ដោយ៖ ឡាយ សាមាន
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com
អ្នកបឹងកក់ និងមន្ត្រីសមាគម IDEA តវ៉ានៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៧មករា (រូបថត ឡាយ សាមាន)
ប្រជាសហគមន៍បឹងកក់ និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រមាណ ៥០នាក់ នៅព្រឹកថ្ងៃសុក្រនេះ បានចេញដាក់ញត្តិនៅស្ថានទូតបរទេសប្រចាំនៅកម្ពុជាចំនួន៥ ដើម្បីឲ្យមន្ត្រីស្ថានទូតទាំងនោះនេះ ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស សហជីព និងសកម្មជនដីធ្លី ទាំង២៣រូប ដែលសមត្ថកិច្ចចាប់ឃុំ កាលពីថ្ងៃទី០២ និងទី០៣ ខែមករា។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃសុក្រនេះ ប្រជាសហគមន៍បឹងកក់ និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៥០នាក់ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឲ្យមន្ត្រីស្ថានទូតជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យដោះលែងសកម្មជនដីធ្លីរបស់ខ្លួន គឺលោក ចាន់ ពុទ្ធិស័ក្ក និង លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងសកម្មជននិងកម្មករ ២១នាក់ទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២និងទី៣ខែមករា។
នៅម៉ោង៩:១៥នាទីព្រឹកនេះ មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញមកទទួលញត្តិពីពួកគេ។ បន្ទាប់ពីមន្ត្រីស្ថានទូតអាមេរិកចេញមកទទួលញត្តិ ប្រជាសហគមន៍បឹងកក់ និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបន្តដំណើរទៅកាន់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាទៀត ដើម្បីដាក់ញត្តិដូចគ្នា។
បើតាមប្រជាសហគមន៍បឹងកក់ បន្ទាប់ពីដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រជាសហគមន៍បឹងកក់ នឹងបន្តដាក់ញត្តិនៅស្ថានទូតជប៉ុន អាឡឺម៉ង់ អង់គ្លេស និងអូស្ត្រាលី បន្តទៀត៕

សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ក្រុមនេះមានរបររកសីុខាងធ្វើបាតុកម្មសុទ្ធ រឿងអីក៏ឃើញក្រុមមួយនេះទាមទារនិងធ្វើបាតកម្មដែរ ក្រុមនេះពិតជាមានអ្នកគាំទ្រនៅពីក្រោយឧបត្ថម្ភ ទាំងមធ្យោបាយនិងសំភារះ ។ ក្រុមនេះក្លាយជាក្រុមបាតុកម្មអាជីពទៅហើយ កុំគិតថាការលើកឡើងនេះច្រណែននឹងមុខរបរនេះឱយសោះ ខ្ញុំគ្រាន់តែចង់ ប្រាប់ថា ធ្វើបែបនេះយូរៗវានឹងសាប ចំពោះបុព្វហេតុអី្វមួយដែលក្រុមខ្លួនកំពុងរងគ្រោះ ហើយចង់ទាមទាររកយុតិ្តធម៌ ហើយអំពើបែបនេះអាចក្បត់ឆន្ទះ ក្រុមបឹងកក់ដែលចង់បានយុតិ្តធម៌សំរាប់សហគមន៍ខ្លួន ។ ឃើញមុខដដែលបាតុកម្មគ្រប់រឿងទាំងអស់ ចង់ខាងទាមទារប្រាក់ខែកម្មករក៏ត្រូវ ខាងបាត់សារិធាតុក៏ត្រូវ ខាងបរិស្ថានក៏ត្រូវ ខាងបោះឆ្នោតក៏ត្រូវ ខាងយួនរំលោភយកដីព្រំដែនក៏ត្រូវ ខាងបញ្ចុះតំលៃប្រេង សាច់ជ្រូក សាច់ទា អង្ក ស្កស ទឹកត្នោតជូរ ក៏ត្រូវ …, បើកអាជីពជាក្រុមហ៊ុនបាតុកម្មតែម្តងទើបត្រឹមត្រូវ ព្រោះមានចំណូលចំណាយ ខាងពន្ធដា គួរត្រួតពិនិត្យមើលផង ក្រែងត្រូវបងពន្ធដារខ្លះ គ្មាននរណាបាតុកម្មរហូត មិនគិតរកសីុអីសោះហើយមានចំណូលចិញ្ចឹមជីវិតនោះទេ ។
They are very good and can help each other. Khmer help Khmer.
អង្វរសម្ដេច តេជោទៅ បើគាត់អាណឹតពួកភេរវករទាំង ២៣ នោះអាចដោះលែងបាន តែត្រូវកែរខ្លួនផង!!!
Yeh, wait until your own fucking son got beat up by the former Khmer Rouge police or got your ass kick out from your own house like in Boeng Kok…..then you know that why those people so upset!
I,Khmer, we do not completedly rule out there are need to express their voices and concerns which their willing is to bring justice for their community. Unfortunately if this group is used for every demonstrations and strikes as currently manipulated by someone then they will miss their mission!!