CNRP នឹង​ចូល​សភា​បើ​មាន​ការ​ធានា​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត

Friday, 17 January 2014
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

140117_05

លោក​ សម រង្ស៊ី ស្វា​គមន៍​អ្នក​គាំ​ទ្រ​ នៅ​មុខ​​តុលា​ការ​ កាល​ពី​ថ្ងៃ​អង្គារ​។ រូបថត ជីវ័ន

ភ្នំពេញៈ ឆ្លើយតប​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ចង់​ឲ្យ​តំណាង​រាស្រ្ត​ជាប់​ឆ្នោត របស់​គណបក្ស​ប្រឆាំង​ចូល​រួម​ប្រជុំ​ក្នុង​រដ្ឋសភា លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា សមាជិក​រដ្ឋសភា​របស់​ខ្លួន​អាច​ចូល​រួម​ប្រជុំ​សភា​បាន លុះត្រា​តែ​មាន​ការ​ធានា​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ដើម្បី​ឈាន​ទៅ​បោះឆ្នោត​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ។

នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក សូរិយា ស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ឲ្យ​ទទូច​ប្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​សូម​ឲ្យ​បញ្ចប់​ការ​ធ្វើ​ពហិការ​ហើយ ចូល​ទៅ​ក្នុង​រដ្ឋសភា​ដោយ​គូស​បញ្ជាក់​ថា ភាព​ជាប់​គាំង​ខាង​នយោបាយ​នឹង​អាច​ដោះស្រាយ​បាន ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា ព្រោះ​បញ្ហា​ទាំង​មូល គឺ​ស្ថិត​នៅ​ក្នុង​រដ្ឋសភា។

តាម​រយៈ​បណ្តាញ​សង្គម ហ្វេសប៊ុក របស់​លោក ដែល​បាន​បង្ហោះ​កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​សង្កត់​ធ្ងន់​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូល​រួម​ប្រជុំ​រដ្ឋសភា ពេល​ណា​ក៏​បាន ហើយ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​តួនាទី​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ការ​ដោះស្រាយ​វិបតិ្ត​នយោបាយ​ដែល​កំពុង​បន្ត​អូស​បន្លាយ​ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត។

លោក សម រង្ស៊ី បាន​សរសេរ​ថា៖ «ចរចា​តាម​រយៈ​អង្គការ​សហ​ប្រជាជាតិ? គណបក្ស​សង្គ្រោះ​ជាតិ​សូម​ឆ្លើយ​ថា យើង​ស្វាគមន៍​នូវ​តួនាទី​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ដោះស្រាយ វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។ ក៏​ប៉ុន្តែ​ការ​ចូល​រួម​ប្រជុំ​រដ្ឋសភា​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​មាន​ការ​ធានា​ឱ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត (មុន​គេ​ផ្លាស់ គ.ជ.ប.) ដើម្បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ»។

ប៉ុន្តែ លោក សក់ សេដ្ឋា សមាជិក​ក្រុម​ចរចា​របស់​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា កំណែ​ទម្រង់​ការ​បោះឆ្នោត ដែល​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ​រដ្ឋសភា​ជា​មុន​ដើម្បី​ជជែក និង​អនុម័ត។

លោក សក់ សេដ្ឋា បាន​សួរ​ថា៖ «ប្រសិន​បើ​យើង​ធ្វើ​កំណែ​ទម្រង់ ប្រសិន​បើ​គាត់​មិន​ចូល​ប្រជុំ​រដ្ឋសភា តើ​យើង​អាច​ធ្វើ​កំណែ​ទម្រង់​ដោយ​របៀប​ណា? ប្រសិន​បើ​យើង​ចង់​ធ្វើ​កំណែ​ទម្រង់ ទាល់​តែ​យើង​ធ្វើ​កំណែ​ទម្រង់​ក្នុង​រដ្ឋសភា។ ជា​ធម្មតា ការ​ជជែក​វែក​ញែក​ក្នុង​ក្របខ័ណ្ឌ​លទិ្ធ​ប្រជាធិបតេយ្យ មាន​តែ​ជជែក​ក្នុង​រដ្ឋសភា»។

លោក សក់ សេដ្ឋា បាន​អះអាង​ថា គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ធានា​ច្បាស់​លាស់​ចំពោះ​កំណែ​ទម្រង់​ការ​បោះឆ្នោត ដរាប​ណា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ក្នុង​រដ្ឋសភា ព្រោះ​គណបក្ស​ទាំង​ពីរ បាន​ចុះ​កិច្ច​សន្យា​រួម​គ្នា​រួច​ហើយ កាល​ពី​ថ្ងៃ ទី១៦ ខែ កញ្ញា ឆ្នាំ ២០១៣ ដោយ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​ទាំង​ពីរ។ លោក សក់ សេដ្ឋា បាន​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​ក៏​បាន​ព្រម​ព្រៀង​បង្កើត​យន្តការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ខាង​មុខ ហើយ​កំណែ​ទម្រង់​ការ​បោះឆ្នោត ត្រូវ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​នេះ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង កាល​ពី​ឆ្នាំ​មុន រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន គឺ​គ្រាន់​តែ​បណ្តោះ​អាសន្ន ព្រោះ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​មាន​តែ​ចំណុច​មួយ​ទេ​ដែល​បាន​ព្រម​ព្រៀង​រួម​គ្នា គឺ​ការ​បង្កើត​យន្តការ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត ហើយ​ការ​បោះឆ្នោត​ថ្មី ដែល​ជា​ការ​ទាម​ទារ​របស់​ប្រជាជន ពុំ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ទេ និង​ថា គណបក្ស​ទាំង​ពីរ ត្រូវ​ចរចា​អំពី​ការ​បោះឆ្នោត​ថ្មី ហើយ​កំណត់​ថ្ងៃ​បោះឆ្នោត​ឡើង​វិញ​ជា​មុន។

លោក យឹម សុវណ្ណ បាន​សួរ​វិញ​ថា៖ «នេះ យើង​អង្គុយ និង​ជជែក​លម្អិត​ថែម​ទៀត បន្ទាប់​មក យើង​ចូល​រួម​ប្រជុំ ប៉ុន្តែ​មិន​ពិភាក្សា និង​បង្ខំ​ឲ្យ​ចូល​ប្រជុំ​ទេ តើ​អាច​ធ្វើ​កំណែ​ទម្រង់​ដោយ​របៀប​ណា? ហើយ​ការ​បោះឆ្នោត​ថ្មី​មិន​ទាន់​បាន​សម្រេច ដូច្នេះ​យើង​មិន​អាច​ចូល​រួម​ទេ»។ ទោះ​ជា​យ៉ាង​ណា ពេល​សួរ​អំពី​ពេល​វេលា​ចរចា​ជា​ថ្មី ទាំង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​កំណត់​ពេល​ទេ។

លោក កែម ឡី អ្នក​វិភាគ​នយោបាយ បាន​ផ្តល់​អនុសាសន៍​ថា គណបក្ស​ទាំង​ពីរ មាន​វិធី​មួយ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ចូល​រួម​រដ្ឋសភា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អនុញ្ញាត ចំពោះ​ការ​បោះឆ្នោត​ឡើង​វិញ​ទេ ដូច្នេះ ភាគី​ទាំង​ពីរ​ត្រូវ​ជួប​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​មហាក្សត្រ ហើយ​ព្រម​ព្រៀង​គ្នា ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ត្រួស​ត្រាយ​ផ្លូវ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​មុន​អាណតិ្ត ដូច្នេះ​ហើយ​គេ​អាច​មាន​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៥។

លោក កែម ឡី បាន​គូស​បញ្ជាក់​ថា៖ «ប្រសិន​បើ​យើង​នៅ​តែ​រក្សា​ជំហរ​រៀងៗ​ខ្លួន មាន​ន័យ​ថា យើង​មាន​កំហុស​ធ្វើ​ឲ្យ​ជីវិត​ប្រជាជន​ស្លាប់ ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ឈឺចាប់»៕ TK


What Next?

Recent Articles

17 Responses to "CNRP នឹង​ចូល​សភា​បើ​មាន​ការ​ធានា​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត"

  1. Anonymous says:

    In your dream cnrp leader no such thing is re vote you lose you lose you want re vote yes but in the next five can you wait ?khmer living in the USA

  2. Phnom Penh says:

    លោក សម រង្សី ពិតជាអាចមើលធ្លុះយុទ្ធសាស្រ្ត “ខ្ចីដាវសំលាប់សត្រូវ”របស់សម្តេច ដំណាក់កាលទួមួយមែន ប៉ុន្តែមិនដឹងថាលោកអាចមើលធ្លុះដំណាក់កាលទីរពីរ និង ទីបីឬទេ?

  3. david Jame says:

    ប្រយ័ត្នក្បាច់វាយឆ្កែក្នុងទ្រុង!!!

    បទពិសោធន៍ បក្សប្រជាជន និងបក្សហ៊ុនស៊ីនប៊ីចកាលពី១៩៩៣ ១៩៩៨ និង២០០៣ ជាមេរៀន! ទីបំផុតមេបក្សកំសាកញីរតចោលតំណេងប្រធានសភា បានដៃតា ហេង សំរិន!

    សមរភូមិក្នុងសភាពេលនោះ បាននាំអោយបក្សមួយនោះរលាយសាបសូន្យដល់សព្វថ្ងៃ!

    សមាជិកបក្សរតចោលជួរ ព្រោះទិញទិកចិត្ត និងអូសទាញបានដោយលុយកាក់។ ប្រធានបក្សឡឺកឺ គ្មានយុត្តិសាស្រ្តវែងឆ្ងាយ! បានដៃបុរសខ្លាំង! បក្សប្រឆាំងបែកបាក់។

    សែនអាល័យៗ សែនស្រណោះៗ

  4. ទ្បួយ៩ says:

    លោក​ សម​ រស្សី​ និងលោក​ គឺម​ សុខា​ ត្រូវតែមានគោលជំហរដ៏រឹងមាំដើម្បីជាតិ​ និងប្រជាជន លោកទាំងពីរ​ត្រូវតែស្នើសុំអោយអង្គការសហប្រជាជាតិធ្វើជាអ្នករៀបចំបោះឆ្នោតទ្បើងវិញដូចជុំនាន់
    អន់តាក់ឆ្នាំ១៩៩៣ទើបលោកអាចមានឪកាសទ្បើងគ្រប់គ្រងប្រទេសជាតិនិងអាចជួយប្រជាជាតិបាន
    បើមិនដូច្នោះទេលោកទាំងពីរនៅតែមិនអាចឈ្នះក្រុមចោលួចឆ្នោតបានទ្បើយ។

  5. david Jame says:

    ប្រទេសមួយនេះ មិនគួរជាកម្មសិទ្ធិផ្តាច់មុខរបស់បក្សប្រជាជនទេ! គួរមានយើង មានគេម្តងតាមបំណងនិងឆន្ទៈប្រជាជនភាគច្រើនដោយការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌!

    ចិន យួន ក៏ត្រូវដូរថ្នាក់ដឹកនាំដែរ រៀងរាល់៧ ឆ្នាំ ៩ឆ្នាំ ឬ ៥ឆ្នាំម្តង ដើម្បីទុកលទ្ធភាពអោយអ្នកជំនាន់ក្រោយដឹកនាំម្តង!

    មនុស្សថ្មី​​គំនិតថ្មី និងការរីកចំរើនកាន់តែប្រសើរ។

    មនុស្សចាស់ កាន់តែបក្សពួក គ្រួសារនិយម ​និងពុករលួយ! មានគំនិតគិតថា ពួកអាញ៉ ឬ មានតែអាញ់អាចដឹកនាំប្រទេសមួយនេះបានសុខសន្តិភាព! យល់ខុសហើយ!

    មុនក្រោយច្បាស់ជានឹងមានការផ្លាស់ប្តូរទេ គឺ ពេលវេលានឹងឆ្លើយប្រាប់!

    តែមុខមាត់ កិតិ្តយស និងស្នាដៃគួរតែប្រឹងរក្សាអោយបានគង់វង្សតទៅជាការប្រសើរ។

    នេះជាយោបល់ក្មេងវត្ត ខេត្តបាត់ដំបង!៕

  6. ទ្បួយ៩ says:

    ដំណោះស្រាយដ៏ល្អរបស់គណៈសង្រ្គោះជាតិត្រូវតែប្រគល់តួនាទីរៀបចំការបោះឆ្នោតទ្បើងទៅអោយ
    អង្គការសហប្រជាជាតិជាអ្នករៀបចំបោះឆ្នោតជាដាច់ខាតបើមិនដូច្នោះទេគឺមិនអាចទៅរួចទ្បើយ
    ទោះម្បីជាផ្តូរឬកែប្រែ សមាជិក​​​ គជប ក៏ដោយ។

  7. Banh Bev says:

    មាន តេជោសែន មានក្ដីសង្ឃឹម និង អភិវឌ្ឍន៏!!!

