ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com
អ្នកនាង ផូ មុនីពៅ និងស្វាមី ក្នុងពិធីរៀបអាពាហ៍ពិពាហ៍កាលពីដើមឆ្នាំ២០១១ (រូបថត សុម៉ាលីន)
អតីតពិធីការិនីល្បីឈ្មោះប្រចាំនៅទូរទស្សន៍ CTN អ្នកនាងផូ មុនីពៅ ត្រូវគេអះអាងថា មិនទាន់ត្រលប់ពីហុងកុងឡើយ បន្ទាប់ពីអ្នកនាង និងស្វាមី ទៅកាន់ទីនោះ ប្រមាណជា៣អាទិត្យមកហើយ មកទល់ពេលនេះ។ ប្រភពពីសាច់ញាតិរបស់អ្នកនាងប្រាប់ថា មានគម្រោងធំ៣ ដែលអតីតតារាស្រីរូបនេះ ត្រូវបន្តស្នាក់នៅទីក្រុងហុងកុង មិនទាន់កំណត់ថ្ងៃវិលវិញ។
ក្មួយប្រុសរបស់អ្នកនាងផូ មុនីពៅ បានប្រាប់ភ្នាក់ងារ VOD កាលពីរសៀលថ្ងៃទី២៣ ខែមករា ក្នុងជំនួបតាមទូរស័ព្ទថា អ្នកនាង ផូ មុនីពៅ បានចាកចេញទៅកាន់ទីក្រុងហុងកុង កាលពីដើមខែមករា ហើយទៅតែពីរនាក់ប្ដីប្រពន្ធប៉ុណ្ណោះ។ ហេតុផលដែលធ្វើឲ្យអ្នកនាងចាកចេញទៅកាន់កោះនោះ គឺដើម្បីទៅសម្រេចគម្រោងធំ៣ ដែលគម្រោងទាំងនោះ សុទ្ធតែហេតុផលដែល ផូ មុនីពៅ និងស្វាមី ត្រូវការ។ គម្រោងទី១ របស់តារាស្រីរូបនេះ គឺដើម្បីឲ្យលោកអេរិកជាស្វាមី បំពេញការងារការទូត ទី២ទៅដើរកម្សាន្តឆ្លងខួបអាពាហ៍ពិពាហ៍ និងទី៣ គឺដើម្បីទៅឆែកសុខភាព។ អ្នកនាំពាក្យដែលជាអ្នកលើកទូរស័ព្ទដដែលប្រាប់ថា ស្វាមីរបស់ផូ មុនីពៅ គឺជាមន្ត្រីជាន់ខ្ពស់ធំម្នាក់ប្រចាំនៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលជារឿយៗរមែងត្រូវមេកើយចាត់ឲ្យទៅបំពេញភារៈក្នុងតំបន់ ឬក្នុងប្រទេស ដែលមានស្ថានទូតបារាំងតាំងនៅមិនដែលខាន។ គាប់ជួនជាគម្រោងនោះ ត្រូវចំអំឡុងពេលនៃខួប៣ឆ្នាំ អាពាហ៍ពិពាហ៍ផង ទើបដំណើរចេញទៅក្នុងទីក្រុងហុងកុងលើកនេះ ស្ថិតក្នុងគម្រោងលំហែកាយក្នុងរូបភាពចាក់គ្រឹះនូវភាពផ្អែមល្ហែមផង។ ពាក់ព័ន្ធនឹងគម្រោងទី៣ អ្នកឆ្លើយទូរស័ព្ទជំនួសប្រាប់ថា គឺអ្នកនាងទៅក្នុងបំណងឆ្ពោះទៅឆែកសុខភាព។ ក្មួយប្រុសរបស់អ្នកនាងមិនប្រាប់ថា អ្វីជាបញ្ហាសុខភាព ដែលផូ មុនីពៅ ត្រូវពិនិត្យនោះទេ ខណៈដែលប្រភពក្រៅផ្លូវការសង្ស័យថា អ្នកនាង និងស្វាមី អាចនឹងប្រឹក្សារឿងរៀបការច្រើនឆ្នាំ ហើយមិនទាន់មានកូននោះច្រើនជាង។
