សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ពីប្រទេសម៉ាឡេស៊ី បានផ្ញើលិខិតថ្វាយព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទទូចព្រះអង្គធ្វើព្រះរាជអន្តរាគមន៍ឲ្យមានការចរចានយោបាយនៅកម្ពុជា។
ដោយ យាង សុជាមេត្តា
2014-01-10
RFA

ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី។ Photo: RFA
នៅក្នុងលិខិតថ្វាយព្រះមហាក្សត្រ សម្ដេចរាជបុត្រី បានទួលថ្វាយថា នៅក្នុងកាលៈទេសៈនៃអាយុជីវិតជាតិនេះ មានតែព្រះបរមរាជតម្រិះរបស់ព្រះមហាក្សត្រ ជាទីសក្ការៈនៃប្រជានុរាស្ត្រកូនចៅទាំងអស់គ្នាទេ ទើបអាចធ្វើឲ្យមានការសម្របសម្រួល ឬការចរចានយោបាយមួយសម្រាប់រក្សាបាននូវស្ថិរភាព និងសន្តិភាពជាតិ ដែលជាកត្តាចម្បងនៃសាមគ្គីជាតិ និងឯកភាពជាតិខ្មែរ។
ការទទូចសុំព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រនៅពេលនេះ ធ្វើឡើងក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបប្រទះនូវវិបត្តិសង្គម និងនយោបាយ ដែលគណបក្សឈ្នះឆ្នោតអាសនៈសភាទាំងពីរមិនអាចដោះស្រាយបានតាមរយៈការចរចា។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិភាគសង្គម និងនយោបាយឯករាជ្យ រួមមានលោកបណ្ឌិត ឡៅ ម៉ុងហៃ លោកបណ្ឌិត សុខ ទូច និងលោកបណ្ឌិត កែម ឡី ព្រមទាំងក្រុមអង្គការ សង្គមស៊ីវិល មកពី ១៣ស្ថាប័ន ក៏បានគោរពយាងព្រះមហាក្សត្រ ព្រះមេត្តាអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួបចរចាគ្នាក្រោមព្រះរាជាធិបតីភាពនៃព្រះអង្គផ្ទាល់ ក្នុងពេលវេលាដ៏ឆាប់បំផុត។
ក្រុមអ្នកវិភាគ និងអង្គការសង្គមស៊ីវិលទាំងនេះ លើកឡើងថា ចំពោះមុខព្រឹត្តិការណ៍ដ៏សែនរន្ធត់នេះ ប្រទេសជាតិពិតជាត្រូវការចាំបាច់ និងជាបន្ទាន់នូវព្រះរាជអន្តរាគមន៍ ដែលមិនអាចខ្វះបានរបស់ព្រះមហាក្សត្រ ក្នុងការផ្សះផ្សា និងឯកភាពជាតិ ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មេដឹកនាំបក្សសង្គ្រោះជាតិចុះជួបអ្នកគាំទ្រតាមបណ្ដាខេត្តមួយចំនួន
- ប្រទេសម្ចាស់ជំនួយមួយចំនួនបារម្ភពីការប្រើហិង្សាបង្ក្រាបកម្មករនៅកម្ពុជា
- ព្រះមហាក្សត្រមិនទាន់ឆ្លើយតបនឹងសំណើយាងជាអធិបតីរំលត់ភ្លើងនយោបាយ
- អន្តរជាតិ៖ កម្ពុជាជាប់ចំណាត់ថ្នាក់អាក្រក់ខាងអសន្តិសុខនិងគ្មានសុវត្ថិភាពស្បៀង
- ជប៉ុនព្រួយបារម្ភស្ថានការណ៍នយោបាយកម្ពុជា
- មេបក្សសង្គ្រោះជាតិគ្រោងដើរប្រមូលកម្លាំងត្រៀមធ្វើបាតុកម្មឡើងវិញ
- បក្សប្រជាជនចោទបក្សប្រឆាំងថាធ្វើឲ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ
- បក្សសង្គ្រោះជាតិរៀបចំមេធាវីប្ដឹងអ្នកបាញ់សម្លាប់បាតុករទៅតុលាការអន្តរជាតិ
- មេដឹកនាំបក្សប្រឆាំងបញ្ជាក់ជំហរមិនចាកចេញពីប្រទេស
តើរាជាណាចក្រទី២ផ្តល់ផលប្រយោជន៏អ្វីខ្លះដល់សង្គមនិងប្រទេសជាតិ??
