ដោយ៖ តាំង វីដា
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងសន្និសីទសារព័ត៌មាន (រូបថត តាំង វីដា)
គណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួននឹងរៀបចំក្រុមមេធាវីអន្តរជាតិ ដើម្បីធ្វើការស៊ើបអង្កេត និងវាយតម្លៃ ទៅបទឧក្រិដ្ឋនៃការបង្ក្រាបរបស់កម្លាំងប្រដាប់អាវុធ ទៅលើក្រុមកម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យកម្មករស្លាប់ និងរបួសជាច្រើននាក់នោះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅស្នាក់ការកណ្តាលគណបក្ស នៅព្រឹកថ្ងៃអង្គារនេះថា គណបក្សសង្គ្រោះជាតិ មានការព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនូវហិង្សាក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃមុខនេះ ដែលធ្វើឲ្យកម្មករស្លាប់ និងរងរបួសជាច្រើននាក់។ លោក កឹម សុខា បន្តថា បើទោះជារដ្ឋាភិបាលប្រកាសថាខ្លួននឹងបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតលើហេតុការណ៍នេះក៏ដោយ ប៉ុន្តែបញ្ហានិទណ្ឌភាព លោកជឿថា នៅតែកើតមាន ព្រោះការស៊ើបអង្កេតរបស់រដ្ឋាភិបាល មិនបង្ហាញពីភាពឯករាជ្យឡើយ ដែលករណីនេះ លោកថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំក្រុមមេធាវីអន្តរជាតិមួយ ក្រោមការដឹកនាំរបស់លោក រីឆាច រីចឆឺ មេធាវីអន្តរជាតិ ដើម្បីធ្វើការវាយតម្លៃលើបទឧក្រិដ្ឋនេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បន្តថា បើការស៊ើបអង្កេតមានទឡ្ហីករ និងភស្តុតាងគ្រប់គ្រាន់នោះ គណបក្សនឹងដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅ ទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។ តែទោះជាយ៉ាងណា លោកថា បើការស្វែងរកភស្តុតាងមិនទាន់ចូលក្នុងដែនយុត្តិការរបស់តុលាការអន្តរជាតិ ក៏អាចឲ្យអ្នកប្រព្រឹត្តិបទឧក្រិដ្ឋមានការប្រុងប្រយ័ត្នកុំឲ្យប្រព្រឹត្តិបទល្មើសបន្តទៀត ហើយបញ្ឈប់នូវរាល់និទណ្ឌភាពនៅកម្ពុជា។
កាលពីថ្ងៃទី០៣ខែមករា មានការប៉ះទង្គិចដោយហិង្សាមួយរវាងក្រុមកម្មករដែលមកពីរោងចក្រនានាក្នុងរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈដែលកម្មករតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ បណ្តាលឲ្យកម្មករ ៥នាក់ស្លាប់ និង ជិត៤០នាក់រងរបួស និងកម្មករ១៣នាក់ទៀតត្រូវបានចាប់ខ្លួន៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
ក្តីប្រាសាទព្រះវិហារជាគំរួ…
Yes I agree with your great idea that will hire a foreign layer to investigate the crime done by Hun Sen gov. Doing this will ensure that the gov. will not kill its own people for free anymore and may bring him to justice at the ICC. After that we will re-arrange our country to be a real democratic society like other developed countries in the world. I encourage you to urge this mater and show the result up for people in the world to know the real characteristic of Cambodian gov. that always done harmed on its own people.
Yes I agree with your great idea that will hire a foreign layer to investigate the crime done by Hun Sen gov. Doing this will ensure that the gov. will not kill its own people for free anymore and may bring him to justice at the ICC. After that we will re-arrange our country to be a real democratic society like other developed countries in the world. I encourage you to urge this matter and show the result up for people in the world to know the real characteristic of Cambodian gov. that always done harmed on its own people.
Let doing it and we will see results in coming days when both leaders bring to face justice and both of them need also present their facts to the court. If ICC can do this, let ICC taking over Cambodia’s court and run all justice business and lead this Kingdom on behalf of Cambodians. This act reveals both leaders ill intention to create the civilian social unrest in order to place all complaints on the Government and Hun Sen. ICC is well recognize institution, therefore i believe that they will NOT see this case is practical and acceptable to act. CNRP may want to do the same things as Egypt Brotherhood party, let copying and pasting it in Cambodia, I don’t think it is going to work. However, let trying ?!
