CNRP បញ្ជាក់​ជំហ​រថា ការ​ចូល​ប្រជុំ​សភា​បាន លុះត្រាតែ​មាន​បោះឆ្នោត​ឡើងវិញ​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃព្រហស្បតិ៍ ទី16 ខែមករា ឆ្នាំ2014
http://vodhotnews.com

cnrp-logo-130826-2014-01-03

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​បញ្ជាក់​ជំហ​រថា បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូល​សភា​ប្រជុំបាន លុះណាតែ​មាន​កំណែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​​​ជាមុនសិន ដើម្បី​បោះឆ្នោត​ឡើងវិញ​នៅក្នុង​អាណត្តិ ។​

​នេះ​ជា​ការឆ្លើយតប​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ ដែល​បាន​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី​ជួយ​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជាមុន​សិន​ដើម្បី​ឈាន​ដល់​ការទម្លាយ​ភាពទាល់ច្រក​នានា​។​

​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​លោកថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​តួនាទី​របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត​។ លោក​បញ្ជាក់ថា «​ប៉ុន្តែ​ការចូលរួម​ប្រជុំ​រដ្ឋសភា​អាច​ធ្វើទៅបាន លុះត្រាតែ​មាន​ការធានា​ឲ្យមាន​ការកែ​ទម្រង់​ប្រព័ន្ធ បោះឆ្នោត​(​មុនគេ​ផ្លាស់ គ​.​ជ​.​ប​.) ដើម្បី​ឈាន​ទៅរក​ការបោះឆ្នោត​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។​

​បន្ថែម​ពី​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  លោក កឹម សុខា បាន​ជម្រាប​ទៅ​លោក ហ៊ុន សែន តាមរយៈ​លោក សុរិយា ស៊ូ​ប៊ែ​ឌី​ថា បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូល​សភា​បាន ប៉ុន្តែ​ចូល​ដើម្បី​រៀបចំ​ប្រព័ន្ធ​បោះឆ្នោត​ឡើងវិញ​។​

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់ និ​កហ្វិច​( Nicfec) លោក ហង្ស ពុទ្ធា យល់​ថា​គណបក្ស​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ជំហរ​រឹងត្អឹង​រៀងៗ​ខ្លួន​។ ​តែ​លោក ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ យន្តការ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ដើម្បី​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​។​

VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​ក្រុម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នៅឡើយ​។​

​ប៉ុន្តែ​អ្នកជំនាញ​ខាង​ការបោះឆ្នោត ធា្ល​ប់​លើកឡើងថា ការបោះឆ្នោត​ឡើងវិញ ក្នុង​អាណត្តិ​អាច​ធ្វើ​ទៅ បាន​ក្នុង​រយៈ ពេល​២​ឆ្នាំ​ពោល​នៅ​ឆ្នាំ​២០១៥​៕

សូមសរសេរមកកាន់ លោក ​ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

14 Responses to "CNRP បញ្ជាក់​ជំហ​រថា ការ​ចូល​ប្រជុំ​សភា​បាន លុះត្រាតែ​មាន​បោះឆ្នោត​ឡើងវិញ​"

  1. អ្នកធ្វើស្រែ says:

    នាំគ្នាដេកចាំដោយស្ងៀមស្ងាត់សិនទៅ!បោះឆ្នោតឡើងវិញនៅឆ្នាំ2017,2018ខាងមុខនេះហើយ!!

  2. david Jame says:

    គណបក្សប្រជាជនខ្លាចសមរភូមិសាធារណៈ ខ្លាចសមរភូមិមហាជន។

    ហេតុដូច្នេះត្រូវបង្ខំអោយសង្គ្រោះជាតិចូលប្រឆាំងក្នុងសភា!! ក្បាច់វាយឆ្កែក្នុងទ្រុង!!!

    ប្រហែលបក្សប្រឆាំងបានយល់ដឹងបទពិសោធន៍កន្លងមក!!!

    តាមការស្ទង់មតិ បក្សប្រជាជនប្រហែលគ្មានផ្លូវឈ្នះទេ បើបោះឆ្នោតត្រឹមត្រូវ!!!!!

    ប្រហែលបក្សប្រជាជនទំនងបានយល់ដឹងដោយខ្លួនឯងហើយមើលទៅ!!!!

  3. បរិមី ព្រ:វិហារ says:

    និយាយបោកៗ កុំឱយតែបាក់មុខបានហើយ !

  4. killer says:

    អាឆ្កែ អ្នកធ្វើស្រែ និងអាឆ្កែ បរិមី ព្រ:វិហារ ប្រយ័ត្នធាងត្នោត អោយមែនទែន អញត្រៀមទឹកដូង ទុកហើយ ។

  5. ៧មករា says:

    ខ្ញុំរីករាយណាស់ចំពោះគោលជំហរបស់​CNRP​ ខ្ញុំក៍ចង់បោះឆ្នោតម្តងទៀតដែរ

    មានសង្ឃឹមតិចណាស់។

    បើគជបមិនព្រមទេនោះ ទុកអោយសភាឯកបក្សដំណើរទៅដោយដូចទីងមោងមានគ្នាតែ៦៨ក្បាល។

  6. បរិមី ព្រ:វិហារ says:

    ស្វាគមន៍ killer ប្រហែលបានតែសំដី តែមិនហ៊ានកើតក្បាលទេដឹង! Killer ចង់បានសមភូមិរបៀបណាអាចសងសឹក យើងនឹងស្វាគមន៍ បើក្លាហ៊ាន ចេញអត្តសញ្ញាណពិតមក! មនុស្សតូចទាបល្អិតសំដីកោង រីឯពោះកំប៉ោង អាចមិ៍ដល់បំពងក! ?

  7. កំពង់ស្ពឺ says:

    មិនត្រូវការ​UNទេខ្លាចដឹងរឿង
    សុំឲ្យបែណ្ឌីត ជុំ កុសល សំរបសំរួលវិញមានសម្ថត្តភាពជាងស៊ូបែឌីទៀត។
    ឃើញជុំ កុសល នឹកឃើញនាយឡោស៊ី កាលនៅជាទីប្រឹក្សា​និងអ្នកនាំពាក្យរណរិទ្ធិ

  8. ង្វៀង ធីទ័រ says:

    ខ្ញុំចង់បោះឆ្នោតម្តងទៀត ព្រោះថ្ងៃ២៨កក្កដា២០១៣នេះ សមាជិកគ្រួសារខ្ញុំ៥នាក់ បានបោះឆ្នោតតែម្តាយខ្ញុំម្នាក់គត់ ដែលកាលបោះឆ្នោត២០១២ ឃុំសង្កាត់បានបោះគ្រប់គ្នានោះ។
    ហើយចំនែកចូលសភា បើCNRP ចូលដោយមិនបានព្រមព្រៀងជាមួយក្រុមចោរអោយបានត្រឹមត្រូវនោះគឺចប់ហើយ…ដូចចូលទៅប្រថាប់ត្រាអោយវាស្របច្បាប់តែបុ៉ណ្ណោះ ក្រៅពីនោះគ្មានតវ៉ាអីបានទេ…កុំចង់យករដ្ឋធម្មនុញ្ញមកសូត្រ ថាសមាជិកសភា៣០រូប អាចកោះហៅនាយករដ្ឋមន្រ្តីមកសួរបាន…សួរបានតើ?ឆ្លើយម្នាក់ឋងជាង៥ម៉ោង…បិទមីក្រូហ្វូនមិនអោយអ្នកសួរៗបាន…!
    ហើយរដ្ឋធម្មនុញ្ញស្អី បើគេថា សភាបើកសម័យប្រជុំដំបូង ត្រូវមានសមាជិកយ៉ាងតិច ១២០រូប ពួកទេវទត្តវាមានតែ៦៨ក្បាល វាថាត្រូវ…រឿងអីអោយCNRP ជឿពួកត្មាតនេះបានទៅ!!!?

  9. land loser says:

    don’t attend the meeting, that will be good if no reelection.

  10. កម្មករ កសិករ says:

    លោក ហ៊ុន សែន មិនសុភាពរាបសារ ក្លាហាន ដូច អ្នក ស្រី យីងឡាក់ នោះឡើយ !

    ( លោក ហ៊ុន សែន មនុស្ស កំសាក ! )

  11. donjeyu says:

    ដេកចាំតែឯងទៅ ប្រជាជនមិននៅដេកចំាសុបិនអាក្រក់នោះទៀតឡើយ!
    គំទ្រការបោះឆ្នោតឡើងវិញ

  12. Anonymous says:

    ពិតជាកំសាកែមនបក្សCPPេនះឆំា្ន2014មិនែមនដូច1979

  13. rayuth says:

    CNRP! you have to be firm and realistic with your members, activists, supporters and people who voted for you during the july 28, 2013. you hve to keep your said and exposed commitment and position and have honesty with your supporters and voters. you have to go on your demand and struggle for justice and a reelection. no matter whereever you are, people will be with you. I believe that cnrp has learned about funcinpec in the past. this is a big lesson to learn. if cnrp gives up its demand, struggle and change its position and break its promise. the cnrp would become the second funcinpec.

  14. I,Khmer says:

    CPP=Corrupted People Party…..lead by the three idiot STOOGES!( one can’t see, one can’t stand, and one can’t read) ……Bravo….Bravo…..Kingdom of banana plantation !!! Clip off your pinky nail, mother fucker!!!???