អាមេរិក​គំរាម​កាត់​ជំនួយ​បើ​កម្ពុជា​មិន​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត

សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣។ ប្រទេស​មហា​អំណាច​ប្រជាធិបតេយ្យ​មួយ​នេះ គំរាម​ថា នឹង​កាត់​ជំនួយ​មក​កម្ពុជា ប្រសិន​បើ​ពុំ​មាន​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​គួរ​ឲ្យ​ទុក​ចិត្ត​បាន។

ដោយ យាង សុជាមេត្តា
2014-01-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បោះ​ឆ្នោត ៣០៥
ពលរដ្ឋ​ជ្រលក់​ដៃ​ចូល​កំប៉ុង​ទឹក​ថ្នាំ បន្ទាប់​ពី​បោះ​ឆ្នោត​រួច​នៅ​មណ្ឌល​បោះ​ឆ្នោត​មួយ នា​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Leng Maly

ការ​ព្រមាន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សភា​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​សម្រេច​មួយ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ។

សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​មួយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។ ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ថវិកា​នេះ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក នឹង​ផ្អាក​ការ​ផ្តល់​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​មក​ឲ្យ​កម្ពុជា។

សេចក្តី​ព្រាង​ច្បាប់​បាន​លើក​ឡើង​ថា អាមេរិក នឹង​មិន​ផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា នោះ​ទេ លុះ​ណា​តែ​ក្រសួង​ការ​បរទេស សហរដ្ឋ​អាមេរិក អាច​ទទួល​បាន​ការ​បញ្ជាក់​មួយ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ឯករាជ្យ និង​លុះ​ណា​តែ​មាន​ការ​កែ​ទម្រង់​គ្រប់​ជ្រុងជ្រោយ លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឬ​លុះ​ណា​តែ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ទទួល​បាន​អាសនៈ​ក្នុង​សភា កាល​ពី​ពេល​បោះ​ឆ្នោត​កន្លង​មក យល់​ព្រម​ចូល​សភា។ មួយ​វិញ​ទៀត រដ្ឋសភា​ក៏​ត្រូវ​ដំណើរ​ការ​ការងារ​របស់​ខ្លួន ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​មិន​ទាន់​ដឹង​ឲ្យ​ប្រាកដ​ថា ក្រៅ​ពី​វិស័យ​យោធា តើ​ជំនួយ​ដែល​ត្រូវ​ផ្អាក​នោះ នឹង​ត្រូវ​ប៉ះពាល់​លើ​ផ្នែក​អ្វី​ផ្សេង​ទៀត​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្អាក​នោះ មាន​ចំនួន​ប៉ុន្មាន​នោះ​ដែរ។

ក្រៅ​ពី​សហរដ្ឋ​អាមេរិក សភា​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ដែរ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​១៦ ខែ​មករា បាន​ឲ្យ​ដឹង​ថា សភា​សហភាព​អឺរ៉ុប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ឯករាជ្យ និង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ។ លើស​ពី​នេះ សភា​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ជា​បន្ទាន់​ប្រជាពលរដ្ឋ​ចំនួន ២៣​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ច្បាប់​ខ្លួន និង​ត្រូវ​បោះ​បង់​ចោល​ការ​កោះ​ហៅ លោក សម រង្ស៊ី លោក កឹម សុខា និង​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ឡើង​តុលាការ​បន្ត​ទៀត។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ មករា មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​រដ្ឋាភិបាល ជុំវិញ​ការ​លើក​ឡើង​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​លើក។ ចំណែក​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​លើក​ទូរស័ព្ទ តែ​ឆ្លើយ​ថា​លោក​ជាប់​រវល់។