  8. david Jame says:

    រដ្ឋធម្មនុញ្ញបច្ចុប្បន្នមានចំណុចខ្សោយច្រើន ហើយវាក៏ជាឧបករណ៍នយោបាយរបស់ អ្នកនយោបាយដើម្បីប្រជែងជាមួយដៃគូយ៉ាងស្មោគគ្រោក!

    ចំណុចខ្សោយរបស់រដ្ឋធម្មនុញ្ញបានធ្វើអោយនាយករដ្ឋមន្រ្តីបានដៃ ផ្តាច់ការ បូកផ្សំនឹងយន្តការបោះឆ្នោតមានគុណវិបត្តិច្រើន ដូចជាឯករាជ្យភាពរបស់ស្ថាប័នមួយនេះ ថ្នាក់ដឹកនាំ និងសមាជិកនៃស្ថាប័ននេះស្ទើតែជាសមាជិកបក្សប្រជាជន ហើយលួចបំពេញការងារបោះឆ្នោតពាក់ព័ន្ធនឹងបក្ស ប្រជាជនទាំងប្រយោល និងមិនប្រយោល តាមរបៀបការងារជាប្រព័ន្ធ រាប់ទាំងប្រធានភូមិ មេឃុំ ចៅសង្កាត់ ស្រុក ខេត្ត ខណ្ឌ និងនគរបាលផងដែរ។ ហើយមន្រ្តីរាជការខ្លះចុះបំពេញតួនាទីតាមមូលដ្ឋាននៅថ្ងៃសៅ ឬ អាទិត្យក៏មាន។ បំណ្តាញការងារបក្ស បាននាំអោយមានអំពើពុករលួយ ដើម្បីរកលុយជួយបក្សនៅមូលដ្ឋាន ហើយមន្រ្តីមិនបានជួយបក្សគ្មានសំណាងបានឡើងបុណ្យ!

    តើខ្ញុំនិយាយមិនត្រូវឬ?

    ទស្សនៈក្មេងវត្ត ខេត្តបាត់ដំបង!៕

  9. Cam Apple says:

    នរណាមិនគាំទ្រខ្លួន​គឺជាយួន
    ខ្លួនឈ្នះឆ្នោត ទើបថាត្រឹមត្រូវ និងយុត្តិធម៌
    វាយគេ គេវាយវិញថា គេប្រើហឹង្សា
    អស់ក្រឡាហ្មង ពួកអ្នកឯង

  10. បាត់ដំបង says:

    បើអាចជ្រើសរើសបានមែនអោយដូរថ្មីព្រោះ៣០ឆ្នាំអភិវឌ្ឍន៍ដល់កសូម្បីផ្លូវជាតិក៏ចាំជំនួយពីគេដែរមិនចេះខ្មាស់គេទេឫអី

  11. Phnom Penh says:

    សូមបក្សប្រឆាំងត្រៀមយុទ្ធសាស្រ្តអោយមែនទែន យុទ្ធសាស្រ្ត “ខ្ចីដាវសំលាប់សត្រូវ”របស់សម្តេច ដំណាក់កាលទីពីរបានបញ្ចេញអោយដឹងព្រឹកមុិញនេះហើយ។
    ——————————————————————————————————————–
    សម្តេចតេជោ បានបញ្ជាក់ថា «កម្ពុជា មិនមែនដូចនៅអេហ្ស៊ីប ទុយនេស៊ី និងលីប៊ីនោះឡើយ បើឲ្យតែឈានដល់ ការផ្តួលរំលំ គេធ្វើហើយ»។ ហើយសម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្រោកឈរឡើង ដើម្បីទប់ទល់នយោបាយផ្តួលរំលំរាជរដ្ឋាភិបាល។

  12. Phnom Penh says:

    តើការទាមទាររបស់ប្រជាជន អោយមានការបោះឆ្នោតឡើងវិញ ដោយអហិង្សា មានន័យគ្រប់គ្រាន់ឬនៅ ថាការទាមទារនះ ជាការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាល???

  13. ត្រូវស្តាប់ឲ្យបានច្បាស់ មិនមែនលោក សម រង្ស៊ី និង លោក កឹម សុខា ជាតួអង្គនោះទេ។ បើហ៊ាន

    យកអំណាចយោធា ប្រព្រឹត្តិអំពើ ហិង្សា ភ្លាមកាលណា ពិភពលោក នឹងសង្គ្រប់ជួយប្រទេសខ្មែរ

    យ៉ាងទាន់ហន់។ ចំណាយអស់ប៉ុន្មាន ក៏មិនសោកស្តាយដែរ។ Come on ! ។

  14. Chourn says:

    នេះហើយជាលទ្ធផលនិងយុទ្ធសាស្ត្រប្តូរមេដឹកនាំនៅស្រុកខ្មែរគឺកំពុងតែចូលក្រឡាអុករបស់លោក សមរង្សីហើយ ដែលលេងមួយក្តានេះបានរុញបក្សប្រជាជនទៅផ្ទុបនិងជញ្ជាំងតែម្តង។ ឃើញទេ ឈុត ឆាកដែលលោកសមរង្សីដើរកន្លងមកអាបំបែកអំណាចមេផ្តាច់ការហ៊ុនសែនបណ្តើរៗហើយ។ ដូចជា បានឃើញកន្លងមកនេះការធ្វើបាតុកម្មនិងអ្នកគាំទ្របក្សសង្គ្រោះជាតិបានកើនឡើងពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែមានសម្ទុះខ្លាំងខ្លាដែលធ្វើឲ្យបក្សប្រជាជនព្រឺខ្លាចហើយសម្រេចចិត្តធ្វើការបង្ក្រាបបើទោះបី ជាមានលទ្ធផលយ៉ាងណាក៍ដោយយ៉ាងហោចណាស់ក៍អាចបញ្ឍប់បាតុកម្មបានមួយរយះពេលដែរ។ តែឥឡូវឃើញទេបើទោះបីជាហ៊ុនសែនបង្ក្រាបឬមិនបង្ក្រាបបាតុកម្មក៍ដូចតែគ្នាដែរ។ មែនឥឡូវបតុកម្ម បានស្ងប់មែនតែហ៊ុនសែនមិនបានស្ងប់ពីការសំពងយ៉ាងខ្លាំងក្លាជាបន្តរបន្ទាប់ពីអន្តរជាតិនោះទេ។ ដូច្នេះពាក្សដែលថាចុះទឹកក្រពើរឡើងលើខ្លារនោះកំពង់តែរំកិលមករកហ៊ុនសែនហើយ។​ យ៉ាងណា ក៍ដោយប្រសិនបើមានកាបោះឆ្នោតសារជាថ្មីមែននោះត្រូវតែធ្វើនៅពេលឆាប់ៗនេះគឺអាចពី៣ ទៅ ៤ខែខាងមុខគឺសមស្របហើយ កុំឲ្យយប់យន់សុបិន្តច្រើនហើយពេលនោះនិងឃើញច្បាស់ថានណា បានឈ្នះឆ្នោតពិតប្រាកដហើយ។

  15. david Jame says:

    បក្សប្រជាជនត្រូវអោយបានច្បាស់ គ្មានមហាជនចូលរួមកំលាំងជាមួយអស់លោកទេ!
    សូមមើលលទ្ធផលឆ្នោតគ្រប់ខត្តក្រុងអស់លោកបានភ្លឺភ្នែកហើយ។ ហ្នឹងហើយដែលពលរដ្ឋគាំទ្រអសលោកនោះ?

    អស់លោកត្រូវបើភ្នែកមើលអោយច្បាស់ មហាជនមិនបានជឿ និងទុកចិត្តការដឹកនាំរបស់អស់លោកជាង៣០នេះបានទៀតទេ!

    សូមកុំយកការក្តោបអំណាចដោយប្រើប្រាស់រដ្ឋធម្មនុញ្ញជាលេសអោយសោះ។ ការលួច និងការបន្លំ ហើយបានឈានដល់ប្លន់យកសំលេងឆ្នោតរបស់គេ ហើយប្រកាសខ្លួនឯងថា ឈ្នះជាអំពើថោកទាបណាស់ក្នុងរបបដឹកនាំបែបប្រជាធិបតេយ្យ។

    អាចជឿថា មានកំលាំងប្រដាប់អាវុធមួយចំនួនដែលអស់លោកចិញ្ចឹមស៊ីប្រាក់រដ្ឋ និងលុយផ្ទាល់ខ្លួនបានពីពុករលួយទើបមានកំលាំងចូលរួមប្រឆាំងនឹងមហាជនដ៏ធំធេងដែលស្នេហារប្រជាធិបតេ្យ និងចរន្តទាមទារអោយមានការផ្លាសប្តូរនូវសាច់ស្អុយនោះចេញ!

    គ្មានអំណាចអចិន្ត្រៃយ៍នៅគង់វង្សឡើយ នោះជាច្បាប់ធម្មជាតិ ហើយពេលវេលានឹងប្រាប់អោយអស់លោកបានដឹង និងភ្លឺភ្នែក!

  16. Chourn says:

    លោកសមរង្សីអើយឥឡូវហ៊ុនសែនបានរៀបរាប់នៅថ្ងៃនេះថាសម្តេចបានចុះហត្ថលេខាទាំងទឹក ភ្នែកអនុញ្ញាតឲ្យលោកសមរង្សីបានចូលស្រុកដើម្បីចូលរួមការបោះឆ្នោតតែឥឡូវបែជាលោក សមរង្សីចង់ផ្តួលរំលំរដ្ឋាភិបាលទៅវិញ។ តើលោកសមរង្សីមានអាណិតលោកហ៊ុនសែនទេពេល នេះ? ឃើញហ៊ុនសែននិយាយពេលនេះហាក់ដូចជាអស់សង្ឃឹមនិងអ្វីមួយខ្លាំងណាស់ឬមួយក៍ត្រូវព្រនង់ អន្តរជាតិខ្លាំងពេក។ តើលោកសមរង្សីអាណិតហ៊ុនសែននិងអនុញ្ញាតឲ្យហ៊ុនសែនបន្តរអំណាចដើម្បី ធ្វើបាបរាស្ត្របន្តរទៀតទេ? តើពេលនេះលោកសមរង្សីអាចប្រើអារម្មណ៍មនោសញ្ចេតនាជាមួយ ហ៊ុនសែនបានទេដើម្បីបង្រួបបង្រួមជាតិដូចហ៊ុនសែនចង់បាន? តើអ្នកដែលស្លាប់ដោយសារតែគាំ ទ្រលោកសមរង្សីកន្លងមកអនុគ្រោះឲ្យលោកសមរង្សីយល់យោគដល់ហ៊ុនសែនទេ?

  17. ត្រូវយល់ឲ្យច្បាស់ថា ការបង្ហាញឫកពារ ជនខ្លាំងបាតដៃទី៣ កំពុងតែជំរុញឲ្យពិភពលោក

    ខាងលោកសេរីទាំងមូល ចូលមកដល់ប្រទេសកម្ពុជា ជាបណ្តើរៗ ហើយ។ តើជនខ្លាំងបាត

    ដៃទី៤ នៅហ៊ានអាកាត់ ដូចសមរភូមិយោធាកំចាត់ការបះបោរ របស់គណបក្សហ្វុនស៊ីនប៉ិច

    ម្តងទៀតដែរ ឫទេ ? ។ អញនិយាយម្តងទៀត ត្រូវប្រាប់ទៅប្រទេសយួនវិញថា ប្រទេសខ្មែរ

    ត្រូវតែមានព្រះអង្គស្តេចខ្មែរដូចសព្វថ្ងៃនេះ តែមួយអង្គគត់ ប្រទេសខ្មែរត្រូវការចំណាយអស់

    ថវិកាប៉ុន្មានក៏ដោយ ក៏អញមិនសោកស្តាយដែរ។ បើបានជា ជ្រុលហើយ គឺយកមកវិញទាំង

    កម្ពុជាក្រោម កុំថាឡើយតែ កោះត្រល់ទឹកដីរបស់ខ្មែរ។ ចេញភ្លាមមក អាជនបាតដៃទី ៤ !

    អញនៅចាំ !។ ជើងទម្រ កាំភ្លើងធំ រថក្រោះ និងយន្តហោះកំប៉ិកកំប៉ុករបស់ហ្អែង អញឲ្យផ្ងារ

    ជើងឡើងលើទាំងអស់ ! ទ័ពនៅបន្តលាក់ខ្លួន តស៊ូនៅក្នុងព្រៃរបស់ហ្អែង អញប្រើប្រាស់មនុស្ស

    យន្តសង្គ្រាម បោសសំអាត ! ។ ឲ្យលឿនឡើង។