Tuesday, 07 January 2014
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ គណបក្សប្រឆាំងកំពុងរៀបចំភ័ស្តុតាងនិងឯកសារពាក់ព័ន្ធដើម្បីដាក់ទៅក្នុងបណ្តឹងប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការបញ្ជាឲ្យកម្លាំងប្រដាប់អាវុធបាញ់ប្រហារទៅលើបាតុករ ក្នុងការតវ៉ាទាមទារដំឡើងប្រាក់ខែ។
ទន្ទឹមនេះអ្នកជំនាញច្បាប់ក៏បានអះអាងថា ខ្លួនកំពុងរង់ចាំជួយអន្តរាគមន៍ដាក់បណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបញ្ជាឲ្យកម្លាំងប្រដាប់អាវុធបាញ់ប្រហារទៅលើប្រជាជនដែលគ្រាន់តែទាមទារការដំឡើងប្រាក់ខែហើយថា ការប្រព្រឹត្តរបស់កម្លាំងប្រដាប់អាវុធក្នុងការបាញ់បាតុករគឺ គ្រប់គ្រាន់ក្នុងការដាក់បណ្តឹងទៅកាន់ តុលាការព្រហ្មទណ្ឌអន្តរជាតិ។
ថ្លែងទៅកាន់អ្នកកាសែត កាលពីម្សិលមិញ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងខណ្ឌ មានជ័យ បន្ទាប់ពីពិធីឧទ្ទិសកុសលជូនអ្នកដែលត្រូវបាញ់ស្លាប់កាលពីសប្តាហ៍មុន អនុប្រធានគណបក្សនេះ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនិងគ្រួសាររងគ្រោះកំពុងប្រមូលភ័ស្តុតាងនិងឯកសារពាក់ព័ន្ធដើម្បីរៀបចំបណ្តឹងដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្តឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទបញ្ជាឲ្យកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល ធ្វើការបាញ់ទៅលើប្រជាជន ក្នុងអំឡុងការធ្វើបាតុកម្ម។
លោក កឹម សុខា ថ្លែងបន្តថា៖ «យើងកំពុងរៀបចំនីតិវិធី ហើយយើងមានមេធាវីអន្តរជាតិគ្រប់គ្រាន់ដើម្បីធ្វើការងារនេះ»។ ប៉ុន្តែលោកមិនបានប្រាប់ពីកាលបរិច្ឆេទជាក់លាក់ទេគឺ គ្រាន់តែថ្លែងថា បណ្តឹងនេះនឹងដាក់នៅពេលឆាប់ៗនេះ។
លោក កឹម សុខា បន្ថែមថា គណបក្សប្រជាជនកម្ពុជាគ្មានជម្រើសក្នុងការចរចាជាមួយគណបក្ស សង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយក្រៅពីការប្រើហិង្សានិងការបង្ក្រាបបាតុករដូចពួកកុម្មុយនីស្តឡើយហើយថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រព្រឹត្តអំពើអាក្រក់ទៅលើប្រជាជនដែលសហគមន៍អន្តរជាតិបានដឹងយ៉ាងច្បាស់។
លោក កឹម សុខា ថ្លែងថា៖ «សកម្មភាពនេះ គឺគ្រប់គ្រាន់សម្រាប់សហគមន៍ជាតិ‑អន្តរជាតិ មើលពីកំហុសរបស់រដ្ឋាភិបាលក្នុងការធ្វើសកម្មភាពនេះ ហើយខ្ញុំជឿថា វាមិនយូរទេសហគមន៍ជាតិ អន្តរជាតិនឹងដាក់សម្ពាធទៅលើរដ្ឋាភិបាលដើម្បីផ្តល់សេរីភាព មកឲ្យប្រជាជនវិញ»។
លោក ហ៊ាង ឫទ្ធី ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា និងលោក នី ចរិយា ប្រធានផ្នែកសិទិ្ធមនុស្សនិងជំនួយផ្លូវច្បាប់នៃអង្គការ អាដហុក បានថ្លែងដូចគ្នាទាក់ទងនឹងការបាញ់ប្រហារមនុស្ស ៧ នាក់ស្លាប់ ចាប់តាំងពីបាតុកម្មបានកើតឡើងក្នុងពីឆ្នាំមុន និងសប្តាហ៍កន្លងទៅដោយសង្កត់ធ្ងន់ថា សកម្មភាពរបស់កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលក្នុងការបាញ់ ប្រហារប្រជាជន គឺជាភ័ស្តុតាងគ្រប់គ្រាន់ពេញលេញដើម្បីដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ព្រោះការប្រព្រឹត្តទាំងនោះ គឺរៀបចំជាប្រព័ន្ធ មិនមែនជាការប៉ះទង្គិចដោយចៃដន្យទេ។
លោក ហ៊ាង ឫទ្ធី បានថ្លែងបន្ដថា៖ «ហេតុអ្វីយើងមិនអាចដាក់ពាក្យប្តឹង? បើមានភ័ស្តុតាងគ្រប់គ្រាន់ ទោះជារដ្ឋាភិបាលលោក ហ៊ុន សែន បដិសេធយ៉ាងណា ក៏វាមិនអាចទៅរួចដែរ ព្រោះ [សកម្មភាពនេះ] ត្រូវបានថតដោយកាមេរ៉ាវីដេអូ ឃើញមានសាកសព និងអ្នករងរបួស។ នេះមិនមែនហៅថា ការប៉ះទង្គិចទេ។ ទាំងនេះហៅថា ប្រើអំពើហិង្សាដោយអាវុធឬហៅថា ការសម្លាប់រង្គាល»។
លោក ហ៊ាង ឫទ្ធី បានបន្ថែមថា ផ្អែកលើមាត្រា ៧ និង ៩ នៃធាតុផ្សំរបស់ច្បាប់ព្រហ្មទណ្ឌអន្តរជាតិនៅតុលាការព្រហ្មទណ្ឌអន្តរជាតិពាក្យបណ្តឹងមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បណ្តឹងទៅតុលាការយុតិ្តធម៌អន្តរជាតិ។
លោក នី ចរិយា ប្រធានផ្នែកសិទិ្ធមនុស្ស និងជំនួយផ្លូវច្បាប់របស់ អាដហុក បន្ថែមថា៖ «អ្វីដែលបានកើតឡើងនៅផ្លូវ វ៉េងស្រេង ជាការរៀបចំដោយរដ្ឋ។ វាជាការរៀបចំបាញ់ប្រហារមកលើប្រជាជន ដោយមិនផ្តោតលើអ្នកណាម្នាក់ទេ មានន័យថាឲ្យតែកម្មករបាញ់ទាំងអស់។ វាមានន័យថា វាជាការរៀបចំជាលក្ខណៈប្រព័ន្ធរបស់រដ្ឋ។ វាមិនមែនជាការប៉ះទង្គិចគ្នារវាងកម្មករនិងសមត្ថកិច្ចនគរបាលទេ។ វាជាការរៀបចំឡើងយ៉ាងពិតប្រាកដ»។
លោក នី ចរិយា បន្ថែមថា ប្រសិនបើប៉ះទង្គិចដោយចៃដន្យមានន័យថា ពេលបាតុកម្មដើរក្បួនការប៉ះទង្គិចកើតឡើង គឺបញ្ហាកើតឡើងនៅពេលនោះ ប៉ុន្តែ នៅផ្លូវ វ៉េងស្រេង នេះ កម្មករប្រមូលផ្តុំគ្នាតវ៉ាមួយកន្លែង ហើយកងកម្លាំងប្រដាប់អាវុធបានចុះមកបង្រ្កាប»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងថា សកម្មភាពនេះ មិនអាចបង្កគ្រោះថ្នាក់អ្វីមកលើរដ្ឋាភិបាលទេ។