ការ​អនុម័ត​សេចក្តី​ព្រាង​ថវិកា​ផ្អាក​ជំនួយ​មក​កម្ពុជា និង​ការ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ព្រមៗ​គ្នា​នឹង​ដំណើរ​ទស្សនកិច្ច​ស្វែង​រក​ការ​ពិត​មក​កម្ពុជា របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៦ មករា លោក ស៊ូប៊ែឌី បាន​លើក​ឡើង​ថា ផល​ប៉ះពាល់​នៃ​ការ​បន្ត​មាន​ភាព​ទាល់ច្រក គឺ​ជា​កង្វល់​មួយ​ដ៏​ធំ​របស់​លោក។ លោក​ថា ក្នុង​ស្ថានភាព​បែប​នេះ មាន​តែ​ការ​ផ្សះផ្សា​នយោបាយ គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ប្រទេស​កម្ពុជា ហើយ​លោក​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រឆាំង ស្វែង​រក​ដំណោះស្រាយ​មួយ ដើម្បី​បញ្ចប់​ភាព​ទាល់ច្រក​នេះ។ លោក​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ វិល​ត្រឡប់​ទៅ​កាន់​តុ​ចរចា​វិញ ហើយ​ថា ការ​ចរចា​នេះ​អាច​មាន​វត្តមាន​នៃ​ភាគី​ទី​៣​ផង​ដែរ ដើម្បី​ធ្វើ​ជា​សាក្សី ឬ​ជា​អ្នក​សម្រុះសម្រួល ប្រសិន​ជា​អាច​មាន​ប្រយោជន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

11 Responses to "អាមេរិក​គំរាម​កាត់​ជំនួយ​បើ​កម្ពុជា​មិន​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត"

  1. Terminator III says:

    This is just another new warning from the super power nation of the free world !

  2. ម៉ែនសូក says:

    ពួកអាមន្រ្តីឆ្កែដំបៅក្បាលបក្ស
    បំផ្លាញសេចក្ដីសុខប្រជាជនខ្លួនឯង អស់ជំនួយពីបរទេស
    ការដឹកនាំពួកអាឆ្កែដំបៅក្បាលអស់ឯង ជិតវិលត្រឡប់ទៅឆ្នាំ៨០និងឆ្នាំ៩០ វិញហើយអាមោគ !

  3. ម៉ែនសូក says:

    អូ ! នៅមានលលាដ៍ក្បាលពួកអាឆ្កែអគតិគាំទ្រអំពើអាក្រក់ផ្កាប់មុខគ្រប់បែបយ៉ាងបណ្ដាលឱ្យមេវាធ្លាក់ទឹកដែរ
    គួរតែលក់លលាដ៍ក្បាលក្បាលពួកអាឆ្កែគាំទ្រអំពើអាក្រក់ផ្កាប់មុខទាំងនេះ ឱ្យពួកវាធ្វើទាសករដាច់ថ្លៃ ដើម្បីយក
    លុយមកអភិវឌ្ឃន៍ប្រទេសជាតិម្ដងហើយ ទើបសមមុខពួកវា ។

  4. Banh Bev says:

    កាត់អី កាត់ទៅ! យើងនៅមានមហាមិត្រ វៀតណាម ម៉ឺនៗឆ្នាំ និង​ចិន ចាំជួយយើងជានិច្ច!!!

  5. បរិមី ព្រ:វិហារ says:

    បង្កើនជំនួយទើបល្អប្រសើរព្រោះដើម្បីជួយឱយអង្គការ មួយចំនួនមានលទ្ធភាពធ្វើការងារ ។ សម័យនេះដើម្បីកាន់តែមានឥទិ្ធពល លុះត្រាមានចំណងមិត្តភាពរឹងមាំ ធំដុំ និងមានការវិនិយោគច្រើន បើគ្រាន់ជំនួយបន្តិចបន្តួចគំរាមគ្មានទំងន់ទេ ។ ជាការពិតអាមេរិកជាទីផ្សាធំ បើគំរាមបិទនិងផ្តាច់ទីផ្សាវិញ ដូចជាមានទំងន់ខ្លះដែរ តែក្រែងចេញមិនរួច ព្រោះថា ដែលហៅថារកសីុហើយគឺមានទៅមានមក ។ សុំអាមេរិកផ្តាច់ជំនួយនៅ អីុរ៉ាក់ អាហ្គានិស្ថាន ប៉ាហ្គីស្ថាន លីប៊ី អេហីុព ផង នៅទីនោះដល់កំរិតអាសន្នហើយ មួយថ្ងៃសំលាប់គ្នារាប់រយនាក់ក៏មាន ។

  6. vv says:

    Storm is approaching, if you don’t pay attention, you might get hurt or ……

    A SMART LEADERs, they sacrifice everything they have including their lives for their country benefits; and at the end they earn nothing BUT respect, good reputation, and will remember for many generations to come.

    A STUPID LEADEs, they sacrifice everything their country have including territory for their own benefits; and at the end they earn nothing BUT nothing. They will get curs for generation to come.

