ក្រសួង​ពាណិជ្ជកម្ម ​ជូន​ដំណឹង​ដល់​វិនិយោគិន​​ ករណី​យឺតយ៉ាវ​ក្នុង​ការបញ្ជាក់​វិញ្ញាបនប័ត្រ​ប្រភពដើ​មនៃទំនិញ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2014
http://vodhotnews.com

រូបថតពី Google

​ក្រសួង​ពាណិជ្ជកម្ម​ អំពា​វ​នាវ​ដល់សាធារណៈជន ក៏ដូចជា​តំណាង​ក្រុមហ៊ុន និង​អ្នក​ចេញ​ទំនិញ​ទាំងអស់ ​ឲ្យ​ទាក់ទង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពាណិជ្ជ​កម្ម​អន្តរជាតិ ក្នុងករណី​មាន​ការយឺតយ៉ាវ​ទាក់ទង​នឹង​ការ​ចេញ​វិញ្ញាបនប័ត្រ​បញ្ជាក់ប្រ​ភព​ដើមទំនិញ​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤ ឲ្យដឹងថា ប្រសិនបើ​អ្នក​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ទាំងអស់ មាន​ការយឺតយ៉ាវ​ចំពោះ​ការចេញ​វិញ្ញាបនប័ត្រ​បញ្ជាក់ប្រ​ភព​ដើ​មនៃទំនិញ សូម​ទាក់ទង​ដោយផ្ទាល់ ទៅកាន់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុងនោះ​រួមមាន អគ្គនាយក លោក សុខ សុភ័​ក្រ អគ្គនាយករង លោក ស៊ា​ង ថៃ, លោក ស៊ុត តា​រ៉ា, លោក អ៊ុក ទី, និងលោក សួន តា​រិទ្ធ។

​សេចក្ដីជូនដំណឹង​បញ្ជាក់ថា ក្នុងករណី​ទំនាក់ទំនង​ឈ្មោះ​ខាងលើ​ហើយ នៅតែ​ពុំ​មាន​ប្រសិទ្ធភាព​ទៀត អាច​ទាក់ទង​ទៅ លោក ស៊ុយ សាន នាយក​ខុទ្ទកាល័យ​ផ្ទាល់រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម៕

​សរសេរ​មកកាន់​កញ្ញា ជន ស្រី​ណុ​ច តាមរយៈ​ chornsreynoch@vodhotnews.com

What Next?

Recent Articles

4 Responses to "ក្រសួង​ពាណិជ្ជកម្ម ​ជូន​ដំណឹង​ដល់​វិនិយោគិន​​ ករណី​យឺតយ៉ាវ​ក្នុង​ការបញ្ជាក់​វិញ្ញាបនប័ត្រ​ប្រភពដើ​មនៃទំនិញ​​"

  1. Siem Reap says:

    យន្តការ ដាក់សំណាញ់ យកលុយកំពុងតែប្រព្រឹត្តទៅបណ្តើរៗហើយ។ កម្ពុជា ព្រះរាជា ណាចក្រនៃបញ្ហានិងចំណោទ (Kingdom of Questions) ។

  2. ប្រជាពលរដ្ឋ says:

    រដ្ឋាភិបាលសព្វថ្ងៃ ធ្វើ អីៗ បង្កើតតែបញ្ហា ស្មុកស្មាញ !

  3. ង្វៀង ធីទ័រ says:

    នេះជាល្បិចសំរាប់រកលុយជូនមេតែបុ៉ណ្ណោះ…វាគ្មានតម្លាភាព គណបេយ្យភាព និងប្រកួតដោយស្មោះត្រង់អីទេ…បើមនុស្សដដែល ចោរដដែលនោះ…!!!

  4. Anonymous says:

    Kingdom of problem, and fully crazy politicians from CPP.