លោក ស៊ូ​ប៊ែ​ឌី​៖ UN នឹង​ធ្វើជា​អ្នកសម្របសម្រួល ប្រសិនបើ​គណបក្ស​ទាំង​ពីរ ស្នើសុំ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី16 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក ស៊ូប៊ែឌី ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ (រូបថត តាត ឧត្តម)

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថ្លែងថា សហគមន៍​អន្តរជាតិ ក៏ដូចជា​អង្គការសហប្រជាជាតិ នឹង​ធ្វើ​ជា​អ្នកសម្របសម្រួល​នយោបាយ​នៅ​កម្ពុជា ប្រសិនបើ​មាន​ការស្នើសុំ​ពី​ភាគី​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ស៊ូ​ប៊ែ​ឌី មានប្រសាសន៍ថា ប្រសិន​បើ​ភាគី គណបក្សនយោបាយ​ទាំងពីរ ស្នើ​​ទៅ​អង្គការសហប្រជាជាតិ សម្រាប់​ជំនួយ​ជា​អាជ្ញាកណ្តាល នោះ លោក​នឹង​យក​ទៅ​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​។ លោក​បញ្ជាក់​ថា អ្វីៗ គឺ​អាស្រ័យ​លើ​ការចរចា​បស់​គណបក្ស​ទាំងពីរ ថា​តើ​អ្វី​ដែល​ល្អ​បំផុត និង​អាច​ជា​ប្រយោជន៍​សម្រាប់​ជាតិ​។ លោក​បន្តថា អ្វីៗ អាស្រ័យ​​តាមរយៈ​ការផ្សះផ្សារ និង​ការចរចា​រវាង​គណបក្ស​នយោបាយ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាសថា បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ប្រជុំ​សភា​បាន ប្រសិនបើ​មាន​ការធានា​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ឡើងវិញ​។​

​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​លោកថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​តួនាទី​របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត​។ លោក​បញ្ជាក់ថា​៖«​ប៉ុន្តែ​ការចូលរួម​ប្រជុំ​រដ្ឋសភា​អាច​ធ្វើទៅបាន លុះត្រាតែ​មាន​ការ​ធានា​ឲ្យមាន​ការកែ​ទម្រង់​ប្រព័ន្ធ បោះឆ្នោត​(​មុនគេ​ផ្លាស់ គ​.​ជ​.​ប​.) ដើម្បី​ឈាន​ទៅរក​ការបោះឆ្នោត​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ បាន​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី ជួយ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជា​មុន​សិន ដើម្បី​ជា​ការឈាន​ដល់​ការទម្លាយ​ភាព​ទ័ល​ច្រក​នានា​។​

VOD មិនទាន់​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​៕

What Next?

Recent Articles

37 Responses to "លោក ស៊ូ​ប៊ែ​ឌី​៖ UN នឹង​ធ្វើជា​អ្នកសម្របសម្រួល ប្រសិនបើ​គណបក្ស​ទាំង​ពីរ ស្នើសុំ​​"

  1. Phnom Penh says:

    សម្តេច លោកស៊ូប៊ែឌីនិង នារីវ័យក្រមុំព្រហ្មចារីខ្មែរ

    សម្តេចតែងតែមានប្រសាសន៍ថា សម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាស្របច្បាប់។ សម្តេចតែងតែមានប្រសាសន៏ថា លោកសុរិយា ស៊ូប៊ែឌី ជាអ្នកនាំពាក្យអោយបក្សប្រឆាំង និងមិនចង់ជួបទេ។

    តែពេលនេះអ្វីៗហាក់ប្រែប្រួល១៨០ដឺក្រ សម្តេចជួបជាមួយលោកសុរិយា ស៊ូប៊ែឌី និងសម្តេចសូមអោយ លោកសុរិយា ស៊ូប៊ែឌី ជួយជំរុញឬ និយាយជាមួយបក្សប្រឆាំង អោយចូលសភា មិនតែប៉ុនណ្ណោះ សម្តេចថែមទាំងបញ្ជាក់អំពីចំនុចល្អ របស់បក្សប្រឆាំង ក្នុងការចូលសភា អោយលោកស៊ូប៊ែឌីស្តាប់។ គិតទៅសម្តេចពិតជាគិតគូរ អំពីប្រទេសជាតិ ខ្លាំងណាស់ ជាងជនណាៗទាំងអស់។

    ប៉ុន្តែសម្តេចហាក់ភ្លេច បញ្ជាក់អំពីផល អវិជ្ជមានអោយលោកស៊ូប៊ែឌីស្តាប់ផងដែរ ប្រសិនបើ បក្សប្រឆាំងចូលសភា ឧទាហរណ៏ ដូចជាការចូលសភារបស់បក្សប្រឆាំង គឺមានន័យថា ទទួលស្គាល់លទ្ធផលឆ្នោតជាដើម។ល។

    សុភាសិតខ្មែរចំពោះក្រុមជនមានលុយនិងអំណាច តែងពោលថា “អោយតែបានខ្លួនប្រាណ មួយយប់ ទោះអស់ប៉ុន្មានក៏ហ៊ានដែរ”។ ឬ ភាសាសាមញ្ញនិយាយថា “អោយតែបាន សុីស៊្សីនមួយយប់ នោះនារីនោះ(បក្សប្រឆាំង) នឹងអស់តំលៃជានារី វ័យក្រមុំព្រហ្មចារី ឬថានឹងគ្មានន័យទៀតទេក្នុងសង្គមខែ្មរ”។

    តើសម្តេចកំពុងតែព្យាយាមសុីស៊្សីនរបស់បក្សប្រឆាំង អោយបានមែនទេ? តាមផ្លូវច្បាប់ ?

  2. ការពិត says:

    ប្រសិនបើមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិចូលរួមដើម្បីធ្វើជាអ្នកសំរបសំរួល
    រវាងគណបក្សទាំងពីរគឹជាការប្រសើរណាស់ពីព្រោះអសបមិនត្រឹមតែជាអ្នកសំរបសំរួលតែប៉ុណ្ណោះ
    ទេតែជាកសិណ្យសាក្សីដ៏សំខាន់ក្នុងការវែកញែកដឹងថាអ្នកណាត្រឹមត្រូវអ្នកណាមិនត្រឹមត្រូវ។

  3. កំពង់ស្ពឺ says:

    មិនត្រូវការ​UNទេខ្លាចដឹងរឿង

  4. កំពង់ស្ពឺ says:

    មិនត្រូវការ​UNទេខ្លាចដឹងរឿង
    សុំឲ្យបែណ្ឌីត ជុំ កុសល សំរបសំរួលវិញមានសម្ថត្តភាពជាងស៊ូបែឌីទៀត។

  5. ង្វៀង ធីទ័រ says:

    អាខ្វាក់វាជិតអស់លក្ខណ៍វាមែនទែនហើយ…! លើកមុនៗវាមិនដែលអោយតំណាងសិទ្ធិមនុស្ស អ ស ប ចូលជួបម្តងណាទេ។ហេតុអីលើកនេះប្រែលឿនម្ល៉េះរហូតដល់១៨០*តែម្តងហើយ!ចុះអាសំដីខ្លាំង អាបុរសខ្លាំង វាចេញពីខ្លួនទៅណាអស់ហើយ…គំរាមយកកៅអីគេ គំរាមប្តឹងគេ គំរាមសព្វគ្រប់ តាំងពីលុបស្លាកលេខសភាចាស់ ពីអាណត្តិ១ដល់អាណត្តិ៤ គឺចង់អោយគេចូលសភា… ធ្វើសំណើទៅក្រុមប្រឹក្សាធម្មនុញ្ញនិងទៅព្រះមហាក្សត្រ..ថាដកអាសន:ទាំង៥៥ទៅអោយបក្សផ្សេង អោយផុតពី៣ខែ ចុះឥលូវ៧ខែហើយ អាទេវទត្តឋងម៉េចមិនដកយកទៅ?

  6. កំពង់ស្ពឺ says:

    មិនត្រូវការ​UNទេខ្លាចដឹងរឿង
    សុំឲ្យបែណ្ឌីត ជុំ កុសល សំរបសំរួលវិញមានសម្ថត្តភាពជាងស៊ូបែឌីទៀត។
    ឃើញជុំ កុសល នឹកឃើញនាយឡោស៊ី កាលនៅជាទីប្រឹក្សា​និងអ្នកនាំពាក្យរណរិទ្ធិ

  7. កុនខ្មែរ says:

    ពីមុនថាមិនជូបទេអ្នកនាំពាក្យអង្កការសហប្រជាជាតិតែដល់ពេលទាល់ច្រកស្វាគមន៏យ៉ាងប្រញ៉ាប។

  8. killer says:

    ពួកអាថោក ទីបំផុតរត់ទៅអង្វរបក្សប្រឆាំងដដែល បើខ្លាំងដឹកនាំតែឯងទៅអាខ្វាក់ អាថោក

  9. xxx says:

    មិនអាចទៅរួចទេ ចំពោះបក្សលោកហ៊ុនសែន ដែលត្រូវពឹង​UN នោះ។

  10. ខ្ញុំយល់ឃើញថា ភាគីបក្សទាំងពីរ មិនងាយចូលធ្លុងគ្នាទេ។ ចាំមើលទៅមុខទៀត ដោយយើង

    ទាំងអស់គ្នា ពិចារណា សង្កេតទៅតាមពុទ្ធទំនាយ ឮសូរថា យ៉ាងម៉េចខ្លះ ?។ បើមិនជឿ គឺគ្រាន់

    តែ ស្តាប់ បានហើយ។

  11. អ្នកស្រែ says:

    ពួក CPP មិនហ៊ានបើចំហរទទួលយក UN នោះទេ!!!! សម្តេចគ្រាន់តែចង់ខ្ចីដៃ UN ទេ គាត់គ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាជាតិពិតប្រាកដឡើយ៕ បើគាត់ហ៊ាន គាត់នឹងចាញ់សង្គ្រោះជាតិ ពីព្រោះ UN ជាសាក្សីធ្វើអោយ CPP ពិបាកលួចបន្លំណាស់។ ស្រួលមិនស្រួល ដេញរកលេសដេញ UN ចោលទៀតពេលចាញ់ឆ្នោត!!!!!

  12. អ្នកធ្វើស្រែ says:

    ចូលឬមិនចូលជាសិទ្ធ។ប៉ុន្តែកុំដាក់បទបញ្ជាមករាជរដ្ឋាភិបាលណា!!!ប្រាប់ឲ្យហើយ?។ បើមិនអស់ចិត្តចង់បន្តភាគដើម្បីបញ្ចប់សាច់រឿងតាមគន្លងមុន សូមកុំរញេរញ៉ៃនៅទីក្រុងភ្នំពេញ ប្រមូលគ្នីគ្នាមកវាលស្រែម្ដង!កាលមុនខ្លាចជាន់សន្ទូងឥឡូវច្រូតអស់ហើយនៅសល់តែជញ្ជ្រាំង ជាន់តាមចិត្តល្អិតអស់ក៍ល្អ។អ្នកខ្លាំងទាំងប៉ុន្មានហៅមក មនុស្សដែលចំណាយសំរាប់ធ្វើកុប្បកម្ម វិច្ឆេទកម្មឬក៍បះបោរ……….ប្រមូលអោយអស់មក។និយាយគ្នាមុនឲ្យហើយមិនមែននៅភ្នំពេញទេ គឺកណ្ដាលវាលស្រែដីទំនេរធំណាស់គ្មានស្ទះចរាចរណ៍ទេ។សូមអញ្ជើញ!សូមអញ្ជើញ!

  13. កម្មករ កសិករ says:

    ធ្វើ ខុសត្រូវ កែខ្លួន , អ្នកបាញ់ កម្មករ កម្មការីនី គ្មានអាវុធ អោយស្លាប់ និង របួសធ្ងន់ ត្រូវចាប់យកមក

    កាត់ទោស ដើម្បីពង្រឹង និតិរដ្ឋនៅកម្ពុជា , ដើម្បីទប់ស្កាត់ របប ប្រល័យពូជសាសន៍ ប៉ុល ពត

    កុំ អោយកើតមាន ជាលើកទី 2 ទៀត !

  14. Bakan says:

    វាយអោយងាប់ក៌ CPP មិនព្រមដែរ

  15. អ្នកធ្វើស្រែ says:

    ក្រុមCNRPសូំកុំតូចចិត្តអី!ធនធានមនុស្សរបស់អស់លោកចេះបានតែត្រឹមជេៗៗៗៗៗៗៗៗៗៗៗ តាំងពីមេរហូតដល់កូនចៅតាមវាលស្រែ។សមត្ថភាពការងារគ្រាន់តែសង្កេតការបោះឆ្នោតងោះមិន ដឹងអីផង!។ក្នុងការិយាល័យបោះឆ្នោតនីមួយៗការបូកលេខរាប់សន្លឹកឆ្នោតមានត្រឹមក្រោម ថ្នាក់ពាន់ តែប៉ុណ្ណោះម្ដេចក៍ល្ងង់អើយល្ងង់រកលេខដាក់គ្មាន​ ភ្នែកមានមិនចេះមើលឲ្យគេបន្លំបាន?? អីក៍កាត់ដូចមេគេម្ល៉េះហ្ន!លោកសមរង្ស៊ីគ្រាន់តែគេទះមួយកំផ្លៀងជ្រុះវ៉ែនតាអន់ជាងមនុស្សខ្វាក់គឺ រកផ្លូវរត់មិនឃើញលុះត្រាតែមានអ្នកដឹកដៃ ប្រូចបាត់ លឿនជាងសត្វបង្គួយទៅទៀត!ហា!ហា!ហា!

  16. អ្នកធ្វើស្រែ says:

    ក្រុមCNRPសូំកុំតូចចិត្តអី!ធនធានមនុស្សរបស់អស់លោកចេះបានតែត្រឹមជេៗៗៗៗៗៗៗៗៗៗៗ តាំងពីមេរហូតដល់កូនចៅតាមវាលស្រែ។សមត្ថភាពការងារគ្រាន់តែសង្កេតការបោះឆ្នោតងោះមិន ដឹងអីផង!។ក្នុងការិយាល័យបោះឆ្នោតនីមួយៗការបូកលេខរាប់សន្លឹកឆ្នោតមានត្រឹមក្រោម ថ្នាក់ពាន់ តែប៉ុណ្ណោះម្ដេចក៍ល្ងង់អើយល្ងង់រកលេខដាក់គ្មាន​ ភ្នែកមានមិនចេះមើលឲ្យគេបន្លំបាន?? អីក៍កាត់ដូចមេគេម្ល៉េះហ្ន!លោកសមរង្ស៊ីគ្រាន់តែគេទះមួយកំផ្លៀងជ្រុះវ៉ែនតាអន់ជាងមនុស្សខ្វាក់គឺ រកផ្លូវរត់មិនឃើញលុះត្រាតែមានអ្នកដឹកដៃ ប្រូចបាត់ លឿនជាងសត្វបង្គួយទៅទៀត!ហា!ហា!ហា! មានប្រាក់កាសបន្តិចបន្តួចខ្លះលក់ឆ្កែ ខ្លះបុលលុយគេទិញបុណ្យសក្តិខ្យល់ដល់ពេលមិនបាន សម្រេចដូចបំណងខកចិត្តលក់ខ្លួនស៊ីឈ្នួលកាន់បដាហែរ ខ្លះស៊ីឈ្នួលយំ,ខ្លះស៊ីឈ្នួល………….. ដល់ពេលរងគ្រោះថ្នាក់ស្លាប់មេបោកចូលកុសលធូបមួយសំពៀត។របួសព្យាបាលខ្លួនឯង។ជាប់គុក មូសខាំខ្លួនឯង។នេះហើយឬដែលហៅថាអ្នកឆ្លាតអ្នកចេះដ៍មហាហិនហោច???

  17. Chourn says:

    បន្ទាប់ពីត្រូវព្រនង់របស់ពិភពលោកមកពីរឿងការបង្ក្រាបដ៍សាហាវរបស់ហ៊ុនសែនទៅលើកម្មករមក ហ៊ុនសែនហាក់ដូចជាទន់ភ្លន់ជាងមុន ពីព្រោះតែស្រាវឆ្អឹងខ្នងនូវទង្វើរដ៍ឥសីលធម៌របស់ខ្លួនលើកម្មករ ដែលគ្នាមានតែដៃទទេនោះ។ ដូច្នេះដើម្បីលួងចិត្តនៃការក្តៅក្រហាយរបស់ពិភពលោកចំពោះ ហ៊ុនសែន ហ៊ុនសែនពេលនេះកំពុងតែលេងល្បែងយកចិត្តអង្គការសហប្រជាជាតិ តែមិនប្រាកដថា ហ៊ុនសែននិងទទួលយកការសម្របសម្រួលរបស់អង្គការសហប្រជាជាតិនោះទេព្រោះល្បិចហ៊ុនសែន មានច្រើនណាស់ ហ៊ុនសែនគ្រាន់តែខ្ចឹដៃរបស់អង្គការសហប្រជាជាតិដើម្បីរំងាប់អារម្មណ៍ក្រេវក្រោធ របស់ពិភពលោកមួយរយះតែប៉ុណ្ណោះនិងជួយនិយាយបញ្ឆោតឲ្យបក្សប្រឆាំងចូលក្នុងសភាដើម្បីធ្វើ ឲ្យរដ្ឋាភិបាលហ៊ុនសែនស្របច្បាប់ ហើយហ៊ុនសែនស្របច្បាប់ហើយនោះ នោះភាពសាហាវដូចដើម របស់ហ៊ុនសែននិងវិលមកវិញ រីឯបក្សប្រឆាំងក៍នៅសល់តែក្តិដខោរទទេព្រោះតែចាញ់បោកបក្សប្រជា ជនដែលខ្ចីដៃរបស់អង្គការសហប្រជាជាតិប្រើ។ ព្រោះហ៊ុនសែនបានបង្កើបរួចហើយថាអ្វីៗដែលបក្ស ប្រឆាំងចង់បានត្រូវតែចូលសភាទើបការ ទាម ទាររបសបក្សប្រឆាំងធ្វើទៅរួច។ នេះហើយជាគន្លឹះបោកប្រាស់របស់បក្សប្រជាជនលួងឲ្យបក្សប្រ ឆាំងចូលសភា ហើយបើបក្សប្រឆាំងលុងខ្លួនម្តងនេះសូមបីតែព្រះក៍ជួយបក្សប្រឆាំងមិនបានដែរ។

  18. Chourn says:

    ប្រសិនបើហ៊ុនសែនទទួលយកអង្គការសហប្រជាជាតិជាអ្នកសម្របសម្រួលក៍ដោយក៍អង្គការសហ ប្រជាជាតិមិនត្រូវបំផ្លេចការទទួលខុសត្រូវលើអ្នកស្លាប់៥នាក់នោះដែរ។ ត្រូវតែយកអ្នកទទួលខុស ត្រូវទៅកាត់ទោស មិនអាចយកលេសអង្គការសហប្រជាជាតិជាអ្នកសម្របសម្រួលហើយបំភ្លេច ចោល អ្នកស្លាប់ទាំងនោះទេ។

  19. ស្រីស្នំ says:

    ក្នុងលោកនេះយើងមិនអាច វាយតម្លៃទៅលើ អ្វីបានទេ សច្ចៈធម៌ របស់លោកនេះ គឺការមិនទៀងទាត់ សូមឱយខ្មែរ ស្រឡាញ់ជាតិខ្មែរ យកផលប្រយោជជាតិជាធំ ។

  20. United Khmer says:

    Now CNRP is ready for the UN to be the middle man, so it’s up to CPP to decide. If CPP find dfficulty to solve the problem, just hand this to UN and I think most people, local and international will applaus this.

  21. david Jame says:

    ស្អីទៅជានយោបាយឈ្នះៗ! នយោបាយនេះទៅណាបាត់ហើយសម្តេច?

    នយោបាយស៊ីដាច់ ឬ នយោបាយចែកស្មើ ហើយកំទេចជាក្រោយតាមរូបមន្តចាស់ ដែលបំផ្លាញហហ៊្វុនស៊ីនបប៊ីចកន្លងមក គឺ សែនជូរចត់ណាស់ហើយ!

    ដំណ្ណោះស្រាយណាក៏ដោយត្រូវមានការបោះឆ្នោតឡើងវិញ ឬ​យ៉ាងហោចណាស់ត្រូវរាប់ឆ្នោតឡើងវិញ។

    ត្រូវវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកណត់អាណត្តិនាយករដ្ឋមន្រ្តី ។ល។!

    ត្រូវវិសោធនកម្មច្បាប់បោះឆ្នោតឡើងវិញ!

    ត្រូវផ្លាស់សមាសភាព គ​ជបតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមឡើងវិញ!

    ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្លាស់ប្តូរសមាសភាពឡើងវិញ!

    តុលាការត្រូវកែទម្រង់ឯករាជ្យពិតប្រាកដ!
    ព្រះសង្ឍ ទាហ៊ាន នគបាល ត្រូវដាក់អោយនៅឯករាជ្យ!

  22. អ្នកធ្វើស្រែ says:

    ខ្ញុំបាទសូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះលោក«ស៊ូប៊ែឌី»ដែលបានថ្លែងការជាសាធារណៈ អំពី បញ្ហានៅកម្ពុជា។រឿងរ៉ាវនៅកម្ពុជាបើពិនិត្យឲ្យស៊ីជំរៅទៅគឺជារឿងដែលមិនសមត្រូវបង្ករ ការលំបាក ដល់លោកសោះ។ទៅមកទៅមកដប់ត្រឡប់ទៅហើយគ្រាន់តែបញ្ហាសិទ្ធិមនុស្សជម្លោះ ផ្សេងៗ ដែលបង្ករឡើងដោយCNRP ដល់ចុងក្រោយអ្នកដែលត្រូវបញ្ចប់បញ្ហាគឺCNRPត្រូវតែចចារ ជាមួយ CPPសោះ។សូមកោតសរសើរម្យ៉ាងទៀតដោយលោកមិនជ្រៀតជ្រែកក្នុងរឿងរ៉ាវទំនាស់ នេះដោយទុកលទ្ធភាពឲ្យខ្មែរនឹងខ្មែរជាអ្នកដោះស្រាយខ្លួនឯងចុះ។ក្នុងករណីមាន«Consensus»ពី CPP+CNRPទើបលោកឬអ.ស.ប.អាចជួយអន្តរាគមន៍បាន។កន្លងមកក្រុមបណ្ដាញឃោសនា អកុសលរបស់CNRPតែងតែបំភ័ន្តមតិប្រជារាស្ត្រថាអាមេរិក,អង្គការសិទ្ធិមនុស្សអន្តរជាតិ,អង្គការ សហប្រជាជាតិគាំទ្រCNRP។ការឃោសនាអកុសលបំភ័ន្តមតិនេះហើយដែលជាកត្តាញ៉ាំងឲ្យអ្នក ខ្វះខាតការវិភាគ(មនុស្សល្ងង់មានការគិតកំរិតទាប)ជឿតាមការបោកប្រាសរហូតលង់ខ្លួនហ៊ាន ធ្វើនូវ អំពើខុសច្បាប់ដ៍ធ្ងន់ធ្ងរដូចកើតមានឡើងកន្លងទៅនេះ។សូមលោកជួយនាំយកហេតុការណ៍ ពីតនេះទៅផ្សព្វផ្សាយឲ្យពីភពលោកបានដឹងផង។សូមរគុណ!

  23. អ្នកធ្វើស្រែ says:

    ខ្ញុំបាទសូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះលោក«ស៊ូប៊ែឌី»ដែលបានថ្លែងការជាសាធារណៈ អំពី បញ្ហានៅកម្ពុជា។រឿងរ៉ាវនៅកម្ពុជាបើពិនិត្យឲ្យស៊ីជំរៅទៅគឺជារឿងដែលមិនសមត្រូវបង្ករ ការលំបាក ដល់លោកសោះ។ទៅមកទៅមកដប់ត្រឡប់ទៅហើយគ្រាន់តែបញ្ហាសិទ្ធិមនុស្សជម្លោះ ផ្សេងៗ ដែលបង្ករឡើងដោយCNRP ដល់ចុងក្រោយអ្នកដែលត្រូវបញ្ចប់បញ្ហាគឺCNRPត្រូវតែចចារ ជាមួយ CPPសោះ។សូមកោតសរសើរម្យ៉ាងទៀតដោយលោកមិនជ្រៀតជ្រែកក្នុងរឿងរ៉ាវទំនាស់ នេះដោយទុកលទ្ធភាពឲ្យខ្មែរនឹងខ្មែរជាអ្នកដោះស្រាយខ្លួនឯងចុះ។ក្នុងករណីមាន«Consensus»ពី CPP+CNRPទើបលោកឬអ.ស.ប.អាចជួយអន្តរាគមន៍បាន។កន្លងមកក្រុមបណ្ដាញឃោសនា អកុសលរបស់CNRPតែងតែបំភ័ន្តមតិប្រជារាស្ត្រថាអាមេរិក,អង្គការសិទ្ធិមនុស្សអន្តរជាតិ,អង្គការ សហប្រជាជាតិគាំទ្រCNRP។ការឃោសនាអកុសលបំភ័ន្តមតិនេះហើយដែលជាកត្តាញ៉ាំងឲ្យអ្នក ខ្វះខាតការវិភាគ(មនុស្សល្ងង់មានការគិតកំរិតទាប)ជឿតាមការបោកប្រាសរហូតលង់ខ្លួនហ៊ាន ធ្វើនូវ អំពើខុសច្បាប់ដ៍ធ្ងន់ធ្ងរដូចកើតមានឡើងកន្លងទៅនេះ។សូមលោកជួយនាំយកហេតុការណ៍ ពីតនេះទៅផ្សព្វផ្សាយឲ្យពីភពលោកបានដឹងផង។សូមអរគុណ!

  24. CHEA says:

    in my suggestion Cambodia can be out of this political wore if Mr HUN SEN CPP willing to work with United nation community and CNRP. if this strong boy take his responsibility for this nation. that is the only way to make peace for all Cambodian in whole country. if that evil boy refusing that mean our nation future is at rise. believe me International community will not standing and watch our Nation in the black hole again. come on Mr HUN SEN if you have the same blood as me you shout not refuse this peace offer from international community. I’m well and still alive to watching every step that were our nation future will go. on my understanding it is the time for all these leaders showing the true propose. thank you and peace to all Cambodian

  25. បរិមី ព្រ:វិហារ says:

    We must live and work together that including trying to address their differences, thus we strongly believe that we can handle this issue by Khmers.

  26. បរិមី ព្រ:វិហារ says:

    គួរមានសេចក្តីក្លាហ៊ានទទួលយកការពិតថា យើងត្រូវតែរស់នៅនិងធ្វើការងារបំរើជាតិនិងប្រជាជនដោយខ្លួនឯងបាន យើងមិនត្រូវដើរថយក្រោយនោះទេ តែដើម្បីបង្ហាញភាពត្រឹមត្រូវយើងគួរអញ្ជើញមិត្តភក្តិក្នុងពិភពលោកចូលរួមសង្កេតការណ៍បាន ដោយរួមទាំង សហប្រជាជាតិផងដែរ ។

  27. Takeo says:

    Finally, Hun Sen needs UN helps.

  28. បរិមី ព្រ:វិហារ says:

    សម រង្សីគួរសុំUN បញ្ជួនអ្នកបំរើការងារបោះឆ្នោត មួយការិយាល័យម្នាក់មកបានហើយ ! យើងមានតែជាងមួយមឺុនការិយាល័យតើ ឱយSubedi ជួយបញ្ជូនមកធានាបានតម្លាភាពតាមកការចង់បាន របស់ CNRP ។

  29. David jame says:

    Cambodian people is Willing to get the truth, if the truth come from justice, fair and free elections, and the majority of people vote for a party to rule the nation! Vote must not be rigged, cheated or robbed!

    Election result must be announced by the electoral committee rather than by the pro government’s TVs, and the electoral committee trying to modify and change the election results!

    Do not mobilize the military forces, when the election result is to be announced!

    This is an idea to including for amending the electoral law!

  30. BaBaBoo says:

    It’s impossible that CPP will accept any option fairness or if CPP does could be only fake acts to trap an opposition. The entire government system under Hun Sen fully corruption from top to the very lover levels. UN needs to monitor this conflicts in seriously manner for the time frame, at least find better solution. It’s all about the government system failure in Cambodia, it is a matter of fact Cambodian citizen need warn security by United Nations.

  31. David jame says:

    Election observer is not so important, but the real issue is that election result must come from the truth, fairness and justice with peaceful culture of power transferring from loser to winner!

    Secondly do not cheat and modify the election result!

    Thirdly do not mobilize military forces while election result is being announced!

  32. I,Khmer says:

    Mr. Hun Sen , you are lucky that your country doesn’t have oil like Iraq …….. Otherwise, the US will hang you like your brother Saddam Hun Sen!!!…….to me, both of you are SUCK!!!

  33. Anonymous says:

    HS play new trick with UN to win on CNRP,That’s Communist trick .
    CNRP becareful ……… look at funsunpec has 0% till now.

  34. ប្រជាពលរដ្ឋ says:

    មនុស្ស អ្នកដឹកនាំ មានចរឹក ២ ប្រភេទ =

    ១ = មិន លោភលន់ ដល់់ ពេលគាត់ ចាស់ ឈឺ ស្លាប់ទៅ ក្លាយជាអ្នក ស្រឡាញ់ជាតិ ទឹកដី !

    ២ = លោភលន់ ដល់ ពេលគាត់ ចាស់ ឈឺ ស្លាប់ទៅ ក្លាយជាអ្នក ក្បត់ជាតិ កាត់ទឹកដី អោយ បរទេស !

  35. Anonymous says:

    I am very happy to The U N representative presenting in Cambodia.
    For me as a Khmer, I would like to see Mr Soberdi for a couple months.His present in Cambodia will stop the demonstration for a while that disturb peace and stability for the Khmer’s society!
    Sam Rainsy Kim Sokha and David Jame still don’t get it. These three stooges believe that they are the ones (NRCP) the real winner even though the International Observers recognize the election’s result.
    The day after the Cambodia election , the major news paper name the Los Angeles Time in the U S A had post Prime Minister Hun Sen’s picture in their paper in July, 29 ,2013 saying that Prime Minister Hun Sen of CPP win 68 seats for the National Assembly.the opposition party win 55 seats.

    Khmer in California US A

  36. ក្បាច់សាមកុក says:

    ជេរអា អ្នកធ្វើស្រែ មួយសិន អាងាប់ខ្លាំងដូច ហុក ឡងឌី ឆាប់ទៅងាប់ជាមួយគ្នាទៅ ។ ល្អណាស់មេឯង រៀនត្រឹមក្មេងវត្ត មកដឹងនាំប្រទេសរៀបឆ្កួតចឹង អាងាប់ឆាប់ ។ មានប្រទេសណាដូចខ្មែរ អាមួយនោះ អោយកោះត្រល់ទៅគេ ហើយមកអង្គុយកាពារក្នុងសភាអោយ យួន ៥ ម៉ោង ២០ នាទីទៀត ។ ប្រាសាទ ព្រះវិហារ ថៃចាញខ្មែរតាំងពី ជិដូន ជីតាវា ដល់ឥឡូវ នៅទាមទារទៀត ។ ចុះកោះត្រល់ខ្មែរ អោយយួន ហើយកាពារអោយគេទៀត អត់អោយអាណាសូអីសោះ អា ឡប់ នេះឫអ្នកចេះដឹងអាឯងនោះ ?

  37. bol says:

    អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថ្លែងថា សហគមន៍​អន្តរជាតិ ក៏ដូចជា​អង្គការសហប្រជាជាតិ នឹង​ធ្វើ​ជា​អ្នកសម្របសម្រួល​នយោបាយ​នៅ​កម្ពុជា ប្រសិនបើ​មាន​ការស្នើសុំ​ពី​ភាគី​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​
    ________________________

    នេះគឺជាការបង្ហាញសមានចិត្តមួយរបស់អ្នកការទូតម្នាក់ ដែលទទួលបេសកកម្មនៅកម្ពុជានេះ។ គាត់ត្រូវតែខិតខំ។ ជាមួយនឹងទឹកចិត្តស្មោះក្នុងមុខការរបស់គាត់
    លោកស៊ូបឺឌី គាត់ក៏ចង់បានឈ្មោះត្រចះត្រចង់មួយក្នុងប្រវត្តិការងាររបស់គាត់ ដែលគាត់បានធ្វើឲ្យប្រទេសមួយទទួលបានសុខសាន្តដោយសារជំនួយសម្របសម្រួលរបស់គាត់។ នេះគឺជាកិត្តិយសមួយធំណាស់ និងមានតម្លៃណាស់ នៅពេលចប់អាណត្តិពី UN គាត់នឹងទទួលបានការសរសើរ ពី UN។ ការសរសើរនេះជាមូលដ្ឋានសម្រាប់គាត់រកការងារល្អៗជាងនេះទៅទៀតក្នុងក្របខ័ណ្ឌពិភពលោក ឬយ៉ាងហោចណាស់ប្រវត្តិសាស្ត្រពិភពលោក និងកម្ពុជាដោយផ្ទាល់នឹងកត់ត្រាស្នាដៃរបស់គាត់។
    យើងក៏មិនគួរបដិសេធន៍ចំពោះសមានចិត្តចូលរួមរបស់គាត់ ដែរ ហើយត្រូវផ្តល់កិត្តិយសជូនគាត់។
    តែរឿងសំខាន់ គឺយើងខ្លួនឯងទេ ដែលមិនគួរថា មិនចេះដោះស្រាយគ្នា យ៉ាងនេះទែ។ ពិសេស គឺ លោក សម រង្ស៊ីនេះ តែម្តង។ មានរឿងអី យើងចូលចរចារទៅ រៀបចំទៅ ធ្វើទៅ!! ខុសអី ត្រូវអី តថ្លៃគ្នាទៅ!
    ឃើញថា CPP គេមិនអង្វរទេ តែគេនៅរង់ចាំយើងជានិច្ច។ នៅពេលចុងក្រោយនេះ លោក ស៊ូបឺឌី បានជំរាបសួរតេជោសែនថា « តើលោកមានអ្វីឲ្យខ្ញុំជួយ» ។ នោះវាត្រូវតែអញ្ចឹង ចង់ឬមិនចង់ គឺលោក ស៊ូបឺឌី ពុំមែនជាអាជ្ញាកណ្តាលទេ តែគាត់ជា « មេអណ្តើក » ដែលនៅកណ្តាលមនុស្សពីរនាក់ ដែលមើលមុខគ្នាមិនត្រង់ គាត់ត្រូវធ្វើយ៉ាងណាឲ្យ ទាំងពីរនាក់នេះ មករួមតុបាយជាមួយគ្នាវិញ។ ដូចនេះ តេជោសែន មានអ្វីក្រៅពីជម្រាបគាត់ពីអ្វី ដែលជាគន្លឹះនោះ។
    ណ្ហើយ កើតមកជាជាតិជាខ្មែរ ដើម្បីកិត្តិយសខ្មែរ ក៏ឃើញថា លោកស៊ូបឺឌី មិនបានឲ្យអ្នកណាខុស និងអ្នកណាត្រូវទេ ។ ផ្ទុយទៅវិញ គាត់ស្ម័គ្រធ្វើជាមេអណ្តើក ឲ្យខ្មែរ។ យើងត្រូវតែអរគុណគាត់ តែកុំបាច់ឲ្យគាត់ធ្វើមេអណ្តើក ធ្វើអ្វី! វាខាត ! ខាតណាស់! គេថា ខ្មែរអន់ណាស់! ឃើញទេ? ចិន ១៤០០លាននាក់ វៀតណាម ៩០លាននាក់ ឥណ្ឌារាប់រយលាន គេរស់នៅក្នុងធ្លុងឯកភាពជាតិតែមួយ។ ចុះខ្មែរ តែ​១៤ លាន នាក់ មានមហាក្សត្រ តែមួយ ម្តេចមិនចេះរួបរួមគ្នា ជជែកគ្នាក្រោមម្លប់ព្រះអង្គទៅ?
    មើលទៅ ប្រហែលខ្មែរមិនអាចជាប្រទេសមួយដែលអាចមានប្រជាជន ដល់ ២០លាននាក់បានទេ ព្រោះខ្មែរអាចនឹងរលាយត្រឹមពេលមួយ ដែលខ្មែរមានមនុស្សត្រឹម ១៨ លាននាក់ ល្គឹកណាខ្មែរមិនដូរចរិត។