ប្រមូលឲ្យអស់មកច្បាប់ក្រោមមេឃលើដី។ច្បាប់ស្ដីពីការកាន់កាប់លំហអវកាស,ច្បាប់ឧក្រិដ្ឋកម្ម សង្គ្រាម,ច្បាប់និរទោសកម្មអន្តរជាតិ,ច្បាប់ប្រឆាំងភេវរកម្មអន្តរជាតិ,ច្បាប់គោរពគ្នាទៅវិញទៅមក រវាងប្រទេសតូចនិងប្រទេសធំ,ច្បាប់គោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមក…..។ល។ មេធាវីមកពីស្ថានព្រះច័ន្ទ មកពីផ្កាយព្រះអង្គារ មកពីឋានភុជង្គនាគ…..។ល។ ចុះចំណែកឯច្បាប់ និងមេធាវីនៅស្រុកខ្មែរលោកឯងដាក់ក្រោមគូថទ្រាប់អង្គុយឬ???បើខ្លួនឯងខ្លាំងជាងគេក្នុងស្រុក ខ្មែរ ចាំបាច់ព្រុះដង្ហោយហៅគេមកធ្វើអន្តរាគមន៍ធ្វើអាចម៍អី???ខ្លួនឯងមានសេរីអាជ្ញាស្រាប់ទៅ ហើយប្រើអំណាចផ្ទាល់ខ្លួនទៅ!!!ឈានទៅមុខបង!បងឈានទៅមុខ!ឈានទៅមុខ!ដេកផ្កាប់មុខ ជើងទ្រធាក់ដីក៍ត្រូវតែឈានទៅមុខដែរណា!!!
លើកមុនដូចមានផ្តិតមេដៃជាង 3លានប្តឹង អង្គការសហប្រជាជាតិ ហៅ UN តើយកទៅណាបាត់ហើយ សុំដឹកវាយកទៅឱយICC ផង ។ សូមប្រាប់រាស្ត្រផងលទ្ធផលយ៉ាងណាហើយ ព្រោះសហាការីខ្វះការពិចារណាបានចំណាយប្រាក់កាស់និងពេលវេលារាប់អាទិត្យប្រមូលស្នាមមេដៃមកឱយមេបក្ស ។ ល្មមឈប់បោកប្រាស់និងញុះញង់ សហាការី និងពលរដ្ឋស្លូតត្រង់ឱយគិតខិសនិងប្រព្រឹត្តិខុសទៀត នឹងយកពួកគាត់ធ្លាក់ក្នុងភាពក្រីក្រមិនខាន ។
I support preah vihear
វាមិនអាចម៌ទេលោកប្រធានអើយ!មិនដែលឃើញលោកប្រធានធ្វើអ្វីបានផលម្ដងណាសោះ។
តែលោកប្រធាននៅតែធ្វើព្រោះដើម្បីឲ្យចំណេញនយោបាយសម្រាប់បោករាស្ត្រដែលភ្លើៗ
ថាលោកប្រធានអង់អាចក្លាហាន គោរពច្បាប់សម្បើមណាស់។មើលឧទាហរណ៍ប្រទេសស៊ីរី
ជាគំរូទៅដឹងទាំងអស់គ្នាហើយ។ម្យ៉ាងទៀតបើឧបមាថាតុលាការអន្តរជាតិគេចាត់ការបណ្ដឹង
មែន ហើយស្រាវជ្រាវទៅឃើញថាលោកហ៊ុន សែនពិតជាមានទោសមែន
តើនរណាមកចាប់គាត់?តើលោកហ៊ុន សែនដេកស្ងៀមឲ្យគេចាប់គាត់?ទម្រាំតែចាប់គាត់
បាន ខ្ទេចខ្ទីអស់ហើយប្រទេសយើង។នេះឬជាមហិច្ឆតារបស់លោកប្រធាន?តើរាស្រ្តខ្មែរ
បានមើលឃើញពីបេះដូងទុច្ចរិតរបស់លោកប្រធានដែរឬទេ?ពិបាកថាដែរព្រោះពលរដ្ឋខ្មែរ
ខុសគេខុសឯង។ពួកគាត់កើតមកមិនបានយកក្បាលមកជាមួយផង។បើមានក្បាលដូច
ជនជាតិគេដទៃប្រហែលអាចពិចារណាឃើញថាអ្នកនយោបាយណាស្រឡាញ់ជាតិ អ្នកនយោបាយ
ណាបោក អ្នកនយោបាយណាធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួននាំមកនូវគ្រោះថ្នាក់នឹងខូចប្រយោជន៍
ជាតិមិនខានឡើយ៕
គំនិតអ្នកធ្វើស្រែ និងព្រះវិហារ WoW! សូមគាទ្រ
អ្នកធ្វើខុសរហូត អ្នកថាប្រាវៗគឺត្រូវរហូត