
អ្នកតវ៉ាម្នាក់ត្រូវចាប់ខ្លួននៅជិតស្ថានទូតបារាំងក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ក្នុងពេលព្យាយាមដាក់ញត្តិទៅស្ថានទូតនេះ។
សុខ ខេមរា
23 មករា 2014
វីអូអេខ្មែរ
វ៉ាស៊ីនតោន — ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិមួយចំនួនបានរួមគ្នាថ្កោលទោសចំពោះការចាប់ឃុំខ្លួនក្រុមអ្នកការពារសិទ្ធិមនុស្ស១១នាក់មួយរយៈពេលខ្លីកាលពីថ្ងៃអង្គារទី២១ខែមករាដោយអាជ្ញាធរកម្ពុជា ហើយចាត់ទុកថា ជារឿងរំលោភច្បាប់ កាតព្វកិច្ចជាតិ និងអន្តរជាតិ។ នេះជាសេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការបួនដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ និងរាជធានីភ្នំពេញដែលវីអូអេទទួលបាននៅថ្ងៃនេះ។
អាជ្ញាធររដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនមនុស្ស១១នាក់អស់ជាង៤ម៉ោងកាលពី ថ្ងៃទី២១ខែមករារួមមានក្រុមអ្នកភូមិបឹងកក់ ដឹកនាំដោយអ្នកស្រីទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រីបូ ឆវី អ្នកស្រីសុង ស្រីលាភ អ្នកស្រីផាន ឈុនរ៉េតនិង លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យជាដើម។ ការចាប់ខ្លួននេះកើតឡើងនៅពេលពួកគេបានព្យាយាមដាក់ញត្តិទៅស្ថានទូតបរទេសមួយចំនួន រួមទាំងស្ថានទូតស.រ.អា.ក្នុងរាជធានីភ្នំពេញដើម្បីសុំឲ្យមានអន្តរាគមន៍ដោះលែងកម្មករ និងមេដឹកនាំសហជីព២៣នាក់ដែលត្រូវចាប់ឃុំខ្លួនក្នុងការបង្ក្រាបរបស់អាជ្ញាធរកាលពីថ្ងៃទី៣ខែមករា នៅពេលពួកកម្មកររោងចក្រទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារស.រ.អា.នោះ។
លោក ការីម ឡាហ៊ីតជី (Karim Lahidji) ប្រធានអង្គការសហព័ន្ធសិទ្ធិមនុស្ស អន្តរជាតិ FIDH បានអះអាងថា៖ «រដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តតាមកាតព្វកិច្ចខ្លួន តាមច្បាប់អន្តរជាតិ ហើយ ធានាថា ក្រុមអ្នកការពារសិទ្ធិមនុស្សអាចដំណើរការសកម្មភាពពួកគេដោយសន្តិវិធី គ្មានការភ័យខ្លាច គ្មានការយារយី និងចាប់ខ្លួនតាមអំពើចិត្ត។ រឿងនេះ គឺរួមទាំងការធានាឲ្យមានការលើកចេញបម្រាមទាំងស្រុងចំពោះការធ្វើបាតុកម្មជាសាធារណៈ ដែលបម្រាមនោះផ្ទុយនឹងមាត្រាទី២១នៃកតិកាសញ្ញាស្តីពីសិទ្ធិ ពលរដ្ឋ និងសិទ្ធិចូលរួមក្នុងនយោបាយ»។
លោកជឺរ៉ាល់ ស្តាប៊ឺរ៉ក (Gerald Staberock) អគ្គលេខាធិការអង្គការសិទ្ធិមនុស្សមួយទៀតគឺអង្គការ OMCT ថ្លែងថា៖ «សិទ្ធិជួបប្រជុំអាចនឹងធ្វើឲ្យអាជ្ញាធរមិនសប្បាយចិត្ត តែវាមិនមែនជាសកម្មភាពខុសច្បាប់ទេ។ វានៅតែជាសិទ្ធិដែលគ្មាននរណាម្នាក់អាចបង្ខំឲ្យបោះបង់ចោលឡើយ ទោះបីជាស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស»។
អង្គការសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ និងអង្គការសិទ្ធិមនុស្ស Observatory បានអំពាវនាវឲ្យលុបចោលបម្រាមនៃការជួបប្រជុំគ្នាចាប់ពី១០នាក់ បញ្ឈប់ការប្រើកម្លាំងបង្ក្រាបដល់សកម្មភាពអហិង្សា និងស្របច្បាប់របស់ក្រុមអ្នកការពារសិទ្ធិមនុស្ស ជាពិសេសបានថ្កោលទោសដល់ការប្រើកម្លាំងគាំទ្ររដ្ឋាភិបាល កម្លាំងសន្តិសុខក្រៅផ្លូវការដើម្បីចាប់ខ្លួន និងឃុំខ្លួនសកម្មជននិងអ្នកការពារសិទ្ធិមនុស្ស។
សេចក្តីប្រកាសព័ត៌មានរួមនេះទៀតសោតក៏បានរៀបរាប់ពីការចាប់ឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនការពារសិទ្ធិដីធ្លី លំនៅដ្ឋាន និងសហជីព ជាបន្តបន្ទាប់ជាច្រើនលើក ក្នុងខែមករានេះ ហើយក៏បាននិយាយយោងដល់ការថ្កោលទោសដោយអ្នករាយការណ៍ពិសេសអ.ស.ប. (Surya Subedi) ចំពោះការចាប់ឃុំខ្លួនកម្មករ និងមន្ត្រីសហជីពសរុបចំនួន២៣នាក់នៅទីឆ្ងាយដែលមិនអាចទាក់ទងបានផងដែរ។ សេចក្តីប្រកាសដដែលក៏បាននិយាយយោងទៅដល់ការជំរុញពីស.រ.អា. និងបារាំងឲ្យមានការដោះលែងជនទាំង២៣នាក់នោះផងដែរ៕
អត្ថបទព័ត៌មានទាក់ទង
- ប៉ូលិសឃាត់ខ្លួនមេដឹកនាំការតវ៉ាមួយរយៈខ្លី
- ក្រុមសិទ្ធិមនុស្ស៖ ដំណើរការប្រជាធិបតេយ្យថយក្រោយនៅកម្ពុជា
- សកម្មជនបឹងកក់ត្រូវចាប់ខ្លួនខណៈមានការបង្ក្រាបបន្ត
- សម្រែកទាមទារយុត្តិធម៌ឱ្យលោកជា វិជ្ជានៅតាមលងរដ្ឋាភិបាលកម្ពុជា
- សកម្មជនសហគមន៍បឹងកក់ចេញតវ៉ាទាមទារឱ្យដោះលែងជនរងគ្រោះ២៣នាក់
- អង្គការសិទ្ធិមនុស្សស្វែងរកវិធីសុំឱ្យបាតុករ២៣នាក់នៅក្រៅឃុំ
- ក្រុមសិទ្ធិមនុស្សជាតិនិងអន្តរជាតិបារម្ភអំពីអំពើហិង្សានៅកម្ពុជា
ប្រទេសកម្ពុជាត្រូវការសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពសង្គម ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ប្រកបរបររកស៊ី ។
បើតាមតែពួកសិទ្ធមនុស្សប៉ុន្មាននាក់នេះ ប្រទេសកម្ពុជា ដែលកំពុងរើបម្រះពីភាពក្រីក្រនេះ ងើបមិនរួចទេ។
អាជ្ញាធរត្រូវតែកំណត់ព្រំដែននៃការធ្វើបាតុកម្ម ថា អ្នកទាំងនោះមានសិទ្ធិត្រឹមណា !
មិនត្រូវបណ្តែតបណ្តោយឲ្យពួកអស់នេះ បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋរាប់លាននាក់ទេ។
កុំខ្វល់នឹងពួកអាអ្នកនិយាយអស់នេះ។ ពួកនេះវាមិនអាចជួយខ្មែរពីភាពច្របូកច្របល់បានទេ។ពួកនេះ មានតែរុញឲ្យដូចស៊ីរី។ ឃើញទេ ស៊ីរីថ្ងៃនេះ តើវាយ៉ាងម៉េចដែរ?
ដំណឹងល្អ ៗ , ប្រជាជនខ្មែរកាន់តែល្បីរន្ទឺហើយ និងត្រូវគេលើកតំកើងហើយ! ជាពិសេសវិរៈបាតុកររបស់សម រង្ស៊ិ កឹម សុខា រ៉ុង ឈុន អាត់ធុន។
កម្លាំងដែលអស់លោកបានបង្កើតឡើងនោះ ឥឡូវល្បីដល់ថៃហើយ។
ឧត្តមនាវីត្រីថៃ បានប្រកាសថា មានគេនាំកម្លាំងបាតុករខ្មែរទៅរួមគ្នាជួយអុកឡុកនៅក្រុងបានកក។
ល្អណាស់ យើងបានធ្វើឲ្យគេឃើញថា ខ្មែរពិតជាខ្លាំងមែន។
រាល់ថ្ងៃ ខ្មែរបាននាំតែកម្លាំងដោះមីនទៅជួយអសប. ទេ ជាមួយនឹងកេរ្ត៍ឈ្មោះដ៏ល្អ។ តែឥឡូវ មានគេមកលួចនាំយកកម្លំាងវិរៈបាតុករខ្មែរទៅជួយអុកឡុកនៅថៃទៀត។ គ្មានអ្វីល្អទទួលមកវិញទេ គឺមានតែភាពអាម៉ាស ដែលខ្មែរមានកម្លាំងម៉ាហ្វីយ៉ា បែបនេះ។
មកពីក្រុមការពារសិទ្ធមនុស្សហ្នឹងមកគ្នាតិចពេកអីច្ចឹងខាងអាជ្ញាធរគេថាយើងហ្នឹងជាក្រុមដើរ
អុចអាលបង្ករហេតុដូច្នេះគេចាប់ទៅត្រូវផស់គេហើយកុំស្រែកតវ៉ាអី។ផ្ទុយទៅវិញបើមកម្ដងគ្នា
ចាប់ពី៥០០០ទៅ១០០០០នាក់អីឡើងទៅអាជ្ញាធរគាត់យល់ថាអាហ្នឹងទើបជាឆន្ទះរបស់ប្រជាជន
ប្រហែលជាគាត់មិនចាប់ទេមើលទៅ។
សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត
int’l human rights activist will not protect my daily life, from lawless peoples .,
plz stop barking again n again..
———-
thanks to security forces to re-enforce & keep the city safe + organized …
If the human right groups request the government to release the 23 criminals can I make a suggestion to the government?
Please, let those 23 criminals go and put all of the human right people in jail instead?
I think this is a good trade according to the business’ principle!
From: បង ជា ទន់ ់ សាយ េនា់ Long Beach California USA