ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធាន​ការ​ទៅ​លើ​មេ​ដឹក​នាំ​សហជីព​កម្មករ​បើ​មានៈ​ធ្វើ​បាតុកម្ម

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ទៅ​លើ​មេ​ដឹក​នាំ​សហជីព និង​សមាគម​ចំនួន ៩​ស្ថាប័ន ដែល​មានៈ និង​ប៉ុនប៉ង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​ខុស​ច្បាប់​នៅ​ទីលាន​ប្រជាធិបតេយ្យ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ខាង​មុខ។

ដោយ ដែន អយុធ្យា
2014-01-24
RFA

កម្មករ បាតុកម្ម ៦១០
បន្លា​លួស​ដែល​អាជ្ញាធរ​ដាក់​រាំង​មិន​ឲ្យ​កម្មករ​ចូល​ទៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៣។ RFA/Leng Maly

លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ថា ក្រសួង​មិន​អាច​អនុញ្ញាត​មេ​ដឹក​នាំ​សហជីព ឬ​ស្ថាប័ន​ណា​មួយ ប្រមូល​ផ្តុំ​គ្នា ឬ​ដើរ​ហែ​ក្បួន​នៅ​ទី​សាធារណៈ​នោះ​ទេ នៅ​ក្នុង​កាលៈទេសៈ​នេះ។ លោក​ស្នើ​ដល់​មេ​ដឹក​នាំ​សហជីព​កម្មករ​មួយ​ចំនួន ដែល​បាន​ដាក់​ពាក្យ​ស្នើ​យក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធ្វើ​បាតុកម្ម​ឲ្យ​ផ្អាក​សកម្មភាព​ជា​បណ្ដោះ​អាសន្ន និង​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ។

លោក ខៀវ សុភ័គ៖ «កន្លង​មក​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ស្តី​អំពី​ការ​ធ្វើ​បាតុកម្ម​កូដកម្ម ដើរ​ដង្ហែ​ក្បួន ឬ​ជួប​ជុំ​គ្នា​នៅ​តាម​ផ្លូវ​សាធារណៈ សូម​ផ្អាក​មួយ​រយៈពេល​សិន ដោយ​រង់ចាំ​សភាពការណ៍​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​ទាំង​នេះ​ឡើង​វិញ។ ប៉ុន្តែ បើ​សិន​ជា​ពួក​គាត់​សង្គម​ស៊ីវិល​នៅ​តែ​មានៈ ដូច​ជា​មិន​យោគយល់​គ្នា​ជាមួយ​សមត្ថកិច្ច។ ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឲ្យ​មេ​ដឹក​នាំ​សហជីព​កម្មករ ឲ្យ​មាន​ការ​យោគយល់​គ្នា​នៅ​ក្នុង​កាលៈទេសៈ​នេះ»

ក្រុម​ដឹក​នាំ​សហព័ន្ធ​សហជីព​កម្មករ និង​សមាគម​ចំនួន ៩​ស្ថាប័ន កាល​ពី​សប្ដាហ៍​មុន បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ដោយ​ស្នើ​យក​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ដើម្បី​ធ្វើ​បាតុកម្ម​មាន​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់​ចូល​រួម។ ប៉ុន្តែ សំណើ​នេះ​ត្រូវ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា។

ទោះ​យ៉ាង​ណា មេ​ដឹក​នាំ​សហជីព​កម្មករ​មួយ​ចំនួន បាន​អះអាង​ថា នឹង​បន្ត​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ទៅ​តាម​ការ​គ្រោង​ទុក ទោះ​បី​សមត្ថកិច្ច​ព្រមាន​បង្ក្រាប​បែប​ណា​ក្តី។

មន្ត្រី​សហជីព ឲ្យ​ដឹង​ថា គោល​បំណង​ដឹក​នាំ​ធ្វើ​បាតុកម្ម គឺ​ដើម្បី​ទាមទារ​លក្ខខណ្ឌ ៣​ចំណុច រួម​មាន ស្នើ​ឲ្យ​តុលាការ ឬ​រដ្ឋាភិបាល​ដោះ​លែង​មនុស្ស​ចំនួន ២៣​នាក់​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ជូន​កម្មករ ១៦០​ដុល្លារ​ក្នុង​១​ខែ និង​ស្នើ​បង្កើត​គណៈកម្មការ​ឯករាជ្យ​តាម​ចាប់​ជន​ដៃ​ដល់ និង​អ្នក​បញ្ជា​ឲ្យ​មាន​អំពើ​ហិង្សា និង​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​សង្កាត់​កំបូល កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធាន​ការ​ទៅ​លើ​មេ​ដឹក​នាំ​សហជីព​កម្មករ​បើ​មានៈ​ធ្វើ​បាតុកម្ម"

  1. 12345 says:

    បាញ់ចោល..តែហ្មងទៅអា់…ទុកវានាំតែចង្អៀតដី..អារុងឈុន..ជិតដល់ថ្ងៃហើយ…

  2. Communist says:

    ជាមួយពួកអនាធិបតេយ្យ ពួកអាទាមទារខុសហេតុផល មិនគួរយោគយល់ទេ
    និយាយមិនស្តាប់ ប្រាប់មិនតាម ទាល់តែងាប់ម្តងបានរាង ប្រាប់វាទៅថា បើកាល
    ណាលោតកាន់តែខ្ពស់ នឹងរបួសកាន់តែធ្ងន់ពេលធ្លាក់មកវិញ…រដ្ឋាភិបាល
    សមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ មានភារកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់
    ស្ថិរភាពសង្គមជូនប្រជាពលរដ្ឋអោយបានជាដាច់ខាត ។

  3. Anonymous says:

    National security must be the number one priority! These leaders are looking for troubles.
    We have to stand up and face with this outlaw group that always create the chaos to the society!
    Once again, Rong Chhun the trouble maker still doesn’t take the warning from the Authority seriously. He wants to test the Authority ‘s patience and keep pushing over the borderline!
    I hope he would not share the same fate as Von Peou.
    អត់ មាន បាតុុ កម រស់ មិន បាន ឡប់ ឡប់ ់ មិន សាគល់ ងាប់ អនិចា ទុកខាំង បងសកុល!
    ឧិជឹវឹតសតរលាក!េលាក យក ជឹ វឹត មក ដាក់ ទុន

  4. Anonymous says:

    Hun Sen can not stand as the unity of country anymore and also CPP the same.

  5. victory says:

    បន្ទោសរុងឈុនក៏មិនកើតដែរព្រោះថាមិនដឹងជាកាលណាគេបើកឲ្យធ្វើបាតុកម្មទៀតនោះ?
    បើគ្រាន់តែយកញត្តិយកទៅដាក់ឲ្យគេៗច្បាស់ជាមិនយកភែ្នកមើលទេកុំតែបានធ្វើបាតុកម្មប៉ុណ្ណឹង
    កុំអីរដ្ឋាភិបាលមិនខ្ចីឡើងប្រាក់ខែបានខ្លះដល់កម្មករនឹងមន្រ្តីរាជការនាពេលកន្លងមកទេ។
    បែរទៅនាយករដ្ឋមន្រ្តីវិញគាត់មិនដែលប្រើពាក្យសំដីល្អជាមួយកម្មករនិងមន្រ្តីតូចតាចទេគាត់
    ក្រអឺតក្រទមជានិច្ច។