ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
http://vodhotnews.com
តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ឋ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ម្សិលមិញ ធ្វើការចោទប្រកាន់ជាផ្លូវការពីបទគំរាមកំហែង និងបរិហារកេរ្តិ៍ ដែលមានមេធាវីជាដើមបណ្តឹងឈ្មោះ ចេង រស្មីសេរីវង្ស។
នៅថ្ងៃសុក្រនេះលោក ណុប បាយ៉ារិទ្ឋ បានប្រាប់VODនូវរឿងរ៉ាវទាំងនោះថាលោក ចេង រស្មីសេរី បានជួលសំអាងការរបស់លោកក្នុងតម្លៃ២២២០ដុល្លារ ដោយកក់លុយមុនចំនូន៥០០ដុល្លារក្នុងនោះលោក ណុប បាយ៉ារិទ្ធ បាននិយាយថានឹងទៅច្រៀងក្នុងពិធីមង្គលការនោះ ចំនួន៣បទ បើលោកមានពេលទំនេរ។ ប៉ុន្តែ លោក ណុប បាយ៉ារិទ្ឋ មិនបានទៅច្រៀងតាមការសន្យាទេ ព្រោះនៅថ្ងៃទី១ ខែធ្នូ ដែលជាថ្ងៃមង្គលការនោះលោកជាប់រវល់ទៅច្រៀងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ លោកមេធាវីថាលោក ណុប បាយ៉ារិទ្ឋ មិនបានមកច្រៀងធ្វើឲ្យមានភាពមិនរលូនក្នុងកម្មវិធី។ ក្រោយមកម្ចាស់ដើមការបានកាត់លុយចំនួន៥០០ដុល្លារ ពីប្រាក់ដែលនៅសល់។ លុះពេលកាត់លុយបែបនេះទើបធ្វើឲ្យលោកណុបបាយ៉ារិទ្ឋសរសេរពាក្យពេចន៍មិនសមរម្យ ដាក់លើគេហទំព័រហ្វេសប៊ុក។
លោកណុបបាយ៉ារិទ្ឋបានបញ្ជាក់ថាលោកបានសរសេរចឹងមែន តែលោកមិនបានដាក់ឈ្មោះ និងរូបថតនោះទេ ដោយសរសេរថា «ធ្វើជាមេធាវីចេះច្បាប់ អង្គុយលើច្បាប់ ជំពាក់លុយគេហើយមិនសង»។ លោកបន្តថា ពាក្យបណ្តឹងមិនត្រឹមត្រូវឡើយព្រោះថាការបរិហារកេរ្តិ៍ទាល់តែបញ្ចេញឈ្មោះ និងរូបថតប៉ុន្តែនៅក្នុងសារហ្វេសប៊ុករបស់លោកមិនបានដាក់ឈ្មោះនិងរូបថតនរណាម្នាក់ឡើយ។
នៅក្នុងពាក្យបណ្ដឹងរបស់លោកមេធាវីទាមទារឲ្យលោក ណុប បាយ៉ារិទ្ធ សងជាសំណងចំនួន២០០០ដុល្លារនៃការខាតបង់ក្នុងពីធីមង្គលការ និងមានសល់ម្ហូបមួយចំនួន។
នៅពេលដែលVODសួរលោក ណុប បាយ៉ារិទ្ធ អំពីនីតិវិធីដំណើរការរបស់តុលាការបន្តទៅទៀត លោកឆ្លើយថា លោកមិនបានដឹងទេ ព្រោះលោកបានប្រគល់ការងារដោះស្រាយរឿងក្ដីនេះឲ្យមេធាវីរបស់លោកហើយ។
លោក ណុប បាយ៉ារិទ្ឋ និងម្ដាយរបស់លោកត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅសាកសួរកាលថ្ងៃទី១៦ធ្នូឆ្នាំ២០១៣។
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com

ធ្វើល្អបានល្អ ធ្វើអាក្រក់នឹងទទួលបាននូវផលអាក្រក់……….ចង់អោយពលរដ្ឋស្រឡាញ់ត្រូវចេះធ្វើល្អដល់ពលរដ្ឋខ្លួននឹងមិនប្រព្រឹត្តលោភលន់់
មុខតំណែងនឹងអំណាច ….. អ្វីពុទាំងអស់សុទ្ធតែមិនទៀង ដូច្នេះចូរ
ធ្វើនូវសេចក្ដីល្អគឺត្រូវប្រឆាំងនឹងអំពើអាក្រក់នៅក្នុងខ្លួនឯង បើឈ្នះសេចក្តីអាក្រក់ក្នុងខ្លួនឯងហើយ ទើបក្លាយខ្លួនជាមនុស្សល្អបាន។
You look so fucking gay man! I look more handsome then you and work hard than you and I only get $ 95 a month…….I need $160 ……..give it to me mother fucker!!? Cause I want to live and see how all your corrupted fuck CPP die???
ហេតុអ្វីបានជាទទួលពាក្យរបស់គេហើយធ្ចើបែបនេះទៅវិញ រកស៊ីមិន មិនមែនក្មែងលេងស៊ីកៅស៊ួនោះទេ កម្មវិធីច្រៀងទាំងអស់សុទ្ធតែមានការរៀបចំទុកមុន កុំប្រាប់ថាលោកមិនដឹងមុនអោយសោះថាលោកទៅចៀង នៅពហុកីឡាដ្ឋានជាតិអូឡាំពិក
… សំអាងការជួលដល់ទៅ ២២២០$ ទៅហើយ តើថ្ងៃក្រោយអ្នកណាទៅរកស៊ីជាមួយលោកទៀត?
មោទនភាពនឹងកិត្តិយសក្នុងហ្វូងស្ទាវពេក ឈានទៅបង្អួតចរិតទំនើងប្រឡែងលេងជាមួយភ្លើងដូចសត្វ មមាច។
មោទនភាពនឹងកិត្តិយសក្នុងហ្វូងស្ទាវពេក ឈានទៅបង្អួតចរិតទំនើងប្រឡែងលេងជាមួយភ្លើងដូចសត្វ មមាច។គ្មានអ្នកចម្រៀងធុននេះ ក៍អាចរៀបចំពិធីកិត្តិយសបានដែរ!!