រដ្ឋាភិបាល​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​សម្បុក​ឃុំ​ពង្រីក​រលក​ធាតុ​អាកាស​និង​បើក​ទូរទស្សន៍

ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ជួប​មន្ត្រី​ក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២៣ មករា ដើម្បី​ពិភាក្សា​ពី​ការ​ស្នើសុំ​ការ​អនុញ្ញាត​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត ដែល​សព្វថ្ងៃ​គេ​និយម​ហៅ​តាម​ភាសា​បារាំង ថា រ៉ឺឡេ (Relay) នៅ​តាម​ខេត្ត​នានា និង​សុំ​បើក​ប៉ុស្តិ៍​ទូរទស្សន៍​មួយ។

ដោយ វោហារ ជាតិ
2014-01-23
RFA

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ពេល​នាំ​ចូល​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៣។ RFA

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ពេល​នាំ​ចូល​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៣។ RFA

លោក ម៉ម សូណង់ដូ បញ្ជាក់​ថា លោក​បាន​ជួប​ប្រធាន​នាយកដ្ឋាន​ផ្នែក​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ប៊ុត បូវុធ ក្នុង​ការ​ស្នើសុំ​នេះ តែ​មិន​ខុស​ពី​លើក​មុនៗ​ទេ គឺ​មិន​អាច​បើក​បាន​ដដែល៖ «ជជែក​ជាង​មួយ​ម៉ោង តែ​អត់​ទៅ​មុខ​ទេ នៅ​ដដែល​ជា​ដដែល។ គេ​សំអាង​អ្វី​ដែល​វា​អត់​ចូល​ទី​ដៅ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​ទទួល​ព័ត៌មាន​ពី​វិទ្យុ​សម្បុក​ឃ្មុំ​តាំង​២០០៥ រហូត​មក​ទល់​ថ្ងៃ​នេះ។ ពាក្យ​ទី​១ គេ​ឆ្លើយ​ថា មិន​ទាន់​រៀប​ចំ​ច្បាប់​សោតទស្សន៍ គេ​មិន​បាន​និយាយ​ថា​អត់​មាន​ហ្វ្រេកង់ (Frequency) ទេ ហើយ​ចំណុច​ទី​២ ក៏​គេ​អត់​បាន​ប្រាប់​ថា គេ​អត់​មាន​ហ្វ្រេកង់​ដែរ ក៏ប៉ុន្តែ​គេ​ចាំ​សួរ​គោលការណ៍​របស់​រដ្ឋាភិបាល​សិន»

លោក ម៉ម សូណង់ដូ គំរាម​ថា​លោក​នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៧ មករា ប្រឆាំង​នឹង​ការ​សម្រេច​របស់​ក្រសួង​ព័ត៌មាន ដោយ​លោក​អះអាង​ថា ការ​សម្រេច​នេះ​មិន​យុត្តិធម៌​ចំពោះ​លោក ព្រោះ​ថា ចាប់​តាំង​ពី​លោក​បាន​ចាប់​ផ្ដើម​សុំ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត តាំង​ពី​ឆ្នាំ​២០០៥ មក ក្រសួង​ព័ត៌មាន បាន​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​បើក​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជា​បន្តបន្ទាប់ លើក​លែង​តែ​រូប​លោក​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "រដ្ឋាភិបាល​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​សម្បុក​ឃុំ​ពង្រីក​រលក​ធាតុ​អាកាស​និង​បើក​ទូរទស្សន៍"

  1. bol says:

    បើស្មានមិនខុសទេ នោះ បើទូរទស្សន៍របស់ម៉ម សូណង់ដូនេះ ត្រូវបានអនុញ្ញាតឲ្យដំណើរការ សង្គមខ្មែរ ត្រូវបែកបាក់ទៅជាបំណែក ៗ ហើយ ព្រោះពួកនេះ ពុំមានគិតពីការកសាងសមត្ថភាពនិងងស្មារតីការងារឲ្យដល់ប្រជាជន ដើម្បីការរីកចំរើន ទេ គឺមានតែការញុះញង់ គឺធម៌បំបែកបំបាក់។

    តើខ្ញុំរស់ដល់ថ្ងៃណា? «នេះជាធម៌របស់អាដូ»

  2. CHEA says:

    TO MAM SONADO I do not think that they will let you have more than what you got. because when you have all what you asking for . it will showing the true color of HUN SEN CPP government . this HUN SEN and his group was made dissection to gave some land and the island to VEITNAME government. VEINAME government was the leader of HUN SEN CAMBODIA government CHEA SIM and HENG SAMRIN are nothing every thing was up to HUN SEN.I remember that HUN SEN spoke in parliament building for five hours about the border VEITNAM and CAMBODIA without any contest or debate . opposition leader they was asking for reveal. they are very disappointed with no real answer. HUN SEN is not care all he care is his power to rule this country for ever. HUN SEN he knew himself that he has been doing a lot of evil for his nation. at this time every day every hour he is worry all the time.be cause his time is coming soon. peace for all CAMBODIAN

  3. bol says:

    ដំណឹងល្អ ៗ , ប្រជាជនខ្មែរកាន់តែល្បីរន្ទឺហើយ និងត្រូវគេលើកតំកើងហើយ! ជាពិសេសវិរៈបាតុកររបស់សម រង្ស៊ី កឹម សុខា រ៉ុង ឈុន អាត់ធុន។
    កម្លាំងដែលអស់លោកបានបង្កើតឡើងនោះ ឥឡូវល្បីដល់ថៃហើយ។
    ឧត្តមនាវីត្រីថៃ បានប្រកាសថា មានគេនាំយកកម្លាំងវិរៈបាតុករខ្មែរទៅរួមគ្នាជួយអុកឡុកនៅក្រុងបាងកក។
    ល្អណាស់ យើងបានធ្វើឲ្យគេឃើញថា ខ្មែរពិតជាខ្លាំងមែន។
    រាល់ថ្ងៃ រដ្ឋាភិបាលខ្មែរបាននាំតែកម្លាំងដោះមីនទៅជួយអសប. ទេ ជាមួយនឹងកេរ្ត៍ឈ្មោះដ៏ល្អ។ តែឥឡូវ មានគេមកលួចនាំយកកម្លំាងវិរៈបាតុករខ្មែរទៅជួយអុកឡុកនៅថៃទៀត។ គ្មានអ្វីល្អទទួលមកវិញទេ គឺមានតែភាពអាម៉ាស ដែលខ្មែរមានកម្លាំងម៉ាហ្វីយ៉ា បែបនេះ។

  4. សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត