ធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ (ANZ Royal) ត្រូវបានរកឃើញថា កំពុងមានជាប់ពាក់ព័ន្ធនឹងការផ្តល់កម្ចីប្រាក់រាប់សិបលានដុល្លារ ឲ្យក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ របស់ លោក លី យ៉ុងផាត់ ដើម្បីជាទុនរកស៊ីមិនគប្បីមួយ ដែលពាក់ព័ន្ធដល់ការកេងប្រវ័ញ្ចពលកម្មកុមារ ការរឹបអូសយកដីពីពលរដ្ឋ ការបណ្ដេញមនុស្សចេញដោយបង្ខំ និងការបង្កឲ្យមានការខ្វះស្បៀងអាហារនៅកម្ពុជា។
ដោយ ទេព សុរ៉ាវី
2014-01-23
RFA

២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋមកពីជាង១០ភូមិ ស្ថិតក្នុងឃុំអមលាំង នាំគ្នាតវ៉ាប្រឆាំងនឹងការឈូសឆាយដីរបស់ក្រុមហ៊ុន២ដែលជារបស់លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ប្រជាពលរដ្ឋបានអះអាងថា ការឈូសឆាយដីរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នេះ គឺធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ពួកគាត់។ RFA/Sek Bandith
អង្គការសង្គមស៊ីវិលស្នើសុំឲ្យធនាគារ អេអិនហ្សិត បង្កកប្រាក់កម្ចីឲ្យក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ បណ្ដោះ អាសន្ន និងស៊ើបអង្កេតពីគម្រោងរកស៊ីមិនប្រក្រតី ដែលពាក់ព័ន្ធដល់ការរំលោភសិទ្ធិមនុស្ស និងបរិស្ថាន។
ធនាគារ អេអិនហ្សិត នៅប្រទេសអូស្ត្រាលី បានឲ្យប្រាក់កម្ចីរាប់សិបលានដុល្លារ ដល់ ឧកញ៉ា លី យ៉ុងផាត់ តាមរយៈធនាគារ អេអិនហ្សិត នៅកម្ពុជា របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់ឧកញ៉ា គិត ម៉េង ត្រូវបានគេស៊ើបអង្កេតពីបទផ្តល់កម្ចីឧបត្ថម្ភដល់គម្រោងរកស៊ីមិនគប្បីមួយ ដែលពាក់ព័ន្ធដល់ការកេងប្រវ័ញ្ចពលកម្មកុមារ ការរឹបអូសយកដីពីប្រជាពលរដ្ឋ ការបណ្ដេញមនុស្សចេញដោយបង្ខំ និងការបង្កឲ្យមានការខ្វះស្បៀងអាហារនៅកម្ពុជា។
សារព័ត៌មានអូស្ត្រាលី The Sydney Morning Herald បានស្រង់សម្ដីអ្នកនាំពាក្យធនាគារ អេអិនហ្សិត នៅអូស្ត្រាលី ថាខាងធនាគារកំពុងបន្តតាមដានស្ថានការណ៍នេះនៅកម្ពុជា ហើយបានស្នើឲ្យក្រុមហ៊ុនរបស់ ឧកញ៉ា លី យ៉ុងផាត់ ដោះស្រាយដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធឲ្យបានត្រឹមត្រូវ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ុច ឡេង មានប្រសាសន៍នៅថ្ងៃទី២៣ ខែមករា ដោយស្វាគមន៍ចំពោះការស៊ើបអង្កេតរកភាពខុសច្បាប់ ចំពោះការរំលោភសិទ្ធិមនុស្សរបស់ភ្នំពេញស៊ូហ្គ័រ របស់ លោក លី យ៉ុងផាត់ ទៅលើពលរដ្ឋនៅកម្ពុជា។ លោកក៏បានស្នើសុំឲ្យធនាគារ អេអិនហ្សិត ត្រូវបង្កកប្រាក់កម្ចីឲ្យក្រុមហ៊ុននេះ ហើយមិនត្រូវសហការរកស៊ីជាមួយក្រុមហ៊ុនរកស៊ីទុច្ចរិត ដូចក្រុមហ៊ុន លី យ៉ុងផាត់ នេះឡើយ។
លោក អ៊ុច ឡេង ចាត់ទុកក្រុមហ៊ុន លី យ៉ុងផាត់ គឺជាក្រុមហ៊ុនម៉ាហ្វីយ៉ា ដែលរកស៊ីដោយមិនខ្វល់ពីផ្លូវច្បាប់ រកស៊ីដោយរំលោភសិទ្ធិមនុស្ស ការកេងចំណេញទន្ទ្រានយកដីពីពលរដ្ឋដោយមិនមានសំណងសមរម្យយកទៅរកស៊ី ហើយកេងប្រវ័ញ្ចលើកម្លាំងញើសឈាមពលរដ្ឋ។
«សំឡេង»
ក្រុមហ៊ុនផលិតស្ករសរបស់ លោក លី យ៉ុងផាត់ បានទទួលសិទ្ធិដីសម្បទានសេដ្ឋកិច្ចដាំអំពៅទំហំជាង ៩ពាន់ហិកតារ បានប៉ះពាល់ដល់ពលរដ្ឋជាង ១ពាន់នាក់ រស់នៅក្នុងភូមិចំនួន១២ ក្នុងឃុំអមលាំង ស្រុងថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ននៅសល់ពលរដ្ឋប្រមាណ ២០០គ្រួសារ បន្តទាមទារដី និងសំណងពីក្រុមហ៊ុន លី យ៉ុងផាត់។
តាមការសិក្សារបស់អង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា រកឃើញថា ក្រុមហ៊ុននេះបានគ្រប់គ្រងដីសរុបជិត ២០ម៉ឺនហិកតារ ក្រោមឆ័ត្រវិនិយោគសម្បទានសេដ្ឋកិច្ច និងដីព្រៃសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ ក្រុមហ៊ុននេះបានបណ្ដេញពលរដ្ឋចេញដោយបង្ខំ ដុតផ្ទះសម្បែងពលរដ្ឋ ដាក់កម្លាំងប្រដាប់អាវុធ មានទាហាន ប៉ូលិស ប៉េអិម យាមការពារ និងវាទយកដីបង្ខំឲ្យពលរដ្ឋចាកចេញ ហើយប្រគល់ឲ្យក្រុមហ៊ុនគ្រប់គ្រង។ បើតាមការគុណគូរត្រួសៗ អង្គការនេះក៏បានរកឃើញថា មានពលរដ្ឋសរុបជាង ១ម៉ឺនគ្រួសារ រងផលប៉ះពាល់ពីការវិនិយោគរបស់ លោក លី យ៉ុងផាត់។
តំណាងអ្នកភូមិអមលាំង លោក ផល វណ្ណៈ ដែលមានទំនាស់ដីនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាមួយក្រុមហ៊ុនផលិតស្ករសរបស់ លោក លី យ៉ុងផាត់ មានប្រសាសន៍ថា លោក លី យ៉ុងផាត់ កំពុងប្រើប្រាស់ប្រាក់កម្ចីរបស់ខ្លួនទៅវិនិយោគខុសពីគោលដៅរបស់ម្ចាស់បំណុល គឺធនាគារ អេអិនហ្សិត ហើយកំពុងធ្វើឲ្យពលរដ្ឋបាត់ដីស្រែដីលំនៅឋាន ផ្តល់ប្រាក់សំណងដោយបង្ខំ ហើយខ្លះនៅមិនទាន់បានទទួលសំណងនៅឡើយ។
លោកបានស្នើសុំឲ្យធនាគារ និងលោក លី យ៉ុងផាត់ ត្រូវពិភាក្សាគ្នារកដំណោះស្រាយ ហើយផ្តល់សំណងប៉ះពាល់សមរម្យដល់ពលរដ្ឋដែលរងគ្រោះ។
«សំឡេង»
ពលរដ្ឋម្នាក់ទៀតឈ្មោះ ប៉េន វិចិត្រ នៅឃុំអមលាំង ដែរ ឲ្យដឹងថា ការផ្តល់ប្រាក់កម្ចីរបស់ធនាគារនៅពេលនេះ ប្រៀបដូចជាធនាគារបានហុចដាវឲ្យក្រុមហ៊ុន លី យ៉ុងផាត់ ចាក់សម្លាប់ ហើយប្លន់ដីធ្លីរបស់ពលរដ្ឋ។
ពលរដ្ឋមួយចំនួនដែលមានទំនាស់ដីធ្លីជាមួយ លោក លី យ៉ុងផាត់ ខ្លះកំពុងជាប់បណ្ដឹងនៅតុលាការ ខ្លះកំពុងគេចពីការតាមច្បាប់ខ្លួន។ ភាគច្រើនពលរដ្ឋទាំងនោះ បានជំពាក់បំណុលធនាគារ ដោយសារតែពួកគេបាត់បង់មុខរបរដីស្រែសម្រាប់ធ្វើកសិកម្ម ខ្លះត្រូវចំណាកស្រុកដោយប្រថុយប្រថានទៅរកស៊ីក្រៅប្រទេស ហើយខ្លះទៀតត្រូវទៅស៊ីឈ្នួលកាប់ដើមអំពៅ ឬដាំកៅស៊ូឲ្យក្រុមហ៊ុនក្នុងតម្លៃទាប។
លោក ប៉េន វិចិត្រ ទាមទារឲ្យធនាគារ អេអិនហ្សិត ដាក់សម្ពាធទៅ លោក លី យ៉ុងផាត់ ឲ្យចេញមកដោះស្រាយសំណងដែលនៅសេសសល់ជូនពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ ក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន។
«សំឡេង»
លោក Grant Knuckey ប្រធាននាយកប្រតិបត្តិធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ មានប្រសាសន៍ថា ខាងធនាគារបានសំណូមពរឲ្យក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គ័រ របស់ លោក លី យ៉ុងផាត់ ឲ្យដោះស្រាយជាមួយក្រុមសហគមន៍នានា និងឲ្យពិនិត្យមើលសាឡើងវិញនូវចំណុចមួយចំនួន ដែលធនាគារបានស្នើសុំឲ្យអនុវត្តនូវកាតព្វកិច្ចសង្គម និងបរិស្ថាន។
លោក លី យ៉ុងផាត់ ក៏បានផ្តល់បទសម្ភាសន៍ដល់កាសែតបរទេសភ្នំពេញប៉ុស្តិ៍ថា លោកបានគោរព និងអនុវត្តច្បាប់ ហើយមិនដែលអនុវត្តផ្ទុយពីច្បាប់ឡើយ។
សហភាពអឺរ៉ុប ដែលជាអ្នកបញ្ចាទិញស្ករសច្រើនពីប្រទេសកម្ពុជា កំពុងស៊ើបអង្កេតអំពីការរំលោភសិទ្ធិមនុស្សពីការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដាំអំពៅនៅប្រទេសកម្ពុជា។
អង្គការសង្គមស៊ីវិលនានា បានរកឃើញថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចលើការអភិវឌ្ឍដំណាំស្ករអំពៅនៅកម្ពុជា មានការកេងប្រវ័ញ្ចពលកម្ម និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយស្នើឲ្យអ្នកបញ្ជាទិញស្ករសពីសហគមន៍អន្តរជាតិ បញ្ឈប់ការបញ្ជាទិញស្ករសពីកម្ពុជា។
របាយការណ៍របស់អង្គការសមធម៌កម្ពុជា ដែលមានចំណងជើងថា «ការប្រមូលផលផ្អែមតែល្វីង» ដែលចេញផ្សាយនៅដើមខែវិច្ឆិកា ឆ្នាំ២០១៣ បានរកឃើញថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ ត្រូវបានគេបណ្ដេញចេញពីដីធ្លីផ្ទះសម្បែង និងស្រែចម្ការ ដោយសារការអភិវឌ្ឍដំណាំកសិឧស្សាហកម្មស្ករអំពៅរបស់ក្រុមហ៊ុនថៃ នៅខេត្តកោះកុង និងខេត្តឧត្តរមានជ័យ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោកឧកញ៉ា លី យ៉ុងផាត់ ក៏មានជាប់ពាក់ព័ន្ធនឹងកសិឧស្សាហកម្មអំពៅនៅខេត្តកោះកុង ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ ដែលទទួលបានដីសម្បទានយ៉ាងហោចណាស់ ២ម៉ឺនហិកតារ ដែលការអភិវឌ្ឍធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារប្រឈមនឹងខ្វះខាតស្បៀងអាហារ ផ្ទះសម្បែង និងដីស្រែចម្ការសម្រាប់បង្កបង្កើនផល។
