បណ្ដាញសារព័ត៌មានក្នុងស្រុកមួយឈ្មោះ ព្រៃនគរ បានដាក់ពាក្យបណ្ដឹងទៅសាលាខណ្ឌដូនពេញ ប្ដឹងយកម៉ាស៊ីនថតរបស់ខ្លួន ដែលត្រូវបានកងសន្តិសុខសាលាខណ្ឌដូនពេញ រឹបអូសយកកាលពីរាត្រីថ្ងៃទី៤ ខែមករា ក្នុងខណៈដែលអ្នកយកព័ត៌មាននៃស្ថាប័នមួយនេះ ចុះយកព័ត៌មានអំពីការបណ្ដេញបាតុករចេញពីទីលានប្រជាធិបតេយ្យ។
ដោយ យាង សុជាមេត្តា
2014-01-07
RFA

រោងស្នាក់នៅរបស់បាតុករគណបក្សសង្គ្រោះជាតិ ត្រូវបានរុះរើចេញពីទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤។ RFA/Vann Vichar
ចាងហ្វាងសារព័ត៌មានព្រៃនគរ លោក លី ឈួន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ បានដាក់លិខិតមួយច្បាប់ជូនអភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្តិ ដើម្បីប្ដឹងទាមទារយកម៉ាស៊ីនថតរូបមកវិញ។ ការដាក់លិខិតនេះ ធ្វើឡើងបន្ទាប់ពីប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា មិនបានដោះស្រាយយកម៉ាស៊ីនថតរូបប្រគល់ឲ្យស្ថាប័នសារព័ត៌មាននេះវិញភ្លាមៗបន្ទាប់ពីមានហេតុការណ៍កើតឡើង។
កាលពីម៉ោងប្រមាណ ៧ និង ៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ បុគ្គលិកយកព័ត៌មានរបស់សារព័ត៌មានព្រៃនគរម្នាក់ឈ្មោះ សឺន ចែងចើន ត្រូវបានកងសន្តិសុខសាលាខណ្ឌដូនពេញ ប្រើដំបងបុកចំចុងដង្ហើម រួចក៏ឆ្លៀតឱកាសឆក់យកម៉ាស៊ីនថតរូបមួយគ្រឿង យកទៅបាត់ក្នុងខណៈដែលលោកកំពុងយកព័ត៌មានខាងកើតស្ពាននាគ ខាងកើតទីលានប្រជាធិបតេយ្យ។
បន្ទាប់ពីបានឆក់យកម៉ាស៊ីនថតរួច លោក សឺន ចែងចើន និងអ្នកយកព័ត៌មានផ្សេងទៀត បានរត់តាមសុំយកម៉ាស៊ីនថតមកវិញ រហូតដល់សាលាខណ្ឌដូនពេញ តែកងសន្តិសុខមិនបានប្រគល់ឲ្យលោកវិញឡើយ។ ក្រោយមក ប្រធានសន្តិសុខសាលាខណ្ឌដូនពេញ លោក គឹម វុត្ថា បានសន្យាថានឹងជួយស្វែងរកម៉ាស៊ីនថតប្រគល់ឲ្យវិញ។ តែក្រោយមក លោក គឹម វុត្ថា មិនបានឆ្លើយតបចំពោះការទាមទារឡើយ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែមករា មិនអាចទាក់ទងប្រធានសន្តិសុខសាលាខណ្ឌដូនពេញ លោក គឹម វុត្ថា ដើម្បីសុំការបំភ្លឺបន្ថែមបានឡើយ។
ចាងហ្វាងសារព័ត៌មានព្រៃនគរ លោក លី ឈួន បានឲ្យដឹងនៅថ្ងៃទី៧ មករា ថា លិខិតរបស់លោកបានទៅដល់ដៃអភិបាលខណ្ឌដូនពេញរួចហើយ ហើយលោកនឹងរង់ចាំមើលចំណាត់ការរបស់អភិបាលខណ្ឌរូបនេះ៖ «ខាងខ្ញុំ នឹងរង់ចាំមើលចាំមើលៗ ខាងអាជ្ញាធរគេដោះស្រាយយ៉ាងណា អាហ្នឹងបានគិតតទៅទៀត ប៉ុន្តែទន្ទឹមនឹងរឿងហ្នឹង ខ្ញុំនឹងចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសអាជ្ញាធរកម្ពុជា ប្រើអំពើហិង្សាមកលើអ្នកកាសែត ដោយមិនឲ្យអ្នកកាសែតចូលយកព័ត៌មានកាលពីព្រឹត្តិការណ៍ថ្ងៃទី៤ មករា នៅទីលានប្រជាធិបតេយ្យ»។