លោកអះអាងថា៖ «លោក សម រង្ស៊ី លោក កឹម សុខា និងបក្ខពួកមួយចំនួនតែងតែគិតចង់ឲ្យតុលាការយុតិ្តធម៌ ឧក្រិដ្ឋកម្មអន្តរជាតិ [ចោទប្រកាន់សមាជិករដ្ឋាភិបាល]។ ជាច្រើនលើក តុលាការឧក្រិដ្ឋកម្មអន្តរជាតិមិនពិចារណាសំណើពួកគេទេ»។ លោកថ្លែងដែរថា៖ «សម្តេចនាយករដ្ឋមន្រ្តីលោកជាអ្នកគោរពច្បាប់ រកសន្តិភាពជូនកម្មកររោងចក្រ នាំមកនូវច្បាប់និងសណ្តាប់ធ្នាប់។ ប្រទេសជាច្រើនក៏ធ្វើដូចគ្នា ព្រោះប្រជាជនភាគច្រើនត្រូវការសន្តិភាពពុំមែនអំពើហិង្សាដោយហ្វូងមនុស្សទេ»៕ PS/TK
អាឆ្កែបំរើយួនផៃ ស៊ីផាន ឈប់ព្រុសទៀតទៅ ពួកអាឆ្កែឯងធ្វើអំពើអាក្រក់ច្រើនពេកហើយ រយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយមិនដែលពួកអាឆ្កែអស់ឯង ទទួលខុសត្រូវម្តងណាឡើយ ពួកអាឆ្កែឯងតែងតែនិយាយថា អា ហ៊ុន សែន មេចោរលក់ជាតិ ត្រូវជានិច្ច ហើយរាស្រ្តក្រីក្រ និងបក្សប្រឆាំង តែងតែខុសជានិច្ច។ ពួកអាក្បតើជាតិឯង កុំអាលដេកសប្បាយចិត្តិពេក តុលាការអន្តរជាតិ កំពុងប្រមូលភស្តុតាង ដើម្បី អូសករអាមេក្បត់ជាតិហ៊ុន សែនទៅកាត់ទោស ហើយ មិនយូរទេ ចាំតែមើលទៅ។ នៅពេលដែលពួកអាក្បត់ជាតិឯង អស់អំណាច ប្រជាជនខ្មែរទាំងអស់ ទៅសួស្តីអា ផៃ ស៊ីផានមុនគេ។
សូមដាក់ពាក្យប្ដឹងទៅអង្គការនិរទោសកម្មអន្តរជាតិផង!ថែមទៀតអង្គការប្រឆាំងភេរវកម្មអន្តរជាតិ! ថែមទៀតមហាអំណាច៥បូកមួយ,OTAN,VASOVI……..ដាក់ពាក្យប្ដឹងឲ្យគ្រប់កន្លែងម្ដងនេះ។ប្ដឹងសុំនុយគ្លេអ៊ែរ៥គ្រាប់ពីស.រ.អា.។ ៤គ្រាប់ពីបារាំងនិងអង់គ្លេស៍។៧គ្រាប់ពីសហព័ន្ធរុស្ស៊ី។១០គ្រាប់ពីប្រទេសចិន……ពួយឲ្យណាណី ម្ដងមើល!តើខាងណាឈ្នះ????
គួរឲ្យអៀនខ្មាសបំផុតនូវរាល់ឈុតឆាកសមត្ថកិច្ចវាយដំច្រំធាក់បាញ់ប្រហារប្រជាជនខ្លួនអែងដូច
សត្វធាតុដូចសត្រូវសួរពូជយ៉ាងយង់ឃ្នងបំផុតតែបែរជាមានបរទេសជាជាតិសាសន៏ដ៏ទៃជាអ្នកជួយ
ឈឺឆ្អាលការពារខ្មែរទាំងនោះទៅវិញ។
គួរឲ្យអាសូរបំផុតឈាមខ្មែរស្លូតត្រង់ដែលហូរក្រាលធរណី។អាសូរកម្មករខ្មែរដែលម្នាក់ៗមានរូបរាង
ស្លេកស្លាំងស្គមស្គាំងរាងតូចៗដូចកូនក្មេងមានលក្ខណះកង្វះអាហាររូបត្តម្ភធ្ងន់ធ្ងរ។
តើដល់ពេលណាទើបឈាមខ្មែររងគ្រោះឈប់ហូរទៀត??