ក្នុងជំនួបកាលពីចុងឆ្នាំ២០១៣ ផូ មុនីពៅ ធ្លាប់ប្រាប់ថា អ្នកនាង និងស្វាមី មិនដែលពន្យារកំណើតនោះទេ ប៉ុន្តែមកពីគ្មានដំណឹងល្អ ទើបនៅតែគ្មានកូនចៅទុកជាចំណងដៃដូចគ្នា។ មកទល់ពេលនោះ ទាំងឪពុកម្ដាយបង្កើត និងឪពុកម្ដាយក្មេករបស់អ្នកនាង ទទូចចង់បានកូនមិនតិចឡើយ នៅពេលដែលឃើញអ្នកនាងរៀបការដល់ទៅ៣ឆ្នាំហើយ នៅតែគ្មានដំណឹងល្អបែបនេះ។ ក្មួយប្រុសអ្នកនាងព្រលយថា ម្ដាយមីងរបស់ខ្លួនអាចប្រឹក្សារឿងករណីមិនទាន់មានកូននេះដូចការអះអាង ដោយសារតែអ្នកនាង និងស្វាមី មានបំណងចង់បីកូនតាំងពីរៀបការហើយភ្លាមៗម្ល៉េះ។ យ៉ាងណាមិញ អ្នកនាងក៏អាចឆែកសុខភាព ក្នុងរូបភាពធម្មតា ក្នុងគម្រោងគ្រាន់តែបង្កាផលប៉ះពាល់ផ្នែកសុខភាព ដែលនឹងកើតមានគ្រប់រូបកាយរបស់មនុស្សនោះតែប៉ុណ្ណោះ។
ផូ មុនីពៅ បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក អេរិក មន្ត្រីស្ថានទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៩ កុម្ភៈ ក្នុងឆ្នាំ២០១១។ ថ្ងៃរៀបការរបស់នាង ត្រូវគេឃើញវត្តមានអគ្គរដ្ឋទូតប្រចាំនៅស្ថានទូតបារាំងមកចូលរួមផងដែរ។ ក្រោយមង្គល អ្នកនាង និងស្វាមី បានចូលក្រាបបង្គំគាល់ សម្ដេចនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយកិត្តិយសបំផុត រហូតធ្វើឲ្យតារាក្នុងពិភពសិល្បៈលាន់មាត់សរសើរពីភ័ព្វសំណាង និងកិត្តិយសរបស់អ្នកនាង។ ផូ មុនីពៅមិនត្រឹមតែជាមន្ត្រីទូតសំបូរទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែគេក៏ជាបុរសសង្ហារវ័យក្មេង និងមានរូបសង្ហារមិនចាញ់តារាសម្ដែងផងដែរ អ៊ីចឹងហើយ ទើបម្នាក់ៗដែលដឹងពីសុភមង្គលរវាងអ្នកនាង និងស្វាមី ចង់ឃើញថាបើអ្នកទាំងពីរមានកូនតើនឹងមានមុខមាត់ស្អាតបាតកម្រិតណា? ផូ មុនីពៅ ធ្លាប់ប្រាប់ថា សម្រាប់រូបនោះ គឺទោះជាកូន មុខមាត់កាត់ទៅខាងណា ក៏សប្បាយចិត្តនោះដែរ ដោយសារតែអ្នកនាងយល់ថារវាងខ្លួន និងស្វាមី សុទ្ធតែមានចំណុចពិសេសនៃរូបសម្បត្តិមិនចាញ់គ្នា។ ក្រុមអ្នកតាមដានព្រលយថា បើអតីតតារាស្រីរូបត្រលប់មកវិញ មានដំណឹងល្អ នោះមានន័យថាគម្រោងឆែកសុខភាពរបស់អ្នកនាងពិតជាជាប់ពាក់ព័ន្ធនឹងគម្រោងនេះហើយ ខណៈដែលការងារសិល្បៈរបស់អ្នកនាងក៏ត្រូវគេឃើញស្ទើរតែបោះបង់ចោល ចាប់តាំងពីថ្ងៃរៀបការ៕

អ្នកនាង ផូ មុនីពៅ ក្នុងពិធីមង្គលការនាពេលកន្លងមក (រូបភាពដោយ វង្ស សុម៉ាលីន)
សូមសរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
Yes, don’t forget his Long & Big Dick, Mi Neang!
ហេតុអ្វីបានជាដាក់អក្សរខ្មែរនៅពីក្រុមអក្សរបរទេសអញ្ចឹង