មនុស្ស​ប្រភេទ​ណា​ដែល​ត្រូវ​អាជ្ញាធរ​បុរស​ខ្លាំង​ចោទប្រកាន់​ថា​ជា​ជន​អនាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១៤​នេះ​?

Posts by DTN7
January 7, 2014

​នា​ព្រឹត្តិការណ៍​បង្ហូរឈាម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​០៥-០៦​ ខែកក្កដា​ ឆ្នាំ​១៩៩៧​ កងកម្លាំងប្រដាប់អាវុធ​ដែល​គាំទ្រ​នាយក​រដ្ឋមន្ត្រី​ទី​២​ គឺ​សម្តេច​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​អំណាច​ ធ្លាប់​បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ទៅ​លើ​កងកម្លាំងប្រដាប់អាវុធ​ដែល​គាំទ្រ​នាយក​រដ្ឋមន្ត្រី​ទី​១​ គឺ​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ព្រះប្រធាន​គណ​បក​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដោយ​ចោទប្រកាន់​ថា​ ជា​កងកម្លាំង​អនាធិបតេយ្យ​ ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​កំពុង​ប្រជែង​គ្នា​ដណ្តើម​អូស​ទាញ​កម្លាំង​ខ្មែរក្រហម​ឲ្យ​ចុះចូល​ជាមួយ​រៀងៗ​ខ្លួន​ ។​

​ដោយ​ការ​គ្រប់គ្រង​កម្លាំង​មិន​បាន​ល្អ​ផង​ និង​ចាញ់ល្បិច​កល​នយោបាយ​របស់​សម្តេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ទី​២​ផង​ ធ្វើ​ឲ្យ​កងកម្លាំង​ដែល​ដង្ហែ​តាម​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ជា​នាយក​រដ្ឋមន្ត្រី​ទី​១​ បាន​ស្លាប់​បាត់បង់​ជីវិត​អស់​ជា​ច្រើន​នាក់​ រាប់​ទាំង​ថ្នាក់ឧត្តម​សេនីយ៍​ផង​ ក្រោម​ស្នាដៃ​បង្ក្រាប​របស់​សម្តេច​ ហ៊ុន​ សែន​ ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ទី​២​អះអាង​ថា​ ជា​ការ​បង្ក្រាប​និង​កម្ចាត់​កងកម្លាំង​អនាធិបតេយ្យ​ ដើម្បី​ការពារ​និង​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ ។​

​ក្រោយ​ការ​វាយ​ផ្តួលរំលំ​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ទាំង​តាម​រូបភាព​ប្រើប្រាស់​អាវុធ​ផង​ ទាំង​តាម​រូបភាព​តុលាការ​ផង​ បាន​សម្រេច​រួច​មក​ សម្តេច​ ហ៊ុន​ សែន​ បាន​ច្បាម​នូវ​តំណែង​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់ឯង​ ដោយ​គ្មាន​គូប្រជែង​ខ្លាំងក្លា​ តាម​រយៈ​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ "​គ​.​ជ​.​ប​"​ ចាប់តាំងពី​ឆ្នាំ​១៩៩៨​ជា​បន្តបន្ទាប់​ រហូត​ដល់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាត់បង់​អាសនៈ​អស់រលីង​ពី​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​បច្ចុប្បន្ន​នេះ​ ។​

​ឈាន​ចូល​មក​ដល់​ឆ្នាំ​២០១៤​នេះ​ គឺ​ជិត​២០​ឆ្នាំ​កន្លង​ផុត​ទៅ​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​កើនឡើង​យ៉ាងច្រើន​នោះ​ កាលពី​ថ្ងៃ​ទី​០២-០៣​ ខែមករា​ ឆ្នាំ​២០១៤​ កងកម្លាំងប្រដាប់អាវុធ​របស់​រាជ​ដ្ឋា​ភិ​បាល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​សកម្មភាព​បង្ក្រាប​យ៉ាង​សាហាវ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ជា​កម្មករ​ កម្មការិនី​ សកម្មជន​សហជីព​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ បណ្តាល​ឲ្យ​ពលរដ្ឋ​ស៊ី​វិល​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ដោយ​អាជ្ញាធរ​ចោទប្រកាន់​ថា​ ជា​ការ​បង្ក្រាប​ទៅ​លើ​ជន​អនាធិបតេយ្យ​ ។​ លើស​ពី​នេះ​ទៀត​ នៅ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៤​ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ និង​បណ្តេញ​ប្រជាពលរដ្ឋ​ជា​ក្រុម​បាតុករ​ ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញពី​ទីលាន​ប្រជាធិបតេយ្យ​តែ​ម្តង​ ពោល​គឺ​មាន​ន័យ​ថា​ ក្រុម​បាតុករ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​បុរស​ខ្លាំង​ចាត់​ទុក​ថា​ ជា​ជន​ ឬ​ក្រុម​អនាធិបតេយ្យ​ ទើប​អាជ្ញាធរ​បង្ក្រាប​ និង​បណ្តេញ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​យ៉ាង​ច្រងាប់ច្រងិល​ដូច្នេះ​ ។​

