លោក ស៊ូប៊ែឌី បារម្ភ​ពី​ការ​ប្រើ​ពាក្យ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​នៅ​តាម​សាធារណៈ

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) យល់​ថា ការ​ប្រើប្រាស់​ពាក្យពេចន៍​ដែល​មាន​លក្ខណៈ​រើសអើង​ជាតិ​សាសន៍ អាច​ធ្វើ​ឲ្យ​កម្ពុជា ដើរ​ផ្ទុយ​នឹង​គន្លង​ប្រជាធិបតេយ្យ។ សម្រាប់ លោក ស៊ូប៊ែឌី ភាព​អនុគ្រោះ និង​ការ​ចុះ​សម្រុង​ជាតិ​សាសន៍ គឺ​ជា​កត្តា​សំខាន់​មួយ​សម្រាប់​អនាគត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ដោយ យាង សុជាមេត្តា
2014-01-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សុរិយា ស៊ូប៊ែឌី ៦១០
អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ធ្វើ​សន្និសីទ​កាសែត នៅ​ការិយាល័យ​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ មករា ឆ្នាំ​២០១៤។ RFA/Uon Chhin

ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី បាន​ថ្លែង​ថា លោក​បាន​លើក​បញ្ហា​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ស៊ូប៊ែឌី បាន​ថ្លែង​បន្ត​ទៀត​ថា លោក​ភ័យ​ព្រួយ​ចំពោះ​ការ​ប្រើ​ពាក្យ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម នៅ​តាម​ទី​សាធារណៈ​ដោយ​ក្រុម​អ្នក​ប្រឆាំង។ លោក​ថា ការ​ផ្សព្វផ្សាយ​គំនិត​រើសអើង​ជាតិ​សាសន៍ ឬ​ការ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍ ប្រឆាំង​ទៅ​នឹង​ក្រុម​មនុស្ស​ណា​មួយ​ដែល​មាន​ពណ៌​សម្បុរ ឬ​ដើម​កំណើត​ផ្សេង​ទៀត គឺ​ជា​សកម្មភាព​ផ្ទុយ​នឹង​សង្គម​ប្រជាធិបតេយ្យ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ស៊ូប៊ែឌី មិន​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង ថា​ជា​អ្នក​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍​នោះ​ទេ។

លោក សុរិយា ស៊ូប៊ែឌី៖ «ការ​ព្រួយ​បារម្ភ​ដែល​លើក​ឡើង​ដោយ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត ពី​ពាក្យ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម ដែល​ចោទ​ប្រកាន់​ថា ប្រើប្រាស់​ដោយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​នោះ នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ពិត​ជា​បាន​បញ្ជូន​សារ​នេះ​ដល់​ពួក​គេ។ ខ្ញុំ​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ភាព​អនុគ្រោះ និង​ការ​ចុះ​សម្រុង​ជាតិ​សាសន៍ គឺ​ជា​កត្តា​សំខាន់​មួយ​សម្រាប់​អនាគត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ផ្ញើ​លិខិត​ចំហ​មួយ​ជូន​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ សម្ដែង​ក្តី​បារម្ភ​អំពី​ការ​ប្រើប្រាស់​ពាក្យពេចន៍​រើសអើង​ជាតិ​សាសន៍ ប្រឆាំង​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លិខិត​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ហៅ​ជនជាតិ​វៀតណាម ថា “យួន” ក្នុង​កំឡុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ មករា ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ការ​រើសអើង​ជាតិ​សាសន៍​ណា​មួយ​នោះ​ទេ តែ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់​តែ​ចង់​ឲ្យ​ប្រទេស​កម្ពុជា អនុវត្ត​ច្បាប់​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​ចំពោះ​អំពើ​ឃោរឃៅ​ផ្សេងៗ បើ​ទោះ​ជា​ធ្វើ​លើ​ជាតិ​សាសន៍​ណា​ក៏ដោយ។ លោក យឹម សុវណ្ណ ថា ពាក្យ​ថា “យួន” គឺ​ត្រូវ​បាន​គេ​ប្រើ​តាំង​ពី​ដើម​មក​ម្ល៉េះ។

លោក យឹម សុវណ្ណ៖ «ពាក្យ​ហ្នឹង​ដែល​គេ​ប្រើ​តាំង​តែ​ពី​ដើម​មក យួន សៀម ថៃ អី​ហ្នឹង អា​ហ្នឹង​ជា​ពាក្យ​ដែល​គេ​ប្រើ​ធម្មតា ក៏ប៉ុន្តែ​ចេះ​តែ​យក​លេស​មួល​បង្កាច់​ក្នុង​ន័យ​ដើម្បី​ឲ្យ​ប៉ះពាល់​រូបភាព​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ តាំង​តែ​ពី​សម័យ​ដើម​មក គេ​តែង​តែ​ប្រើ​ពាក្យ​ហ្នឹង​ទៅ​ហើយ ដល់​មក​ទើប​សម័យ​នេះ​យក​ពាក្យ​នេះ​ថា​ញុះញង់»

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា ស្ថាប័ន​របស់​ខ្លួន​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​របស់​មនុស្ស​គ្រប់​រូប មិន​មែន​ការពារ​ត្រឹម​តែ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ហើយ​ថា​ការ​ទម្លាក់​កំហុស​លើ​ជនជាតិ​វៀតណាម និង​ការ​ស្តី​បន្ទោស​ពួក​គេ​ចំពោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ប្រឈម​ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច មិន​ត្រឹម​តែ​ទាញ​ចំណាប់​អារម្មណ៍​ចេញ​ឆ្ងាយ​ពី​កិច្ច​សន្ទនា ដើម្បី​ស្ថាបនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "លោក ស៊ូប៊ែឌី បារម្ភ​ពី​ការ​ប្រើ​ពាក្យ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​នៅ​តាម​សាធារណៈ"

  1. Country Student says:

    Dear Mr. Subedi,

    Many thanks for your great work, Cambodian people very appreciate it.
    Youn does not mean bad in Cambodian language; to all Cambodians who are in the right mind Youn mean Vietnamese and it’s nothing more than that. In contrast, Youn in Vietnam are calling us, Cambodian, “Thang Meing” which is insulting in Vietnamese language, please make a note to that.
    Cambodian does not discriminate against all Vietnamese; Cambodian only against bad Vietnamese who plot on Cambodia by aggression, swallowing, expansionism taking over the whole Cambodia, genocide, eliminating our raise of origin etc….
    The bad Vietnamese took Champa, Kampucheakroam which is part of our land, and Lao. Nowadays it keeps on encroach border of our remained country; sending illegal Youn immigrants every day. Presently, Hun Sen government is under Vietnamese colony typically in a modern day.
    Due to the above issues, Cambodians are too worried; they talk to each other about it and want to do self-defend. When the people of Cambodian raise their concern to these issues, they are being accused of being racism toward Vietnamese. This is extremely unfair to my beloved Cambodian; in fact the word “racism” used to describe Cambodian people who are the true victims of Youn aggressors are the dirty political tactic by Youn and its puppet; such word being used to cover up and scare Cambodian not to stand up and liberate their country from aggressor.

    When one country being aggressed, encroached border, invaded by large number of illegal immigrants and colonized, and for the near future will becoming a minority on their own land by a bigger and stronger next door nation, the people of the victimized country just worry about it, talk about it, and want to protect themself accused of racism, that is a really unfair.

    In general Cambodian can be friend to good Vietnamese; we can love, live and work together no problem

    If Vietnamese gives up its old fashion idea, by not continue to aggress Cambodia, stop forcing us to join Indo China Federation lead by Viet , respect Cambodia sovereignty and independent state, stop illegal immigrants, Cambodia will consider Vietnamese as best friend of all in the world.

  2. Chourn says:

    Dear Subedi,

    Your present in Cambodia is very valuable for Khmer people to live in peace and real demoracy like other developed countries. However, your important mission to work in Cambodia now is to observe human right abuse by Cambodia gov. killing 5 of workers and abnormal election recently. So your work is not about discrimination like about (YOUN word). This YOUN word is not serious that Khmer people used to call it for generations, especially from our ancestors since 1000 years ago. You should investigate more deeply about this YOUN word before you react or blame to opposition party in Cambodia otherwise your mission this time will be useless. You should interview with or listen more to Khmer people, not just listen only Mr. Ou Virak.