តើការបោះឆ្នោតកន្លងដែលគណបក្សរាជានិយមគ្មានសំលេងគ្រាំទ្រទាល់តែសោះមានន័យថារាស្ត្រ
លែងត្រូវការរបបរាជាធិបតេយ្យ??
ចុចអានបទវិភាគ៖ សម រង្ស៊ី គួរយកលីវ ប៉ាង ធ្វើជាគំរូបើមានឆន្ទៈចងផ្តួលរបបផ្តាច់ការ ហ៊ុន សែន និង អាណានិគមយួនកុម្មុយនិស្តឈ្លានពាននៅប្រទេសខ្មែរ។
ចុចអានលោក សម រង្សី កំពុងវង្វេងងាកទៅរកចិនកុម្មុយនិស្ត ដូចហ៊ុន សែន កំពុងគាំទ្រចិន និងយួនកុម្មុយនិស្តដែរ
ស្តេចគ្មានអំណាច រាស្រ្តលែងអោយតំលៃ ព្រោះអ្នកនយោបាយមិនអោយតំំលែស្តេច។ ការងារស្តេចក្នុងសង្គមបានធ្លាក់ក្នុងដៃអ្នកនយោបាយ និងកាកបាតក្រហម! ស្តេចអត់ការធ្វើ រាស្ត្រគ្មានជំនឿ។ ប្រទេសវឹកវរ ស្តេចមិនហ៊ានចេញមុខជួយរាស្ត្រខ្លួនឯងបាន។
សែនអាល័យ! សែនស្រណ្ណោះ! សម្តេចតា ព្រះបីតាជាតិ!!!! តើឯណាទៅសាមគ្គីជាកំលាំងនោះ បើបក្សកាន់អំណាចធ្វើព្យុះ ធ្វើភ្លៀងតាមទំនើងចិត្ត។ មិនខ្លាចស្តេច មិនខ្លាចច្បាប់ មិនខ្លាចតុលាការ មិនអោយតំលៃរាស្រ្ត!!!
What is the l’union cest la force?
សាមគ្គីប្រែមកថា ខ្មែរខ្លាំង ខ្មែររឹងមាំ ខ្មែររុងរឿង និងមិនបែកបាក់។
មិនគួររស់ក្នុងសង្គមនៃហ្វូងចចក!
the king is standing with CCP, so no matter become a referee or not , CNRP never agree with his decision. the referrer should be a fair person like UN…… that could be fair for everyone.
ខ្ញុំគិតថាមានស្តេចដូចអត់ស្តេចឥចឹង?ព្រោះស្តេចសព្វថ្ងៃ សំរាប់តៃប្រថាប់ត្រាអោយហុ៊ន សែនតែបុណ្ណឹង ក្រៅពីណឹង រស់នៅសំរាប់តែបាយ៣ពេលបុណ្ណោះ អត់មានធ្វើអីជាប្រយោជន៍ធំដំសំរាប់ប្រទេសជាតិផង…!
ស្តេចសព្វថ្ងៃ ជាស្តេចអាយ ស្តេចល្ខោន ស្តេចតេឡេកម្មង់… ហុ៊នសែនអោយឈរៗ អោយអង្គុយៗ…!
Couldn’t that be little TOO late to rescue HUN SEN and the clan. It’s a classic mediator to secure own luxury life. Where was the so called Princess when the COUP of National Constitution committed by CPP and NEC?.
living with principle of morality and justice that later generation should adhere to, if wish to be leader of any nation. Animal kingdom, its leader does DO that.