    I hope our leader partner with the smart leader.
    I hope our people be more prepared to be the smart leader.
    I hope our country have a smart leader
    Then I hope we live in peace and prosperity, that all I hope.

  7. Prison_4_Hun ##Sen says:

    U.S. just voted to cut funds to Cambodia due to FRAUDULENT vote in JULY OF 2013. This action is not a good sign for CPP, now its just a vote to cut money. One thing for sure though, American people do not like to see dictator beating, jailing, killing innocent khmer people and monks. If CPP keep these criminal actions against humanity…no telling what the next vote will be for…but rest assure, it won’t be very good for uncle Hun Xen and CPP. It will be a worse nightmare – running to hide for sleeping, peeing, pooing, hidding body heat signatures each and everyday…that is not good especially for the guy in the wheelchair looking for amnesty. Best CPP chips in some money and get your party president a motorize “all terrain” wheelchair, and make sure wheelchair motor is not heat emitting. Amnesty deal for CPP murderers, all CPP must rot in jail and your bodies thrown out to sea for the sharks to feed on, no rights to bury in Cambodia.

    Hmmm…didn’t Pol Pot had to run and hide what a familiar scenario??? Oh, it must be karma…what goes around comes around.

  8. Phnom Penh says:

    ប្រតិកម្មរបស់អាមេរិក មិនមានអ្វីចំឡែកនិងគួរជាទីចាប់អារម្មណ៏របស់រដ្ឋាភិបាល ឯកបក្ស និងអធម្មនុញ្ញភាពនោះទេ។ សមត្ថភាពត្រឹម លោក ផាយ សុីផានអាចទប់ទល់បាន និងអាច បង្វែរដានអាមេរិកកាំងបាន។សម្តេចបានធ្លាប់បញ្ជាក់ម្តងជាពីរដងរួចមកហើយ។ អ្វីដែរធ្វើ អោយអាមេរិកប្រតិកម្មក្នុងលក្ខណះមកដល់ត្រឹមនះ គឺដោយសារ ភាពបត់បែននៃនយោបាយ បក្សប្រឆាំងក្នុងការងាកមករក បងធំទីមួយ “ប្រទេសចិន”។ ប្រសិនបើ បក្សប្រឆាំងពិតជា ងាកមកចិន ពិតប្រាកដមែននោះ ក្នុងការដោះស្រាយវិបត្តិនយោបាយកម្ពុជាបច្ចុប្បន្ន នោះវាអាចនឹងមានប្រសិទ្ធិភាពជាង។ កត្តានេះនឹងធ្វើអោយដែនឥទ្ធិពល របស់អាមេរិកថយ ចុះនៅអាសុីអាគ្នេយ៏ ក្រោមឥទ្ធិពលចិន។ សំណូរសួរថា តើអាមេរិក ពិតជាត្រូវអោប ដៃនៅ ស្ងៀម រងចាំស្ថានការណ៏មែនទេ ? ចំពោះប្រទេសកម្ពុជា? សូមសរសើរ បក្សប្រឆាំងដែរ ចេះមាននយោបាយបត់បែន ទន់ភ្លន់ ប៉ុន្តែសូមកុំភ្លេចថា សម្តេចក៏ជា កំពូលបុរសខ្លាំង ទីមួយនៅកម្ពុជាផងដែរ៕

  9. ង្វៀង ធីទ័រ says:

    ល្មមដល់ពេល ដល់ថ្ងៃអន្សារបស់ កំពូលមហាចោរ ភ្នែកទោល ល្ងង់អវិជ្ជា(រៀនមិនចប់បឋមសិក្សាផង)ចេះំិតគូរ សុខទុក្ខរាស្រ្ត និងគិតប្រទេសជាតិផង…!!! ៣០ឆ្នាំជាងហើយ រីកចំរើនមែនទែន គឺទី១ រីកខាងពុករលួយ លួចលុយ និងទ្រព្យសម្បត្តិជាតិ ធ្វើមាន ធ្វើបានខ្លួនឋង …មើលចុះតាំងពី៧៩មក មានតែដៃ២ ជើង២ ភ្នែក១ ឥលូវ មានផ្ទះ វីឡា ឡាន ដី រាប់ភ្លេច…ដល់ថ្នាក់យកលុយទៅផ្ញើនៅធនាគារបរទេស គេលែងទទួលហើយ។ទី២ គឺរីកចំរើនខាងជនជាតិយួន ដែលកាលពីមុនឆ្នាំ៧៩ គ្មានយួនម្នាក់នៅស្រុកខ្មែរ ឥលូវយួនមានរាប់លាននាក់នៅស្រុកខ្មែរ…ហើយទី៣គឺរីកចំរើនខាងជំពាក់លុយបរទេស ដែលកាលពីឆ្នាំ៩៣ ខ្មែរជំពាក់បរទេសតែជាង២ពាន់លានទេ តែឥលូវ យើងជំពាក់គេជាង៩ពាន់លាន$ហើយ…!
    ឋលុយជំនួយបរទេស គេជួយ១ឆ្នាំជាង១ពាន់លាន មិនដឹងយកទៅណា រាស្រ្តនៅតែក្រដដែល…!
    ដូចនេះ ហុ៊ន សែន ត្រូវតែំិតអោយមែនទែន កុំគិតតែគ្រួសារនិងបក្សពួកឋងពេក…ប្រយត្ន័ធ្លាក់ទឹក…!!!

  10. Chourn says:

    រដ្ឋាភិបាលខ្មែរធ្លាប់បញ្ជាក់ថាទោះបិជាសហរដ្ឋអាមេរិកកាត់ជំនួយក៍ដោយក៍រដ្ឋាភិបាលខ្មែរមិនខ្វល់ នោះទេ។ ហើយអ្វីដែលធ្វើឲ្យប៉ះពាល់គឺប្រជាជនកម្ពុជាតែប៉ុណ្ណោះ នេះសរបញ្ជាក់ឲ្យឃើញថារដ្ឋា ភិបាលខ្មែរកំពុងតែមិនខ្វល់និងផលប៉ះពាល់ពលរដ្ឋខ្មែរឲ្យតែបក្សខ្លួនគឺបក្សប្រជាជនថែរក្សារនិងនៅ កាន់អំណាចបន្តរទៀតទៅបានហើយ។ ដូច្នេះប្រជាជនបានមើលឃើញច្បាស់ហើយថាតើរដ្ឋាភិបាល ដែលដឹកនាំដោយបក្សប្រជាជនរហូតមកដល់ថ្ងៃនេះគឺគេដឹកនាំដើម្បីតែរីកចំរើនរបស់បក្សរបស់គេតែ ប៉ុណ្ណោះគេមិនបានខ្វល់និងប្រជាជននោះទេ ដូច្នេះតើប្រជាជននៅខ្វល់ជាមួយបក្សប្រជាជនទៀតឬ ទេ? បើគេមិនខ្វល់និងយើងតើយើងនៅខ្វល់និងបោះឆ្នោតជូនបក្សប្រជាជនទៀតទេ? ឬមួយក៍ប្តូរទៅ បោះឆ្នោតជូនបក្សណាដែលខ្វល់និងពួកយើង???

  11. Chourn says:

    ជីវិតខ្មែរដ៍ស្លូតត្រង់ម្នាក់គឺជាជីវិតរបស់មនុស្សជាតិនៃពិភពលោកមិនមែនជាសំរាមដូចហ៊ុនសែនកំពុង តែឲ្យតម្លៃនោះទេ ដូច្នេះអន្តរជាតិក៍គេគិតថាទោះបីជានណាក៍ដោយពលរដ្ឋខ្មែរដ៍ស្លូតត្រង់ក៍ដោយ ឲ្យតែរងនៅអំពើអយុត្តធម៌ពីអ្នកមានអំណាចក៍គេនៅតែចាត់ទុកអ្នករងគ្រោះនោះស្មើរនិងជីវិតរបស់ គេដែរ ព្រោះជនស្លូតត្រង់មិនត្រូវហ៊ុនសែនកំណត់វាសនាគេទៅជាអ្វីៗបាននោះទេ គេមានសិទ្ធ មាន ជីវិតរស់នៅដូចហ៊ុនសែនអញ្ចឹងដែរ។ ដូច្នេះហ៊ុនសែនត្រូវតែឲ្យតម្លៃមនុស្សមានជីវិតរស់នៅមិនត្រូវ ប្រមាថជីវិតអ្នកដ៍ទៃដើម្បីអំណាចទៀតនោះទេ។