Thursday, 16 January 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ លោក វន់ ពៅ ដែលកំពុងប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរនៅខណៈជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្ត កំពង់ចាម ត្រូវបានមេធាវីលោកដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ប្ដឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានបដិសេធការស្នើសុំនៅក្រៅឃុំកូនក្តីរបស់ខ្លួន។
លោកស្រី សាន សុគន្ធា មេធាវីការពារក្តីឲ្យលោក វន់ ពៅ ថ្លែងឲ្យដឹងថា អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ប្តឹងទាស់ទៅនឹងការបដិសេធឲ្យនៅក្រៅឃុំរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ ទី១៤ ខែ មករា ដោយសារតែសុខភាពកូនក្ដីអ្នកស្រីកំពុងចុះខ្សោយ។ អ្នកស្រីឲ្យដឹងទៀតថា៖ «គាត់មានជំងឺស្រាប់ តែនៅពេលដែលចាប់គាត់ត្រូវបានគេវាយបន្ថែមទៀត ដូច្នេះធ្វើឲ្យស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ»។
អ្នកស្រីបានថ្លែងឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញបានបដិសេធការស្នើសុំឲ្យនៅក្រៅឃុំរបស់កូនក្តីអ្នកស្រីដោយសំអាងថារឿងនេះតុលាការកំពុងចាប់ផ្តើមស៊ើបអង្កេតតុលាការមិនអាចឲ្យនៅក្រៅឃុំបានទេ។
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន់ ពៅ ដែលទើបតែចេញពីសួរសុខទុក្ខស្វាមីរបស់អ្នកស្រីថ្លែងឲ្យដឹងថា ស្ថានភាពប្តីរបស់អ្នកស្រីកំពុងតែចុះខ្សោយដោយសារតែគាត់មាន ជំងឺប្រចាំកាយស្រាប់មុនថ្ងៃដែលគេឃាត់ខ្លួន។ អ្នកស្រីថា៖ «ប្តីរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់ចុកខ្លាំងណាស់ ពេលយប់គាត់សម្រាកមិនបានគាត់ថា ប្រហែលជាគ្រាំក្នុងដោយសារតែគេទាត់»។
អ្នកស្រីថ្លែងឲ្យដឹងទៀតថា ប្តីអ្នកស្រីត្រូវណាត់ជួបពេទ្យនៅក្រៅប្រទេសដើម្បីពិនិត្យសុខភាពដែលត្រូវវះនៅថ្ងៃ ទី១៨ ខែ កុម្ភៈ ខាងមុខនេះ ហើយអ្វីដែលអ្នកស្រីឈឺចាប់បំផុតគឺប្តីអ្នកស្រីមិនមានទោសសោះ ត្រូវបានគេវាយដាក់គុក ហើយគ្រាន់តែសុំនៅក្រៅឃុំគេបដិសេធទៀត។ អ្នកស្រីឲ្យដឹងទៀតថា៖ «ប្រសិនបើមានរឿងអីកើតឡើងចំពោះប្តីរបស់ខ្ញុំ ខ្ញុំនឹងប្តឹងរដ្ឋាភិបាលឲ្យទទួលខុសត្រូវ ពីព្រោះគាត់មិនអនុញ្ញាតឲ្យប្តីរបស់ខ្ញុំនៅក្រៅឃុំដើម្បីថែរក្សាសុខភាព»។
អ្នកស្រីថ្លែងឲ្យដឹងទៀតថា បច្ចុប្បន្ននេះមន្ត្រីពន្ធនាគារតឹងរ៉ឹងក្នុងការឲ្យពេទ្យអង្គការចូលទៅពិនិត្យសុខភាពរបស់គាត់ដោយគេសំអាងថាមានពេទ្យនៅក្នុងពន្ធនាគារ ប៉ុន្តែពេទ្យនោះពុំមានថ្នាំគ្រប់គ្រាន់ទេ។
អ្នកស្រីឲ្យដឹងទៀតថា៖ «ខ្ញុំចង់សុំឲ្យមន្ត្រីពន្ធនាគារមេត្តាអនុញ្ញាតឲ្យពេទ្យអង្គការចូលពិនិត្យប្តីរបស់ខ្ញុំនិងកម្មករផ្សេងទៀតរៀងរាល់ថ្ងៃ។ សូម្បីតែពួកមេខ្មែរក្រហមសម្លាប់ប្រជាជនរង្គាលពេលចាប់ដាក់គុកក៏គេមានពេទ្យថែទាំដែរ»។
លោក វន់ ពៅ ជាជនសង្ស័យម្នាក់ក្នុងចំណោម ២៣ នាក់ ដែលកងកម្លាំងកងទ័ពឆត្រយោង ៩១១ ចាប់ខ្លួន កាលពីថ្ងៃ ទី២ ខែ មករា នៅពេលតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ ដុល្លារ។ លោកនិងកម្មករ២២នាក់ ផ្សេងទៀតជាប់ចោទពីបទប្រើហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាហើយអ្នកទាំងអស់គ្នាកំពុងជាប់ឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ត្រពាំងផ្លុង។
លោក ជា វណ្ណា ប្រធានមណ្ឌលកែប្រែ ទី៣ ពុំអាចទាក់ទងធ្វើការអត្ថាធិប្បាយបានទេ។
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ពីថ្ងៃម្សិលមិញ អស់រយៈពេល ៣ ម៉ោង និង ៣០ នាទី លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានលើកពីបញ្ហាជនដែលត្រូវបានចាប់ខ្លួនកាលពីកន្លងទៅ នៅពេលផ្ទុះហិង្សាកាលពីថ្ងៃ ទី២ និង ទី៣ ខែ មករា ដូចជា បញ្ហាសុខភាព បញ្ហាសួរសុខទុក្ខ និងការសុំនៅក្រៅឃុំ។
លោក ជុំ កុសល ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី បានបង្ហោះនៅលើ ហ្វេសប៊ុក របស់ខ្លួនបន្ទាប់ពីជំនួបថា ក្នុងរយ: ពេល ៣ ម៉ោងនៃជំនួបនេះ ដោយរិះគន់លោក ស៊ូប៊ែរឌី ថា «បានភ្លឺភ្នែកច្រើនណាស់ស្តីពីស្ថានភាពពិតនៅកម្ពុជាផ្តោតលើបញ្ហាសិទ្ធិមនុស្ស ពិសេសស្ថានការណ៍ពិតនាបច្ចុប្បន្នផ្ទុយពីស្ថានការណ៍ដែលមានក្នុងរបាយការណ៍»។ លោកសង្ឃឹមថា លោក ស៊ូប៊ែរឌី នឹងមានសុភវិនិច្ឆយនិងឈរលើគោលការណ៍អព្យាក្រឹតស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៕
ពូកអាហ្ហែងមានពេលទៅមើលទឹកដីជីដូន ជិតា ហ្ហែងផង ៩៩ ឆ្នាំចាំតែយួនចេញតើ កុំគេអោយលុយតិចតួចលក់ក្បាលអោយគេ អោយចេះអានប្រវត្តិសាស្ត្រនៃការបាត់បង កម្ពូជាក្រោមផង ។ ដូចពេលនេះអីចឹង… កុំធ្វើទាហានល្ងងពេកអា
@ក្បាច់សាមកុក: លោកនិយាយនេះត្រឹមត្រូវណាស់ ខ្ញុំគាំទ្រ…ពួកអាទាហានល្ងង់ខ្លៅសព្វថ្ងៃនេះ ប្រៀបដូចឆ្កែគេចិញ្ចឹមអោយជក់ម៉ាឥចឹង វាមិនំិតវែងឆ្ងាយថា ថ្ងៃក្រោយកូនចៅវានឹងទៅជាយ៉ាងណាទេ វាប្រុងអោយកូនចៅវាបន្តធ្វើឆ្កែដូចវាដែរហើយ…!
ចំនែកអារឿងចាប់កម្មករដាក់គុកដូចចម្លែកពេកហើយ អាចោររួចខ្លួន ឋម្ចាស់ជាប់គុក…!?
ខ្ញុំ កូនឪ ជំរាបមក
លោក ជុំ កុសល បណ្ឌិតកន្ថោរ
សូមលោកមេត្តាពិនិត្យរូបភាពខាងលើ តើរូបភាពនេះសមត្ថកិច្ចកំពុងការពារខ្លួនរឺ ?
អាបណ្ឌិតថោក
PLEASE FINE OUT THIS EVIL GUY WHO IS HE THIS GUY MUST HAVE A LOT OF CAMBODIAN BLOOD IN HIS HAND. PEACE FOR ALL CAMBODIAN
Mr. Vorn Pov needs proper medical treatment due to his serious condition. There is no reason why press charge unaware of his stability. If he dies during this case, that is it. The government create more fuels into Cambodia’s society.
To all the dumb uneducated Khmer CPP dogs…….you got paid for 10,000 Riels a day just to hit someone that helping the poor factory worker to get $160 a month….fuck you!!!
អ្នកទេាសកេាះត្រឡាចរឺអ្នកទេាសស្រេកឃាន????????????
សូមជួយពិចារណាផង????????????