ដោយ៖ ស៊ុន ណារិន
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រុមហ៊ុនបញ្ជាទិញចំនួន៦ នៅថ្ងៃអង្គារនេះ បានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមាគមកាត់ដេរនៅកម្ពុជា(GMAC) និងសហជីពចំនួន៦ ដោយជំរុញឲ្យមាន ការចរចា ជាថ្មី ប្រាក់ឈ្នួលកម្មករដោយសុចរិត ដើម្បីភាពរីកចម្រើននៃវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
ក្រុមហ៊ុនបញ្ជាទិញទាំងនោះ រួមមាន H&M Gap Inc. , INDITEX, adidas, PUMA, LEVI STRAUSS &CO. និងColumbia។លិខិតចំហររបស់អ្នកបញ្ជាទិញ ចេញផ្សាយនៅថ្ងៃទី០៧ខែមករា ឲ្យដឹងថា អ្នកបញ្ជាទិញ អំពាវនាវឲ្យភាគី ទាំងអស់ដោះស្រាយជាបន្ទាន់ និងដោយសន្តិវិធីទៅលើបញ្ហាប្រាក់ឈ្នួលរបស់កម្មករ។ លិខិតបន្តថា ក្រុមហ៊ុនបញ្ជាទិញ ជឿជាក់ថា មធ្យោបាយតែមួយគត់ក្នុងការដោះស្រាយបញ្ហានេះ គឺការបញ្ចប់នៃទម្រង់អំពើហិង្សាគ្រប់រូបភាព និងភាគីពាក់ព័ន្ធទាំងអស់ ចូលទៅក្នុងការចរចាដោយសុចរិត ។លិខិតបន្តថា ត្រូវមានការអនុញ្ញាតឲ្យកម្មករទាំងអស់ អាចត្រឡប់ទៅធ្វើការឲ្យបានកាន់តែឆាប់អាចធ្វើទៅបាន ដោយ សុវត្ថិភាព និងមិនមានភាពភ័យខ្លាចនៃផលប៉ះពាល់។
លិខិតរបស់ក្រុមហ៊ុនបញ្ជាទិញ ឲ្យដឹងទៀតថា អ្នកបញ្ជាទិញ គាំទ្រកិច្ចប្រឹងប្រែងរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការប្រឹក្សាការងារ ក្នុងការអនុវត្តនូវយន្តការត្រួតពិនិត្យប្រាក់ឈ្នួលអប្បបរមាដ៏រឹងមាំមួយ ដោយយោងតាមការអនុវត្តល្អរបស់អន្តរជាតិ តាមរយៈការប្រើប្រាស់ទិន្នន័យ និងចំណុចជាគោលបំណង។លិខិតបន្តថា យើងមានការព្រួយបារម្ភពីសុវត្តិភាព និងសន្តិសុខរបស់កម្មករ និងស្ថិរភាពយូរអង្វែងនៃវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ អ្នកបញ្ជាទិញទាំងអស់ ជំរុញឲ្យរដ្ឋាភិបាល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសមាជិក និងសហជីពពាក់ព័ន្ធ ចូលរួមការចរចាជាបន្ទាន់ ដោយសុចរិត ក្នុងការដោះស្រាយជម្លោះឲ្យបានលឿន និងសន្តិវិធី។ អ្នកបញ្ជាទិញអំពាវនាវឲ្យមានការយល់ព្រម និងគាំទ្រការអភិវឌ្ឍនៃយន្តការត្រួតពិនិត្យប្រាក់ឈ្នួលតាមពេលវេលាជាប្រចាំ ដែលជាមូលដ្ឋានមួយនៃការចរចាប្រាក់ឈ្នួលដោយសន្តិវិធីទៅថ្ងៃអនាគត។