ស្របពេលដែលអង្គការសមធម៌កម្ពុជា ចេញរបាយការណ៍នេះ ក្រុមហ៊ុន កូកាកូឡា ដែលទិញស្ករសច្រើនជាងគេនៅលើពិភពលោក បានអះអាងថា នឹងបញ្ឈប់ការបញ្ជាទិញស្ករសពីប្រទេសណាមួយដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ អង្គការសង្គមស៊ីវិលនានា បានស្វាគមន៍ចំពោះសេចក្ដីប្រកាសនេះ ថាអាចជួយកាត់បន្ថយការរំលោភធ្ងន់ធ្ងរលើបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋជាង១០០គ្រួសារនៅកោះកុងតវ៉ាប្រឆាំងនឹងក្រុមហ៊ុនធ្វើរបងព័ទ្ធដីស្រែចម្ការ
- ក្រសួងដែនដីថាបានចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋជាង៧១ម៉ឺនក្បាលដី
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនទ្រីភាពថាឈូសបំផ្លាញព្រៃសហគមន៍
- លោក រ៉ុង ឈុន អ្នកស្រី ទេព វន្នី និងមនុស្ស៩នាក់ទៀតត្រូវបានដោះលែង
- ពលរដ្ឋជិត២០០នាក់នៅបន្ទាយមានជ័យបណ្ដេញគ្រឿងចក្រក្រុមហ៊ុនចេញពីដី
- សាលារាជធានីសន្យាសង់ផ្ទះស្នាក់នៅបណ្ដោះអាសន្នឲ្យពលរដ្ឋបុរីកីឡា
- ជម្លោះដីរវាងពលរដ្ឋនៅបន្ទាយមានជ័យជាមួយក្រុមហ៊ុនឯកជន
- ពលរដ្ឋនៅសង្កាត់ព្រែកលៀបតវ៉ាឲ្យក្រុមហ៊ុនឈប់បូមខ្សាច់
- សង្គមស៊ីវិលអំពាវនាវឲ្យគ្រួសារកម្មករបាត់ខ្លួននៅផ្លូវវ៉េងស្រេងមកដាក់ពាក្យប្ដឹង
ធ្វើនាយទុនយូរហើយ នៅភ្លើទៀត???
ពួកនេះ វាច្រណែនឈ្នានិះនឹងគេ។ សំខាន់បំផុត គឺដើម្បីនយោបាយអំណាចមួយ វាត្រូវបង្កើត ដុតរោលឡើងនូវកំហឹងវណ្ណៈ អ្នកមាននិងអ្នកក្រ។
តែកុំភ្លេចថា សម រង្ស៊ី ក៏ជិះឡាន Lexus 570 ឯកឹមសុខា ក៏ដូចគ្នា ដែរ។ នេះគ្រាន់តែអាចេញមុខ តើនៅមានប៉ុន្មានទៀតក្នុងផ្ទះ?
ត្រូវដឹងថា អ្នកណា ក៏ត្រូវការភាពថ្កុំថ្កើងរុងរឿង និងមានគេគោរពឱនលំទោន លូនក្រាបដូចគ្នា ហើយក៏សុទ្ធតែមានគំនិតរៀបចំប្រពន្ធកូន និងគ្រួសារខ្លួន ឲ្យមានមុខមាត់ធំគ្រប់គ្រងរដ្ឋ។
ឃើញទេ គ្រាន់តែប៉ុណ្ណេះ ពួកនេះ មានអង្គរក្សរាប់មិនអស់ ប្រមូលបងប្អូន កូនចៅមកត្រៀមចាំទទួលតំណែង រួចជាស្រេច។
ទៅខំទៅ! ក្រុមបងប្អូនដែលចង់បានតំណែង គឺគ្មានទេ សម្រាប់បងប្អូន គេត្រៀមអស់ហើយ។
សួរថា តើលី យ៉ុងផាត់បានធ្វើអ្វីខ្លះ ដែលប៉ះពាល់បងប្អូន? សូមបងប្អូនពិចារណាមើល!
សូមបងប្អូនកុំលង់ជាមួយពួកនេះ ព្រោះពួកនេះ មិនអាចរកការងារឲ្យបងប្អូនធ្វើបានទេ។
លី យ៉ុងផាត់គេត្រូវការភោគផលកសិកម្ម ដើម្បីកែឆ្នៃជាផលិតផលសម្រេច គឺមានន័យថា បងប្អូនផលិតលក់ឲ្យគេ។
សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត