រដ្ឋមន្ត្រីការបរទេស​ឡាវ ​នឹងមកចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​ឡាវ លើក​ទី​១២​ នៅ​ខេត្ត​សៀមរាប​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2014
http://vodhotnews.com

​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ នឹង​ដឹកនាំ​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​ឡាវ លើក​ទី​១២ នៅ​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៤ ខែ​មករា​នេះ ក្នុង​ខេត្ត​សៀមរាប។​

​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃ​ទី ១៧ ខែ​មករា​នេះ ​ឲ្យដឹងថា តាមរយៈ​ការអញ្ជើញ​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី ២៤ រដ្ឋមន្ត្រីការបរទេស នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ លោក ថុង​លួ​ន ស៊ី​ស៊ូ​លី​ត នឹងចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​ឡាវ លើក​ទី​១២ នៅ​ខេត្ត​សៀមរាប ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា គណៈកម្មាការ​ចម្រុះ នឹង​ពិភាក្សា​បញ្ហា​មួយចំនួន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីនេះ រួមមាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​សន្តិសុខ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វប្បធម៌ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ថ្នាក់​អនុតំបន់ ។

​នៅក្នុង​ជំនួប​ប្រជុំ​នេះ ភាគី​ទាំងពីរ នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា ឡាវ​លើក​ទី ១២៕

សរសេរ​មកកាន់​កញ្ញា ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

One Response to "រដ្ឋមន្ត្រីការបរទេស​ឡាវ ​នឹងមកចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​ឡាវ លើក​ទី​១២​ នៅ​ខេត្ត​សៀមរាប​​"

  1. Tor says:

    មានឡាវអែណាទៀត មានតែឈ្មោះ យួនយកម៉ត់បាត់ ។ ខ្មែរទី២។