ភាគី​ទាំង​សងខាង​ទទួល​រង​របួស​ ឬ​បាត់បង់​ជីវិត​…​។​ល​។​ ផ្ទុយ​ទៅ​វិញ​ បាតុករ​ដែល​ជា​បងប្អូន​កម្មករ​ កម្មការិនី​ធ្វើ​សកម្មភាព​តវ៉ា​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ឬ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ ក៏​ត្រូវ​តែ​មាន​អ្នក​ចេញ​មុខ​ទទួលខុសត្រូវ​ច្បាស់លាស់​ ដើម្បី​ងាយស្រួល​ដល់​ការ​ការពារ​ក្រុម​បាតុករ​ទាំងអស់​គ្នា​ ដុំ​ឲ្យ​មាន​បញ្ហា​រង​របួស​ និង​ស្លាប់​បាត់បង់​ជីវិត​ជាយថាហេតុ​គួរ​ឲ្យ​សោកស្តាយ​ទាំង​អយុត្តិធម៌​ ក្នុង​ពេល​ប៉ះទង្គិច​ហិង្សា​ជាមួយ​សមត្ថកិច្ច​ ពីព្រោះ​ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ គឺ​"​អ្នក​តវ៉ា​មិន​ញញើត​នឹង​ប្រឆាំង​ រីឯ​បុរស​ខ្លាំង​ដែល​ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​អ្នកគ្រប់គ្រង​ បញ្ជា​លើ​កងកម្លាំងប្រដាប់អាវុធ​ក៏​មិន​រួញរា​នឹង​ធ្វើការ​បង្ក្រាប​ដែរ​ តែ​ទីបំផុត​ ឈាម​ខ្មែរ​ហូរ​…!!!"​ ៕​

CNRP-04-01-3333
CNRP-03-01-022
CNRP-03-01-011
sdsdsds
sdsdsds
CNRP-04-01


What Next?

Recent Articles

15 Responses to "អ្នក​តវ៉ា​មិន​ញញើត​នឹង​ប្រឆាំង​ រីឯ​បុរស​ខ្លាំង​មិន​រួញរា​នឹង​ធ្វើការ​បង្ក្រាប​ !​ ទីបំផុត​ ឈាម​ខ្មែរ​ហូរ"

  1. សំលេងរាស្រ្ត says:

    ខ្មែរអភព្វណាស់ដែលមានអ្នកដឹកនាំផ្តាច់ការ ក្រាញអំណាច សំលាប់ប្រជាជនឯងហើយគ្មានការទទួល ខុសត្រូវទៀត។តើប្រជាជនខ្មែរនៅរស់របៀបនេះទៀតឬយ៉ាងណា?

  2. Anonymous says:

    ពួកអាថោកទាប

  3. ប្រជាពលរដ្ឋ says:

    。 សមត្ថកិច្ច ច្រើនគួរសម សុទ្ធ តែ ប្រដាប់ អាវុធ បើយកគាត់ទៅ ប្រចាំការ ការពារ ព្រំដែន !

    ពួក បរទេស ជិតខាង ក៏ មិនហ៊ាន រំលោភ ចូល មក យក ដី ខ្មែរ តាមចិត្ត វា នោះដែរ !

    。。 នៅ ព្រំ ដែន ខាងកើត មិន សូវ ឃើញ មាន កងទ័ព សមត្ថកិច្ច ច្រើន ដូច្នេះ ទេ !

  4. សំឡាញ់! says:

    រូបភាពខាងលើ តើនៅប្រទេសស៊ីរីឬនៅកម្ពុជា ? បានជាលុតជង្គង់បាញ់យ៉ាងអង់អាចម្លេះ ?

  5. សំឡាញ់! says:

    រូបភាពខាងលើ តើនៅប្រទេសស៊ីរីឬនៅកម្ពុជា ? បានជាលុតជង្គង់បាញ់យ៉ាងអង់អាចម្លេះ ? រួចហើយ
    ឆ្លើយថាជនឆ្លៀតឪកាសទៀត ?

  6. ប្រជាពលរដ្ឋ says:

    。。。 សមត្ថកិច្ច ក្រុង សំលៀកបំពាក់ អែកសណ្ឋាន ល្អ ជាង​ ទាហ៊ាន ការពារ ព្រំដែន !

  7. CPP=CorruPtion Party says:

    Ahhh dog hun sen must go hell….

  8. Anonymous says:

    ពិតជាអស់ចារមែនជាមួយខ្មែរនិងខ្មែរ ប្រសិនបើជាមួយថៃវិញដូចជាមិនអញ្ចឹងសោះ
    ជាមួយខ្មែរគ្នាឯងសុទ្ធតែលត់ជង្គង់បាញ់យ៉ាងអង់អាច ដោយគេមិនមានអាវុទ្ធ

    ហេតុអ្វីជាមួយថៃធ្វើចិត្តត្រជាក់បាន ផ្ទុយទៅវិញជាមួយខ្មែរបែរជាបាញ់ប្រហារបែបនេះ
    សូមខ្មែរទាំងអស់ជួយគិតពិចារណាផង

  9. ជាតិខ្មែរ says:

    សុទ្ធតែជាខ្មែរដូចគ្នាទេសូមកុំធ្វើអ្វីបែបដល់ថ្នាក់បាញ់ប្រហារគ្នាបែបនេះទេ នេះជាទង្វើមនុស្សពាល់ទេ ទើបគេធ្វើបែបនេះ ។

  10. Chourn says:

    មើលរូបភាពខាងលើចុះតើនេះជាការប៉ងសំលាប់រង្កាលពីរដ្ឋាភិបាលហ៊ុនសែនដែរឬទេ? តើតុលាការ​ ព្រហ្មទន្តអន្តរជាតិអាចដំណើរការបានទេ? ខ្ញុំជឿរថាភស្តុ័តាងទាំងនេះល្មមនិងតុលាការអន្តរជាតិ ចាត់ការលើហ៊ុនសែនបានហើយព្រោះហ៊ុនសែន បានសម្រេចចិត្តសំលាប់ប្រជាជនខ្លួនឯងដោយមិន ញញើតដៃនោះទេ ដើម្បីឲ្យគេហៅនិងសរសើរថាជាបុរសខ្លាំងនៅស្រុកខ្មែរ។ រូបភាពនេះខ្ញុំឃើញ ហាក់ដូចជារន្ធត់ក្រៃលែងមានសភាពសាហាវជាងការប្រយុទ្ធគ្នារវាងកងទ័ពឬណរិទ្ធនិងហ៊ុនសែន នៅឆ្នាំ១៩៩៧ទៅទៀត ព្រោះកាលណោះរវាងទាហាននិងទាហាន តែលើកនេះរវាងមនុស្សដៃទទេរ និងទាហានប៉ូលីសដែលមានកាំភ្លើង តើសាហាវឃោរឃៅឬយ៉ាងណា?

  11. Chourn says:

    សារជាតិប៉ុលពតមិនចោលគំនិតនិងប្រើកាំភ្លើងបាញ់សំលាប់ខ្មែរគ្នាឯងនោះទេ។ គួរឲ្យស្តាយណាស់ ដែលខ្មែរកំពុងតែមានមេដឹកនាំប្រមាថជីវិតជាតិសាសន៍ខ្លួនឯងបែជាមានការកាន់ជើងជាតិសាសន៍ ដ៍ទៃដូចជាសាសន៍យួន។

  12. CHEA says:

    IT IS NOT ONLY CAMBODIAN POLISH MAN SOME OF THEM ARE VEITNAME SOLDIERS. THEY ARE COMING TO HELP HUN SEN TO KILL HIS OWN NATION.WHEN THIS NATION RUNN AWAY FROM THIS COUNTRY. THE NEW VEITNAME PPLE WILL COMING TO REPLACE.AND HUN SEN GOING TO BE THE PRIMINISTER IN HELL.PEACE CAMBODIA

  13. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត ទីលានប្រជាធិប្បតេយ្យដែលជាសំបុកលាក់បំពួនជនសង្គមងងឹត ជនអាណាធិប្បតេយ្យ ត្រូវបានសមត្ថកិច្ចបំបែក បោសសំអាត និងចូលកាន់កាប់ទាំងស្រុង នៅវេលាម៉ោង១១.៥០នាទីនេះ!!!

  14. ប្រជាពលរដ្ឋ says:

    。បុរស ខ្លាំង បាន តែ ជាមួយ ជនជាតិ ខ្មែរ ខ្លួន អែង ! ជា មួយ យួន , សៀម ខ្លាច គេ អោយ ញ័រ

    មិន ហ៊ាន មើល មុខ គេ អោយ ចំ នោះឡើយ !

  15. CPP=CorruPtion Party says:

    Mission for mother cpp’fucking …..