ដោយ៖ តាំង វីដា
ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014
http://vodhotnews.com
សកម្មជនដីធ្លី និងអង្គការ IDEA ហែញត្តិដាក់ស្ថានទូតដើម្បីសុំអន្តរាគមន៍ទៅរដ្ឋាភិបាលដោះលែងមនុស្ស២៣នាក់ (រូបថត តាត ឧត្តម)
សំឡេងអំពាវនាវតាមឧឃោសនសព្ទ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានគេលឺយ៉ាងគងរំពង នៅមុខស្ថានទូតមួយចំនួន ក្នុងរាជធានីភ្នំពេញ។ នោះគឺការដង្ហោយទាមទាររករយុត្តិធម៌ របស់ក្រុមសហគមន៍ដីធ្លី និងមន្ត្រីអង្គការសង្គមស៊ីវិល ចំនួន១៨៤ស្ថាប័ន ដែលសុំដល់មន្ត្រីស្ថានទូតទាំងនោះ អន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងកម្មករចំនួន ២៣នាក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
សកម្មជនទាំង២៣នាក់នោះ ដែលកំពុងជាប់ឃុំនោះ មានលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេត សាវឿន មន្ត្រីសប្រមសម្រួលសមាគមកសិករ លោក ចាន់ ពុទ្ធិស័ក្ក សកម្មជនដីធ្លីតំបន់បឹងកក់ និងកម្មករមួយចំនួនទៀត។ ពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មករដែលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល កាលពីថ្ងៃទី២ និងថ្ងៃទី៣ខែមករា នៅមុខរោងចក្រយ៉ាកជីង និងមុខសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ។ ជនទាំង២៣នាក់នោះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចាត់ទុកថា ជារឿងនយោបាយ និងជាវិធានការថ្មីរបស់រដ្ឋាភិបាល ដើម្បីបំបាត់សំឡេងទាមទាររបស់អ្នកដឹកនាំបាតុករ។
ដោយយល់ឃើញថា សិទ្ធិសេរីភាពប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ ត្រូវបានរំលោភ អង្គការសង្គមស៊ីវិល ដែលមានជាង ១៨០អង្គការ នៅថ្ងៃទី២១ ខែមករា បានចាប់ផ្តើមយុទ្ធនាការ រួមជាមួយសហជីព និងប្រជាសហគមន៍ ដាក់ញត្តិនៅតាមស្ថានទូតប្រទេសមហាអំណាច ដើម្បីទាមទារឲ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្សនៅកម្ពុជា។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី ដែលបានចូលរួមក្នុងយុទ្ធនាការដាក់ញត្តិទៅស្ថានទូតនានា ដើម្បីទាមទារឲ្យដោះលែងជនទាំង២៣នាក់ មានប្រសាសន៍ថា ការចាប់ខ្លួនអ្នករងគ្រោះ ដោយមិនដោះស្រាយបញ្ហារំលោភបំពានកន្លងមកនោះ មិនអាចហាមឃាត់ចលនាចេញតវ៉ារបស់ពួកគេបានទេ «ការចាប់ខ្លួនការចាប់គំរាមកំហែងមិនមែនជាឧបសគ្គទេ»។
នៅគ្រាដែលយុទ្ធនាការទាមទារចាប់ផ្តើមកាលពីព្រឹកថ្ងៃទី០៦ខែមករា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ១០នាក់ត្រូវបានអាជ្ញាធាររាជធានីភ្នំពេញឃាត់ខ្លួន នៅមុខស្ថានទូតបារាំងប្រចាំនៅកម្ពុជា ប៉ុន្តែត្រូវបានដោះលែងវិញនៅថ្ងៃដដែល បន្ទាប់ពីពួកគេបានអាជ្ញាធរឲ្យចុះកិច្ចសន្យាផ្អាកការប្រមូលផ្តុំមួយរយៈ រហូតដល់ស្ថានការណ៍ត្រឡប់ទៅរកភាពដើមវិញ។

សកម្មជនដីធ្លីត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីពួកគេហែញត្តិដាក់ស្ថានទូតនានា (រូបភាព តាត ឧត្តម)
ក្នុងកម្មវត្ថុរក្សាសណ្តាប់ធ្នាប់ និងស្តារប្រក្រតីភាពសង្គមឡើងវិញ នៅថ្ងៃទី៤ ខែមករា ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ក៏បានចេញបម្រាម និងសេចក្តីជូនដំណឹង ហាមឃាត់ការប្រមូលផ្តុំតវ៉ា ដែលមានគ្នាលើសពី១០នាក់ឡើងទៅ។ ជាក់ស្តែង វិធានការលើបម្រាមនេះ ត្រូវបានអនុវត្តកាលពីថ្ងៃទី៦ និងទី១៩ ខែមករា សកម្មជនបឹងកក់ចំនួន ៥នាក់ និងប្រធានស្តីទីសមាគមអ្នកប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សុខ ឈុនអឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ខណៈធ្វើបាតុកម្មទាមទារដោយអហិង្សា ក្នុងហេតុផលដូចគ្នា គឺទាមទារការដោះលែងជនទាំង២៣នាក់នោះ។
ទោះជាយ៉ាងណា នៅថ្ងៃទី២១ខែមករា ក្រុមប្រជាសហគមន៍ និងមន្ត្រីអង្គការសង្គមស៊ីវិល បានបន្តយុទ្ធនាការដាក់ញត្តិរបស់ខ្លួន ដែលទាមទារឲ្យដោះលែងអ្នកទាំង២៣នាក់នោះ បន្តទៀត ប៉ុន្តែត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញ បង្ក្រាបជាថ្មីទៀត ដោយឃាត់ខ្លួន សកម្មជនដីធ្លី និងមន្ត្រីអង្គការសង្គមស៊ីវិល ចំនួន១១នាក់ ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ។
នៅថ្ងៃដដែលនោះ ពួកគេត្រូវបានដោះលែងវិញ បន្ទាប់ពីចុះកិច្ចសន្យា ឈប់ប្រមូលផ្តុំ និងធ្វើសកម្មភាពអ្វីមួយដោយសុំការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរជាមុនសិន។ តែមុនការដោះលែង ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានប្រាប់អ្នកសារព័ត៌មានថា អ្នកទាំង១១នាក់នោះ បានប្រមូលផ្តុំគ្នារតវ៉ាខុសច្បាប់ ហើយការស្នើសុំ ដោះលែងជនទាំង២៣នាក់នោះ គឺជាសមត្ថកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធ។
ទោះបីជាការរងចាប់ខ្លួនបណ្តោះអាសន្នពីរដងហើយក្តី សកម្មជនសិទ្ធិដីធ្លី អ្នកស្រី ទេព វន្នី និងអ្នកស្រី យ៉ោម បុប្ផា បានបង្ហាញមុខជាថ្មី នៅថ្ងៃទី២៣ ខែមករា ជាមួយក្បួនដង្ហែរបស់ក្រុមអង្គការសង្គមស៊ីវិល ប្រកាសមិនខ្លាចការចាប់ខ្លួន អ្វីដែលខ្លាចគឺការមិនបានអនុវត្តសិទ្ធិបាតុកម្មរបស់ខ្លួន។
នាយិការអង្គការសីលការ លោកស្រី ធីតា ឃឹះ ដែលដឹកនាំប្រជាសហគមន៍ និងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ ១០០នាក់ ដង្ហែក្បួនដោយថ្មើរជើង ទៅកាន់ស្ថានទូតចំនួន៧ ក្នុងរាជធានីភ្នំពេញនោះ មានប្រសាសន៍ថា យុទ្ធនាការស្នើអន្តរាគមន៍ពីស្ថានទូតនានាប្រចាំកម្ពុជា ធ្វើឡើងដើម្បីបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា រដ្ឋាភិបាល តំណាងឲ្យប្រជាពលរដ្ឋ បានកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា តាមរយៈប្រព័ន្ធតុលាការ។ លោកស្រី សង្ឃឹមថា យុទ្ធនាការនេះ នឹងជួយពញ្ញាក់ស្មារតីរបស់រដ្ឋាភិបាល ដើរមករកផ្លូវត្រូវវិញ។
នាយិការអង្គការសីលការ លោកស្រី ធីតា ឃឹះ ដាក់ញត្តិទៅស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា (រូបភាព តាត ឧត្តម)
សម្រាប់នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព ឲ្យដឹងដែរថា យុទ្ធនាការសន្តិវិធីនេះ មិនមែនផ្តោតដាក់សម្ពាធលើរដ្ឋាភិបាលនោះទេ តែជាការបញ្ច្រាបសារទៅកាន់រដ្ឋាភិបាលពីលទ្ធិប្រជាធិបតេយ្យ ការទាមទាររកយុត្តិធម៌របស់ជនរងគ្រោះទាំង២៣នាក់ ដែលនេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបតម្រូវការទាំងនោះ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី២៣ ខែមករា យុទ្ធនាការដង្ហែដាក់ញត្តិជាថ្មី ទៅកាន់ស្ថានទូតចំនួន ៧ រួមមាន ស្ថានទូតស៊ុយអែត អាឡឺម៉ង់ កូរ៉េខាងត្បូង អូស្ត្រាលី រុស្ស៊ី ថៃ និងម៉ាឡេស៊ី បានបញ្ចប់ ដោយមិនមានការរារាំងពីសំណាក់អាជ្ញាធរឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ខៀវ សុភ័គ ឲ្យដឹងថា ការដែលអាជ្ញាធរ មិនរារាំង គឺដោយសារយុទ្ធនាការដឹកនាំសង្គមស៊ីវិលលើកនេះ គឺអនុវត្តស្របតាមច្បាប់ មិនមានហិង្សា ខុសពីលើកមុនៗ។ លោក បញ្ជាក់ថា សមត្ថកិច្ច អនុវត្តតួនាទីតាមស្ថានភាពជាក់ស្តែង មិនមែនចេះតែបង្ក្រាបនោះទេ។
សេចក្តីថ្លែងការណ៍របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស កាលពីថ្ងៃទី១០ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាបង្កើត គណៈកម្មការចំនួនពីរ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សិក្សាពីការខូចខាតទ្រព្យសម្បត្តិ ដែលកើតចេញពីការប្រើហិង្សា និងស្រាវជ្រាវពីការប៉ះទង្គិច ដែលកើតឡើងក្នុងហេតុការណ៍ប៉ះទង្គិចថ្ងៃទី២ និងទី៣ ខែមករា តែរហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ ពីលទ្ធផលនៃការស្រាវជ្រាវនេះឡើយ។
យន្តការវែកមុខមេក្លោង និងចាប់ជនដៃ ដែលត្រូវបានអះអាងដោយប្រមុខរដ្ឋាភិបាលនេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា គ្រាន់ជាសន្យាខ្យល់ និងចាប់ជនគ្មានកំហុស ទទួលទោស ជំនួសជនល្មើសតែប៉ុណ្ណោះ។ ទឡ្ហីករណ៍នេះ នាំឲ្យអ្នកតវ៉ា នៅតែប្រកាន់ជំហរបន្តការតវ៉ារបស់ខ្លួន រហូតដល់សមិទ្ធិផលពិតកើតមានឡើង។
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
ពួកអារដ្ឋាភិបាលឆ្កែអង្គែស៊ីនេះ
ថ្ងៃណាក៍មានប្រជាជនតវ៉ាធ្វើបាតុកម្ម
ដេញក្បាលឆ្កែថោកទាបពួកវាដែរ !
នេះគឺជាបេះដូងស្មោះចេញពីចិត្តប្រជាជន ក្នុងការធ្វើបាតុកម្មទាមទា ព្រោះពួកគាត់ជ្រិញធុញថប់
ស្អប់រដ្ឋាភិបាល ហ៊ុន សែន ដែលមានចរឹកថោកទាបអន់ជាងប្រទេសជិតខាងខ្លាំងពេក ហើយពួក
គាត់ក៍បានឃើញច្បាស់ មេដឹកនាំប្រទេសជិតខាងតែងចង់ឱ្យប្រជាជនគេមានហូប មានចាយគ្រប់គ្រាន់
គេស្រឡាញ់ប្រជាជនគេ កាលណាប្រជាជនគេមានប្រាក់ខែច្រើន ប្រទេសជាតិគេក៍រីកចំរើនតាម
ពីក្រោយដែរ !
មិនដូចជនក្បត់ជាតិ ហ៊ុន សែន ឃើញប្រជាជនក្រហើយ ធ្វើការទាឡើងប្រាក់ខែតិចទួច
ហៅប៉ូលិស ហៅពួកអាពូជថោកទាបកងអាវុធហត្ថមកបាញ់សម្លាប់ប្រជាជនក្រីក្រអញ្ចឹងទេ
នេះបានន័យថា ឃើញប្រជាជនក្រហើយ ជាន់កសម្លាប់ប្រជាជនថែមទៀត !
ល្មមភ្ញាក់ខ្លួនហើយ តេជោបិសាច ប្រជាជនក៍ត្រូវការហូបចុកគ្រប់គ្រាន់ដែរ ទើបពួកគាត់ក្រោកឈរ
បាតុកម្មតវ៉ាដោយចិត្តស្មោះស្ម័គ្រ ! មិនមែនដូចពាក្យអាឆ្កួតអគតិឯងចេះតែថាគេដើរញុះញង់នោះទេ
បើពួកគាតចាញ់កល់គេដើរញុះញង់នោះ អ្មេះគាត់ទៅបាតុកម្មតែម្ដងឃើញពួកអាឆ្កែឯងវាយបាញ់
ពួកគាត់បាក់ស្បាតលែងហ៊ានទៅទៀតបាត់ទៅហើយ មិនមែននៅក្រោកឈរឡើងកាន់តែច្រើនឡើងៗ
បាតុកម្ម តវ៉ារាល់តែថ្ងៃអញ្ចឹងទេ អាងោះអគតិ !
Plz keep troubled makers in jail, do not releases,,
Thanks to keep the city safe n organized ,
ប្រទេសកម្ពុជាត្រូវការសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពសង្គម ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ប្រកបរបររកស៊ី ។
បើតាមតែពួកសិទ្ធមនុស្សប៉ុន្មាននាក់នេះ ប្រទេសកម្ពុជា ដែលកំពុងរើបម្រះពីភាពក្រីក្រនេះ ងើបមិនរួចទេ។
អាជ្ញាធរត្រូវតែកំណត់ព្រំដែននៃការធ្វើបាតុកម្ម ថា អ្នកទាំងនោះមានសិទ្ធិត្រឹមណា !
មិនត្រូវបណ្តែតបណ្តោយឲ្យពួកអស់នេះ បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋរាប់លាននាក់ទេ។
កុំខ្វល់នឹងពួកអាអ្នកនិយាយអស់នេះ។ ពួកនេះវាមិនអាចជួយខ្មែរពីភាពច្របូកច្របល់បានទេ។ពួកនេះ មានតែរុញឲ្យដូចស៊ីរី។ ឃើញទេ ស៊ីរីថ្ងៃនេះ តើវាយ៉ាងម៉េចដែរ?
ដំណឹងល្អ ៗ , ប្រជាជនខ្មែរកាន់តែល្បីរន្ទឺហើយ និងត្រូវគេលើកតំកើងហើយ! ជាពិសេសវិរៈបាតុកររបស់សម រង្ស៊ី កឹម សុខា រ៉ុង ឈុន អាត់ធុន។
កម្លាំងដែលអស់លោកបានបង្កើតឡើងនោះ ឥឡូវល្បីដល់ថៃហើយ។
ឧត្តមនាវីត្រីថៃ បានប្រកាសថា មានគេនាំយកកម្លាំងវិរៈបាតុករខ្មែរទៅរួមគ្នាជួយអុកឡុកនៅក្រុងបាងកក។
ល្អណាស់ យើងបានធ្វើឲ្យគេឃើញថា ខ្មែរពិតជាខ្លាំងមែន។
រាល់ថ្ងៃ រដ្ឋាភិបាលខ្មែរបាននាំតែកម្លាំងដោះមីនទៅជួយអសប. ទេ ជាមួយនឹងកេរ្ត៍ឈ្មោះដ៏ល្អ។ តែឥឡូវ មានគេមកលួចនាំយកកម្លំាងវិរៈបាតុករខ្មែរទៅជួយអុកឡុកនៅថៃទៀត។ គ្មានអ្វីល្អទទួលមកវិញទេ គឺមានតែភាពអាម៉ាស ដែលខ្មែរមានកម្លាំងម៉ាហ្វីយ៉ា បែបនេះ។
ចាំតែលែងតើ!!!
អត់អាវុធ ចង់ធ្វើបដិវត្ដន៏អី? ចេតរ៉ូយណា! កាល១៩៧០ដល់់១៩៧៥ ខ្មែរក្រហបានអាវុធពីចិន រុស្សី និង វៀតណាម ហើយ ១៩៧៥ ពួកគេឈ្នះសង្រ្គាមដោយសារ យុទ្ធជនវៀតណាមជួយវាយប្រយុទ្ធអោយ ដោយមានទាំងប្រើរថក្រោះ តេ ៧៥ និង កាំភ្លើងធំផង! មហាមិត្រវៀតណាម វ៉ៃអាពតរំដោះខ្មែរ ពីពួកខ្មែរក្រហមប្រើពេលតែ ១អាទិត្យយកភ្នំពេញបាន។ ចុះអ្នកវិញ អត់អាវុធ គ្មានកងទ័ព ធ្វើអីកើត? ដេកអោបប្រពន្ធ ឬ ស្រីនៅផ្ទះទៅស្រួលជាង!!!!
សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត