​ជាម យៀប​៖​ កម្ពុជា មិនទាន់​ត្រូវការ​ UN មក​សម្របសម្រួល​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ទេ​​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ ​បង្ហាញ​ពី​គោលជំហ​រថា កម្ពុជា មិន​ត្រូវការ​អង្គការសហប្រជាជាតិ និង​សហគ​មន៍​​អន្តរជាតិ មក​ជួយ​សម្របសម្រួល​ក្នុង​វិបត្តិ​នយោបាយ​នោះទេ​។​

​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​ព្រៃវែង លោក ជាម យៀប មានប្រសាសន៍ថា កម្ពុជា​មិន​ទាន់​ត្រូវការ​អង្គការ​សហ​ប្រជាជាតិ មក​ធ្វើជា​អ្នកសម្របសម្រួល​វិបត្តិ​នយោបាយ​នេះ​ទេ​។ លោក​បន្ថែមថា កម្ពុជា​នា​ពេល​នេះ មិន​ជាប់គាំង​នយោបាយ​ឡើយ ហើយ​​ក៏​កំពុងតែ​ដើរ​ទៅ​មុខ ដូច្នេះ​កម្ពុជា​មាន​សមត្ថភាព​អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​បាន​។ លោក​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សម្ប​ទាន ដោយ​ចូលមកក្នុង​សភា​រក​ដំណោះស្រាយ​ផ្ទៃក្នុង​វិញ​។

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែងថា​ប្រសិន​​បើ​ភាគី គណបក្សនយោបាយ​ទាំងពីរ ស្នើ​ទៅ​អង្គការសហប្រជាជាតិ សម្រាប់​ជំនួយ​ជា​អាជ្ញាកណ្តាល​នោះ លោក​នឹង​យក​ទៅ​ពិចារ​ណា​យ៉ាង​យកចិត្តទុកដាក់​។ លោក​បញ្ជាក់ថា អ្វីៗ​គឺ​អាស្រ័យ​លើ​ការចរចា​បស់​គណបក្ស​ទាំងពីរ ថា​តើ​អ្វី​ដែល​ល្អ​បំផុត និង​អាច​ជា​ប្រយោជន៍​​សម្រាប់​ជាតិ​។ លោក​បន្តថា អ្វីៗ អាស្រ័យ​តាមរយៈ​ការផ្សះផ្សារ និង​ការចរចា​រវាង​គណបក្ស​នយោបាយ​។​

​អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី យល់ឃើញថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​អាច​ដោះស្រាយបាន​ដោយ​មាន​ការចូលរួម​ពី​ព្រះមហាក្សត្រ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​នានា​ដើម្បី​ឲ្យ​កម្ពុជា​មាន​និរន្តរភាព​នយោបាយ​ទៅ​អនាគត​។​

VOD មិនទាន់​អាច​ទាក់ទង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រកាសថា បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ប្រជុំ​សភា​បាន ប្រសិនបើ​មាន​ការធានា​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ឡើងវិញ​។​

​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច បាន​ដាក់​លិខិត​ពីរ​ច្បាប់​ស្នើ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ពី​យន្តការ​ក្នុង​ការបញ្ចប់​ជម្លោះ​នេះ ដោយ​មាន​ចំណុច​សំខាន់ៗ​មួយចំនួន ដូចជា ស្នើ​ឲ្យ​គណបក្ស​ទាំងពី​ជួបចរចារ​គ្នា​ជជែក​រក​ដំណោះស្រាយ​រួម ស្នើ​ព្រះរាជតួនាទី​ព្រះមហាក្សត្រ​ធ្វើ​ជា​អាជ្ញាកណ្តាល ធ្វើកំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ស្នើ​ឲ្យមាន​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​នៅ​ពេល​គ្រប់ភាគី​មាន​ភាពទ័លច្រក​៕

សរសេរមកកាន់ កញ្ញា កាន់ វិច្ឆិកា​ តាមរយៈvicheika@vodhotnews.com

What Next?

Recent Articles

26 Responses to "​ជាម យៀប​៖​ កម្ពុជា មិនទាន់​ត្រូវការ​ UN មក​សម្របសម្រួល​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ទេ​​"

  1. Prey Veng says:

    លោក ជាម យៀបកាន់តែផ្តេផ្តាសមែនទែនហើយ បុកគេហើយរត់ មិនទាន់ដោះស្រាយ ចប់ផង។ តើនៅមានមុខអ្វីទៀត មកបកស្រាយបរិយាកាសនយោបាយ ប្រទេសជាតិ។ តើលោក ជាម យៀប ខ្លាំងជាងសម្តេចឬ ??? សម្តេចបានគិតគ្រប់ជ្រុងជ្រោយរួមមកហើយ ទើបសម្តេចសំរេចចិត្ត ជួបជាមួយ លោកស៊ូប៊ែឌី៕ សូមលោកបណ្ឌិតរត់ ជាម យៀប ស្ងាត់ស្ងៀម ប្រយត្ន័បាត់ដំណែង ក្នុងរដ្ឋសភា៕

  2. កំពង់ស្ពឺ says:

    បែណ្ឌីតជាម យៀបមិនត្រូវការ​UNទេ គាត់ត្រូវការបែណ្ឌីតជុំ កុសលវិញល្អជាង។
    ស្តាយណាស់សភាគួររើសជាម យៀបឲ្យធ្វើជាអ្នកនាំពាក្យវិញគ្រាន់បើជាងឈាង វុន។ជាម យៀបនិយាយឲ្យតែបាននិយាយប៉ុណ្ណោះ។​ ដូច ” សេកម្ចាស់មិនប្រើ”ចេះតែស្រែកឲ្យតែបានស្រែក ឲ្យឭសម្លេងតែប៉ុណ្ណោះ កុំឲ្យចៅហ្វាយនាយថាមិនធ្វោះការ…………………
    ឧ បណ្ឌិតជាម យៀប អើយ!!!!

    (អាចម៏ឡើងថ្លៃ)

  3. ក្បាច់សាមកុក says:

    ការងារអីចឹង មានលុយច្រើនម្លេះអាងាប់

  4. កំពង់ស្ពឺ says:

    បែណ្ឌីតជាម យៀបមិនត្រូវការ​UNទេ គាត់ត្រូវការបែណ្ឌីតជុំ កុសលវិញល្អជាង។
    ស្តាយណាស់សភាគួររើសជាម យៀបឲ្យធ្វើជាអ្នកនាំពាក្យវិញគ្រាន់បើជាងឈាង វុន។ជាម យៀបនិយាយឲ្យតែបាននិយាយប៉ុណ្ណោះ។​ ដូច ” សេកម្ចាស់មិនប្រើ”ចេះតែស្រែកឲ្យតែបានស្រែក ឲ្យឭសម្លេងតែប៉ុណ្ណោះ កុំឲ្យចៅហ្វាយនាយថាមិនធ្វើការ…………………
    ស្ងាត់មាត់បានមួយរយ៖ខ្លីព្រោះបុកគេស្លាប់ហើយរត់ អីឡូវចេញសម្តែងទៀតហើយ
    ឧ បណ្ឌិតជាម យៀប អើយ!!!!

    (អាចម៏ឡើងថ្លៃ)

  5. pp says:

    ស្តេចស្រុកខ្មែរ មកដល់ពេលនេះ មនុស្សស្លាប់៥នាក់ របួសជាង៤០នាក់ និងមានបាត់ខ្លួនរកមិនទាន់ឃើញ ជាច្រើនទៀត ទ្រង់នៅស្ងាត់ដូចគ្មានរឿងអ្វីកើតឡើង សុខ ទូច ចងអោយទ្រងឈរជាអាជ្ញាកណ្តាលយ៉ាងម៉េចទៅ មានតែជាម យ៉ាប់ទេដែលមុខក្រាស់ អួតខ្លួន ថាគាត់គ្រាន់បើ អាឡប់។

  6. យុវជនខ្មែរ says:

    ចុះម៉្តេចចង់ឲ្យទ្រង់ដោះស្រាយរឿងនយោបាយខ្លាំងយ៉ាងនេះ ទ្រង់មិនចេះទេអារឿងនយោបាយស្អីគេ

    ហ្នឹង បើសួរទ្រង់ពីរបាំបាឡេគេរាំយ៉ាងម៉េច ទើបទ្រង់អាចឆ្លើយបាន។​ដឹងឬនៅអស់លោក?????

  7. RITH says:

    អាឡប់សាតិជាម​យាប

  8. កម្មករ កសិករ says:

    ជាម យៀប , ចាំដល់ខ្មែរ បង្ហូរឈាម អោយអស់ ដូច របប ខ្មោច ប៉ុល ពត សិន ចាំហៅ

    អង្គការសហប្រជាជាតិ មកជួយ ឬ ? !

    ឬ ក៏ចង់អោយយួន មកជួយ ទៀត ទើប ត្រូវការ !

  9. Vanda says:

    United Nation is a mother father of the world. If no have UN in 1991 -1993 maybe Cambodia live alone. Mr : Chiem Yeap could think next new generation. If U N can help Cambodia have politic stable and finish crisis. I 100% agree. I die one day But I want to see my country strong, real democracy, real developing, Cambodia have better life and good income.

  10. Banh Bev says:

    I want Mr. BIG to be the Prime Minister in the next 8th term. Oh! He is too old to be then! Probably, RIP is the choice!

  11. killer says:

    ចាំដល់ទឹកដល់ច្រម៉ុះចាំចរចារ យឺតពេលអានាង ។ ទោះអង្វរក៏គ្មានអាណាគេស្តាប់សំដាច់ហ្អែងទៀត ដែរ អាបណ្ឌឹតរត់ ជៀម យ៉ាប់ ។

  12. ភេទឹកកក says:

    ជៀប យាប (អាឌែង នែនែ) គឺជាឆ្កែកបាលទី២ សម្រាប់ពូ្រសឲ្យ CPP ជាមួយ អា ឈាង វុន នៅរដ្ឋសភា ពួកអាពីក្បាលនេះគួរតែងាប់ ដោយ គៀបពង និងអារករនឹងធៀងត្នោត ទើបសមមុខវា ចាំមើឈាម អាក្រក់ដ៏ខ្មៅរបស់វា ប្រែទៅជាពណ៌អ្វី។ មួយទៀតក្រុមហ៊ុនពុករលួច របស់អា ជៀប យាប ដែលគ្រប់គ្រងដោយកូនប្រសាររបស់វា​(ឈ្មោះ លី ឈួង) បានលួចលុយពីរដ្ឋ តាមរយះដេញថ្លៃតែម្នាក់ឯងនោះ រាប់រយលាដុល្លាត្រូវប្រមូលមកឲ្យប្រជារាស្រ្តវិញ។

  13. Anonymous says:

    ប្រទេសក្រីក្រនៅអាស៊ី(ខ្មែរ)អ្នកក្រមានចំនួនច្រើន៩០ទៅ៩៥%។បើអ្នកកាន់អំណាចឆ្លាតយកអំ
    ណាចយកលុយទៅជួយអ្នកក្រទាំងនឹងនោះគឺសន្លឹកឆ្នោតយកទៅណាអស់។តែមិនអីចឹងទៅជា
    ឃុបឃិតជា១អាអ្នកមាននិងពួកអាបំបង់បាយអែបអប១ដំបស្វាធ្វើបាបអ្នកក្រ។ដល់ចឹងប្រហែល
    គ្មានផ្លូវសង្ឃឹមបានកៅអីដូចមីកាប៉ិចដែរហើយ។ភស្តុ័តាងជាក់ស្តែងនៅជិតយើងនឹងបក្សភឿថៃ
    (ជួយអ្នកក្រ)ចង់បោះ១០០ដងទៀតក៏នៅតែឈ្នះដែរ។ប្រយត្ន័លុយរលំសង្កត់លើងាប់ដូចល្បងរណ
    រិទ្ធ??