អំណាចគ្រប់គ្រងកងទ័ព និងយួនកំពុងនៅពីក្រោយឈ្មោះ ហ៊ុន សែន។ លោក សម រង្ស៊ី កំពុង
មានសមត្ថភាព។ កាលពី ការបោះឆ្នោតក្នុងអាណត្តិមុនៗ បក្សប្រឆាំងខំប្រឹងតាមដានខាងបក្ស
កាន់អំណាច អំពីការចែកប្រាក់ដើម្បីធ្វើប្រជាភិថុតិ។ ប៉ុន្តែក្នុងពេលឥឡូវនេះ បក្សកាន់អំណាច
ក្លាយទៅជាអ្នកខំប្រឹងតាមដានខាងបក្សប្រឆាំង អំពីការចែកប្រាក់ ទៅវិញ។ លោក សម រង្ស៊ី មាន
ការគាំទ្រដ៏ច្រើនមកពីខាង បស្ចិមប្រទេស។ យើងក្រឡេកមកមើល ព្រះអង្គព្រះមហាក្សត្រយើង
វិញ តើព្រះអង្គមានសមត្ថភាពអ្វី ដែលជួយទ្រទ្រង់នៅពីក្រោយព្រះអង្គ ? អត់ឃើញមាន។ បើព្រះ
អង្គយាងមកអន្តរាគមន៏ផ្សះផ្សានយោបាយហើយ តែពួកគេនៅតែមិនព្រម ស្តាប់ ដដែលនោះ
តើប្រសិទ្ធិភាពក្នុងនាមជាព្រះមហាក្សត្រខ្មែរ នឹងកាន់តែអន់ថយ ដូចម្តេចដែរ ? ។ សូមកុំសង្ឃឹម
ឱ្យសោះ អំពីការលើកយក រដ្ឋធម្មនុញ្ញ រាជក្រិត្យ និងច្បាប់ មកធ្វើជាគ្រឺះបង្អែកដ៏ខ្លាំងរបស់ព្រះ
មហាក្សត្រខ្មែរ។ បើលោក អ្នកមិនជឿ សូមសាកល្បងយាងព្រះអង្គមកចុះ !។ ព្រះអង្គនឹងអស់
ឥទ្ធិពលនៅក្នុងពេលនេះ។ ជាអនុសាសន៏នៃមតិសេរី យើងទាំងអស់គ្នាត្រូវតែខំស្វែងរកមនុស្ស
ម្នាក់ ជាអ្នកស្នងកាន់កាប់មរតក មាស របស់ប្រទេសខ្មែរ ទុកដាក់នៅក្នុងធនាគារបរទេស ដែល
សព្វថ្ងៃនេះ គាត់កំពុងមានជីវិតរស់ នៅក្នុងទឹកដីខ្មែរយើង។ ត្រូវទុកគាត់ធ្វើជាខ្នងបង្អែកដ៏រឹងមាំ
របស់ព្រះអង្គព្រះមហាក្សត្រខ្មែរយើង។ គាត់ជាបុគ្គលម្នាក់គង់តែដល់វេលាថ្ងៃល្អ នេះបើតាម
ការរំពឹងទុកជាយូរមកហើយ របស់បណ្តាអ្នកដឹកនាំ នៅឯប្លុកមហាអំណាចបស្ចិមប្រទេស។
The useless King is incapable of working as a mediator in national reconciliation when it comes to the political deadlock and social unrest, since he is always obey the strict order under the influence of a dictator. He is not a real Khmer King, but the symbolized King of the ruling party, the CPP. This King should be deported back to China where his father, the former deceased King spent his entire life over there until his final breath.
ពូជស្តេចត្រសក់ផ្អែម(១៤០០ដល់១៦០០)
ត្រសក់ជ្រក់(១៦០០ដល់១៨០០)
ត្រសក់ផ្អូម(១៩០០ដល់២០០០)
ឥឡូវកាត់បានពូជត្រសក់ស្វាហើយ!!!
Baby king ចេះតែតាក់ទីងណយៗៗៗៗ
Don’t offend my lovely KING! He is very gentle full with wisdom!
ខ្ញុំគិតថាគ្មានផ្លូវទាល់តែសោះព្រោះព្រះអង្គមិនសូវមានអំណាចនិងឥទ្ធិពលលើបក្សទាំងពីរដូចសម្តេច តានោះទេ។ បើគ្មានប្រទេសក្រៅហើយមានអំណាចមកសម្របសំរួលនោះទេកុំសង្ឃឹមថាខ្មែរអាច និយាយស្តាប់ខ្មែរគ្នាឯងបានឲ្យសោះ។
there will be no kingdom of Cambodia if there is no country of Cambodia . this is my understanding the king or queen is the main pole for any nation. it up to royal families to make a new reconsideration about this. I do not want to say that much about these. but why???????????????????