Friday, 17 January 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ : បន្ទាប់មានសំណាងបន្សាត់ខ្លួនឆ្លងទ្វីបទៅដល់ប្រទេសសន្តិភាពនាយសមុទ្រ និងក្លាយជាឥស្សរជនខ្មែរឆ្នើមទី១ទទួលបានតំណែងជាឧបការីរង ប្រធានាធិបតី ចច ប៊ូស គ្រាដែលក្រុមគ្រួសារត្រកូលនេះដឹកនាំប្រទេសមហាអំណាចនោះ លោក ស៊ីវ ស៊ីចាន់ ដែលគេស្គាល់ថា ជាម្ចាស់សៀវភៅឆ្អឹងមាស កាលពីថ្ងៃចន្ទកន្លងទៅបានស្ម័គ្រចែករំលែកបទពិសោធជីវិតដែលនាំឲ្យលោកទទួលជោគជ័យដល់សិស្សនិស្សិតខណៈលោកក៏មាននាទីជា ទីប្រឹក្សាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញនោះ។
លោកកើតនៅ ប្រទេសកម្ពុជា និងបានរត់គេចពីវាលពិឃាតខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៧៦ទៅដល់ ទឹកដីញូវអ៊ីងគ្លែន សហរដ្ឋអាមេរិកជាមួយនឹងកន្សែងបង់ករបស់ម្តាយលោក បាវអង្ករទទេមួយ និងលុយតែ២ដុល្លារប៉ុណ្ណោះ។ តែដោយសារការប្រឹងប្រែង តាមបណ្តាំម្តាយរបស់លោកថា កុំឲ្យអស់សង្ឃឹមក្នុងជីវិត ទោះស្ថិតក្នុងទេសៈកាលៈណាក៏ដោយទើបលោកឈានដល់ថ្ងៃនេះ។
លោក ស៊ីវ ស៊ីចាន់ បានរៀបរាប់ថា៖ «លោករស់នៅអាមេរិកហែលឆ្លងពីជីវិតអ្នករត់តុ អ្នករត់តាក់ស៊ី និងរៀនបណ្តើរទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកិច្ចការបរទេសពី សាកលវិទ្យាល័យកូឡុំបៀរ រហូតដល់ទទួលបានការងារធ្វើល្អនៅប្រទេសនោះ»។
ឥស្សរជនខ្មែរ ឆ្នើមទី១ រូបនេះបានបញ្ជាក់ថា៖ «ខ្ញុំធ្វើការជាឧបការីរងប្រធានាធិបតី ចច ប៊ូស និងជាឧបការីនៅក្រសួងការបរទេសអាមេរិកពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣»។
ក្នុងរដ្ឋបាលអតីតប្រធានាធិបតី ខាងលើ លោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ ដែលនេះជាតួនាទីខ្ពស់បំផុតមួយដែលលោកទទួលបានចាប់ពី ឆ្នាំ២០០១ដល់២០០៦។ ក្នុងវិស័យឯកជនមានតួនាទីក្នុងផ្នែកផ្តល់សេវាសង្គម ការផ្លាស់ប្តូរការអប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុ និងធនាគារវិនិយោគ។ លោកផ្តល់ការពិគ្រោះយោបល់អំពីយុទ្ធសាស្រ្តសកល និងថ្លែងសុន្ទរកថាលើកទឹកចិត្ត នៅទូទាំង សហរដ្ឋអាមេរិក និងពិភពលោក រួមមានបទបង្ហាញនៅបណ្ណាល័យអតីតប្រធានាធិបតីក្នុងសាកលវិទ្យាល័យ កូឡុំបៀរ សាកលវិទ្យាល័យហាវើដ បណ្ឌិត្យសភាកងទ័ពជើងអាកាស សហរដ្ឋអាមេរិក បណ្ណាល័យ អាមេរិក ឯទីក្រុងប៉ារីស និងសាកលវិទ្យាល័យតិចសាស់ផងដែរ។
ឯកអគ្គរដ្ឋទូត ស៊ីវ ស៊ីចាន់ បានទទួលរង្វាន់ និងប័ណ្ណកិត្តិយស ជាច្រើនសម្រាប់ការផ្តល់សេវាសាធារណៈដ៏ឆ្នើម រង្វាន់មេបញ្ជាការកងទ័ពអាមេរិក និងប័ណ្ណកិត្តិយសបណ្ឌិត្យ សភាសិល្បៈ វប្បធម៌ និងប្រវត្តិសាស្រ្ត ផងដែរ។ បើទោះជាការងារទាំងនោះមានភាពមមាញឹកយ៉ាងណាក៏ដោយ ក៏លោក ស៊ីវ ស៊ីចាន់ នៅមិនបំភ្លេចឡើងនូវរឿងរ៉ាវជីវិតដែលលោកហែលឆ្លងកាត់គ្រាប់ពីរបប ខ្មែរក្រហែម លុះរំដោះខ្លួនផុតពីឋាននរកមួយនេះ រហូតបានទៅដល់ប្រទេសអាមេរិកនោះ ហើយលោកក៏បានចងក្រងខ្សែជីវិតឲ្យប្រសូតចេញជាសៀវភៅមួយដែលមានចំណង ជើងថា «ឆ្អឹងមាស» ដែលត្រូវបានលក់ដាច់បំផុតលើឆាកអន្តរជាតិ។
លោក ស៊ីវ ស៊ីចាន់ ក៏ទើបតែសម្ពោធស្នាដៃបោះពុម្ពសៀវភៅទី៣ចំនួន៤៣ទំព័រមានចំណងជើង ថា Golden Tower បន្ទាប់ពីស្នាដៃកម្រងកំណាព្យសម្ដី មាស (Golden Words) និងសៀវភៅឆ្អឹងមាសនេះ។
លោកបានសម្ដែងទស្សនៈផ្ទាល់ខ្លួនថា៖ «ខ្ញុំមិនចង់សម្លឹងមើលកម្ពុជាជាវាលពិឃាតទេ ខ្ញុំចង់ប្រមើលមើលប្រទេសនេះថាជាទឹកដីនៃវប្បធម៌»។
រយៈពេល ២ម៉ោងដែល ស៊ីវ ស៊ីចាន់ ធ្វើបទបង្ហាញដល់សិស្សនិស្សិតនៅសកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ត្រូវបានលោកអះអាងថា គ្រាន់តែជាការសង្ខេបខ្លីៗទេ បើបរិយាយឲ្យអស់វិញ មួយសប្តាហ៍មិនអស់ផង។
នៅមុនដំណើរជីវិត លោកនេះលោកក៏បានសង្ខេបន័យមកវិញដែរថា៖ «អ្វីដែលខ្ញុំយកមកធ្វើបទបង្ហាញជាមួយខ្សែជីវិតរបស់ខ្ញុំនេះ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា កុំឲ្យអស់សង្ឃឹម នៅក្នុងជីវិតបើទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាពាក្យដែលខ្ញុំចងចាំពីបណ្តាំម្តាយ ហើយបាននាំឲ្យខ្ញុំជោគជ័យ និងមានថ្ងៃនេះ»។
ដោយឡែក លោក ពុយ គា ដែលជាទីប្រឹក្សាសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ បានអះអាងថា សាលាបានអញ្ជើញតែសាស្ត្រាចារ្យល្បីៗជិត២០០នាក់ នៅអាមេរិកដើម្បីមកជួយបង្រៀនលើ៣ជំនាញរួមមាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច វិទ្យាសាស្ត្រ នយោបាយ និងការទូត៕
គាត់ចេះច្រីនមែន តែនៅចាញ់សម្ដេចតេជោរបស់យីង ព្រោះគាត់បានតែធ្វើជាអ្នកជំនួយការគេតែ៤ឆ្នាំ! ចំណែកសម្ដេច តេជោវិញជានាយករដ្ធមន្រ្ដីកម្ពុជាដ៏យូរលង់!
ដល់ពេលធ្វើនាយករដ្ឋមន្រ្តីយូរលង់(រយះពេល ២៨ឆ្នាំកន្លងមក) រួមទាំងខ្មែរ និងបរទេស ក៏ឲ្យហាសនាមថា (បុរសខ្លាំងកម្ពុជា) មួយទៀត
Hun sen is the youn ‘s slave no need compare With him
សំដាច់អំពាវនាវពលរដ្ឋធ្វើបាតុកម្មប្រឆាំងគ្នាគឺមិនល្អក្នុងការដោះស្រាយ បើយកល្អគួរធ្វើការបោះឆ្នោតសាជាថ្មីទៅ នឹងធ្វើអោយពលរដ្ឋសប្បាយចឹត្ត
គ្រប់គ្នាទូទាំងប្រទេសផង……..មនុស្សយើងកើតមកខ្លួនទទេ ពេលងាប់ទៅវិញក៏ខ្លួនទទេដែរ។
តើអ្វីទៅដែលធ្វើអោយពលរដ្ឋសប្បាយចឹត្តនៅពេលរស់នៅ?…”គឺសាងអំពើល្អ ជាអ្នកដឹកនាំល្អ”.
តាមយើងសង្កេតមើល ឃើញថា មនុស្សខ្មែរជាច្រើន តែងតែសប្បាយត្រេកត្រអាលជាមួយនឹងអ្វីមួយទាក់ទងនឹងផលប្រយោជន៍ជាមួយអាមេរិក។ ក្នុងនោះ មានដូចជា ការបានទៅរស់នៅអាមេរិក ឬអ្វីៗជាច្រើនទៅទៀត ដែលថាឲ្យតែឮថាអាមេរិក។ គេត្រេកត្រអាលណាស់ ដោយចាត់ទុកថាអាមេរិក ដូចជាឋានទេវតាអញ្ចឹង ។ មែនទែនទៅ សូម្បីជាពួកមនុស្សឥតការងារធ្វើ ជាក្រុមរស់តែនឹងល្បែងនៅអាមេរិក ពេលមកដល់ស្រុកខ្មែរ ក៏ថ្លៃថ្នូរដែរ។ ភាគច្រើនណាស់ដែលខ្មែរតែងនិយាយថា « បំណាច់នឹងថា ខ្ញុំគេ ឲ្យតែបានខ្ញុំអាមេរិក» ។
ដូចជាលោក ស៊ីវចាន់នេះ វាពុំមានអ្វីអស្ចារ្យដែលយើងគួរយកមកពិចារណាឡើយ។
យើងពិចារណាពីអ្នកដែលមានទស្សនៈ ហើយនិយាយថាលោក ស៊ីវ ចាន់ មានអម្បូរជាខ្មែរ តែគាត់បានទទួលតំណែងខ្ពស់មួយពីរដ្ឋាភិបាលអាមេរិក ប្រចាំនៅ UN គេគិតថា ជាមោទនភាពមួយសម្រាប់ខ្មែរ ព្រោះតែមានខ្មែរម្នាក់បានធំធាត់ និងទទួលបានបុណ្យសក្តិពីរដ្ឋាភិបាលអាមេរិក គឺប្រសើរណាស់។ គួរឲ្យស្តាយណាស់ ចំពោះការគិតបែបនេះ។
ត្រង់នេះ យើងត្រូវចែកជាទិដ្ឋភាព ២ គឺ ទី ១/ សមត្ថភាព, តែទី២/ គឺ សួរថា តើលោកស៊ីវចាន់ បានគិតថាខ្លួនជាអ្នកណា ជាខ្មែរដើម្បីខ្មែរ ឬដើម្បីអាមេរិក។ ពិតណាស់ លោកគឺជាពលរដ្ឋម្នាក់របស់អាមេរិក ធ្វើអ្វីក៏ដើម្បីតែអាមេរិក និងដើម្បីទទួលបានជីវិតពីរដ្ឋាភិបាលអាមេរិកតែប៉ុណ្ណោះ។ គាត់ជាខ្មែរ តែគាត់លែងជាកម្ពុជា ទៀតហើយ សុំកុំភ្លេច!
រឿងពិត គឺត្រូវគិតយ៉ាងនេះ។ ព្រោះ នេះវាគ្រាន់តែជារឿងមនុស្សម្នាក់ដែលកើតមកលើទឹកដីណា ឬទោះរត់ពីណាទៅ ហើយអ្នកណាចិញ្ចឹម គឺត្រូវខំបម្រើអ្នកនោះ និងរកប្រយោជន៍ដើម្បីខ្លួនពីកន្លែងនោះ តែប៉ុណ្ណោះ។
ត្រូវដឹងថា មិនខ្វះទេ អ្នកប្រាជ្ញដែលកំពុងបម្រើការងារឲ្យស្ថាប័ន ឬក្រុមហ៊ុនវិទ្យាសាស្ត្រធំ ឬក្រុមហ៊ុនផលិតគ្រឿងសព្វាវុធក្នុងពិភពលោក ពិសេសគឺនៅអាមេរិក សុទ្ធសឹងជាអ្នកមានដើមកំណើតពីជនជាតិឥណ្ឌា ហ្វីលីពីន…. ជាដើម ដែលបានកើត បានរស់រាន បានធំធាត់នៅមាតុភូមិខ្លួន ឬនៅអាមេរិក តែបានទៅលក់ខ្លួនជាបម្រើផលប្រយោជន៍អាមេរិក ឬអាល្លឺម៉ង់នោះ។ ហើយរឿងនេះ បើសិនជាជនជាតិដើម ប្រទេសផ្តល់កំណើតត្រូវអួតអាងនិងមានអំនួតដោយសារមនុស្សអស់ទាំងនោះវិញ នោះប្រជាជនឥណ្ឌា អាល្លឺម៉ង់ ហ្វីលីពីន មិនដឹងថា គេត្រូវនាំគ្នាអួតយ៉ាងណា និងសប្បាយយ៉ាងណា ជាមួយនឹងមនុស្សលក់ខ្លួនទាំងនោះ។ ផ្ទុយទៅវិញ ពួកនោះត្រូវបានគេជេរដៀលថា ជា «ពួកលក់ក្បាល» ទៅវិញទេ។
ឃើញទេ លោកអូបាម៉ាជានរណា ? លោកអូបាម៉ា ជាជនជាតិស្បែកខ្មៅមួយនាក់ដែលបានក្លាយទៅជាប្រធានាធិបតីអាមេរិក។ សួរថា តើប្រជាជននៃប្រទេសកំណើតរបស់គាត់គឺកេនយ៉ា ទទួលបានអ្វីពីគាត់ គេមានមោទនភាពជាមួយឬទេ? ? ហើយសួរថា ប្រធានាធិបតីប្រទេសកេនយ៉ា មានបានសំដែងការសប្បាយដោយនិយាយសរសើរថា ល្អណាស់ ព្រោះបានលោកអូបាម៉ាដែលមានជាឈាមជនជាតិកេនយ៉ាឡើងកាន់អំណាចអាមេរិក ឬទេ?
និយាយយ៉ាងនេះ យើងមិនមែនច្រណែននឹងលោក ស៊ីវចាន់ទេ។ តែយើងគួរទុកឲ្យលោកស៊ីវចាន់បានបំពេញត្រឹមតែនាទីជាពលរដ្ឋល្អម្នាក់របស់អាមេរិក បានហើយ ដោយកុំយកគាត់មកឡូកឡំជាមួយជាតិខ្មែរ ឬប្រៀបធៀបជាមួយខ្មែរដែលកំពុងបំរើនិងកសាងប្រទេសខ្មែរ ធ្វើអ្វី។ លោកស៊ីវចាន់មានឈាមជាខ្មែរមែន តែលោកពុំមែនជាប្រជាពលរដ្ឋកម្ពុជាឡើយ លោកធ្វើអ្វី ក៏ពុំមានផ្តល់ប្រយោជន៍ឲ្យកម្ពុជានោះទេ សូម្បីបន្តិច ។
យើងគួរតែទទួលស្គាល់ខ្មែរដែលកំពុងរស់នៅស្រុកខ្មែរ ហើយខំនាំប្រយោជន៍ឲ្យខ្មែរវិញ ទោះបីជាគាត់បើកបានត្រឹមកូនសិប្បកម្មតូចមួយ មានកម្មករត្រឹម២ នាក់ ឬ៥នាក់ក៏ដោយ ក៏គាត់បានធ្វើឲ្យសង្គមខ្មែរ មានចរន្តសេដ្ឋកិច្ច មានជីវភាពធូរធារដែរ។ នេះយើងមិនទាន់គិតដល់ តេជោ សែន និងថ្នាក់ដឹកនាំបក្សប្រជាជន ដែលបានធ្វើឲ្យខ្មែរបានរួចផុតពីសេចក្តីស្លាប់ និងបានកសាងប្រទេស រហូតដល់សព្វថ្ងៃ នេះផង។
យើងមិនគួរលើកយកលោកស៊ីវចាន់មកប្រៀបធៀបជាមួយ តេជោសែន ទេ។ តែមានអ្នកខ្លះ ដែលគិតអញ្ចឹង គឺមើលឃើញអញ្ចឹង គេគិតមើលងាយមើលថោក អ្នកដែលកំពុងបម្រើជាតិ។
ដូចនេះ កុំមើលឃើញឆ្ងាយពេក! ឬយើងចង់ឲ្យដូចលោក ស៊ីវចាន់ ដែលបានអាមេរិកលើកបន្តុបនោះ វាមិនពិបាកទេ។ នាំគ្នាទៅនៅអាមេរិកទៅ ហើយនាំគ្នាខិតខំទៅ ក្រែងបានក្លាយជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែ យើងមិនថាអ្វីពីមនុស្សខ្លះដែលរបូតចេញពីខ្ញុំគេនៅអាមេរិក ឬបារាំងហើយមកកម្ពុជា នោះទេ សូម្បីតែមនុស្សខ្លះដែលមានកំណើតពី១៩៧៩ កំពុងរស់នៅបានស៊ី បានចុក បានធំធាត់មានទ្រព្យសម្បត្តិនៅស្រុកខ្មែរសោះ ក៏ខំដាក់ខ្លួនជាអាយ៉ងអាមេរិកដែរ ។
ក្នុងនាមជាខ្មែរ និងជាពលរដ្ឋកម្ពុជាម្នាក់ ដែលបានរស់ធំធាត់ មានកូន មានចៅ រស់នៅបានសុខ នៅកម្ពុជាដោយសាររដ្ឋាភិបាលគណបក្សប្រជាជនតាំងពីឆ្នាំ ១៩៧៩ មក គឺគង់នឹងមានឱកាសដូចៗគ្នា ក្នុងការធ្វើឲ្យខ្លួនក្លាយជាមនុស្សមានតម្លៃរបស់មាតុភូមិ ទោះជាកម្មករ កសិករ អ្នកជំនួញ អ្នករាជការ ឬជាអ្នកដឹកនាំប្រទេស នៅពេលនេះ ឬទៅអនាគត។
ក្នុងនាមជាមនុស្សមានមនសិកា សតិសម្បជញ្ញៈ ឧត្តមគតិជាតិ ដែលកំពុងរស់នៅក្នុងប្រទេសខ្លួន លើមាតុភូមិខ្លួន ទោះក្រ ឬមាន មានបុណ្យសក្តិធំឬតូច ឲ្យតែធ្វើអ្វីក្នុងស្មារតីជាតិ មិនបំផ្លាញជាតិ គឺមានតម្លៃទាំងអស់។
