តំណាងសហព័ន្ធសហជីពចំនួន៨ នៅថ្ងៃទី២៤ មករា ដែលបាននាំគ្នាធ្វើដំណើរទៅសួរសុខទុក្ខជនជាប់ចោទ ២៣នាក់ នៅពន្ធនាគារក្នុងខេត្តកំពង់ចាម តែត្រូវបានមន្ត្រីឆ្មាំពន្ធនាគារមិនអនុញ្ញាតឲ្យចូលជួបឡើយ។
ដោយ ខែ សុណង
2014-01-24
RFA

ក្រុមកម្មករដែលត្រូវសមត្ថកិច្ចវាយដុំ និងចាប់ខ្លួនចង ពេលប៉ះទង្គិចគ្នានៅតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Sek Bandith
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានថ្លែងថា តំណាងសហព័ន្ធសហជីពចំនួន៨ ដែលមានដូចជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សម្ព័ន្ធសហជីពចលនាកម្មករ ជាដើម បាននាំយកថវិកាប្រមាណ ២៦លានរៀល ដើម្បីចែកជូនជនជាប់ចោទទាំង ២៣នាក់ និងក្រុមគ្រួសារអ្នកស្លាប់ដោយការបង្ក្រាបកាលពីថ្ងៃ៣ មករា នៅផ្លូវវ៉េងស្រេង។ លោកថា សហជីពបានទទួលលិខិតត្រឡប់ពីឆ្មាំពន្ធនាគារ ដែលមិនអនុញ្ញាតឲ្យចូលសួរសុខទុក្ខច្រើននាក់ឡើយ។
«សំឡេង»
អ្នកទាំង ២៣នាក់នោះ ដែលកងកម្លាំងចម្រុះចាប់ខ្លួន កាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា នៅពេលតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារ។ សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្រោមបទចោទមួយចំនួន ដូចជា បទប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទបិទផ្លូវសាធារណៈបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបទប្រមាថ។
បច្ចុប្បន្ន មានមនុស្ស ២២នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង និងម្នាក់ដែលជាអនីតិជន ត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារមាត់ឃ្មង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលបន្តដាក់ញត្តិជូនទូតបរទេសស្នើអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំ២៣នាក់
- CCHR៖ រដ្ឋាភិបាលគំរាមមិនឲ្យបញ្ចាំងកុនឯកសារ តើនរណាសម្លាប់ ជា វិជ្ជា
- ក្រសួងមហាផ្ទៃព្រមានចាត់វិធានការទៅលើមេដឹកនាំសហជីពកម្មករបើមានៈធ្វើបាតុកម្ម
- គោលការណ៍ណែនាំស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស
- ជនជាប់ចោទម្នាក់ក្នុងចំណោម២៣នាក់ត្រូវបានបញ្ជូនមកគុកមាត់ឃ្មង់
- រដ្ឋាភិបាលនៅតែមិនអនុញ្ញាតឲ្យវិទ្យុសម្បុកឃុំពង្រីករលកធាតុអាកាសនិងបើកទូរទស្សន៍
- សង្គមស៊ីវិលហែក្បួនដាក់ញត្តិតាមស្ថានទូតនៅភ្នំពេញ
- មេសហជីពត្រៀមដឹកនាំកម្មករ១ម៉ឺននាក់ធ្វើកូដកម្មនៅថ្ងៃ២៦ មករា
- សហគមន៍ខ្មែរក្រោមខកចិត្តចំពោះកម្ពុជាបដិសេធសំណើសុំអន្តរាគមន៍ទៅវៀតណាម
ទៅជួបវាធ្វើអី..ពួកអាសត្វចង្រែ…អស់នោះ…ម៉ែឪហែង..អែ..ហា់