ទាក់ទងនឹងការរឹបអូសយកម៉ាស៊ីនថតរបស់អ្នកយកព័ត៌មាននេះ វិទ្យុអាស៊ីសេរី ក៏មិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីអភិបាលខណ្ឌដូនពេញបានទេ នៅថ្ងៃទី៧ មករា។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធ បានមានប្រសាសន៍ថា លោកមានការសោកស្ដាយចំពោះបញ្ហាដែលបានកើតឡើងនេះ។ លោកថា អ្នកសារព័ត៌មានគួរតែមានសេរីភាពគ្រប់គ្រាន់ក្នុងការយកព័ត៌មាន ដូចដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។ លោក មឿន ឈានណារិទ្ធ ក៏បានកត់សម្គាល់ដែរថា ដោយសារប្រព័ន្ធតុលាការរបស់កម្ពុជា នៅខ្សោយ និងមិនឯករាជ្យ អ្នកសារព័ត៌មានហាក់មានលទ្ធភាពតិចតួចផ្នែកផ្លូវច្បាប់ ក្នុងការទាមទារយកសម្ភារៈដែលត្រូវរឹបអូសត្រឡប់មកវិញ។
លោក មឿន ឈានណារិទ្ធ៖ «ការរឹបអូសយកកាមេរ៉ារបស់អ្នកសារព័ត៌មាន មិនគ្រាន់តែរំលោភទៅលើរដ្ឋធម្មនុញ្ញទេ រំលោភទៅលើទាំងច្បាប់សារព័ត៌មានទៀត ព្រោះយើងដឹងថា នៅក្នុងច្បាប់សារព័ត៌មានហ្នឹង បានចែងថា ការចាប់ពិរុទ្ធជាមុន ត្រូវហាមឃាត់។ ការចាប់ពិរុទ្ធជាមុន មានន័យថា គឺការត្រួតពិនិត្យអីជាមុន។ អ៊ីចឹងខ្ញុំគិតថា ការហាមមិនឲ្យយកព័ត៌មាន ការរឹបអូសយកសម្ភារៈអ្នកសារព័ត៌មាន អាចចាត់ទុកថា ជាទម្រង់មួយនៃការចាប់ពិរុទ្ធជាមុនហើយ។ អ៊ីចឹងវាខុសនឹងច្បាប់សារព័ត៌មាន»។
នៅក្នុងការបង្ក្រាបលើក្រុមកម្មករ កាលពីថ្ងៃទី៣ មករា នៅក្បែរបញ្ជាការដ្ឋានទ័ពឆត្រយោង៩១១ ដែលឈានដល់ការវាយដំ និងចាប់ខ្លួនព្រះសង្ឃ កម្មករ និងមន្ត្រីសង្គមស៊ីវិលផងនោះ យោធាទ័ពឆត្រយោង៩១១ ក៏បានវាយរុញច្រាន និងបណ្ដេញអ្នកសារព័ត៌មានមិនឲ្យថតយករូបភាពនៃសកម្មភាពបង្ក្រាបរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីសម្ពន្ធចលនាកម្មករចោទប៉ូលិសក្រុងបាវិតថាបិទសិទ្ធិសេរីភាពដើរហើរ
- សង្គមស៊ីវិលជាតិនិងអន្តរជាតិ៖ ស្ថានភាពនយោបាយនៅកម្ពុជាកាន់តែអាក្រក់
- កម្លាំងចម្រុះប្រមាណ១ពាន់នាក់ឡោមព័ទ្ធទីលានប្រជាធិបតេយ្យបណ្ដេញបាតុករ
- អង្គការសហប្រជាជាតិថ្កោលទោសចំពោះការបាញ់សម្លាប់ក្រុមកម្មករ
- បុគ្គលិកសង្គមស៊ីវិល៣នាក់ត្រូវសមត្ថកិច្ចព្រះវិហារដោះលែង
- ព្រះសង្ឃ៥អង្គ ដែលកងកម្លាំងទ័ពឆត្រយោង៩១១ចាប់ឃុំ ត្រូវបានដោះលែង
- សង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនមេដឹកនាំសហជីពនិងព្រះសង្ឃជាការរំលោភសិទ្ធិ
- ព្រះសង្ឃ ប៊ុត ប៊ុនតិញ និងមន្ត្រីសិទ្ធិមនុស្ស៣នាក់ត្រូវបានចាប់ខ្លួននៅព្រះវិហារ
- សមាជចម្រុះជនជាតិដើមភាគតិចប្រចាំឆ្នាំ២០១៣នៅខេត្តរតនគិរី
១. មើលចុះ រដ្ឋាភិបាលចោរ វាចាត់ចែងការគ្រប់គ្រង់ប្រទេសរបៀបម៉េច!! ហ៊ុនសែនជាមនុស្សខ្វះការអបរំ តាំងពីក្មេង និងជាមនុស្សមិនចេះអៀនខ្មាស់ បានរៀបចំក្រុមមនុស្សស៊ីឈ្នួលបង្រ្កាបបាតុកម្ម ឬដែលបក្ខពួកហ៊ុនសែនដាក់ឈ្មោះអោយពួកនេះថា៖ សន្តិសុខ!! ដែលពីសម័យ ជា សុផារ៉ា ហៅក្រុមនេះថា៖ ក្រុម២២ ឬ២២នាក់!!!
២. តើក្រុមនេះ ជាមនុស្សប្រភេទណា? មនុស្សរបស់ក្រុមនេះ រួមមាន ពួកគ្មានការងារធ្វើ ក្រុមចំណាកស្រុកពីជនបទមករកការងារនៅភ្នំពេញ ក្រុមអ្នកលេង បច្ចុប្បន្នក្រុមនេះសរបសំរួលដោយ ឃួង ស្រេង ជាអភិបាលរងក្រុង និងជាអតីតក្រុម២២។ នៅពេលដែលរ័ត្ន ស្រ៊ាង មកកាន់ការជាមេអាវុធហត្ថក្រុងភ្នំពេញ រ័ត្នស្រ៊ាងបានប្រើប្រាស់មនុស្សធ្លាប់ញៀនថ្នាំដែលបានបន្សាបភាបញៀននៅបន្ទាយមានជ័យ!!
៣. ខ្ញុំមានញាតិម្នាក់ក៍ត្រូវបានជួលអោយនៅក្នុងក្រុមនេះដែរ ។ គាត់ជាមនុស្សគ្មានការងារធ្វើ រៀនត្រឹមថ្នាក់ទី៤ ។ គាត់មកភ្នំពេញដើម្បីមករត់ម៉ូតូឌុប តែត្រូវគេទាក់ទងអោយចូលបំរើការក្នុងក្រុមនេះ។ គាត់ចូលក្នុងក្រុមនេះដំបូងគឺ ធ្វើជាក្រុមបង្រ្កាបបាតុកម្មអ្នកតវ៉ានៅបុរីកីឡា!!!! គាត់និយាយថា៖ បើគេអោយដាក់ គឺដាក់សិនហើយ តែបើអ្នកប្រឆាំងតវ៉ាខ្លាំងគឺនាំគ្នារត់រៀងៗខ្លួន លុយថ្ងៃក៍មិនបានបើកដែរ ហើយទៅជួបគេលើកក្រោយត្រូវគេស្តីអោយ!!
៣. ក្រុមពាក់មួកម៉ូតូនេះហើយជាអ្នកដុតឡានអាវុធហត្ថនៅស្ទឹងមានជ័យ!! ឯកសណ្ឋានរបស់ក្រុមនេះគឺពាក់អាវក្រាស់ ពាក់មួកសុវត្ថភាព ជាការចាំបាច់!!!
,,,,,,,,,, សន្តិសុខ ខណ្ឌដូនពេញ ជា ចោរ ហា រយ !!!!!!!!!!
មើលចុះអាចោរស៊ីបាយបាទបានឡើងជាអ្នកធំភ្លេចបាយបាទ។
វាថោកជាងសត្វឆ្កែទៅទៀតដែលមិនស្គាល់ដើមកំណើតខ្លួនឯង។
មើលចុះអាចោរស៊ីបាយបាទបានឡើងជាអ្នកធំភ្លេចបាយបាទ។
វាថោកជាងសត្វឆ្កែទៅទៀតដែលមិនស្គាល់ដើមកំណើតខ្លួនឯង។
មានដូចជា អាអាចន៏ ព្រំ សុខាស៊ីអាចន៏