ការអំពាវនាវរបស់ក្រុមហ៊ុនបញ្ជាទិញនេះ កើតឡើងបន្ទាប់ពីកម្មករ បានធ្វើបាតុកម្មឲ្យមានការដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ តែរដ្ឋាភិបាល ប្រកាសថាអាចផ្តល់បានតែ១០០ដុល្លារតែប៉ុណ្ណោះ។ កម្មករបន្តតវ៉ា រហូតដល់មានការផ្ទុះហិង្សានៅផ្លូវវ៉េងស្រេង បណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់រងរបួស និងរាប់សិបនាក់ទៀតរងរបួស។
ក្រសួងការងារ កំពុងតែពិភាក្សាក្នុងការកំណត់ថ្មីនូវពេលវេលានៃការជួបចរចាជាមួយសហជីព និងសមាគមកាត់ដេរនៅកម្ពុជា ក្នុងការដំឡើងប្រាក់ឈ្នួលរបស់កម្មករ តែកាលបរិច្ឆេតនៃការជួបជុំទៅថ្ងៃខាងមុខមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

១. មើលចុះ រដ្ឋាភិបាលចោរ វាចាត់ចែងការគ្រប់គ្រង់ប្រទេសរបៀបម៉េច!! ហ៊ុនសែនជាមនុស្សខ្វះការអបរំ តាំងពីក្មេង និងជាមនុស្សមិនចេះអៀនខ្មាស់ បានរៀបចំក្រុមមនុស្សស៊ីឈ្នួលបង្រ្កាបបាតុកម្ម ឬដែលបក្ខពួកហ៊ុនសែនដាក់ឈ្មោះអោយពួកនេះថា៖ សន្តិសុខ!! ដែលពីសម័យ ជា សុផារ៉ា ហៅក្រុមនេះថា៖ ក្រុម២២ ឬ២២នាក់!!!
២. តើក្រុមនេះ ជាមនុស្សប្រភេទណា? មនុស្សរបស់ក្រុមនេះ រួមមាន ពួកគ្មានការងារធ្វើ ក្រុមចំណាកស្រុកពីជនបទមករកការងារនៅភ្នំពេញ ក្រុមអ្នកលេង បច្ចុប្បន្នក្រុមនេះសរបសំរួលដោយ ឃួង ស្រេង ជាអភិបាលរងក្រុង និងជាអតីតក្រុម២២។ នៅពេលដែលរ័ត្ន ស្រ៊ាង មកកាន់ការជាមេអាវុធហត្ថក្រុងភ្នំពេញ រ័ត្នស្រ៊ាងបានប្រើប្រាស់មនុស្សធ្លាប់ញៀនថ្នាំដែលបានបន្សាបភាបញៀននៅបន្ទាយមានជ័យ!!
៣. ខ្ញុំមានញាតិម្នាក់ក៍ត្រូវបានជួលអោយនៅក្នុងក្រុមនេះដែរ ។ គាត់ជាមនុស្សគ្មានការងារធ្វើ រៀនត្រឹមថ្នាក់ទី៤ ។ គាត់មកភ្នំពេញដើម្បីមករត់ម៉ូតូឌុប តែត្រូវគេទាក់ទងអោយចូលបំរើការក្នុងក្រុមនេះ។ គាត់ចូលក្នុងក្រុមនេះដំបូងគឺ ធ្វើជាក្រុមបង្រ្កាបបាតុកម្មអ្នកតវ៉ានៅបុរីកីឡា!!!! គាត់និយាយថា៖ បើគេអោយដាក់ គឺដាក់សិនហើយ តែបើអ្នកប្រឆាំងតវ៉ាខ្លាំងគឺនាំគ្នារត់រៀងៗខ្លួន លុយថ្ងៃក៍មិនបានបើកដែរ ហើយទៅជួបគេលើកក្រោយត្រូវគេស្តីអោយ!!
៣. ក្រុមពាក់មួកម៉ូតូនេះហើយជាអ្នកដុតឡានអាវុធហត្ថនៅស្ទឹងមានជ័យ!! ឯកសណ្ឋានរបស់ក្រុមនេះគឺពាក់អាវក្រាស់ ពាក់មួកសុវត្ថភាព ជាការចាំបាច់!!!