​សរុបសេចក្តី​មក​ មនុស្ស​ដែល​ត្រូវ​បាន​អាជ្ញាធរ​គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​ចោទប្រកាន់​ថា​ ជា​ជន​ ឬ​ក្រុម​អនាធិបតេយ្យ​ដែល​ត្រូវ​តែ​បង្ក្រាប​នោះ​ គឺជា​កម្មករ​ កម្មការិនី​ សកម្មជន​សហជីព​ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​មាន​ចំនួន​ស្មើនឹង​១៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ និង​ក្រុម​បាតុករ​ទាំងអស់​ដែល​គាំទ្រ​ និង​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​នយោបាយ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

Police-1.jpgសសសស
CNRP-03.jpgss.jpgសសសសសសសស
IMG
IMG


What Next?

Recent Articles

9 Responses to "មនុស្ស​ប្រភេទ​ណា​ដែល​ត្រូវ​អាជ្ញាធរ​បុរស​ខ្លាំង​ចោទប្រកាន់​ថា​ជា​ជន​អនាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១៤​នេះ​?"

  1. តេជោដុំដីនឹងតេជោកំពូល says:

    ម្រាមដៃមួយចង្អុលទៅគេ ម្រាមដៃដែលនៅសល់ទាំងប៉ុន្មានវាចង្អុលខ្លួនឯង

  2. តេជោដុំដីនឹងតេជោកំពូល says:

    កងទ័ពដែលហ្វឹកហាត់បានល្អបំផុតគឺមានជំនាញនឹងក្លាហានបំផុត ហ៊ានឈបង់ជំទែង បាញ់រះដោយកាំភ្លើងយន្តទៅលើ
    ពលរដ្ឋដែលជាជាតិឯង ដែលគ្មានអាវុធហើយក៏មិនមែនជាខ្មាំងសត្រូវដោយគ្មានញញើតបន្តិចសោះ​ យួនបានជួយហ្វឹកហាត់កងទ័ពឲ្យខ្មែរបានល្អណាស់។

  3. នាយករដ្ឋមន្រ្តី KGB says:

    រៀបចំក្បួនទព័បាញ់សម្លាប់ប្រជាជនស្លូតត្រង់ដែលគ្មានអាវុធក្នុងដៃបានយ៉ាងល្អណាស់!

    ជ័យយោ!សម្ដេចឆ្លាត! ថ្ងៃនេះលោកឆ្លាត កុំភ្លេចថាមានថ្ងៃលោកល្ងង់នៅថ្ងៃស្អែក!

    ឈាមសងដោយឈាម! បាបកម្មពិតជាមាន!

  4. BaBaBoo says:

    អ្នកណាដែលមិនយល់ស្របនិងបក្សប្រជាជន អ្នកនោះជាខ្មាំងរបស់អង្គការលើ«យួន» ។វាគ្រាន់តែប្តូរភាសានិយាយ «បង្រ្កាប» ចេញពីពាក្យ «កំចាត់» =សម្លាប់ផ្តាច់ឬស ក្នុងចិត្តសាស្រ្តនយោបាយ ដែលក្រុមសម្តេច ហ៊ុន សែន រៀនបានយ៉ាងស្ទាត់ជំនាញ ។

  5. ប្រវត្តិសាស្ត្រ says:

    〉,,បាយ ឆ្ងាញ់ ណាស់ បាន សម្លាប់ ប្រជាពលដ្ឋ ខ្មែរ របស់ខ្លួន !

    {{ មនុស្ស កាន់ អំណាច ដោយ បាត ដៃ ប្រលាក់ ឈាម ! }}

  6. Cambodia says:

    អាឆ្កែ ហ៊ុន​ សែន គួរតែងាប់តាយហោង

  7. ឈ្លានពាន says:

    ៧មករា ជាថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ និងជាថ្ងៃវៀតណាម ឈ្លានពាន កម្ពុជាដែរ។ ល្មម ខ្មែរភា្ញក់ខ្លួន មិនមែន៣៤ឆ្នាំនៅតែជំគុណបែបនេះទេ

  8. Banh Bev says:

    បាញ់កាំភ្លើងជ័រទៅកាន់បាតុករ???????????អាកា៤៧ជ័រ!