  14. កុនខ្មែរ says:

    អា យ៉ាប បណ្ឌិតបុកគេរត់ចេញមកព្រួសទៀតហើយ
    ខ្លួនឯងនឹងមិនទាន់ទទូលខុសត្រូវមុខច្បាប់ផងធ្វើជាឯងខ្លាំងស្អី
    បើខ្លាំងអោយតុលាការកាត់ទោសតាមច្បាប់ទើបគេហៅថា​ឯឧត្តម បណ្ឌិត ជៀម យៀប
    តែបើមិនហ៊ានអោយតុលាការកាត់ទោសទេគេនឹងហៅថាអា បណ្ឌិត រត់ ជៀម យ៉ាមជាងរាងរហូត។

  15. Country Student says:

    Dear Mr. Subedi and whoeve it may concern

  16. Country Student says:

    Dear Mr. Subedi,

    Many thanks for your great work, Cambodian people very appreciate it.
    Youn does not mean bad in Cambodian language; to all Cambodians who are in the right mind Youn mean Vietnamese and it’s nothing more than that. In contrast, Youn in Vietnam are calling us, Cambodian, “Thang Meing” which is insulting in Vietnamese language, please make a note to that.
    Cambodian does not discriminate against all Vietnamese; Cambodian only against bad Vietnamese who plot on Cambodia by aggression, swallowing, expansionism taking over the whole Cambodia, genocide, eliminating our raise of origin etc….
    The bad Vietnamese took Champa, Kampucheakroam which is part of our land, and Lao. Nowadays it keeps on encroach border of our remained country; sending illegal Youn immigrants every day. Presently, Hun Sen government is under Vietnamese colony typically in a modern day.
    Due to the above issues, Cambodians are too worried; they talk to each other about it and want to do self-defend. When the people of Cambodian raise their concern to these issues, they are being accused of being racism toward Vietnamese. This is extremely unfair to my beloved Cambodian; in fact the word “racism” used to describe Cambodian people who are the true victims of Youn aggressors are the dirty political tactic by Youn and its puppet; such word being used to cover up and scare Cambodian not to stand up and liberate their country from aggressor.

    When one country being aggressed, encroached border, invaded by large number of illegal immigrants and colonized, and for the near future will becoming a minority on their own land by a bigger and stronger next door nation, the people of the victimized country just worry about it, talk about it, and want to protect themself accused of racism, that is a really unfair.

    In general Cambodian can be friend to good Vietnamese; we can love, live and work together no problem

    If Vietnamese gives up its old fashion idea, by not continue to aggress Cambodia, stop forcing us to join Indo China Federation lead by Viet , respect Cambodia sovereignty and independent state, stop illegal immigrants, Cambodia will consider Vietnamese as best friend of all in the world.

  17. សែនសូកហ៊ុនស៊ី says:

    ពួកស្តេចយូកូមបាតផ្សាវាដូចតែគ្នាថាមេវាយាប់កូនមួយណាក៏យាប់ដែរ!!
    តែដល់ក្រុមអាបណ្ឌិតវិភាគបើដឹងថាស្តេចមិនកើតចេះតែរាំនិងតាត់ទិងណយៗហើយចេះតែចង់ឲ្យស្តេចទៀតនេះបានចំ
    ជាឡប់ឆ្គួតមួយពូជមែន!!!!
    ជិតរលាយហើយKingdom wonder!!!!

  18. គាំទ្រព្រោះ មានសក្កិ says:

    អាសត្វចៀមយ៉ាប់ វាមិនត្រូវការ UN ទេ ព្រោះអានរកនេះ វាស្តិតនៅក្រោមអំណាចរបស់ ពួកអាយ៉ង យួន។ សូមអោយអានរក នេះ ងាប់ឆាបផងចុះ​ព្រោះពលរដ ខ្មែរ លែងត្រូវការវាហើយ។

  19. david Jame says:

    សូមកុំរំខានព្រះមហាក្សត្រ ព្រះអង្គមិនអាចជួយបានទេ។ ការដែលព្រះអង្គចូលបើកប្រជុំ​សភាដំបូង​ មហាជនទូទៅបានយល់ពីDepart ការចេញជំហ៊ានរបស់ព្រះអាច​អោយមហាជនបានយល់ដឹងច្បាស់ណាស់ហើយ។

    ដូច្នេះ តួនាទីឯករាជ្យរបស់ព្រះអង្គមិនអាចកើតមានបានឡើយក្នុងកាលៈទេសនេះ ក្នុងបរិបទនយោបាយបច្ចុប្បន្ន។ ក្រៅពីរដ្ឋធម្មនុញ្ញ លក្ខណ់ពិសេសរបស់ព្រះមហាក្សត្រ មុនមានតំលៃខ្លាំងណាស់ដើម្បីជួយដោះស្រាយវិបត្តិនយោបាយក្នុងស្រុក។ ឥឡូវវាលែងមានបែបនោះទៀតហើយ។ សូមអ្នកវិភាគទាំងឡាយមេត្តាស្វែងយល់។

    ទស្សនៈក្មេងវត្ត យល់បែបនេះ ក៏ព្រោះតែទង្វើ សកម្មភាពការងារ និងព្រះរាជតួនាទីរបស់ ព្រះអង្គមិនត្រូវបានអ្នកនយោបាយអោយតំលៃ។ ឥទ្ធពលរបស់ព្រះអង្គមិនអាចធ្វើ អ្នកនយោបាយជើងចាស់ដូច តេជោ សែនកោតខ្លាចបានឡើយ។

    សូមមើលការចេញដំណើដំបូងរបស់ព្រះអង្គ គឹ បានយល់ច្បាស់ហើយ។

    សភាមាន១២៣ តែតំណាងរាស្រ្តរបស់បក្សប្រជាជនមានតែ៦៨ ក៏ព្រះអង្គចូលមកបើក ប្រជុំសភាលើកដំបូងដែរ។ នេះបង្ហញថា គ្មានឯកភាពជាតិ ហើយគ្មានសមត្ថភាពធ្វើ អោយមានឯកភាពជាតិដែរ។

    តើមានប្រយោជន៍ស្អីដែលត្រូវពឹងពាក់ព្រះអង្គនោះ?

    ពាក្យថា សន្តិភាព ស្ថេរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម មានតំលៃណាស់សំរាប់សេចក្តីសុខ និងការអភិវឌ្ឍ តែមិនមែនជាការគំរាមគំហែងយកប្រៀបលើដៃគូ ក្នុងនយោបាយឡើយ។​

    យុត្តិធម៌សង្គម និងការផ្សះផ្សារជាតិមានសារៈសំខាន់ដល់ប្រជារាស្រ្តទូទៅ!

  20. អាចារ្យលួច says:

    មិនត្រូវការUNទេបុ់នែ្តយេីងត្រូវការVNពីព្រេាះយេីងត្រូវការVN

    ពីបណ្ឌិឡបឡប

  21. CHEA says:

    this guy is talking nonsense if we have a lot of the same kind like him the whole world will have a lot of problem. he did not have a self motivate himself .I remember Mr CHIEM YEAP spoke about nine month ago. He said every thing is up to my boos. that mean Mr HUN SEN He working for the money only he is not working for this nation or CAMBODIAN. He say no need help from united nation right now. my question is do he want to wait until more blood coming out from CAMBODIAN. the time is now to solving all political different and take this country going forward . thank you and peace for all CAMBODIAN

  22. ម៉ែនសូក says:

    ជាម យៀប កំពុងតែដេកស្រមៃអាចលួងលោមបញ្ឆោតឱ្យមន្រ្តីគណបក្សសង្រ្គោះជាតិចូលក្នុងសភា
    ដើម្បីឡើងលើជ្រុញគណបក្សប្រជាជនស្រួលចិញ្ជ្រាំ ព្រោះដំណើរនយោបាយមេដឹកនាំបក្សប្រជាជន
    កំពុងតែដើរទៅមុខខាងប្រើកាំភ្លើងបាញ់សម្លាប់និងធ្វើឱ្យរបួសទាំងប្រជាជនកម្មករ សហជីពកម្មករនិងមន្រ្តីបក្សសង្រ្គោះ
    ឬមេបក្សសង្រ្គោះដែលធ្វើបាតុកម្មតវ៉ាក្នុងពេលដែលកងអាវុធហត្ថនិងអាជ្ញាធរចុះទៅបង្កាបជួបប្រទះ គឺគ្មានប្រណីជាដាច់ខាត ។

  23. ម៉ែនសូក says:

    ជាម យៀប កំពុងតែដេកស្រមៃអាចលួងលោមបញ្ឆោតឱ្យមន្រ្តីគណបក្សសង្រ្គោះជាតិចូលក្នុងសភា
    ដើម្បីឡើងលើជ្រុញគណបក្សប្រជាជនស្រួលចិញ្ជ្រាំ ព្រោះដំណើរនយោបាយមេដឹកនាំបក្សប្រជាជន
    កំពុងតែដើរទៅមុខខាងប្រើកាំភ្លើងបាញ់សម្លាប់និងធ្វើឱ្យរបួសទាំងប្រជាជនកម្មករ សហជីពកម្មករនិងមន្រ្តីបក្សសង្រ្គោះ
    ឬមេបក្សសង្រ្គោះដែលធ្វើបាតុកម្មតវ៉ាក្នុងពេលដែលកងអាវុធហត្ថនិងអាជ្ញាធរចុះទៅបង្ក្រាបជួបប្រទះ គឺគ្មានប្រណីជាដាច់ខាត ។

  24. នាតា says:

    ប្រហែលជាវាត្រូវការអាឈៀងវ៉ុនជាងUNហើយមើលទៅ។

    យ៉ាប់មែនអាតំណាងរាស្រ្ដក្បត់ឆន្ទះប្រជាជននេះ។

    ប្រហែលជាខ្លាចអស់អំណាយហើយមានការស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ

    ឡានវាហើយមើលទៅ។

  25. ផ្កាយមាស៥ថោកទាបផុតលេខ says:

    រដ្ឋាភិបាល ហ៊ុន សែន ជារដ្ឋាភិបាលអគតិនិងអសម្ថភាពក្រៃលែង
    ជាម យៀប ឈប់ព្រុសទៅ ស្អុយមាត់ណាស់ ប្រជាជនគ្រប់គ្នាដឹងស្គាល់ ហ៊ុន សែន ច្បាស់ណាស់ !
    រាល់លើកប្រជាជនធ្វើការតវ៉ា ហ៊ុន សែន អគតិ អសមត្ថភាព ល្ងង់ខ្លៅ គ្មានចេះដោះស្រាយអ្វីល្អ
    ប្រសើរជូនប្រជាជនទេ ! ចេះបានតែប្រើឆ្កែកំណាចដាច់ថ្លៃអាវុធហត្ថនិងប៉ូលិសឆ្កែអគតិមកវាយដំ បាញ់
    ប្រជាជនដែលរងការជិះជាន់និងរងអំពើអយុត្តិធម៏តែប៉ុណ្ណោះ !

  26. Chourn says:

    មែនហើយពេលនេះមិនទាន់ត្រូវការ UN មកជួយអន្តរាគមន៍នយោបាយជាប់គាំកម្ពុជានោះទេព្រោះ តែកំពុងតែពឹងយួន ហើយយុទ្ធសាស្ត្រដែលយួនបានជួយបក្សប្រជាជនមិនទាន់ប្រើអស់នៅឡើយ ទើបតែសំលាប់បាន៥នាក់ប៉ុនណ្ណោះ។ នៅសល់យុទ្ធសាស្ត្រច្រើនជាបន្តរបន្ទាប់ទៀតដែលយួន បាន ជួយរៀបចំឲ្យក្នុងពេលថ្មីៗនេះ។