I agree
វាមិនអាចម៌ទេលោកប្រធានអើយ!មិនដែលឃើញលោកប្រធានធ្វើអ្វីបានផលម្ដងណាសោះ។
តែលោកប្រធាននៅតែធ្វើព្រោះដើម្បីឲ្យចំណេញនយោបាយសម្រាប់បោករាស្ត្រដែលភ្លើៗ
ថាលោកប្រធានអង់អាចក្លាហាន គោរពច្បាប់សម្បើមណាស់។មើលឧទាហរណ៍ប្រទេសស៊ីរី
ជាគំរូទៅដឹងទាំងអស់គ្នាហើយ។ម្យ៉ាងទៀតបើឧបមាថាតុលាការអន្តរជាតិគេចាត់ការបណ្ដឹង
មែន ហើយស្រាវជ្រាវទៅឃើញថាលោកហ៊ុន សែនពិតជាមានទោសមែន
តើនរណាមកចាប់គាត់?តើលោកហ៊ុន សែនដេកស្ងៀមឲ្យគេចាប់គាត់?ទម្រាំតែចាប់គាត់
បាន ខ្ទេចខ្ទីអស់ហើយប្រទេសយើង។នេះឬជាមហិច្ឆតារបស់លោកប្រធាន?តើរាស្រ្តខ្មែរ
បានមើលឃើញពីបេះដូងទុច្ចរិតរបស់លោកប្រធានដែរឬទេ?ពិបាកថាដែរព្រោះពលរដ្ឋខ្មែរ
ខុសគេខុសឯង។ពួកគាត់កើតមកមិនបានយកក្បាលមកជាមួយផង។បើមានក្បាលដូច
ជនជាតិគេដទៃប្រហែលអាចពិចារណាឃើញថាអ្នកនយោបាយណាស្រឡាញ់ជាតិ អ្នក
នយោបាយណាធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួននាំមកនូវគ្រោះថ្នាក់និងការបែកបាក់ជាតិមិនខាន៕
អាផានអើយ ល្មមភ្ញាក់រលឹកហើយ ក្នុងមួយឆាកជីវិតមនុស្ស ត្រូវសាងអំពើល្អជួយដល់ប្រជាពលរដ្ឋ ជាពិសេស ជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម ។អំណាចរបស់លោកហ៊ុន សែន គង់តែបញ្ចប់នៅថ្ងៃណាមួយជាមិនខាន ពីព្រោះ នៅក្នុងលោកនេះ គ្មានអ្វីដែលជាអមតៈទេ ។ហើយក៏គ្មាននរណាម្នាក់អាចឆ្លងផុតពីវាលវដ្តសង្សារឡើយ ។
NRCP should take this crime acts of Hun Sen’s military to ICC as soon as possible.
ចំជាល្ងង់មែន ពួក CNRP!!! ត្រូវដឹងថាសម័យនេះ ជាសម័យ អែកឧត្តម អុកញ៉ា និងផ្កាយរះរាប់ពាន់ គឺជាសម័យមួយដែល អ្នកល្ងង់ដឹកដៃបណ្ឌឹត! គេតែងតាំងអ្នកស្មោះត្រង់នឺងគេជារដ្ធមន្រ្ដី ឬ ប្រធាននេះប្រធាននោះ ទោះបីបុគ្គលនោះមិនចេះស្អីក៏ដោយ! បន្ទាប់មកគេរើសបណ្ឌឹតក្នុងបក្សដែលចេះការងារនោះអោយធ្វើកិច្ចការជំនួសអោយ! ពេលចរចារគ្នាខាងមុខ បក្ស CPP អាងទ័ពនឹងយកអំណាចគេមកសង្កត់ពួក CNRP ដែលចូលចឹត្ដនិយាយអំពីការដែលអោយរដ្ធាភិបាលអែកបក្សដោះលែងពួកកម្មករនិងសហជិពដែលបានចាប់ខ្លួន និងកំពុងជាប់ឃុំសិនមុននឹងការចារចា។ ខាងCPP គេថា នយោបាយ និង អុក្រឹដ្ធកម្មខុសច្បាប់ ទាំង២ នេះវាខុសដាច់គ្នាស្រឡះ! CNRP នៅតែចាញ់ប្រៀប CPP ជានិច្ច! មធ្យាបាយមានតែមួយគត់ដែលដែលត្រូវអនុវត្ដគឺ CPP (Mono-Party Government)ត្រូវតែរកមុខ និងចាប់អ្នកដែលបាញ់សម្លាប់កម្មករអោយបានមុនសិន មុននឹងចរចាគ្នា! កំហុសរបស់ពួក CNRP គឺពួកគេសប្បាយភ្លេចខ្លួន នៅពេលដែលគេមានការគាំទ្រច្រើនពីសំណាក់មហាជន ស្រែកអាឡេអាឡូគ្មានដឹងទិសដំបន់អ្វី។ អែពួក CPP វិញគេរង់ចាំដោយអត់ធ្មត់នូវវេលាមួយសមស្របដែលអាចគៀងត្រីចូលស៊ងបានទាំងអស់តែម៉្ដង!!!
They were formly LON NOL supporters but now they are in the CPP and CNRP! Because they have different Masters so they are fighting or biting each other for NON-STOP!!!