ស្ថានទូតប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែមករា បានសម្ដែងក្តីព្រួយបារម្ភរបស់ខ្លួនចំពោះការប៉ះទង្គិចរវាងកងកម្លាំងអាជ្ញាធររដ្ឋាភិបាល និងក្រុមកម្មករដែលធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ កាលពីពេលថ្មីៗនេះ។
ដោយ យាង សុជាមេត្តា
2014-01-10
RFA
លេខាទី២នៃស្ថានទូតប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា ឈ្មោះ បែនចាមីន នីកូល (Benjamin Nichols) បានសរសេរតាមអ៊ីមែល (E-mail) ថា រដ្ឋាភិបាលអូស្ត្រាលី មានការព្រួយបារម្ភចំពោះការបាត់បង់ជីវិត និងរងរបួសក្នុងកំឡុងពេលបាតុកម្មកន្លងមក។ លោកបន្តថា រដ្ឋាភិបាលអូស្ត្រាលី ជំរុញភាគីពាក់ព័ន្ធទាំងអស់ឲ្យមានភាពអត់ធ្មត់ និងជំរុញឲ្យមានការដោះស្រាយបញ្ហាតាមរយៈការពិភាក្សាដោយចំហ។
ដោយឡែក ស្ថានទូតប្រទេសឥណ្ឌា ប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ មករា បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះព្រឹត្តិការណ៍ហិង្សានេះទេ។ លេខាទី១នៃស្ថានទូតប្រទេសឥណ្ឌា ប្រចាំកម្ពុជា ឈ្មោះ រ៉ាចាមូរូហ្កាន (Rajamurugan) បានសរសេរសារតាមអ៊ីមែលថា រដ្ឋាភិបាលឥណ្ឌា ពុំមានគោលនយោបាយផ្តល់អត្ថាធិប្បាយលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យណាមួយនោះទេ។
បន្ទាប់ពីមានព្រឹត្តិការណ៍បង្ក្រាបដោយហិង្សារបស់កងកម្លាំងអាជ្ញាធររដ្ឋាភិបាលលើកម្មករតវ៉ា កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៤នាក់បាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតរងរបួស និងចាប់ខ្លួន រដ្ឋាភិបាលបរទេសមួយចំនួន រួមមាន ជប៉ុន អាល្លឺម៉ង់ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានសម្ដែងក្ដីព្រួយបារម្ភចំពោះអំពើហិង្សានោះ និងអំពាវនាវឱ្យគ្រប់ភាគី និងគណបក្សនយោបាយក្នុងប្រទេសកម្ពុជា ជួបចរចាដោះស្រាយបញ្ហាដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជនជាប់ចោទទាំង២៣នាក់នៅពន្ធនាគារត្រពាំងផ្លុងស្នើសុំនៅក្រៅឃុំ
- ស្ត្រីផ្សព្វផ្សាយស្រាបៀស្នើសុំដំឡើងប្រាក់ឈ្នួលនិងដោះស្រាយបញ្ហាប្រឈម
- ស្ត្រីផ្សព្វផ្សាយស្រាបៀស្នើសុំដំឡើងប្រាក់ឈ្នួលនិងដោះស្រាយបញ្ហាប្រឈម
- សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមានធ្វើបាតុកម្មឲ្យដោះលែងអ្នកជាប់ឃុំ២៣នាក់
- សហជីពតំណាងកម្មករអះអាងថានៅតែបន្តទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារ
- ប្រទេសម្ចាស់ជំនួយមួយចំនួនបារម្ភពីការប្រើហិង្សាបង្ក្រាបកម្មករនៅកម្ពុជា
- ស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាបដិសេធថាមិនពាក់ព័ន្ធនឹងការបង្ក្រាបកម្មករ
- សមាគមមន្ត្រីរាជការប្រកាសឲ្យមន្ត្រីរាជការទាំងអស់ចូលរួមកូដកម្មដំឡើងប្រាក់ខែ
- ពន្ធនាគារត្រពាំងផ្លុងពង្រាយទាហានជិត១០០នាក់ខ្លាចមានបាតុកម្មក្នុងពន្ធនាគារ
ចេញពីអាពតមកមានតែខោមួយចង្កេះ មានតែជើង២ ឬកង់កញ្ចាស់!!!តែពេលនេះអ្នកមានលុយ មានមាសពេជ្រ មានវិឡា មានឡានទំនើប កូនចៅទៅរៀននៅសកលវិទ្យាល័យ តើអ្នកចង់បានអ្វីទៀត???លៅភមែនពួកប្រឆាំង!
Banh Bev …….. គឺ ជា កង្កែប ក្នុង អណ្តូង !!!!!!!!
Most of Cambodian people have a grave concern on this development which created by CNRP, Sam Ransy and Kem Sokha are trying to overthrow Hun Sen and destabilize peace and security in the country, this is how they wish to fulfill their political ambition. They are taking every effort to create civilian social unrest.
ការបង្រ្កាបកម្មករនៅផ្លូវវេងស្រេងនេះមានគុណសម្បត្តិនឹងគុណវិបត្តិសំរាប់គណបក្សប្រជាជន៖
គុណសម្បត្តិ
១ . បំបាក់ស្មារតីអ្នកតវ៉ា កុំអោយរីករាលដាលធំទ្បើងៗ
២ . ដាក់សំពាធអោយគណបក្សប្រឆាំងមកចូលរួមចរចារនឹងទទួលយកកៅអីដែលបានប្រកាសដោយគជប
៣ .បង្វែរស្ថានការណ៏កុំអោយគេចាំអារម្មណ៏រឿងការបោះឆ្នោតទ្បើងវិញ
គុណវិបត្តិ
១ . កេរ្ត៏ឈ្មោះអាក្រក់ទាំងក្នុងនឹងក្រៅប្រទេស
២ . ធ្វើអោយប្រជាជនកាន់តែដឹងថាជាមេដឹកនាំផ្តាច់ការ នឹងបង្ហាញពីអសមត្ថភាពជាអ្នកដឹកនាំ
៣ . ត្រូវបានគេកាត់ជំនួយពីប្រទេសមួយចំនួន
៤ . ប៉ះពាល់ដល់សេដ្ឋកិច្ច វិស័យកាត់ដេរ ត្រូវបានកាត់បន្ថយ
៥ . អាចរងសម្ពាធពីនយោបាយការបរទេសមួយចំនួនធំពីពិភពលោក
អរគុណ!
Most of Cambodian people have a grave concern about Hun Sen evil government
will become the 2nd Pol pot killing government to the future .