លោក ម៉ម សូណង់ដូ ប្រកាស​ធ្វើ​បាតុកម្ម ខណៈ​ក្រសួង​ព័ត៌មាន​បដិសេធ បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ

ដោយ៖​ ណាត សុភាព​
ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
លោក ម៉ម សូណង់ដូ ចូលរួមក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក នៅទីលានប្រជាធិបតេយ្យ (រូបភាព ឡាយ សាមាន)

លោក ម៉ម សូណង់ដូ ចូលរួមក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក នៅទីលានប្រជាធិបតេយ្យ (រូបភាព ឡាយ សាមាន)

​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ខណៈ​មន្ត្រី​ក្រសួង​ព័ត៌មាន​បដិសេធ​ការស្នើ​សុំ​បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត​។​

​លោក ម៉ម សូណង់ដូ ឲ្យដឹងទៀតថា លោក​បាន​ជួប​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោធទស្សន៍ លោក ប៊ុត បូ​វុត ដើម្បី​ជជែក​ពី​ការសុំ​បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត ក៏​ប៉ុន្តែ​មន្ត្រី​ក្រសួង​ព័ត៌មាន​មិន​អនុញាត តាម​ការស្នើ​សុំ​នោះ​ទេ​។ លោក​បង្ហាញ​ជា​ចង្ងល់​ថា ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យ​នៅ​កម្ពុជា​មួយចំនួន បាន​សុំ​សិទ្ធិ​ពី​ក្រសួង​ថែម​កម្លាំង​ផ្សាយបាន​។ មូលហេតុ​អ្វី បាន​ជា​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​លោក​បន្ថែម​កម្លាំ​ង​ផ្សាយ​។​

​លោក ម៉ម សូណង់ដូ បញ្ជាក់ថា ដើម្បី​ផ្តល់​យុត្តិធម៌ និង​ធ្វើឲ្យ​មាន​តម្លាភាព ចំពោះ​ការបង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ ក្រសួង​ព័ត៌មាន និង​រដ្ឋាភិបាល ត្រូវគោ​រ​ព​​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​មិន​ត្រូវ​លម្អៀង​ទៅ​ស្ថាប័ន​ណាមួយ​បានទេ​ «​ពូ​នឹង​ធ្វើ​បាតុកម្ម បាតុកម្ម​គឺ​ជា​សិទ្ធិ​របស់​យើង​ដែល​បាន​ចារ​នៅក្នុង​រដ្ឋធម្មនុញ្ញ ទាមទារ​នៅ​អ្វី​ដែល​ប្រជាពលរដ្ឋ​ដែល​ទាមទារ​មក​ពូ​តាំងពី​២០០៥​មក គឺ​ចង់​បាន​រី​ឡេ ពី​ព្រោះ​ប្រជាពលរដ្ឋ​រាប់​លាន​អ្នក​ដែល​ពុំ​បាន​ទទួល​សម្ដេង​ពី​វិទ្យុ​សំបុក​ឃ្មុំ​គាត់​មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ហើយ​រឿង​អី​បាន​ជា​ក្រសួង​ព័ត៌មាន​តំណាង​រដ្ឋាភិបាល​គ្រប់គ្រង​ប្រជាពលរដ្ឋ មួយចំនួន​ឮ​ហើយ​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត​អត់​ឮ ហើយ​គាត់​គ្រប់គ្រង​ទាំងអស់​គ្នា អា​មួយ​មាន​នំ​ស៊ី អា​មួយទៀត​អត់​នំ​ស៊ី គាត់​ធ្វើ​ចឹង​វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ហើយ​»​។​

VOD មិនអាច​សុំ​ការបំភ្លឺ​ពី​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោធទស្សន៍ លោក ប៊ុត បូ​វុត បាន​ទេ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ផ្ញើលិខិត​ជូន​ប្រធាន​ស្តីទី​វិទ្យុ​សំបុក​ឃ្មុំ លោកស្រី ឌិន ផា​ណារ៉ា ឲ្យដឹងថា ក្រសួង​មិន​អាច​ផ្តល់​ការបង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ ទៅតាម​សំណើ​របស់​លោកស្រី​បានទេ ព្រោះតែ​ហ្វ្រេ​កង់​ពុំ​មាន​នៅ​សល់​។​

​នាយក​ប្រតិបត្តិ​របស់​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា យល់ថា កន្លងមក​ក្រសួង​ព័ត៌មាន បាន​ផ្តល់​ការបង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ ឲ្យ​ស្ថាប័ន​មួយ​ចំនួន​​បាន​ហ្វ្រេ​កង់​ខ្ពស់ ដោយសារ ស្ថាប័ន​ទាំងនោះ​គាំទ្រ​គណបក្ស​កាន់អំណាច​។ លោក​បញ្ជាក់ថា ក្រសួង​ត្រូវ​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ ត្រួតពិនិត្យ​នូវ​ការផ្តល់​កម្លាំង​ផ្សព្វផ្សាយ ដើម្បី​ធ្វើឲ្យ​មាន​តម្លាភាព​ «​ពាក្យ​ឯករាជ្យ មានន័យ​ថា ស្ថាន​ប័ន​ឯករាជ្យ​មួយ ដែល​ពិនិត្យ​មើល​ពី​យុត្តិធម៌​ក្នុង​ការផ្តល់​ឲ្យ​នូវ​អាជ្ញាប័ណ្ណ​ហ្វ្រេ​កង់ ឲ្យបាន​ត្រឹមត្រូវ​ទៅ​ភាគី​ទាំងអស់ ដែល​ធានាបាន​នូវ​គោលការណ៍ សមធម៌ តុល្យភាព​ព័ត៌មាន ឲ្យបាន​ត្រឹមត្រូវ ហើយ​យើង​មិន​ស្ថិត​នៅក្រោម​រដ្ឋាភិបាល​»​។​

​កាលពី​ចុងឆ្នាំ​២០១៣ កន្លងទៅនេះ នាយក​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ MHz  លោក ម៉ម សូណង់ដូ ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម ដោយ​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្តល់​ជូន​ហ្វ្រេ​កង់ សម្រា​ប់​​បង្កើត​ជា​ទូរទស្សន៍ នៅ​ថ្ងៃ​ខាងមុខ​នេះ​ដែរ​៕

អត្ថបទព័ត៌មាន៖

ក្រសួង​ព័ត៌មាន កោះ​អញ្ជើញ​លោក​ ម៉ម សូណង់ដូ ពិភាក្សា​ពី​រឿង​រី​ឡេ និង​ហ្វ្រេ​កង់ តែ​លោក​សុំ​លើក​ពេល​

ក្រសួង​ព័ត៌មាន បដិសេធ​សំណើ​សុំ​ហ្វ្រេ​កង់​ទូរទស្សន៍ និង​វិទ្យុ​បន្ត​តាម​ខេត្ត​របស់​វិទ្យុ​សំបុក​ឃ្មុំ​​

សូមសរសេរមកកាន់ លោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

8 Responses to "លោក ម៉ម សូណង់ដូ ប្រកាស​ធ្វើ​បាតុកម្ម ខណៈ​ក្រសួង​ព័ត៌មាន​បដិសេធ បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ"

  1. says:

    ពួកអារដ្ឋាភិបាលឆ្កែអង្គែស៊ីនេះ
    ថ្ងៃណាក៍មានប្រជាជនតវ៉ាធ្វើបាតុកម្ម
    ដេញក្បាលឆ្កែថោកទាបពួកវាដែរ !
    នេះគឺជាបេះដូងស្មោះចេញពីចិត្តប្រជាជន ក្នុងការធ្វើបាតុកម្មទាមទា ព្រោះពួកគាត់ជ្រិញធុញថប់
    ស្អប់រដ្ឋាភិបាល ហ៊ុន សែន ដែលមានចរឹកថោកទាបអន់ជាងប្រទេសជិតខាងខ្លាំងពេក ហើយពួក
    គាត់ក៍បានឃើញច្បាស់ មេដឹកនាំប្រទេសជិតខាងតែងចង់ឱ្យប្រជាជនគេមានហូប មានចាយគ្រប់គ្រាន់
    គេស្រឡាញ់ប្រជាជនគេ កាលណាប្រជាជនគេមានប្រាក់ខែច្រើន ប្រទេសជាតិគេក៍រីកចំរើនតាម
    ពីក្រោយដែរ !
    មិនដូចជនក្បត់ជាតិ ហ៊ុន សែន ឃើញប្រជាជនក្រហើយ ធ្វើការទាឡើងប្រាក់ខែតិចទួច
    ហៅប៉ូលិស ហៅពួកអាពូជថោកទាបកងអាវុធហត្ថមកបាញ់សម្លាប់ប្រជាជនក្រីក្រអញ្ចឹងទេ
    នេះបានន័យថា ឃើញប្រជាជនក្រហើយ ជាន់កសម្លាប់ប្រជាជនថែមទៀត !
    ល្មមភ្ញាក់ខ្លួនហើយ តេជោបិសាច ប្រជាជនក៍ត្រូវការហូបចុកគ្រប់គ្រាន់ដែរ ទើបពួកគាត់ក្រោកឈរ
    បាតុកម្មតវ៉ាដោយចិត្តស្មោះស្ម័គ្រ ! មិនមែនដូចពាក្យអាឆ្កួតអគតិឯងចេះតែថាគេដើរញុះញង់នោះទេ
    បើពួកគាតចាញ់កល់គេដើរញុះញង់នោះ អ្មេះគាត់ទៅបាតុកម្មតែម្ដងឃើញពួកអាឆ្កែឯងវាយបាញ់
    ពួកគាត់បាក់ស្បាតលែងហ៊ានទៅទៀតបាត់ទៅហើយ មិនមែននៅក្រោកឈរឡើងកាន់តែច្រើនឡើងៗ
    បាតុកម្ម តវ៉ារាល់តែថ្ងៃអញ្ចឹងទេ អាងោះអគតិ !

  2. iPad5 says:

    This old school guy, keep creating problems n trouble

  3. Anonymous says:

    Mam Sonando wants to go back to jail again???
    Common man! Do you think Jail is the fun place ???

  4. ភ្នែកម្ខាង says:

    ពិតជាសោកស្តាយណាស់ដែលប្រទេសកម្ពុជាមានកូនខ្មែរដូច Mr. Anorymous

  5. bol says:

    បើស្មានមិនខុសទេ នោះ បើទូរទស្សន៍របស់ម៉ម សូណង់ដូនេះ ត្រូវបានអនុញ្ញាតឲ្យដំណើរការ សង្គមខ្មែរ ត្រូវបែកបាក់ទៅជាបំណែក ៗ ហើយ ព្រោះពួកនេះ ពុំមានគិតពីការកសាងសមត្ថភាពនិងងស្មារតីការងារឲ្យដល់ប្រជាជន ដើម្បីការរីកចំរើន ទេ គឺមានតែការញុះញង់ គឺធម៌បំពែកបំបាក់។

    តើខ្ញុំរស់ដល់ថ្ងៃណា? «នេះជាធម៌របស់អាដូ»

  6. I,Khmer says:

    All you fuck kept Khmer people in the well …..and conspiracy with your relative and your clans corrupted poor khmer like me by selling the nation belongings, and kept the money to yourself!!!
    So all the dumb fuck CPP ass kisser need to get your ass out of that coffee shop and go to see the land surround Olympic stadium….now are all gone!??? It’s sold for $2,000,000 per unit. Its belonging to one of the strong man children!!!

  7. bol says:

    ដំណឹងល្អ ៗ , ប្រជាជនខ្មែរកាន់តែល្បីរន្ទឺហើយ និងត្រូវគេលើកតំកើងហើយ! ជាពិសេសវិរៈបាតុកររបស់សម រង្ស៊ី កឹម សុខា រ៉ុង ឈុន អាត់ធុន។
    កម្លាំងដែលអស់លោកបានបង្កើតឡើងនោះ ឥឡូវល្បីដល់ថៃហើយ។
    ឧត្តមនាវីត្រីថៃ បានប្រកាសថា មានគេនាំយកកម្លាំងវិរៈបាតុករខ្មែរទៅរួមគ្នាជួយអុកឡុកនៅក្រុងបាងកក។
    ល្អណាស់ យើងបានធ្វើឲ្យគេឃើញថា ខ្មែរពិតជាខ្លាំងមែន។
    រាល់ថ្ងៃ រដ្ឋាភិបាលខ្មែរបាននាំតែកម្លាំងដោះមីនទៅជួយអសប. ទេ ជាមួយនឹងកេរ្ត៍ឈ្មោះដ៏ល្អ។ តែឥឡូវ មានគេមកលួចនាំយកកម្លំាងវិរៈបាតុករខ្មែរទៅជួយអុកឡុកនៅថៃទៀត។ គ្មានអ្វីល្អទទួលមកវិញទេ គឺមានតែភាពអាម៉ាស ដែលខ្មែរមានកម្លាំងម៉ាហ្វីយ៉ា បែបនេះ។

  8. សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត