បទសម្ភាសន៍​ជាមួយ​លោក ស៊ូ​ប៊ែ​ឌី​៖ ខ្ញុំ​ចង់ឲ្យ​ប្រទេស​កម្ពុជា វិលត្រឡប់​ទៅរក​ស្ថានភាព​ធម្មតា​វិញ ឲ្យបាន​ឆាប់រហ័ស

ដោយ៖​ តាំង វីដា​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក សុរិយា ស៊ូ​ប៊ែ​ឌី ផ្តល់បទសម្ភាសន៍ជាមួយVOD កាលពីថ្ងៃ​ព្រហស្បតិ៍/​តាត ឧត្តម

លោក សុរិយា ស៊ូ​ប៊ែ​ឌី ផ្តល់បទសម្ភាសន៍ជាមួយVOD កាលពីថ្ងៃ​ព្រហស្បតិ៍/​តាត ឧត្តម

​អ្នករាយការណ៍​ពិសេស​អង្គ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ទី​១៧ ខែ​មករា ឆ្នាំ​២០១៤​។ អំឡុង​ទស្សនកិច្ច​លើក​នេះ លោក​ស៊ូ​ប៊ែ​ឌី បាន​ជួប​នូវ​តួអង្គ​សំខាន់ៗ​ក្នុង​កម្ពុជា រួមមាន ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​-​រដ្ឋសភា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដោយ​បាន​ពិភាក្សា​បញ្ហា​ជាច្រើន រួម​នឹង​បាន​ផ្តល់​អនុសាសន៍​កែលម្អ​ផងដែរ ។ VOD បាន​ជួប​ធ្វើ​បទសម្ភាសន៍​ផ្ទាល់​ជាមួយ លោក ស៊ូ​ប៊ែ​ឌី ដោយ​បាន​សាកសួរ​សំណួរ​មួយចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស បញ្ហានយោបាយ និង​ការរំពឹងទុក​របស់​លោក​សម្រាប់​ទស្សនកិច្ច​លើក​ក្រោយ​។

VOD៖ ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៣​នេះ តើ​លោក​យល់ថា មាន​លក្ខណៈ​យ៉ាងដូចម្តេច​?

ស៊ូ​ប៊ែ​ឌី​៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​ប្រសើរ បើ​គិត​ចាប់​ពី​ក្រោយ​ការបោះឆ្នោត ខែ​កញ្ញា ដល់​ខែ​ធ្នូ បាតុកម្ម​អហិង្សា កើតមាន​ជា​បន្តបន្ទាប់ ប្រទេស​មាន​សន្តិភាព និង​វិន័យ​។ ខ្ញុំ​សប្បាយចិត្ត ដែល​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា បាន​ដំណើរការ​យ៉ាង​ល្អ តែ​អ្វី​ដែល​សោកស្តាយ​នោះ គឺ​ការបង្ក្រាប​ដោយ​ហិង្សា កើតឡើង​កាលពី​ថ្ងៃ​ទី​០២ ទី​០៣ និង​ទី​០៤ ខែ​មករា ដែល​ធ្វើឲ្យ​ខ្ញុំ​មិន​សប្បាយចិត្ត​។ ហេតុអ្វី​បានជា​មាន​ការប្រើ​ហិង្សា ដោយ​កម្លាំង​សមត្ថកិច្ច ទៅលើ​បាតុករ​។ ខ្ញុំ​បាន​លើក​បញ្ហា​ទាំងនេះ ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី និង​បាន​ជជែក​គ្នា​យ៉ាង​ស្និទ្ធស្នាល អស់​ពេល​ជាង ៣​ម៉ោង​កន្លះ​។ ខ្ញុំ​សង្ឃឹមថា ទង្វើ​បង្ក្រាប​បែប​នោះ នឹង​មិន​កើតមានឡើង​ជា​ថ្មី នៅ​ថ្ងៃ​ខាងមុខ ហើយ​ខ្ញុំ ក៏​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ បន្ត​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​សន្តិវិធី​។​

VOD៖ ពាក់ព័ន្ធ​នឹង​អនុសាសន៍​ដែល​លោក បាន​ដាក់​ជូន​រដ្ឋាភិបាល​កន្លងមក តើ​សង្កេតឃើញថា ចំណុច​អ្វី​ខ្លះ ដែល​ត្រូវបាន​យក​ទៅ​អនុវត្ត ហើយ​ចំណុច​អ្វី​ខ្លះទៀត ដែល​លោក នឹង​ជំរុញ​បន្ថែម​?

ស៊ូ​ប៊ែ​ឌី​៖ ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​បាន​ពិភាក្សា​ផ្ទាល់​ជាមួយ​លោក នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាល​ពី​បញ្ហា​ប្រឈម​បច្ចុប្បន្ននេះ​។ ពួក​គាត់ បាន​ស្តាប់ និង​យល់​ស្រប​តាម​អ្វី​ដែល​ខ្ញុំ​បាន​ជំរុញ ដូច្នេះ ខ្ញុំ​សង្ឃឹមថា កំណែទម្រង់​ដែល​លោកនាយក​រដ្ឋមន្ត្រី បាន​សន្យា​ជាមួយ​ខ្ញុំ សហ​គមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ ឆ្លើយតប​ទៅនឹង​អនុសាសន៍ គឺ​នឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធិ នៅ​ឆ្នាំ​២០១៤ ២០១៥ និង​ឆ្នាំ​ខាងមុខ​។​កំណែទម្រង់​ដែល​បាន​លើកឡើង​នោះ​គឺ ប្រព័ន្ធតុលាការ កំណែទម្រង់​សភា និង​ប្រព័ន្ធ​បោះឆ្នោត រួម​នឹង​បញ្ហាដីធ្លី ការផ្តល់​កម្មសិទ្ធិ​លើ​ដីធ្លី កង្វះខាត​ទទួលខុសត្រូវ និង​អវត្តមាន​នៃ​ដំណោះស្រាយ​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​។​

VOD៖ តើ​អ្វី​ជា​គោលដៅ​សំខាន់​នៃ​បេសកកម្ម​របស់​លោក លើក​នេះ​?

​ស៊ូ​ប៊ែ​ឌី​៖ គោលដៅ​សំខាន់​នៃ​បេសកកម្ម​របស់​ខ្ញុំ​លើក​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​ដំណើរការ និង​ការរំពឹងទុក​ចំពោះ ការបង្កើត​គណៈកម្មកា​រ​ជាតិ​ឯករាជ្យ​ស្តីពី​សិទ្ធិមនុស្ស​ពិតប្រាកដ​មួយ​។ គណៈកម្មការ​នេះ អាច​ជួយ​ឲ្យ​អ្នក​ដែល​មាន​ក្តី​បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស អ្នក​រង​ការបំពាន អាច​ស្វែងរក​ដំណោះស្រាយ និង​យន្តការ​ការពារ​សមស្រប​។ សម្រាប់​កម្ពុជា​បច្ចុប្បន្ន​នេះ ខ្ញុំ​ឃើញ​ថា មិន​មាន​ស្ថាប័ន​បែប​នេះ​ឡើយ ដែល​បណ្តាល​ឲ្យ​អ្នក​មាន​បញ្ហា​ភាគច្រើន ប្រមូលផ្តុំ​តាម​ដងផ្លូវ ធ្វើ​កូដកម្ម បាតុកម្ម ទាមទារ​សិទ្ធិ និង​សេរីភាព​។ ខ្ញុំ​គិតថា ការបង្កើត​គណៈកម្មកា​រ​នេះ អាច​ជួយ​ឲ្យ​ជនរងគ្រោះ​ទាំងអស់ អាច​ស្វែងរក​យន្តការ​ដោះស្រាយ​ដ៏​ទុកចិត្ត ដូច​បណ្តា​ប្រទេស​ដទៃ​ទៀត ហើយ​ដំណើរការ​គណៈកម្មការ​នេះ គប្បី​មាន​សង្គម​ស៊ីវិល ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​ជា​ដើម​ចូលរួម ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​អ្នក​ដែល​មក​ស្វែងរក​ដំណោះស្រាយ​។ ខ្ញុំ​យល់​ថា គណៈកម្មការ​នេះ ត្រូវ​បង្កើត​ឡើង​បន្ទាប់ពី​ការ​ផ្តល់​ទំនុកចិត្ត ដោយ​ភាគី​ពាក់ព័ន្ធ រួម​មាន​មន្ត្រី​បក្ស​កាន់​អំណាច បក្សប្រឆាំង មន្ត្រី​អង្គការសហប្រជាជាតិ សង្គម​ស៊ីវិល និង​សកម្មជន​សិទ្ធិ​មនុស្ស​ជា​ដើម​។​

VOD៖ តើ​លោក​មាន​សុទិដ្ឋិនិយម​កម្រិត​ណា​ចំពោះ​កំណែទម្រង់​ទាំងនោះ​?

​ស៊ូ​ប៊ែ​ឌី​៖ សម្រាប់​លើក​នេះ ក្រោយពី​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី បើ​សង្កេត​តាម​ភាសា និង​ការទំនាក់ទំនង យើង​អាច​កំណត់​បាន​ពី​ការយកចិត្តទុកដាក់រ​បស់​គាត់​។ ខ្ញុំ​ប្រាកដថា គាត់ មាន​ឆន្ទៈ​ក្នុងការ​ធ្វើ​កំណែទម្រង់ ព្រោះនេះ​ជា​ផ្លូវ​តែ​មួយគត់ ដើម្បី​បន្ត​ការដឹកនាំ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ការបង្រួបបង្រួម​ជាតិ ក្នុងនាម​ជា​អ្នក​កាប់​កាន់អំណាច ដែល​ត្រូវតែ​ធ្វើ​។ ហើយ​ជា​មូលហេតុ ដែល​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ខ្ពស់​សម្រាប់​ទស្សនកិច្ច​លើក​នេះ ជាជាង​លើក​មុនៗ​។​

VOD៖ តើ​លោក នឹង​ពិចារណា​យ៉ាងណា ប្រសិនបើ​គណបក្ស​ទាំង​ពីរ ស្នើ​លោក ឬ​អង្គការ​សហប្រជាជាតិ​ជា​ភាគី​មួយ ជួយ​ដោះស្រាយ​បញ្ហានយោបាយ​?

​ស៊ូ​ប៊ែ​ឌី​៖ ខ្ញុំ បាន​ចំណាយពេល​ផ្ទាល់ខ្លួន​ជាច្រើន ខណៈ​ខ្ញុំ​មាន​អាយុ​ជាង ៥០​ឆ្នាំ​មកហើយ ខ្ញុំ​បាន ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ដូច្នេះ ប្រសិនបើ​មាន​សំណើ​ពី​គណបក្ស​ទាំង​ពីរ សុំ​ជា​ជំនួយ​ក្នុង​ការដោះស្រាយ​បញ្ហានយោបាយ​។ យើង​នឹង​ធ្វើ​ការពិចារណា​ដោយ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន អ្វី​ដែល​យើង​អាចជួយ និង​អ្វី​ដែល​ពួក​គេ​ចង់ឲ្យ​យើង​ជួយ​។ តែ​ចុងក្រោយ​គឺ អាស្រ័យ​លើ​ការ​សម្រចចិត្ត​គណបក្ស​ទាំង​ពីរ ដោយ​ផ្អែក​លើ​ផលប្រយោជន៍​រួម​។ ជាមួយ ប្រសិនបើ​គណបក្ស​ទាំង​ពីរ ពិត​ជា​ចង់ឲ្យ​ខ្ញុំ​ជួយ ខ្ញុំ​នឹង​ពិចារណា​សំណើ​នោះ​ភ្លាមៗ​ដោយ​យកចិត្តទុកដាក់​។​ខ្ញុំ​ធ្លាប់បាន​ដឹង​ថា កន្លងមក មាន​ការចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង ក្រុមការងារ​របស់​បក្ស​។ ខ្ញុំ​គិត ពួក​គាត់​សុទ្ធតែ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​ពួកគាត់​សុទ្ធ​តែ​ចង់​ធ្វើឲ្យ​កម្ពុជា​រីកចម្រើន​។ ដូចនេះ ខ្ញុំ​សង្ឃឹមថា ថ្ងៃ​ណា​មួយ ពួកគាត់ នឹង​យល់​ច្បាស់ ហើយ​ស្វែងរក​មធ្យោបាយ​តាម​ការបង្រួបបង្រួម​ជាតិ​។ ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​លើក​នេះ ខ្ញុំ ទទួល​សារ​សំណើ​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ពី​លោក សម រង្ស៊ី មក​លោក​ហ៊ុន សែន​វិញ​។ ពួកគាត់ សុទ្ធតែ​មាន​ជំហរ​ផ្ទាល់ខ្លួន ហើយ​ក៏​យល់​ច្បាស់​ពី​យល់​ពី​ជំហរ​ម្ខាងៗ តែ​បញ្ហា​គឺ​ការស្វែងរក ចំណុចរួម ដើម្បី​ឈានដល់​ការព្រមព្រៀង​គ្នា​។ កត្តា​នេះ​ខ្ញុំ​សង្ឃឹមថា តួអង្គ​សំខាន់ៗ​នៅ​កម្ពុជា ជួយ​ផ្តល់​ជា​ជំនួយ​ដោះស្រាយ​បញ្ហា​នេះ​។​

VOD៖ តើ​លោក​បាន​ពិភាក្សា​ពី​បញ្ហា​ប្រាក់​ឈ្នួល​របស់​កម្មករ​យ៉ាង​ដូច​ម្តេច​ខ្លះ​?

ស៊ូ​ប៊ែ​ឌី​៖ បាទ​ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​យូរ​ជា​មួយ​លោកនាយក​រដ្ឋមន្ត្រី​អំពី​បញ្ហា​នោះ អំឡុង​ពេល​ដែល​ខ្ញុំ​ជួប​ជាមួយ​គាត់​។ ខ្ញុំ​បាន​និយាយ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ថា ខ្ញុំ​ដឹង​ពី​ថ្លៃ​ចំណាយ​សម្រាប់​ការរស់នៅ​នៅក្នុង​ប្រទេស​នេះ​។ ខ្ញុំ​ធ្លាប់បាន​ទៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ បាត់ដំបង ខ្ញុំ​ដឹង​ពី​ការ​ថ្លៃ​ចំណាយ​សម្រាប់​រស់នៅ ប្រាក់ខែ​ទាប និង​ខ្ពស់ នៅ​តំបន់​ទាំងនោះ​។ ដូច្នេះ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ក្នុង​មួយខែ ខ្ញុំ​ឮ​ថា វា​ជា​ការទាមទារ​មិន​សម​ហេតុផល ដែល​ប្រទេស​នេះ​មិន​អាច​ផ្ដល់​ជូន​តាម​ការទាមទា​រ​បានទេ​។ វា​គួរតែ​មាន​សមភាព​ទៅ​នឹង​និរន្ត​ភាព​នៃ​ការបែងចែក ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ក្នុងប្រទេស​។ វា​មាន​ចន្លោះ​នៅក្នុង​នោះ ហើយ​ចន្លោះ​នោះ​មាន​ទំហំ​ធំ​រវាង​អ្នកមាន និង​អ្នកក្រ​។ ដូច្នេះ យើង​ត្រូវតែ​ពង្រួញ​ចន្លោះ​នោះ​ឲ្យ​តូច​រវាង​អ្នកមាន និង​អ្នកក្រ​។ តើ​វា​ត្រូវ​ធ្វើ​យ៉ាងម៉េច​? ដើម្បី​ឲ្យមាន​និរន្តភាព​នេះ  ប្រទេស​នេះ​ត្រូវ​មាន​ក្រុមការងារ បង្កើត​ជា​យន្តការ ដើម្បី​បែងចែក​ឲ្យបាន​ស្មើគ្នា ព្រោះ​កម្មករ​បាន​ប្រឹងប្រែង​ធ្វើការ ដើម្បីឲ្យ​ការនាំ​ចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​។ នេះ​ហើយ​ដែល​ត្រូវ​បែងចែក​ប្រាក់​ឈ្នួល​ឲ្យបាន​សមរម្យ ប្រាក់​ឈ្នួល​មូលដ្ឋាន​។  នេះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​មាន​ការរីកចម្រើន​ក្នុង​សំណើរ​នេះ​។ ខ្ញុំ​ក៏​បាន​ស្នើសុំ​ឲ្យ​បង្កើត​យន្តការ ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​មូលដ្ឋាន​របស់​ជាតិ​។ ប្រសិនបើ​វិទ្យាស្ថាន​ដែល​មាន​ស្រាប់​នេះ​មិន​ផល​ប្រយោជន៍​ទេ វិទ្យាស្ថាន​ថ្មី​គួរតែ​ត្រូវ​បង្កើតឡើង ហើយ​វា​គួរតែ​យកទៅ​ធ្វើការ​សិក្សា និង​វិភាគ​ទិន្នន័យ​សេដ្ឋកិច្ច និង​ធ្វើ​ការស្រាវជ្រាវ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ប្រាក់​ឈ្នួល​នោះ ដែល​មាន​តម្លៃ​ទៅលើ​ផ្នែក​ផ្សេងៗ​។​

VOD៖ ពលរដ្ឋ និង​យុវជន​កម្ពុជា​មួយចំនួន មិន​សប្បាយចិត្ត​នឹង​រូបលោក តើ​លោក​យល់​យ៉ាងម៉េច​ដែរ​?

​ស៊ូ​ប៊ែ​ឌី​៖ ខ្ញុំ​គិតថា យុវជន​នា​ពេលបច្ចុប្បន្ន​នេះ ពួក​គេ​គួរតែ​សប្បាយ រីករាយ ចំពោះ​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​ប្រទេស​នេះ​។​ទោះបីជា​ពួក​គេ​មិន​សប្បាយចិត្ត ពួកគេ​នឹង​ទទួលស្គាល់​នូវ​សារសំខាន់​នៃ​អ្វីដែល​ខ្ញុំ​ធ្វើ​នាពេលនេះ នៅ​ពេល​ឆាប់ៗ​ខាងមុខ​។ នេះ​ជា​អ្វី​ដែល​ពួកគេ​វាយ​ប្រហារ​ខ្ញុំ ទោះបីជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា នៅពេលដែល​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ខ្ញុំ​(​កាលពី​ដំណើរ​ទស្សន​កិច្ច​លើក​មុន​) តែ​អ្នក​ថ្ងៃ​អនាគត ពួកគេ​នឹង​ដឹង​។ មាន​យុទ្ធនាការ​នៅលើ​បណ្ដាញ​សង្គម ហ្វេ​សប៊ុក ដែល​គាំទ្ររ​ខ្ញុំ​។ យុវជន​ជាច្រើន​នៅ​ក្នុង​​ប្រទេស​នេះ ចង់​ឃើញ​ពួក​គេ​មាន​អនាគត​ភ្លឺ​ចញ្ចែង​ដោយ​ខ្លួនគេ​។​បើ​ខ្ញុំ​ព្យាយាម​ជួយ​ពួកគេ​ឲ្យមាន​អនាគត​ភ្លឺស្វាង ខ្ញុំ​មិនដឹងថា​ហេតុ​អី​បាន​ជា​ពួកគេ​មិន​សប្បាយចិត្ត​នឹង​ខ្ញុំ​ទេ​។​ជា​ចាំបាច់ ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ​សម្រាប់​បេសកកម្ម​លើក​ក្រោយ​របស់​ខ្ញុំ ដើម្បី​វាស់វែង​ការរីក​ចម្រើន​​ដែល​ខ្ញុំ​បាន​ធ្វើ ថា​តើ​ប្រទេស​នេះ​វិវត្ត​ទៅ​មុខ​យ៉ាង​ណា​។​

VOD៖​ជា​ចុងក្រោយ តើ​លោក​ចង់ឲ្យ​ស្ថានភាព​នយោបាយ​ប្រទេស​កម្ពុជា មាន​ការប្រែប្រួល​បែបណា​?

​ស៊ូ​ប៊ែ​ឌី​៖ ខ្ញុំ​ចង់ឲ្យ​ប្រទេស​កម្ពុជា វិល​ត្រលប់​ទៅរក​ស្ថិរភាព​វិញ​ឲ្យបាន​ឆាប់រហ័ស បើ​មិន​ដូច្នោះ គឺ​នឹង​មាន​បាតុកម្ម អំពើហិង្សា ការ​បង្ក្រាប​​ដោយ​ហិង្សា​លើ​ជន​គ្មាន​កំហុស ទ្រព្យសម្បត្តិ​រង​ការខូចខាត លទ្ធិប្រជាធិបតេយ្យ​ថយក្រោយ ហេតុនេះ ហើយ​ថ្នាក់ដឹកនាំ​គណ​បក្ស ត្រូវតែ​វិល​មក​រក​តុ​ចរចា រក​ដំណោះស្រាយ ដើម្បី​បញ្ចៀស​បញ្ហា​ទាំងនេះ ហើយ​បើ​ត្រូវការ​ខ្ញុំ គឺ​ខ្ញុំ​អាច​ជួយ​ជា​និច្ច​៕

​បទ​សម្ភាស​ន៍​នេះ ត្រូវ​បាន​ប្រែ​សម្រួល​ដោយ លោក តាំង វី​ដា និង​លោក ណុល ដា​រ៉ា​

​សរសេរ​មកកាន់​លោក តាំង វី​ដា តាមរយៈ​vida@vodhotnews.com

What Next?

Recent Articles

6 Responses to "បទសម្ភាសន៍​ជាមួយ​លោក ស៊ូ​ប៊ែ​ឌី​៖ ខ្ញុំ​ចង់ឲ្យ​ប្រទេស​កម្ពុជា វិលត្រឡប់​ទៅរក​ស្ថានភាព​ធម្មតា​វិញ ឲ្យបាន​ឆាប់រហ័ស"

  1. Phnom Penh says:

    សម្តេចតែងតែមានប្រសាសន៍ថា សម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាស្របច្បាប់។ សម្តេចតែងតែមានប្រសាសន៏ថា លោកសុរិយា ស៊ូប៊ែឌី ជាអ្នកនាំពាក្យអោយបក្សប្រឆាំង និងមិនចង់ជួបទេ។

    តែពេលនេះអ្វីៗហាក់ប្រែប្រួល១៨០ដឺក្រ សម្តេចជួបជាមួយលោកសុរិយា ស៊ូប៊ែឌី និងសម្តេចសូមអោយ លោកសុរិយា ស៊ូប៊ែឌី ជួយជំរុញឬ និយាយជាមួយបក្សប្រឆាំង អោយចូលសភា មិនតែប៉ុនណ្ណោះ សម្តេចថែមទាំងបញ្ជាក់អំពីចំនុចល្អ របស់បក្សប្រឆាំង ក្នុងការចូលសភា អោយលោកស៊ូប៊ែឌីស្តាប់។ គិតទៅសម្តេចពិតជាគិតគូរ អំពីប្រទេសជាតិ ខ្លាំងណាស់ ជាងជនណាៗទាំងអស់។

    ប៉ុន្តែសម្តេចហាក់ភ្លេច បញ្ជាក់អំពីផល អវិជ្ជមានអោយលោកស៊ូប៊ែឌីស្តាប់ផងដែរ ប្រសិនបើ បក្សប្រឆាំងចូលសភា ឧទាហរណ៏ ដូចជាការចូលសភារបស់បក្សប្រឆាំង គឺមានន័យថាទទួលស្គាល់លទ្ធផលឆ្នោតជាដើម។ល។

    សុភាសិតខ្មែរចំពោះក្រុមជនមានលុយនិងអំណាច តែងពោលថា “អោយតែបានខ្លួនប្រាណ មួយយប់ ទោះអស់ប៉ុន្មានក៏ហ៊ានដែរ”។ ឬ ភាសាសាមញ្ញនិយាយថា “អោយតែបាន សុីស៊្សីនមួយយប់ នោះនារីនោះ(បក្សប្រឆាំង) នឹងអស់តំលៃជានារី វ័យក្រមុំព្រហ្មចារី ឬថានឹងគ្មានន័យទៀតទេក្នុងសង្គមខែ្មរ”។

    តើសម្តេចកំពុងតែព្យាយាមសុីស៊្សីនរបស់បក្សប្រឆាំង អោយបានមែនទេ? តាមផ្លូវច្បាប់ ? តាមរយះ អសប? យុទ្ធសាស្រ្តឆ្លងភ្នំហើយរុះស្ពាន។