ផ្ទុយទៅវិញ លោកស៊ីវចាន់គ្មានតម្លៃអ្វីសម្រាប់មាតុភូមិ កម្ពុជាទេ និងគ្មានតម្លៃសម្រាប់អ្វីសម្រាប់ខ្មែរ ដែរ។ គាត់មានតម្លៃ ត្រឹមតែថា គាត់កើតជាមនុស្សបានប្រឹងពុះពាររាល់ការលំបាក វេទនា ហើយសម្រេចបានគោលដៅនៃបំណងប្រាថ្នារបស់គាត់តែប៉ុណ្ណោះ។
បើចង់បានត្រឹមតែប៉ុណ្ណេះ គឺមិនខ្វះទេ មនុស្សជាច្រើននៅកម្ពុជា ដែលបានរើខ្លួនចេញពីភាពអន្ធការអត់សង្ឃឹម មកជាមនុស្សប្រកបដោយកិត្តិយសក្នុងសង្គម មិនត្រឹមតែប៉ុណ្ណោះ គេបានរួមចំណែកជួយសង្គមទៅទៀត។
សុំកុំភ្លេចថា អ្វីដែលលោកស៊ីវចាន់ទទួលបាន គឺជានយោបាយវិទ្ធង្សនាមនោគមន៍វិជ្ជារបស់អាមេរិក ណា៎។ អាមេរិកគេធ្វើអញ្ចឹង គឺដើម្បីបង្ហាញពីរូបភាពមួយថា គេជាប្រទេសគោរពសិទ្ធិមនុស្ស មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ គឺគេតែងតែលើកបន្តុបគ្រប់ជាតិសាសន៍ ហើយបង្ហាញទៅជនជាតិគ្រប់ៗប្រទេសកំណើត ឲ្យត្រេកត្រអាលជាមួយការឃើញជនជាតិខ្លួនបានទទួលមុខមាត់ពីអាមេរិក។ តែជាមួយនោះ គេចាត់មនុស្សនោះមកធ្វើចារកម្មនៅប្រទេសដើម ដូចជាមន្ត្រីទាហានជើងទឹកកំណើតដើមខ្មែរ ២ នាក់ ដែលក្រោយមក ត្រូវជាប់គុកក្រោមការចោទប្រកាន់ថា បានឃុបឃិតលក់ពត៌មានឲ្យរដ្ឋាភិបាលកម្ពុជា។
សូមលោក ស៊ីវចាន់ កុំមកស្រុកខ្មែរណា៎ ប្រយ័ត្នថ្ងៃណាមួយលោកត្រូវជាប់គុក ១០ ទៅ ២០ ឆ្នាំដូចទាហានMarine ដើមកំណើតខ្មែរ ២ នាក់ នេះ។
ខ្ញុំសូមផ្តាំតែប៉ុណ្ណឹង បានហើយ!
តើមានអីអស្ចារ្យទៅប៉ុណ្ណឹងនោះ។នៅស្រុកខ្មែរកុមារកំព្រារស់នៅក្នុងសម័យអត់ឃ្លានក្រោយថ្ងៃរំដោះ ៧មករាបានរៀនសូត្រក្លាយជាអ្នកដឹកនាំក្នងស្ថាប័នសំខាន់ៗ រហូតដល់ពេលសព្វនេះទៀតផង។អ្នកទាំងនោះកំពុងរួមកម្លាំងការពារ និង អភិវឌ្ឍប្រទេសលេចបានជារូបរាងដូចបច្ចុប្បន្ន មិនគិតនាំគ្នា
កោតសរសើរ បែរជាលើកជើងអ្នកដែលរស់ខាងក្រៅមិនដឹងសុខទុក្ខយើងទៅវិញ។ពួកគេនោះ បើលំបាកដូចយើងពីមុននោះ មិនដឹងក្លាយជាស្អីទៅហើយទេ។មួយវិញទៀតពួកដែលកំពុង តិះដៀលគេអីលូវនេះ ត្រូវដឹងថាពេលនោះខ្លួនវាមិនបានធ្វើអ្វីសំរាប់ខ្មែរយើងទេ។នៅពេលនេះធ្វើ
ឯងមកដើរជេរប្រមាថអ្នកក្នុងស្រុកដូចសត្វធាតុ។តើគ្រាន់បើប៉ុណ្ណាទៅ។
ចេតបុត្រ
January 20, 2014 at 4:54 pm
តើមានអីអស្ចារ្យទៅប៉ុណ្ណឹងនោះ។នៅស្រុកខ្មែរកុមារកំព្រារស់នៅក្នុងសម័យអត់ឃ្លានក្រោយថ្ងៃរំដោះ ៧មករាបានរៀនសូត្រក្លាយជាអ្នកដឹកនាំក្នងស្ថាប័នសំខាន់ៗ រហូតដល់ពេលសព្វនេះទៀតផង។អ្នកទាំងនោះកំពុងរួមកម្លាំងការពារ និង អភិវឌ្ឍប្រទេសលេចបានជារូបរាងដូចបច្ចុប្បន្ន មិនគិតនាំគ្នា
កោតសរសើរ បែរជាលើកជើងអ្នកដែលរស់ខាងក្រៅមិនដឹងសុខទុក្ខយើងទៅវិញ។ពួកគេនោះ បើលំបាកដូចយើងពីមុននោះ មិនដឹងក្លាយជាស្អីទៅហើយទេ។មួយវិញទៀតពួកដែលកំពុង តិះដៀលគេអីលូវនេះ ត្រូវដឹងថាពេលនោះខ្លួនវាមិនបានធ្វើអ្វីសំរាប់ខ្មែរយើងទេ។នៅពេលនេះធ្វើ
ឯងមកដើរជេរប្រមាថអ្នកក្នុងស្រុកដូចសត្វធាតុ។តើគ្រាន់បើប៉ុណ្ណាទៅ។
__________________
ពិតជាត្រឹមត្រូវណាស់។
People in Cambodia usually leave their pinky nail long so they can pick their nose( very offen), picking teeth, scratching dick, and itching ear. CPP workers( clans) are always carries a pen in their shirt pocket to indicated that they are computer illiterate (they only know how to write). They never watch CNN,BBC, Asian Channel…….they only watch Chinese movie, dumb comedy,and water bottle donation to the poors( mother fucker….give them some pork or beef instead , cause they used to drink well water already…they need real good tast food to eat before they die …not bottle water?!!) in Cambodia everywhere you go you see they corrupted….whatever you want it done you MUST bribe,!!!
So all your monkey don’t even think or compare corrupetedKhmer with American people ……….
មានត្រឹមសញ្ញាបត្រ អនុបណ្ឌឹតខាង ទំនាក់ទំនងអន្ដរជាតិ ពីសកលវិទ្យាល័យ ខុឡុមបៀ សហរដ្ធអាមេរិក វាមិនខ្លាំងទេ! សម្ដេចតេជោមានសញ្ញាបត្របណ្ឌឹតជាង ១០ មកពីសាកលវិទ្យាល័យនានាក្នុងពិភពលោក!!!
សញ្ញាប័ត្រខាងបញ្ជានឹងសម្លាប់មែនទេ អាឆ្គួត Banh Bev?
សញ្ញាបត្រ័សម្តេចបានជា សញ្ញាបត្របណ្ឌិតកិត្តយស គេបង្កើតសញ្ញាបត្រនេះឡើងសម្រាប់អោយអ្នកមិនដែលចូលសាលា មិនដែលចូលរៀនដូចជាសម្តេចជាដើម,,,,,,……….
តេជោ សក្តិសមជាបណ្ឌិត ព្រោះ តេជោបានធ្វើឲ្យប្រទេសកម្ពុជា ប្រជារាស្ត្រកម្ពុជា និងអ្វីៗគ្រប់បែបយ៉ាងលើទឹកដីកម្ពុជា បានរស់ឡើងវិញ បានធំធាត់ និងមានសន្តិភាពដូចថ្ងៃនេះ។
តេជោសែន ទទួលសញ្ញាប័ត្រអ្វីក៏សក្តិសមមដែរ។ តែបើមិនទទួលសញ្ញាប័ត្របាន នោះទេ ក៏តេជោសែននៅតែជាអ្នកមានគុណចំពោះជាតិ មាតុភូមិដែរ។
សុំកុំយកត្រឹមឈ្មោះ ស៊ីវចាន់ ដែលជាមនុស្សដើរស៊ីឈ្នួលគេ យកបាយស៊ី មកប្រដូចនឹងតេជោសែន និងក្រុមមេដឹកនាំគណបក្សប្រជាជន ឲ្យសោះ។
បើយើងថាមិនខុសទេ លោក ស៊ីវ ចាន់នេះ គង់មានវាសនាមិនខុសពី ទាហានជើងទឹកកំណើតខ្មែរ២ នាក់នោះ នៅថ្ងៃណាមួយមិនខាន ។
bol ‘s statement is right!
កុំបានប្រពន្ធយោងទេ! ខ្សែលោក ចច ប៊ុស នៅតិចសាស ជនជាតិអាគាំងស្បែកស!
តើលោក ហ៊ុន សែន ជាបុរសខ្លាំងមែន ឬទេ?
ដោយ ជុន ច័ន្ទបុត្រ
2014-01-14
RFA
ស្តាប់ ឬ ទាញយកសំឡេង
ស្តាប់សំឡេង ថតសំឡេង
១០-ធ្នូ-២០១២៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបរបស់ជប៉ុន នៅក្បែរមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ រាជធានីភ្នំពេញ។ RFA
១០-ធ្នូ-២០១២៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបរបស់ជប៉ុន នៅក្បែរមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ រាជធានីភ្នំពេញ។ RFA
កិត្តិនាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនត្រូវបានគេស្គាល់តែនៅក្នុងប្រទេសកម្ពុជាទេ ឈ្មោះរបស់លោកល្បីសុះសាយពេញពិភពលោក។ អ្នកខ្លះហៅលោកថាជាបុរសខ្លាំង ប្រហែលជាគេសំដៅទៅការបង្រ្កាបមិនរើសមុខរបស់លោក។ អ្នកខ្លះទៀតហៅលោកថា ជាមេដឹកនាំផ្តាច់ការ ប្រហែលជាគេសំដៅទៅលើសមត្ថភាពវាយបំបែក និងរំលាយគូប្រកួត មិនទុកអោយមានពីររបស់លោក។
នៅឯកម្ពុជា ជាផ្លូវការ គេមិនហៅលោកថាជាបុរសខ្លាំងទេ។ លោកមានងារដែលព្រះមហាក្សត្រទ្រង់សព្វព្រះទ័យប្រទាន ថាជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ប៉ុន្តែទុកជាព្រះមហាក្សត្រមិនប្រទានងារបុរសខ្លាំងក៏ដោយចុះ លោកជាបុរសខ្លាំងសំរាប់មនុស្សមួយចំនួនធំរួចទៅហើយ។ បើលោកមិនខ្លាំង មិនមែនលោកចាញ់ឆ្នោត ហើយអាចឡើងធ្វើនាយករដ្ឋមន្រ្តីបានទេ។ នេះបើនិយាយអំពីការបោះឆ្នោត កាលពីសម័យអ៊ុនតាក់ ឆ្នាំ១៩៩៣។
មិនមែនតែលោក ហ៊ុន សែន ខ្លួនឯងទេដែលខ្លាំង សាច់សារលោហិតរបស់លោក ទោះសាច់ជិតឬឆ្ងាយ ក៏ទទួលចំហាយខ្លាំងនេះដែរ។ ក្មួយបង្កើតរបស់លោក ជាឧទាហរណ៍ស្រាប់ ខ្លាំងរហូតដល់ទៅហ៊ានគាស់ភ្នំយកទៅធ្វើរបងផ្ទះផង… គ្មាននរណាហ៊ានក្អកដាក់ទេ ទោះបីជាគេនាំគ្នាយកដៃរឺតទ្រូង ដកដង្ហើមធំ ពេលដែលគេធ្វើដំណើរកាត់ផ្ទះនោះ ដែលស្ថិតនៅពីក្រោយសណ្ឋាគារ អាំងទែរកុងទីណង់តាល់ នៅភ្នំពេញនោះក៏ដោយ។
បើតាមសៀវភៅប្រវត្តិរបស់លោក ដែលនិពន្ធដោយជនជាតិឥណ្ឌាពីរនាក់ប្តីប្រពន្ធក្រោមចំណងជើងថា “បុរសខ្លាំងកម្ពុជា ពីក្មេងវត្តទៅជានាយករដ្ឋមន្ត្រី” លោក ហ៊ុន សែន មានកំណើតកើតជានៅពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាខេត្តមួយដែលលោកទើបនឹងហែកជាពីរនេះឯង។ លោកកើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ហើយបានចូលរួមជាមួយចលនាតស៊ូនៅក្នុងព្រៃ ពេលដែលលោកមានអាយុ១៨ឆ្នាំ។ នោះគឺជាក្រុមតស៊ូប្រឆាំងនឹងរបបសាធារណរដ្ឋ របស់លោកសេនាប្រមុខ លន់ នល់ ដែលសម្តេចព្រះនរោត្តមសីហនុទ្រង់សព្វព្រះទ័យហៅថា ក្រុមខ្មែរក្រហម។ លោករៀបអាពាហ៍ពិពាហ៍ នៅក្នុងឆ្នាំ១៩៧៥ ជាមួយសមមិត្តនារីពេទ្យខ្មែរក្រហមម្នាក់ គឺលោកស្រី ប៊ុន រានី ហ៊ុន សែន។ កាលណោះ លោកក៏ជាទាហានខ្មែរក្រហមមួយរូបដែរ។
ក្នុងរយៈពេលកាន់អំណាច២៨ឆ្នាំកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដើរជាតួឯកសំខាន់ម្នាក់ ក្នុងការធ្វើអោយការផ្លាស់ប្តូរឈុតឆាកនយោបាយនៅកម្ពុជា គឺតាំងពីសម័យសង្រ្គាមត្រជាក់ ដែលកម្ពុជាស្ថិតនៅក្រោមការប្រទាញប្រទង់រវាងមនោគមនវិជ្ជានយោបាយនៃប្លុកកុំម្មុយនីស្ត និងប្លុកសេរី រហូតដល់សម័យដែលកម្ពុជា ត្រូវឈានចូលដល់របបសេរី ប្រជាធិបតេយ្យពហុបក្ស។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរទាំងនេះ មួយផ្នែកកើតចេញពីឥទ្ធិពលនៃចរន្តនយោបាយអន្តរជាតិ និងមួយផ្នែកទៀតកើតចេញពី មហិច្ឆិតារក្សាអំណាចគ្រប់គ្រងកម្ពុជារបស់លោក ហ៊ុន សែន តែម្តង។
ស្នាដៃលេចធ្លោមួយចំនួន ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកគាំទ្រលោកតែងលើកយកមកនិយាយជាញឹកញយ គឺការដែលលោកចូលរួមក្នុងការធ្វើអោយមានកិច្ចចរចារ រវាងភាគីជំលោះខ្មែរទាំងបួនក្រុម ដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងការបញ្ចប់របបខ្មែរក្រហមជាដើម។ ក៏ប៉ុន្តែបើពិនិត្យអោយដិតដល់ ការចរចាររវាងភាគីជម្លោះទាំងបួនក្រុមនាពេលនោះ មួយផ្នែកធំកើតឡើងពីការដួលរលំនៃរបបកុំម្មុយនីស្ត ដែលនាំអោយមានការបញ្ចប់នៃសង្គ្រាមត្រជាក់ រវាងប្លុកកុំម្មុយនីស្តដឹកនាំដោយសហភាពសូវៀត និងក្រុមប្រទេសនៅអឺរ៉ុបខាងកើត និងប្លុកសេរី ដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចឯណោះទៅវិញទេ។ ដោយពេលនោះ សហភាពសូវៀត ជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ អតីតប្រធានាធិបតីសហភាពសូវៀត លោក មីខាអ៊ីល ហ្គោរបាឆេវ (Michail Gorbachev) បានងាកទៅចាប់ដៃជាមួយលោកសេរី ហើយដូរប្រព័ន្ធគ្រប់គ្រងបែបកុំម្មុយនីស្តផ្តាច់ការ អោយទៅជាបែបសេរីពហុបក្ស តាមលោកខាងលិចវិញ។ ស្ថិតក្នុងរបត់ចរន្តនយោបាយថ្មីនេះ សហភាពសូវៀត ក៏គ្មានហេតុផលអ្វី នឹងបន្តផ្តល់ជំនួយថវិកា និងគ្រឿងសព្វាវុធរបស់ខ្លួន ដល់កងទ័ពវៀតណាម ក្នុងបេសកកម្មជួយប្រទេសកម្ពុជា «ជាបងប្អូន» ក្នុងត្រកូលកុំម្មុយនីស្តនឹងគ្នានោះទៀតដែរ។ របបសាធារណរដ្ឋប្រជាមានិតុកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនោះ ដែលប្រឈមមុខនឹងការដាក់គំនាបសេដ្ឋកិច្ចពីលោកខាងលិចស្រាប់ ហើយត្រូវទទួលរងនូវការបោះបង់ចោលពីប្រទេសរៀមច្បងប្លុកកុំម្មុយនីស្តទៀត ក៏ចាប់ផ្តើមស្រវេស្រវាដោះអាវចាស់ផ្លាស់រកអាវថ្មី លៃលករកយន្តការបន្ទាន់មួយ ដើម្បីទ្រទ្រង់វត្តមានរបស់ខ្លួន និងដើម្បីកាន់កាប់កម្ពុជាជាបន្តទៅទៀត។
រំលឹករឿងនេះ មិនមែនមានន័យថា លោក ហ៊ុន សែន គ្មានយុទ្ធសាស្ត្រនយោបាយខ្លួនឯងនោះទេ។ ល្បែងនយោបាយដ៏ចំបងមួយ ដែលគេឯងទទួលស្គាល់ថាលោកនាយករដ្ឋមន្ត្រីលេងបានខ្លាំង ហើយលេងមិនសូវចាញ់នោះ គឺល្បែងបំបែកគូប្រកួត ដោយអូសទាញសមាជិកដែលជាជនឱកាសនិយមខ្លះនៃក្រុមម្ខាងទៀតអោយមកនៅខាងលោក តាមរយៈការផ្តល់លាភសក្ការៈជាលុយកាក់ ឬជាតំណែងនៅក្នុងជួររដ្ឋាភិបាល។ ការបញ្ចប់របបខ្មែរក្រហមជាស្ថាពរនៅឆ្នាំ១៩៩៦ និងការបំផ្លាញគណបក្សហ៊ុនស៊ីនប៉ិច ជាឧទាហរណ៍ដ៏ងាយមើលមួយ ចំពោះល្បែងនយោបាយទិញបំបែករបស់លោក ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីបំបែកក្រុមខ្មែរក្រហម តាមរយៈការផ្តល់ការលើកលែងទោសជារង្វាន់ដល់មេខ្មែរក្រហមអៀង សារី និងមេខ្មែរក្រហមគ្រាក់ៗមួយចំនួនទៀត។ លោកបំបែកហ៊្វុនស៊ីនប៉ិច នៃតំណាក់កាលដំបូង តាមរយៈការផ្តល់តំណែងនាយករដ្ឋមន្ត្រីទីមួយដល់លោក អ៊ឹង ហួត។ តាមពិតលោកនាយករដ្ឋមន្រ្តីលេងល្បែង ដែលលោកខ្លាំងនេះ មិនតែជាមួយអ្នកនយោបាយទេ សូម្បីតែជាមួយក្រុមសកម្មជនតវ៉ាសិទ្ធិដីធ្លី ក៏លោកអនុវត្តល្បែង ដែលលោកខ្លាំងក្នុងការលេងនេះដែរ។ សកម្មជនដីធ្លីបឹងកក់ ដែលធ្លាប់តែរួមសាមគ្គីគ្នាយ៉ាងស្អិតរមួត ទីបំផុតត្រូវគេបំបែកជាពីរក្រុម តាមល្បែងទិញហើយបំបែកនេះ។
បន្ថែមលើនេះ ប្រសិនបើលោកអនុវត្តល្បែងទិញបំបែកនេះតែមួយមុខ មិនបានជោគជ័យជាទីគាប់ចិត្តលោកទេ លោកបញ្ចូលបន្ថែមវិធីមួយទៀត ដែលលោកធ្លាប់លេងបានខ្លាំងគួរសមដែរ នោះគឺវិធីកំទេចអ្វីដែលលោកគិតថា ជាការគំរាមកំហែងដល់ការកាន់អំណាចរបស់លោកចោល តែម្តង។ កាលពីនៅចុងសប្ដាហ៍កន្លងនេះ សារព័ត៌មាន ឌឹវ៉លស្រ្ទីត ហ្សួរណាល់ (The Wall Street Journal) របស់សហរដ្ឋអាមេរិក បានដកស្រង់ការវិភាគរបស់អ្នកវិទ្យាសាស្ត្រនយោបាយនៃវិជ្ជាស្ថានការពារជាតិអូស្ត្រាលី លោក ខាល ថាយយរ៍ (Carl Thayer) ថាការបាញ់សម្លាប់បង្ក្រាបបាតុករជាកម្មកររោងចក្រនាពេលថ្មីៗនេះ គឺជាការព្យាយាមបំបែកចំណងទាក់ទងរវាងបាតុករដែលជាកម្មករ ពីបាតុករដែលជាអ្នកគាំទ្រគណបក្សប្រឆាំង។ លោកបញ្ជាក់ថាលោក ហ៊ុន សែន អាចនឹងរំងាប់កំហឹងរបស់កម្មករហើយអូសទាញពួកគេអោយមកខាងលោកវិញ តាមការដំឡើងប្រាក់ខែគោលដែលពួកគេទាមទារ។ បន្ទាប់មកលោកអាចចាប់ពួកគេអោយជល់នឹងក្រុមបាតុកររបស់គណបក្សប្រឆាំងវិញ។ ជាទូទៅ លោកតែងតែលេងល្បែង ទិញបំបែកនេះបានជោគជ័យស្ទើរតែរាល់លើក ហើយបើលោកជាអ្នកឈ្នះ អ្នកដែលចូលលេងល្បែងនេះជាមួយលោក មានន័យថាក្រុមលក់ខ្លួនអោយលោកនាយករដ្ឋមន្ត្រី គឺជាអ្នកចាញ់… ថ្វីត្បិតតែពីដំបូងមើលទៅហាក់ដូចជាឈ្នះក៏ដោយ។ មានអ្នកចូលលេងល្បែងទិញខ្លួនលក់ខ្លួនជាមួយលោក ហ៊ុន សែន តិចនាក់ណាស់ ដែលមិនរលាយបាត់មុខពីឆាកនយោបាយ។ ប្រសិនបើនៅមានមុខក្នុងឆាកនយោបាយ ក៏គេកំរឃើញពួកគាត់បានតំណែងអ្វីធំដុំ ឬតំណែងដែលមានឥទ្ធិពលក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឬក្នុងជួរគណបក្សប្រជាជនណាស់។ អ្នកដែលលក់ខ្លួនអោយលោក ហ៊ុន សែន ភាគច្រើនទទួលតំណែងធំបំផុត ត្រឹមមានមុខងារជាសត្វសេក ត្រូវលោកប្រើអោយស្រែកជេររករឿងអ្នកកាសែត ជេរអតីតមនុស្សនៅក្រុមជាមួយគ្នា ឬទុកអោយស្រែកការពារសម្តេចតេជោប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់តែប៉ុណ្ណោះ។
ថ្វីត្បិតតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាជនខ្លាំងជាប់លេខមួយក្នុងការបំបែក និងរំលាយគូប្រកួត និងពង្រឹងអំណាចខ្លួនក៏ដោយ លោកទទួលបានពិន្ទុទាបណាស់ ក្នុងការគោរពសិទ្ធិមនុស្ស ការផ្តល់យុត្តិធម៌សង្គម ការបំបាត់អំពើពុករលួយ និងការការពារសម្បត្តិធម្មជាតិ។ នេះបើតាមសេចក្តីរាយការណ៍នានារបស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។
ដូចនេះ តើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបុរសខ្លាំងមែន ឬមិនមែន? បើតាមការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ អ្នកដឹកនាំ ដែលខ្លាំងយកអំពើហិង្សា មកដោះស្រាយបញ្ហា មិនមែនជាមេដឹកនាំប្រកបដោយគុណធម៌ទាំងដប់ ឬហៅថាទសពិធរាជធម៌នោះទេ។ អ្នកដឹកនាំដែលមានគុណធម៌ទាំងដប់នោះរួមមាន ការដឹកនាំប្រកបដោយទាន មានទឹកចិត្តពោរពេញដោយក្តីអាណិតអាសូរ ស្គាល់សុខនិងទុក្ខ ជួយសង្រ្គោះប្រជារាស្រ្តដូចកូនបង្កើតរបស់ខ្លួន។ ដឹកនាំដោយមានសីលធម៌ល្អ ចេះគោរពច្បាប់ប្រទេស គឺរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ចេះបរិច្ចាគប្រកបដោយក្តីលះបង់ខ្ពស់ លះបង់ប្រយោជន៍ខ្លួន គិតដល់ប្រយោជន៍រាស្រ្ត និងជាតិជាធំ និងដឹកនាំដោយមិនឆាប់ខឹងក្រោធ ឆេវឆាវខុសទំនង គ្មានហេតុផលជាដើម។
ទោះជាយ៉ាងណាក៏ដោយ បើតាមការអះអាងរបស់មនុស្សដែលរិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្មានសំចៃមាត់ គឺលោក ប្រ៊ែដ អាដាម (Brad Adam) នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លោកនៅតែចាត់ទុកថា លោក ហ៊ុន សែន ជាបុរសខ្លាំង ដោយ លោកប្រដូចលោក ហ៊ុន សែន ទៅនឹងជនផ្តាច់ការមួយចំនួន មាន បេន អាលី (Ben Ali) មូបារ៉ាក់ (Mubarak) និងហ្គាដាហ្វី (Qaddafi) ជាដើម។ ពួកមេដឹកនាំ នៃពិភពអារ៉ាប់ទាំងនេះសុទ្ធតែជាមេដឹកនាំផ្តាច់ការ យកការគំរាមគំហែង និងអំពើហិង្សាជាមធ្យោបាយ ហើយទើបនឹងត្រូវគេបណ្តេញចេញពីអំណាច នាពេលថ្មីៗនេះ៕
Your degree = SHIT
CPP = TOILET
You = ASSHOLE
ស៊ីភីភី មានន័យថា:” ស៊ី=កុម្មុនីស្ត , ភី=ប្រជាជន, ភី=គណៈបក្ស” “Communist Prople Party”.
អា bol ទស្សនរបស់ឯងជាជនផ្តាច់ការ មិនចង់អោយអាណាល្អជាង ៧ មករាឯងទេ ។ និយាយអីចឺងដឹងទេថាមនុស្សណាខ្លះលក់ក្បាលអោយយួន ឯងនិយាយនេះត្រូវច្រើនណាស់ គីអាខ្វាក់ ព្រោះអោយតា យួន ៩៩ ឆ្នាំក៏បាន កោះត្រល់អោយគេហើយអង្គុយ និង និយាយការពាងអោយគេ ៥ ម៉ោង ២០ នាទី ទៀត ។ ចុះ អាថៃវិញ វាចាញ់ខ្មែរអំពីប្រាសាទព្រះវិហារ ដល់តុលាកាអន្តរជាតិ តាំងពិជិដូន ជិតាវា វានៅតែទាមទា ចុះ ហ៊ុន សែន វាអោយកោះត្រល់ទយួន ហើយការពាអោយយួន ៥ ម៉ោង ២០ នាទី ទៀត អត់អោយអាណាសួរមួយម៉ាត់ណា ជាស្អីទៅ កុំភ្លើពេក អា bol ។
គេល្អអោយល្អទៅ ជាពិសេសខ្មែរ កុំអោយដូចអាខ្វាក់បានហើយ ឫ ចង់អោយអញសសើរតែអាខ្វាក់មួយ ។ ប្រាប់ ឯងទៅ អា bol អញជាមនុស្សចុងក្រោយគេហើយដែលជេរអាខ្វាក់ ដល់ពេលដែលស្អប់ ជេរ ១០ដង មួយថ្ងៃ អា។ កាលមុនអញគិតថាប្រទេសមានសង្គ្រាមមានគំនិណថាទុក អោយមានការកែប្រែ និង យល់ថា ហ៊ុន សែន ក៏ជាវិរជនដែរ តែរងចាំ ១៥ ឆ្នាំចាំមើល អត់កើតការអី ។ ចុងក្រោយ អញមាន គំនិនមួយគឺថា ជនជាតិ និង ប្រជាជនខ្មែរទាំងអស់ មានកតព្វកិច្ចបូជាដើម្បីជាតិ មាតុភូមិ និង គ្មានកតព្វកិច្ចក្នុងការបំផ្លាញជាតិ នោះទេ ។ កុំនឹកគុណដល់ ហ៊ុន សែន និង ៧ មករា ពេក ។ ៧ មករា មានលក្ខណវិជ្ជមាន និង អវិជ្ជមាន ច្រើនណាស់ដែរ ។ ប្រាប់ទៅ អញក៏ជាកូនចៅអ្នករំដោះ ៧ មករាដែរ តែ ឧពុក អញស្លាប់ហើយព្រោះ ៧មករា ។ កុំដឺងគុន ហ៊ុន សែន និង ៧ មករា ហើយបំផ្លាញជាតិ …. បើមិនចេះគិតមានតែ មិនមែនខ្មែរ …យួន ??
លោក ស៊ីវ ស៊ីចាន់ មិនបានរំដោះខ្មែរពី ព៉ុល ពត ហើយជួយខ្មែរ អែណាំ??????
ar kvak