ប្រទេស​បារាំង​បន្ដ​ជំរុញភាគី​នយោបាយ​កម្ពុជា​បញ្ចប់​ជម្លោះ តាមរយៈការចរចា​​

ដោយ៖​ នួន បូរិន​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

(រូបភាពពី empiresandallies.wikia.com)

(រូបភាពពី empiresandallies.wikia.com)

​សាធារណរដ្ឋ​បារាំង ដែល​តំណាង​ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស Laurent Fabius​ ជាថ្មី​ម្ដងទៀត​ទទូច​ដល់​ភាគី​គណបក្ស​នយោបាយ​កម្ពុជា ដែល​ជាប់ឆ្នោត​ត្រូវ​បន្ត​ជួបចរចា​ជា​បន្ទាន់ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ​ដែល​កំពុង​កើតមាន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​។​

​លោក Laurent Fabius  ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​វិទ្យុ​បារាំង RFI បាន​ថ្លែង​បញ្ជាក់​ដូចនេះ ខណៈ​លោក​ត្រូវបាន​ស្នើ​មក​កាន់​សភា​បារាំង កាលពី​ថ្ងៃទី១៤ ខែ​មករា ដើម្បី​ឆ្លើយ​តប​នូវ​ការសាកសួរ​អ្នក​តំណាងរាស្ត្រ បារាំង ដែល​ទាក់​ទិន​នឹង​នយោបាយ​បរទេស ដែល​រួម​ប្រទេស​កម្ពុជា​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា រដ្ឋាភិបាល​របស់​លោក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​នានា​របស់​អាជ្ញាធរ​កម្ពុជា​ទៅលើ​អ្នក​តវ៉ា​ និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​។

ការ​ជំរុញរបស់​ប្រទេស​បារាំង​ជាថ្មី​ម្ដងទៀត​នេះ គឺ​ចំ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉ារីស ថ្កោលទោស​ការប្រើ​អំពើ​ហិង្សា​ទៅលើ​បាតុករ ដែល​​បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​ហើយ មាន​ការចាប់ខ្លួន ២៣​នាក់​។ ជាមួយគ្នានេះ សមាជិកសភា អឹរ៉ុប ដែល​មាន​​សភា​បារាំង​ជា​សមាជិក ផង​ដែរ​នោះ បានទាមទារ​ឲ្យមាន​ការដោះលែង​ជន​ទាំង​២៣​នាក់​​នេះ​ជាបន្ទាន់​។

​បារាំង ​គឺជា​សហប្រធាន​សន្និសីទ​ក្រុង​ប៉ារីស​នៃ​កិច្ចព្រមព្រៀង២៣តុលា​១៩៩១ ​ដែល​នាំ​ឲ្យ​កម្ពុជា​បញ្ចប់​សង្គ្រាម​ស៊ីវិល​ពីរ​ទសវត្សរ៍ ហើយ​​​មាន​ការបើកចំហ​សេរីភាព​ពហុបក្ស មក​ដល់​ពេលនេះ​៕

សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

8 Responses to "ប្រទេស​បារាំង​បន្ដ​ជំរុញភាគី​នយោបាយ​កម្ពុជា​បញ្ចប់​ជម្លោះ តាមរយៈការចរចា​​"

  1. david Jame says:

    Vote rigging, vote cheating must be verified, recounted with international observers from UN.

    As I said before, most people are well awere that their votes were rigged and cheated by NEC and by CPP, by which State TV broadcated the elections results in very irregular, skeptical and hars way so as to pretending that CPP won elections.

    Most people living in the cities, towns, big provinces voted for CNRP, and the elections results counted at most polling stations showed that CNRP won a landslide elections. But NEC and CPP manipulated the elections result for their winning by cheating with the help of NEC and mass media, particularly, state TV!

    Real gold is being afraid of fire! CPP has no word to answer the truth!

    If CPP needs good image, honor and credit, CPP will allow to recount the ballot papers with the participation of the UN observers. NEC and Constitutional Council must play an independent role to make sure which party is the real winner? And then our nation will be living in peace, security and democratical society!

    But most people see that CPP is not willing to step down, must cling to power!

    I am sure if CNRP won elections whether CPP agree abondon power to the opposition peacefully! I have no hope! Or I am mistaken about politics of Cambodia!

  2. ប្រទេសបារាំងអើយ ! នៅក្នុងរឿងជម្លោះនយោបាយប្រទេសកម្ពុជា មកដល់ពេលឥឡូវនេះ

    ប្រទេស ដែលមានឥទ្ធិពលខ្លាំងបំផុត  រម្ងាប់ជម្លោះនេះបាន  មានតែបណ្តាមន្ត្រីជាន់ខ្ពស់នៃ

    មន្ទីរប៉ង់តាហ្គោន ស រ អា ឯណោះទៅវិញទេ ដែលសព្វថ្ងៃនេះពួកគេកំពុងតែតាមមើលពីលើ

    អំពីដំណើរជីវិតបុគ្គលខ្មែរម្នាក់ យ៉ាងជាប់លាប់  បើទោះបីជា  បុគ្គលម្នាក់នោះខំបំរះគេចខ្លួន

    ទៅពួននៅកន្លែង កំហែងមេឃណា ក៏គេរកឃើញដែរ ពីព្រោះពួកគេនេះហើយ បានលួចចាប់

    បុគ្គលខ្មែរម្នាក់នោះ ចាក់ទំលុះដោយម៉ាស៊ីន ពីក្រោមត្រចៀក លូកចូលទៅដល់ក្នុងខួរក្បាល

    ដើម្បីបង្កប់ សញ្ញាអត្តសញ្ញាណកម្ម តាំងពីគាត់ទើបមានអាយុ ៧ ឆ្នាំម្លេះ។ គេមានគំរោងការ

    ត្រឹមត្រូវរបស់គេហើយ ប្រទេសបារាំងអើយ !។

  3. ការពិត says:

    កុំមើលងាយបារាំងព្រោះបារាំងក៏ស្ថិតនៅក្នុងចំណោមប្រទេសទាំង៣ដែលតែងតែគាំទ្រ
    អាមេរីកាំងដើម្បីធ្វើសង្រ្គាមពាសពេញពិភពលោក(បារាំងអង់គ្លេសអាឡឺម៉ង់)។

  4. Ratha says:

    មិនថាទ្ចីបណា? ប្រទេសណា? ជនជាតិណា? ក្រុមណា?
    ប្រសិនមានជម្លោះគ្នាហើយនោះ មិនអាចបញ្ចប់បញ្ហាបានសោះ ក្រៅពីចូមរួមទុចរចារគ្នា
    ខ្មែរយើងក៏ចឹងដែរ ដរាបណាគ្មានកិច្ចចរចារវាងគូជម្លោះទេនោះ បញ្ហាមិនអាចបញ្ចប់បានដាច់ខាត
    ម្ល៉ោះហើយ ដល់ពេលហើយនៅ? រួមតុចរចាបញ្ចប់បញ្ហាទាំងនេះដើម្បីប្រទេសជាតិ ពូជអំបូរខ្មែរយើង។

  5. rayuth says:

    france cannot just say without action. france and other influential countries have to put pressure on the cpp and mr. hun sen to soften behavior and stance to accept advice to resume talks to find a solution to end the current political crisis. if cpp and mr. hun sen really love the nation and people and want development or progress in the country, they have to adopt advices and recommendations from friends-france, usa, european union, donors, etc to return freedoms and rights to citizens, allow people to use the democracy square to hold protests or demonstrates, release detained workers and human rights activists, take quick action to investigate into the shooting of the striking garment workers, election reform and a reelection in 2015 or 2016. do cpp and mr. hun sen agree to do so? cambodians wish to see the two psrties to resume a talk to end the political problem, not power sharing by leaving demands of people and other national issues unsolved. you canmot allow the same issues to happen in every year and every election. people do want to see that cambodia has real democracy and rule of law. also, people want to see the end of partisan, abuse of power, oppression, and the end of the authoritarian power. further, people want stability, security, stable development, etc. cambodians want and need a qualified, moral, decent, compassionate, intellectual leader to lead the country to progress and development, and restore the country reputation at the regional and intetnational level.

  6. rayuth says:

    I think that cambodia should consider inviting any person is intelligent, energetic, potential, nonbiased, and knowlegeable of cambodia politics and mediation to act as an arbitrator for the upcoming political. talk or negotiation to end the current political deadlock. no matter, whoever h/she is, but must know to lead thr talk or negotiation intelligently.

  7. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ពួកអារដ្ឋភិបាល ហ៊ុន សែន ល្ងង់ខ្លៅតពូជ
    ខំតាំងខ្លួនគិតថាខ្លួនឆ្លាតណាស់ខាងបោកប្រាស់ប្រជាជនខ្មែរនិងជនអន្តរជាតិ
    ការពិតគ្រប់ជាតិសាសន៍គេស្គាល់ខួរក្បាលលាមកពួកវាអស់ទៅហើយ
    មិនចាំបាច់ជួលពួកឆ្កែព្រុសគាំទ្រផ្កាប់មុខស៊ីខ្ទុះស៊ីឈាមជាតិ បើកដៃឱ្យពួកវា
    ប្រព្រឹត្តអំពើពុករលួយ ហើយខំបិទភ្នែកម្ខាងភ្លឺ បើកភ្នែកម្ខាងខ្វាក់ ឱ្យពួកវា
    ស៊ីសំណូកស៊ូកប៉ាន់ ដើម្បីគាំទ្រការពារអំណាចខ្លួន នៅដេកលើតំណែង
    នាយករដ្ឋមន្រ្តីគំនិតដ៍លាមកនេះទេ ។

  8. Chourn says:

    ដោយសាតែបារំាងហ្នឹងហើយបានជាប្រទេសខ្មែរមិនរីកចំរើននិងធ្វើឲ្យបាត់បងដីធ្លីទៅប្រទេសយួន។ ហើយនយោបាយបារាំងនៅថ្មីៗនេះចំពោះកម្ពុជាមិនមានអ្វីអស្ចារ្យនោះទេក្រៅតែពីវ៉ៃអែបសុីអបជា មួយរដ្ឋាភិបាលខ្មែរបច្ចុប្បន្ននោះទេ។ ទាល់តែសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុមមួយចំនួនចេញមុខ ថ្កោលទោសទើបបារំាងចេញមកតាមក្រោយ ចំជាអន់មែនបារាំង។