លោក ម៉ម សូណង់ដូ នឹង​ធ្វើ​បាតុកម្ម​តាម​ការគ្រោងទុក ទោះបី​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ​​

ដោយ៖​ ណាត សុភាព​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក ម៉ម សូណង់ដូ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ (រូបភាពដោយ ណាត សុភាព)

​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​នឹង​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន តាម​ការគ្រោងទុក ទោះ​ក្នុង​ករណី​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​បាន​ជួប​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោធទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ប៊ុត បូ​វុត ដើម្បី​ជជែក​ពី​ការសុំ​បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សម្បុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត ក៏ប៉ុន្តែ​ក្រសួង​ព័ត៌មាន មិន​អនុញាតតាម​ការស្នើ​សុំ​នោះ​ទេ​។

​លោក ម៉ម សូណង់ដូ បន្ថែមថា លោក​នឹង​ទៅ​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​ពី​គម្រោង​បាតុកម្ម​។ លោក​បន្តថា ទោះបី​កិច្ចពិភាក្សា​នេះ​មាន​ផល​វិជ្ជមាន ឬ​អវិជ្ជ​មាន​ក្តី ក៏​លោក​នៅតែ​ធ្វើបាតុកម្ម​តាម​ការគ្រោងទុក​។

លោក ស្បៃ វែង ដែល​ជា​ពលរដ្ឋ​ម្នាក់​ចូលរួម​សន្និសីទ​សារព័ត៌មាន​របស់​លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា បើ​លោក ម៉ម សូណង់ដូ ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​២៧ ខែ​មករា ពិតមែន​នោះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នឹង​មកពី​បណ្តា​ខេត្ត​ចូលរួម​គាំទ្រ​បាតុកម្ម​នោះ​ដែរ។

VOD មិនអាច​សុំ​អត្ថាធិប្បាយ​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស និង​អ្នកនាំពាក្យ​សាលា​រាជធានី លោក ឡុង ឌី​ម៉ង់ បានទេ​។​

​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ផ្ញើលិខិត​ជូន​ប្រធាន​ស្តីទី​វិទ្យុ​សំបុក​ឃ្មុំ លោកស្រី ឌិន ផា​ណា ឲ្យដឹងថា ក្រសួង​មិន​អាច​ផ្តល់​ការបង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​ទៅតាម​សំណើ​របស់​លោកស្រី​បានទេ ព្រោះតែ​ហ្វ្រេ​កង់​ពុំ​មាន​នៅ​សល់​។​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គឹមអេង យល់ថា មូលហេតុ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​មិន​ព្រម​អនុញ្ញាត ទំនង​ជា​ព្រួយបារម្ភ​ខ្លាច​ថា នៅ​កម្ពុជា​មាន​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ និយាយ​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​។

​កាលពី​ឆ្នាំ​២០០៥ និង​២០០៦ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ FM ១០៥ MHz លោក ម៉ម​សូណង់ដូ បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​ក្រសួង​ព័ត៌មាន ស្នើសុំ​ដំ​ទ្បើង​កម្លាំង​ផ្សាយ​វិទ្យុ​បន្ត​នៅតាម​ខេត្ត​នានា ដូចជា ខេត្ត​ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ចាម កំពង់ឆ្នាំង និង​ខេត្ត​ក្រចេះ​។​

ទាក់ទង​ករណី​នេះ​ដែរ កាលពី​ចុងឆ្នាំ​២០១៣ លោក ម៉ម សូណង់ដូ ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ម្តង​ហើយ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្តល់​ជូន​ហ្វ្រេ​កង់ សម្រាប់​បង្កើត​ទូរទស្សន៍​៕

អត្ថបទទាក់ទង៖

ក្រសួង​ព័ត៌មាន កោះ​អញ្ជើញ​លោក​ ម៉ម សូណង់ដូ ពិភាក្សា​ពី​រឿង​រី​ឡេ និង​ហ្វ្រេ​កង់ តែ​លោក​សុំ​លើក​ពេល​