  2. Anonymous says:

    ប្រទេសក្រីក្រនៅអាស៊ី(ខ្មែរ)អ្នកក្រមានចំនួនច្រើន៩០ទៅ៩៥%។បើអ្នកកាន់អំណាចឆ្លាតយកអំ
    ណាចយកលុយទៅជួយអ្នកក្រទាំងនឹងនោះគឺសន្លឹកឆ្នោតយកទៅណាអស់។តែមិនអីចឹងទៅជា
    ឃុបឃិតជា១អាអ្នកមាននិងពួកអាបំបង់បាយអែបអប១ដំបស្វាធ្វើបាបអ្នកក្រ។ដល់ចឹងប្រហែល
    គ្មានផ្លូវសង្ឃឹមបានកៅអីដូចមីកាប៉ិចដែរហើយ។ភស្តុ័តាងជាក់ស្តែងនៅជិតយើងនឹងបក្សភឿថៃ
    (ជួយអ្នកក្រ)ចង់បោះ១០០ដងទៀតក៏នៅតែឈ្នះដែរ។ប្រយត្ន័លុយរលំសង្កត់លើងាប់ដូចល្បងរណ
    រិទ្ធ??

  3. Country Student says:

    Dear Mr. Subedi,

    Many thanks for your great work, Cambodian people very appreciate it.
    Youn does not mean bad in Cambodian language; to all Cambodians who are in the right mind Youn mean Vietnamese and it’s nothing more than that. In contrast, Youn in Vietnam are calling us, Cambodian, “Thang Meing” which is insulting in Vietnamese language, please make a note to that.
    Cambodian does not discriminate against all Vietnamese; Cambodian only against bad Vietnamese who plot on Cambodia by aggression, swallowing, expansionism taking over the whole Cambodia, genocide, eliminating our raise of origin etc….
    The bad Vietnamese took Champa, Kampucheakroam which is part of our land, and Lao. Nowadays it keeps on encroach border of our remained country; sending illegal Youn immigrants every day. Presently, Hun Sen government is under Vietnamese colony typically in a modern day.
    Due to the above issues, Cambodians are too worried; they talk to each other about it and want to do self-defend. When the people of Cambodian raise their concern to these issues, they are being accused of being racism toward Vietnamese. This is extremely unfair to my beloved Cambodian; in fact the word “racism” used to describe Cambodian people who are the true victims of Youn aggressors are the dirty political tactic by Youn and its puppet; such word being used to cover up and scare Cambodian not to stand up and liberate their country from aggressor.

    When one country being aggressed, encroached border, invaded by large number of illegal immigrants and colonized, and for the near future will becoming a minority on their own land by a bigger and stronger next door nation, the people of the victimized country just worry about it, talk about it, and want to protect themself accused of racism, that is a really unfair.

    In general Cambodian can be friend to good Vietnamese; we can love, live and work together no problem

    If Vietnamese gives up its old fashion idea, by not continue to aggress Cambodia, stop forcing us to join Indo China Federation lead by Viet , respect Cambodia sovereignty and independent state, stop illegal immigrants, Cambodia will consider Vietnamese as best friend of all in the world.

  4. Sankongborom says:

    Before time is not time. After time is too late.

  5. Chourn says:

    មែនហើយនេះជារឿងចម្លែកមែនស្រួលមិនស្រួលអង្គការសហប្រជាជាតិនិងសហគមន៍អឺរ៉ុបត្រូវ បានហ៊ុនសែនបោកមួយក្តារទៀតសល់តែក្តិដខោរ ហើយធ្វើឲ្យស្ថាបន័អង្គការសហប្រជាជាតិមាន ភាពអាម៉ាស់ដោយសារតែហ៊ុនសែនលេងមួយក្បាច់។ ដល់ពេលនោះបើអង្គការសហប្រជាជាតិ អាម៉ាស់មែនកុំបន្ទោសបក្សប្រឆាំងនៅកម្ពុជាព្រោះបក្សប្រឆាំងរួមទាំងសារព័ត៌មានធ្លាប់បកស្រាយ ពីអំណាចដ៍កាចសាហាវរបស់ហ៊ុនសែនរួចមកហើយ។

  6. Anonymous says:

    I believe that if you Mr Subedi want to see Cambodia back to normal , you should round up these people: Sam Rainsy, Kim Sokha ,Rong Chhun put them in the monkey’s cages and ship them to the zoo! Also we can make profit by selling tickets $ 1 admission fee for anyone wants to see these three monkeys.