​ក្រសួង​ព័ត៌មាន បដិសេធ​សំណើ​សុំ​ហ្វ្រេ​កង់​ទូរទស្សន៍ និង​វិទ្យុ​បន្ត​តាម​ខេត្ត​របស់​វិទ្យុ​សំបុក​ឃ្មុំ​​

សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

10 Responses to "លោក ម៉ម សូណង់ដូ នឹង​ធ្វើ​បាតុកម្ម​តាម​ការគ្រោងទុក ទោះបី​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ​​"

  1. សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត

  2. Dont understand says:

    Nak Man Mae Heng Ey. A Heng min ches sorse Peak SouSdey pong mok chong che ke ey.

  3. Dont understand says:

    True សួស្តី

  4. Dont understand says:

    A Ploer Cambodia is not your country alone. why you said like stupid like that. ahahhahahahh
    Where are you from? You must die before sunset today.

  5. អ្នកមែន says:

    ការតែងតាំងដែលសម្តេចហ៊ុន សែនអនុវត្តន៌នេះ ជាភាពទល់ច្រកនៃត្រកូលហ៊ុនក្នុង ឆាកអន្តរជាតិ និងបង្ហាញពីការមិនទុកចិត្តគ្នាក្នុងសមាជិកបក្សប្រជាជន ។ សម្តេចកំពុង ដឹកនាំប្រទេសទៅរករបបយោធាក្នុងរូបមន្ត ហុក ឡងឌី ដោយក្រុមឃាដករ ឬក្រុមពាល ក្រណាត់ក្រហម សម្លាប់ខ្មែរ ២លាននាក់ក្នុងរបបខ្មែរក្រហមនោះឡើយ ។ ការដឹកនាំ បែបនេះ ជាការពុះចែកសង្គមកម្ពុជាជាពីរ ។

  6. ទ្បួយ៩ says:

    The international law have to transform the Cambodian People Party lead by Hun Sen, or created new election, it will be good for the policy of cambodian people. The law can not let Hun Sen lead the government anymore.

  7. CHEA says:

    I have read one of evil on the top comment. this guy really do not know nothing no sent of hummer he is an animal. can I asking you one question please. did you know that your nation suffering in the whole country. are you jus staying in one place not going any where that is the reason that do not know any thing or hearing any thing. for HUN SEN government was and is doing every thing in the dark. he never doing in open field that all of us can see. for MAM SONADO that asking for independent radio and TV station . to me it is an open field that HUN SEN can not let you it. my request to all CAMBODIAN please be your self do not jus believe in one man that trying to be the king of the world. and have to fine out what is right and what is wrong. an animal is more better than a human being that have no brain . Peace for all CAMBODIAN

  8. Neak ta says:

    “លោក ម៉ម សូណង់ដូ នឹង​ធ្វើ​បាតុកម្ម​តាម​ការគ្រោងទុក ទោះបី​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ​​”
    ​នេះគឺជា​គំនិតនៃ​លទ្ធិអាណាប្រជាធិបតេយ្យ ​មិនមែនជាប្រជាធិបតេយ្យ​ទេ។ ​គឺ​ធ្វើអ្វី​ដោយ​ខ្លួនឯង​ មិន​គោរព​ច្បាប់​នោះ។

  9. Sva watpnom says:

    បាញ់សំឡាប់មនុស្សនៅផ្លូវវេងស្រេង មានច្បា់ដែរ,កាត់ម្រាមដៃយកចិញ្ចៀន,កាត់អណ្តាត,បោះអោយក្រពើជាចំណី លនឹងល សុទ្ធតែមានច្បា់ដែរ
    ប្រហែលជាច្បាប់ក្នុងខោរតេជោ….។

  10. I,Khmer says:

    ……..all you dumb frogs need to came out of the well, the skies are big and unlimited !!! Angkor Wat are belong to all Khmer people not for one person, cause our great…great ….great grand father help built it too!!!……so all the profit from Angkor Wat mus be shared equally with all the poor Khmer factory workers( you get it, mother fucker CPP …don’t take it all for yourself !???) give me $160 a month now!!!!????